2025
ភ្ជាប់​ទំនាក់ទំនង
ខែ​មីនា ឆ្នាំ​២០២៥


ភ្ជាប់​ទំនាក់ទំនង

ម៉ាចា ​ស៊ី

អាយ ១៦​ឆ្នាំ មកពី​ទីក្រុង​ដ្រាវ៉ា ប្រទេស​ស្លូវ៉ានី

យុវនារី

រូបថត​ដោយ គ្រីស្ទីណា ស្ម៊ីធ

ម្តាយ និង​ឪពុក​របស់​ខ្ញុំ​បាន​បែក​គ្នា នៅ​ពេល​ខ្ញុំ​មាន​អាយុ​ពីរ​ឆ្នាំ​កន្លះ ។ ខ្ញុំ​ទៅ​លេង​ឪពុក​របស់​ខ្ញុំ​ជា​រៀង​រាល់​ខែ ហើយ​កាល​ខ្ញុំ​នៅ​ក្មេង ការទៅ​លេង​នោះ​ពិត​ជា​សប្បាយ​រីករាយ​ណាស់ ។ ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​ធំ​ឡើង យើង​មាន​ការអាក់អន់​ចិត្ត​មួយ​ចំនួន ហើយ​រឿង​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ ។

ខ្ញុំ​ចាំ​បាន​ថា ខ្ញុំ​បាន​យំ​ដាក់​ម្តាយ​របស់​ខ្ញុំ​ថា ខ្ញុំ​លែង​ចង់​ទៅ​លេង​ឪពុក​របស់​ខ្ញុំ​ទៀត​ហើយ ។ ម្តាយ​ខ្ញុំ​ប្រាប់​ថា « សូម​អធិស្ឋាន ហើយ​អ្វីៗ​គ្រប់​យ៉ាង​នឹង​បាន​ល្អ​ប្រសើរ » ។ ហើយ​ខ្ញុំ​ក៏​បាន​អធិស្ឋាន ។

ព្រះ​បាន​ជួយ​ខ្ញុំ និង​ឪពុក​របស់​ខ្ញុំ ។ ឥឡូវ​នេះ យើង​មាន​ទំនាក់ទំនង​ល្អ​ជាង​មុន ។ នៅ​ពេល​គាត់​ទៅ​លេង​ប្រទេស​កំណើត​របស់​គាត់​នៅ ម៉ាសេដូនៀ គាត់​ទូរសព្ទ​មក​ខ្ញុំ ហើយ​យើង​និយាយ​គ្នា ដូច្នេះ​ខ្ញុំ​អាច​និយាយ​លេង​ជាមួយ​ក្រុមគ្រួសារ​របស់​ខ្ញុំ​នៅ​ទី​នោះ ។

ព្រះយេស៊ូវ​គ្រីស្ទ​តែងតែ​ជា​កម្លាំង​របស់​ខ្ញុំ ។ នៅ​ពេល​ខ្ញុំ​មាន​បញ្ហា​ស្មុគស្មាញ​នៅ​សាលា​ ឬ​នៅផ្ទះ នោះទ្រង់​តែងតែ​គង់​នៅ​ក្បែរ​ខ្ញុំ​ជានិច្ច ។ ខ្ញុំ​តែងតែ​មាន​អារម្មណ៍​ថា ទ្រង់​គាំ​ទ្រ​ខ្ញុំ ។

ខ្ញុំ​មាន​អំណរគុណ​ដែល​ម្តាយ​របស់​ខ្ញុំ​បាន​ណែនាំ​ខ្ញុំ​មក​កាន់​សាសនាចក្រ និង​មក​រក​ព្រះ ព្រោះ​វា​ពិត​ជា​បាន​ជួយ​យើង​យ៉ាងច្រើន​ជាច្រើន​ឆ្នាំ​មកនេះ ។ ព្រះ និង​ព្រះយេស៊ូវគ្រីស្ទ​តែងតែ​ការពារ និង​មើលថែ​យើង ។