2025
តើ​ខ្ញុំ​អាច​នៅ​តែ​មាន​ក្តី​សង្ឃឹម និង​រៀបចំ​សម្រាប់​អនាគត​គ្រួសារ​របស់​ខ្ញុំ​ដោយ​របៀប​ណា ខណៈដែល​ពិភពលោក​នេះ​កំពុងធ្លាក់ចុះ​បែប​នេះ ?
ខែ​មីនា ឆ្នាំ​២០២៥


សំណួរ និង ចម្លើយ

« តើ​ខ្ញុំ​អាច​នៅ​តែ​មាន​ក្តី​សង្ឃឹម និង​រៀបចំ​សម្រាប់​អនាគត​គ្រួសារ​របស់​ខ្ញុំ​ដោយ​របៀបណា ខណៈដែល​ពិភពលោក​នេះ​កំពុងធ្លាក់ចុះ​បែប​នេះ ? » ?

យុវនារី

« ព្រះអម្ចាស់​បាន​បញ្ជា​យើង​ឲ្យ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង​ឲ្យ​មាន​ពេញ​ពាស​លើ​ផែនដី ហើយ​បាន​សន្យា​ថា​នឹង​ការពារ​ពួកយើង​តាមរយៈ​សេចក្តី​សញ្ញា ដែល​យើង​បាន​ធ្វើ​ជាមួយ​ទ្រង់ ។ ផែនការ​របស់​ព្រះ​គឺ​ល្អ​ឥតខ្ចោះ ។ ខ្ញុំ​ដឹង​ថា នៅ​ពេល​ដែល​ខ្ញុំ​មាន​កូន—ប្រសិន​បើ​ខ្ញុំ​គោរព​តាម​អ្វី​ដែល​ទ្រង់​បាន​បញ្ជា​ខ្ញុំ—ទ្រង់​មាន​ភារកិច្ច​ដើម្បី​ប្រទាន​ពរ និង​ការពារ​ខ្ញុំ និង​គ្រួសារ​របស់​ខ្ញុំ ស្រប​តាម​ព្រះបញ្ញាញាណ​របស់​ទ្រង់ » ។

ហ្សាយអណា អូ អាយុ ១៦ ឆ្នាំ រដ្ឋហាវ៉ៃ ស.រ.អា

យុវជន

« ខ្ញុំ​រក​ឃើញ​សេចក្តីក្តីសង្ឃឹម​នៅ​ពេល​ដែល​ខ្ញុំ​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះ និង​ផែនការ​របស់​ទ្រង់​សម្រាប់​ខ្ញុំ ។ នៅពេល​ពិភពលោក​កំពុងធ្លាក់ចុះ ខ្ញុំ​អាច​បែរ​ទៅរក​ទ្រង់​សម្រាប់​ភាពសុខសាន្ត ។ ពរ​របស់​លោកអយ្យកោ​របស់​ខ្ញុំ ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​ស្គាល់​ខ្ញុំ​ច្បាស់​ជាង​នរណាៗ​ទាំងអស់ ហើយ​ស្រឡាញ់​ខ្ញុំ ។ វា​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ទំនុកចិត្ត​ថា អ្វី​គ្រប់​យ៉ាង​នឹង​ប្រសើរ​ឡើង » ។

ឡូហ្គិន អេ អាយុ ១៦ ឆ្នាំ រដ្ឋ​តិចសាស់ ស.រ.អា.

យុវនារី

« វា​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា ព្រះ​ស្រឡាញ់​ខ្ញុំ មាន​ផែនការ​សម្រាប់​ខ្ញុំ ហើយ​នឹង​ជួយ​ខ្ញុំ​ឆ្លង​កាត់​គ្រា​ដ៏​លំបាក ។ វា​ក៏​ជួយ​ឲ្យ​ខ្ញុំ​ដឹង​ផង​ដែរ​ថា សេចក្តី​សញ្ញា​របស់​ខ្ញុំ​បានចង​ភ្ជាប់​ខ្ញុំ​ទៅ​នឹង​ព្រះគ្រីស្ទ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ទទួល​បាន​នូវ​ព្រះចេស្តា និង​កម្លាំង​របស់​ទ្រង់ » ។

លីឌី អិល អាយុ ១៨ ឆ្នាំ រដ្ឋ​យូថាហ៍ ស.រ.អា.

យុវជន

« សូម​ស្វែងរក​សេចក្តី​អំណរ​នៅ​ក្នុង​ព្រះគ្រីស្ទ បទគម្ពីរ និង​ការអធិស្ឋាន ។ ប្រសិនបើ​យើង​អាច​រៀន​ថា គំនិត​តែ​មួយ​គត់​ដែល​សំខាន់ គឺ​គំនិត​របស់​ព្រះអង្គសង្គ្រោះ វា​នឹង​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ងាយស្រួល ។ ការសម្រេចចិត្ត​ដោយ​ផ្អែក​លើ​មតិ​របស់​មនុស្ស​នៅ​ជុំវិញ​យើង វា​អាច​បង្ខំ​ឲ្យ​យើង​ធ្វើ​ការសម្រេច​ចិត្ត​ដែល​អវិជ្ជមាន » ។

ខាស ភី អាយុ ១៦ ឆ្នាំ រដ្ឋ​យូថាហ៍ ស.រ.អា.

យុវនារី

« យើង​គួរតែ​ដាក់​ទី​ទុក​ចិត្ត​របស់​យើង​លើ​ព្រះ និង​បង្កើន​ផ្នត់គំនិត​វិជ្ជមាន ។ យើង​ទាញយក​ការបំផុសគំនិត​ពី​អ្នក​ដទៃ​ដែល​បាន​យក​ឈ្នះ​បញ្ហា​ប្រឈម​ស្រដៀង​គ្នា ។ មួយវិញទៀត ការគោរព​បទបញ្ញត្តិ ជាពិសេស​ច្បាប់​ព្រហ្មចារីភាព និង​ការមាន​គុណធម៌ បាន​ដាក់​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ការកសាង​នូវ​ការបំពេញ​ជីវិត​គ្រួសារ ទោះបី​ជា​មាន​ការបាក់ទឹកចិត្ត​ពី​ខាង​ក្រៅ​ក៏​ដោយ » ។

ឌីវ៉ាញ អូ អាយុ ១៩ ឆ្នាំ ទីក្រុង​ឡាហ្គោស ប្រទេស​នីហ្សេរីយ៉ា