សូមស្វាគមន៍មកកាន់ច្បាប់នេះ
ជំនួយសម្រាប់ថ្ងៃលំបាក
ដំណើរជីវិតជានិច្ចកាលមិនស្របទៅតាមអ្វីដែលយើងសង្ឃឹមនោះឡើយ ។ យើងទាំងអស់គ្នាចូលចិត្តថ្ងៃដែលពោរពេញដោយការអបអរសាទរ និងអំណរ ប៉ុន្តែថ្ងៃខ្លះវាពោរពេញទៅដោយការខកចិត្ត ។ នៅក្នុងច្បាប់នេះ ក្មួយៗនឹងរកឃើញជំនួយសម្រាប់ថ្ងៃទាំងនោះ ( សូមមើលទំព័រ ៨,១៤, និង ២២ ) ។
ខគម្ពីរមួយដែលខ្ញុំចូលចិត្តមាននូវការទូន្មានមួយឃ្លា និងការសន្យាសម្រាប់ថ្ងៃលំបាកទាំងនោះ ។ ខនោះនិយាយថា « ចូរមានចិត្តអត់ធន់ក្នុងការឈឺចាប់ ត្បិតអ្នកនឹងមានដ៏ច្រើន ប៉ុន្តែចូរទ្រាំទ្រចុះ ត្បិតមើលន៏ យើងនៅជាមួយនឹងអ្នក គឺដរាបដល់អស់មួយជីវិតរបស់អ្នក » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ២៤:៨ ) ។ ការទូន្មាននោះគឺ ចូរទ្រាំទ្រចុះ ។
មូលដ្ឋានគ្រឹះនៃ ការទ្រាំទ្រ មានន័យថា បន្តរឹងមាំក្នុងគ្រានោះ ។ ការណ៍នោះអាចជាការលំបាកធ្វើ ដែលជាមូលហេតុខ្ញុំស្រឡាញ់នូវការសន្យាថា « យើងនៅជាមួយនឹងអ្នក » ។ ការសន្យានោះមានន័យថា យើងមិនចាំបាច់ឆ្លងកាត់ថ្ងៃលំបាកនោះតែម្នាក់ឯងឡើយ ។ ព្រះអម្ចាស់នឹងជួយយើងបន្តរឹងមាំក្នុងគ្រានោះ ។
មិនថាមានអ្វីកើតឡើងនៅក្នុងជីវិតរបស់យើងទេ វិធីដ៏ល្អបំផុតដើម្បីភ្ជាប់ទំនាក់ទំនងជាមួយព្រះវរបិតាគឺការអធិស្ឋាន ។ ទ្រង់តែងតែនៅក្បែរយើងជានិច្ច ។ ទ្រង់នឹងព្រះសណ្ដាប់ឮ ហើយឆ្លើយតបការអធិស្ឋានរបស់យើង ។ ព្រះទ្រង់សណ្ដាប់ និងមានបន្ទូលទៅកាន់បុត្រាបុត្រីរបស់ទ្រង់ទាំងនៅថ្ងៃល្អ និងនៅថ្ងៃមិនល្អ ( មើលឃើញ ទំព័រ ២ ) ។ ទ្រង់បានសន្យាថានឹងគង់នៅជាមួយនឹងយើង ។
ដោយក្តីស្រឡាញ់
អេមីលីបេលី ហ្វ្រីមែន
ប្រធានយុវនារីទូទៅ