2025
ការយក​ឈ្នះ​ឧបសគ្គ​នៃ​ការអធិស្ឋាន
ខែ​មីនា ឆ្នាំ​២០២៥


ការយក​ឈ្នះ ឧបសគ្គ​នៃ​ការអធិស្ឋាន

តើ​យើង​ជម្រះ​ឧបសគ្គ​របស់​យើង​ក្នុង​ការអធិស្ឋាន​ដោយ​របៀប​ណា ?

យុវជន​កំពុង​យក​ឈ្នះ​ឧបសគ្គ​នៃ​ការអធិស្ឋាន

រូបភាពដោយ អេនឌ្រូ ប៊ូស្លី និង ឌែរិក អិល ស្ម៊ីធ

« ចូរ​អធិស្ឋាន​ជានិច្ច » ព្រះអង្គ​សង្គ្រោះ​ផ្តល់​ការណែនាំ​នេះ ១០ ដង​នៅ​ក្នុងគោលលទ្ធិ និង​សេចក្ដីសញ្ញា ។ យើង​យល់​ថា​វា​ជា​ន័យ​ធៀប—យើង​មិន​អាច​លុត​ជង្គង់​អធិស្ឋាន​គ្រប់​ពេល​យើង​ភ្ញាក់​នោះ​ឡើយ—ប៉ុន្តែ​ពេល​ខ្លះ វា​ពិបាក​សូម្បី​តែ​អធិស្ឋាន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ! តើ​យើង​អាច​ឈ្នះ​ឧបសគ្គ​នេះ​ដោយ​របៀប​ណា ?

ឧបសគ្គ ៖ ភ្លេច

យើង​ជា​មនុស្ស ។ វា​កើត​ឡើង ។

ដំណោះស្រាយ​ដែល​អាច​មាន ៖

ផ្សារភ្ជាប់​ការអធិស្ឋាន​របស់​ប្អូន​ជាមួយ​សកម្មភាព​ផ្សេងៗ​ដែល​ប្អូន​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ ដូច្នេះ​នៅ​ពេល​ប្អូន​គិត​ពី​រឿងមួយ ប្អូន​ក៏​គិត​ពី​ការអធិស្ឋាន​ផងដែរ ។ ប្រសិនបើ​ប្អូន​រក​ឃើញ​ថា ប្អូន​ងងុយ​គេង​ពេក​ដើម្បី​ធ្វើ​ការអធិស្ឋាន​ដ៏​មាន​ន័យ​មួយ​ពេល​ប្អូន​ភ្ញាក់​ពី​គេង ឬ​មុន​ពេល​ចូល​គេង សូម​ភ្ជាប់​ការអធិស្ឋាន​របស់​ប្អូន​ទៅ​នឹង​ទម្លាប់​អ្វី​មួយ​នៅ​ពេល​ថ្ងៃ និង​យប់ ជា​ពេល​ដែល​ប្អូន​ស្វាង​មិន​ងងុយ ដូចជា​ការដុស​ធ្មេញ ឬ​ការញ៉ាំ​ថ្នាំ​ជា​ដើម ។ ឬ​កំណត់​សំឡេង​រោទិ៍​នៅ​លើ​ទូរសព្ទ​របស់​ប្អូន !

ឧបសគ្គ ៖ គ្មាន​អ្វី​ត្រូវ​រាយការណ៍

តើ​មាន​អ្វី​ដែល​ត្រូវ​និយាយ​នៅ​ពេល​ព្រឹក​ទៅ នៅពេល​ប្អូន​បាន​និយាយ​អស់​ហើយ តាំង​ពី​ការអធិស្ឋាន​ចុង​ក្រោយ​របស់​ប្អូន​មុន​ចូល​គេង​នោះ ?

ដំណោះស្រាយ​ដែល​អាច​មាន ៖

នៅ​ពេល​ព្រឹក សូម​អរគុណ​ព្រះ​ចំពោះ​ពរជ័យ​របស់​ប្អូន រួមទាំង​បុគ្គល​ដែល​ផ្តល់​ពរជ័យ​ដល់​ជីវិត​របស់​ប្អូន ។ សូម​អធិស្ឋាន​សម្រាប់​មនុស្ស​ទាំង​នោះ ។ សូម​ប្រាប់​ដល់​ព្រះ​ពី​អ្វី​ដែល​ប្អូន​បាន​គ្រោង​ទុក​សម្រាប់​ថ្ងៃនេះ និង​សុំ​ការណែ​នាំ​របស់​ទ្រង់ ។ នៅ​ពេល​យប់ សូម​រាយការណ៍​រឿង​ទាំង​នោះ​វិញ ។ សូម​ទូល​ប្រាប់​ទ្រង់​ពី​អ្វីៗ​គ្រប់​យ៉ាង​ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​ថ្ងៃ ដែល​ប្អូន​មាន​អំណរគុណ ដែល​ប្អូន​បាន​រៀន ឬ​អ្វី​ដែល​ប្អូន​មាន​ចំណាប់​អារម្មណ៍ ។

ឧបសគ្គ ៖ អារម្មណ៍​អវិជ្ជមាន

ប្រហែល​ជា​ប្អូន​មាន​អារម្មណ៍​ថា​មិន​សក្តិសម ដោយសារ​តែ​អ្វី​មួយ​ដែល​ប្អូន​បាន​ធ្វើ—ឬ​កំពុង​គិត​ចង់​ធ្វើ​អ្វី​មួយ ។ ប្រហែល​ជា​ប្អូន​ខឹង​ព្រះ​ដោយសារ​អ្វី​មួយ ។ ប្រហែល​ជា​ប្អូន​គ្មាន​អារម្មណ៍ចង់​អធិស្ឋាន ។

ដំណោះស្រាយ ៖ យ៉ាង​ណា​ក៏​ដោយ​ត្រូវ​អធិស្ឋាន

មិនថា​ប្អូន​មាន​អារម្មណ៍​យ៉ាង​ណា​នោះ​ទេ ព្រះ​អាច​ទទួល​បាន​ទាំង​អស់ ។ គ្មាន​នរណា​ម្នាក់​ដែល ​« មិន​សក្តិសម » ដើម្បី​អធិស្ឋាន​ទេ ហើយ​វា​ជា​អារក្ស​ដែល​ចង់​ឲ្យ​ប្អូន​គិត​ថា​ប្អូន​មិន​សក្តិសម ( សូមមើល នីហ្វៃទី២ ៣២:៨ ) ។ ព្រះវរបិតា​របស់​ប្អូន​សព្វព្រះទ័យ​នឹង​ព្រះសណ្តាប់​ការអធិស្ឋាន​មិន​គ្រប់​លក្ខណ៍ និង​មិន​ពេញលេញ​របស់​ប្អូន—ទោះ​ជា​ការអធិស្ឋាន​ដែល​ប្អូន​មិន​មាន​អារម្មណ៍​ចង់​ទូលប្រាប់​ពី​ចំណុច​សំខាន់ៗ​នៅឡើយ—វា​ល្អជាង​មិន​បាន​ឮ​ពី​ប្អូន​ទាល់​តែ​សោះ ។