2025
តើ​អ្នក​អាច​ស្វែង​រក​កម្លាំង​នៅ​ឯ​ណា នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា​ត្រូវ​បាន​គេ​បដិសេធ ?
ខែ​មីនា ឆ្នាំ​២០២៥


តើ​អ្នក​អាច​ស្វែង​រក​កម្លាំង​នៅ​ឯ​ណា នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា​ត្រូវ​បាន​គេ​បដិសេធ នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា​ត្រូវ​បាន​គេ​បដិសេធ ?

យុវជន

ពីរបី​ឆ្នាំ​កន្លង​ទៅ​នេះ ខ្ញុំ​បាន​ចូលរួម​ក្នុង​សកម្មភាព​មួយ​ជាមួយ​យុវវ័យ​ផ្សេង​ទៀត និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បីបួន​នាក់ ។ គោលដៅ​របស់​យើង គឺ​ដើម្បី​អញ្ជើញ​មនុស្ស​ឲ្យ​មក​ចូល​រួម​ការប្រជុំ​សាក្រាម៉ង់​ដ៏​ពិសេស​មួយ ។

ខ្ញុំ​ពិត​ជា​រំភើប​ក្នុង​ការធ្វើ​កិច្ចការ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា ។ យើង​ចាត់ចែង​ដើម្បី​ចែក​លិខិត​អញ្ជើញ​របស់​យើង​ទៅ​មនុស្ស​មួយ​ចំនួន​ដែល​យើង​បាន​ជួប ។ នៅ​ពេល​លិខិត​អញ្ជើញ​របស់​យើង​នៅ​សល់​មួយ​សន្លឹក​ចុងក្រោយ ព្រះវិញ្ញាណ​បាន​បំផុស​គំនិត​ខ្ញុំ​ទៅរក​មនុស្ស​ជាក់លាក់​ម្នាក់ ។ ប៉ុន្តែ​នាង​បាន​មាន​ប្រតិកម្ម​មិន​ល្អ​ចំពោះ​ការអញ្ជើញ​របស់​យើង ហើយ​បាន​ដេញ​យើង​ឲ្យ​ចេញ​ទៅ ។

វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការសោកស្តាយ ដែល​បាន​ឃើញ​មនុស្ស​ម្នាក់​នេះ​បដិសេធ​សេចក្តីស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ​របស់​យើង ។ ខ្ញុំ​ដឹង​ថា មាន​មនុស្ស​ជា​ច្រើន​បដិសេធ​ការអញ្ជើញ​របស់​ព្រះគ្រីស្ទ​ដើម្បី​មក​រក​ទ្រង់ ។ ប៉ុន្តែ​ខ្ញុំ​ក៏​ដឹង​ដែរ​ថា តាម​រយៈ​ការអញ្ជើញ​ដ៏​សាមញ្ញ​មួយ​នេះ យើង​កំពុង​ដាំ​គ្រាប់ពូជ​នៅ​ក្នុង​ដួងចិត្ត​របស់​មនុស្ស ។ បទពិសោធន៍​នេះ​បាន​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ ទោះបី​ជា​ការអញ្ជើញ​របស់​ខ្ញុំ​ត្រូវ​បាន​គេ​បដិសេធ​ក៏​ដោយ ។ ខ្ញុំ​ដឹង​ថា ជាមួយ​នឹង​ព្រះគ្រីស្ទ អ្វីៗ​ក៏​អាច​ធ្វើ​ទៅ​បាន​ដែរ ហើយ​ខ្ញុំ​បាន​បន្ត​រៀបចំ​ខ្លួន​ដើម្បី​បម្រើ​បេសកកម្ម និង​នាំ​អ្នក​ដទៃ​មក​កាន់​ទ្រង់ និង​ព្រះវរបិតាសួគ៌​របស់​យើង ។

ចាលីល ធី អាយុ ១៧ ឆ្នាំ មកពី​ប្រទេស ញូកាឡេដូញ៉ា

ចូលចិត្ត​តន្ត្រី បាល់ទាត់ និង​បោះជំរុំ និង​ឡើង​ភ្នំ​ជាមួយ​គ្រួសារ​របស់​គាត់ ។