2025
តើ​យើង​រស់នៅ​ក្នុង​ពិភពលោក​នេះ ហើយ ​« ត្រូវ​ទុក​ចោល​របស់​ទាំង​ឡាយ​នៃ​ពិភពលោក​នេះ » យ៉ាងដូចម្តេច ?
ខែ​មីនា ឆ្នាំ​២០២៥


ចំ​គោលដៅ

តើ​យើង​រស់នៅ​ក្នុង​ពិភពលោក​នេះ ហើយ ​« ត្រូវ​ទុក​ចោល​របស់​ទាំង​ឡាយ​នៃ​ពិភពលោក​នេះ » យ៉ាងដូចម្តេច ?

ព្រះយេស៊ូវ​គ្រីស្ទ​តែងតាំង​ពួក​សិស្ស​សាសន៍​នីហ្វៃ

The Disciples Whom He Had Chosen ដោយ ខេស៊ី ឆាលដ៍

ព្រះអម្ចាស់​បាន​ព្រះបន្ទូល​ថា « អ្នក​ត្រូវ​ទុក​ចោល​របស់​ទាំង​ឡាយ​នៃ​ពិភពលោក​នេះ ហើយ​ចូរ​ស្វែងរក​របស់​ទាំង​ឡាយ​ណាដែល​គ្រាន់បើ​ជាង​នេះ​វិញ។ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៥:១០ ) ។ នេះ​មិនមែន​មាន​ន័យ​ថា យើង​មិន​អើពើ​ពី​តម្រូវការ​ខាង​សាច់ឈាម និង​សម្ភារ​របស់​យើង​នោះ​ទេ គឺ​វា​មាន​ន័យ​ថា យើង​មិន​ផ្តោត​ដួងចិត្ត​របស់​យើង​ទៅ​លើ​ទ្រព្យសម្បត្តិ អំណាច មុខតំណែង ឬ​ការឲ្យ​តម្លៃ​របស់​ពិភពលោក​នេះ​នោះ​ទេ ។ នេះ​គឺ​ជា​គោលការណ៍​មួយ​ចំនួន ដែល​យើង​ត្រូវ​បាន​បង្រៀន​អំពី​ការរស់​នៅ​ក្នុង​ពិភព​លោក​នេះ ៖

សូមដាក់កិច្ចការ​នៃ​ព្រះ​ជាមុនសិន ។ « ចូរ​ស្វែង​រក​នគរ និង​សេចក្តី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន » ( ម៉ាថាយ ៦:៣៣ ) ។ នៅ​ក្នុង​ដួងចិត្ត និង​ជីវិត​របស់​យើង បទបញ្ញត្តិ​របស់​ព្រះ និង​សេចក្តី​សញ្ញា​របស់​យើង​ជាមួយ​ទ្រង់​គឺ​ជា​អាទិភាព​របស់​យើង ។

ស្វែងរក​ការរៀនសូត្រ « នៅពេល​អ្នក​រៀន​អំពី​ពិភពលោក​ជុំវិញ​អ្នក សូម​រៀន​ផងដែរ​អំពី​ព្រះអង្គសង្គ្រោះ ។ … ពេល​អ្នក​រៀន​កាន់​តែ​ច្រើន នោះ​អ្នក​ក៏​កាន់តែ​អាច​ជួយ​ស្ថាបនា​នគរ​របស់​ព្រះ និង​មាន​ឥទ្ធិពល​លើ​ពិភពលោក​សម្រាប់​ការណ៏ល្អ​ផងដែរ » ( ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តី​ណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស [ ឆ្នាំ២០២២ ] ទំព័រ ៣១, ៣២ ) ។

ការងារ  « ការងារ​គឺ​ជា​គោលការណ៍​ដ៏​សំខាន់​មួយ​នៃ​ដំណឹងល្អ ។ វា​ជំរុញ​ឲ្យ​មាន​ការរីក​ចម្រើន និង​អភិវឌ្ឍ​ដល់យើង ។ … ព្រះអម្ចាស់​មិន​ត្រឹមតែ​មាន​ព្រះទ័យ​ឲ្យ​យើង​ផ្គត់ផ្គង់​គ្រួសារ​របស់​យើង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ព្រះទ័យ​ឲ្យ ‹ ឧស្សាហ៍​ចូល​រួម​ក្នុង​ប្រយោជន៍​ល្អ › [ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៨:២៧ ] » ( « Employment » ប្រធានបទ និង​សំណួរ នៅលើបណ្ណាល័យ​ដំណឹងល្អ ) ។