2025
ការ៉េម​មិត្តភាព និង​ការស្រឡាញ់​អ្នក​ជិតខាង​របស់​អ្នក
ខែ​មីនា ឆ្នាំ​២០២៥


ការប្រើប្រាស់​សេចក្តីណែនាំ

ការ៉េម​មិត្តភាព និង ការស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក

ការរក្សា​នូវ​បញ្ញត្ដិ​ទី​ពីរ វា​អាច​នឹង​មិន​ពិបាក​ដូច​ជា​ប្អូន​គិត​នោះ​ទេ ។

យុវនារី​កាន់​ការ៉េម​មួយ​ដើម​យ៉ាង​ធំ

រចនា​រូបភាព​ដោយ វ៉ាលិនធីណា វិនស៊ី

នៅ​ពេល​ដែល​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​កំពុង​ឆ្លង​កាត់​គ្រា​ដ៏​លំបាក​មួយ តើប្អូន​ធ្លាប់​ពិបាក​ចិត្ត​នឹង​ការរក​វិធី​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​ដែរ​ឬ​ទេ ? នោះ​ហាក់​ដូច​ជា​គំនិត​មួយ​ដ៏​ល្អ ។

ប៉ុន្តែ​សូម​ស្រមៃ​ថា ឪពុកម្តាយ​មិត្តភក្តិ​របស់​ប្អូន​កំពុង​លែងលះ​គ្នា ឬ​ប្អូនស្រី​របស់​ប្អូន​ត្រូវ​បាន​គេ​ធ្វើ​បាប​នៅ​សាលា ឬ​ជីតា​របស់​ប្អូន​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ ។ តើ​ប្អូន​នឹង​ដោះស្រាយ​បញ្ហា​ទាំង​អស់ នោះ ដោយ​របៀប​ណា ?

ចម្លើយ​ដ៏​ខ្លី​គឺ​ថា​ប្អូន​មិន​អាច​ដោះស្រាយ​បាន​ទេ ។ អ៊ីចឹង​វា​មិន​ជា​ថ្វី​នោះ​ទេ ។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ ប្អូន​តែងតែ អាច​ជួយ​បាន​ជានិច្ច ។ ហើយ​ប្អូននឹង​ភ្ញាក់ផ្អើល​ពី​រៀប​ដែល​ជំនួយ​តិចតួច​អាច​បង្វែរ​បញ្ហា​បាន ។

បញ្ហា​ធំ សេចក្តីសប្បុរស​សាមញ្ញៗ

ហ្វូនី ភី ធំ​ឡើង​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ម្តាយ​ទោល ។ ក្នុង​អំឡុង​ពេល​កុមារភាព និង​វ័យជំទង់​របស់​នាង ហ្វូនី​បាន​ឃើញ​ម្តាយ​របស់​នាង​តស៊ូ​ដើម្បី​ចិញ្ចឹម​កូន​បី​នាក់​តែ​ម្នាក់​ឯង ។ ជា​លទ្ធផល ហ្វូនី​បាន​បង្កើត​អារម្មណ៍​អវិជ្ជមាន​ចំពោះ​ឪពុក​របស់​នាង ។ បន្ទាប់មក​ថ្មីៗ​នេះ ក្រោយ​ពី​នាង​មាន​អាយុ ១៩​ឆ្នាំ ឪពុក​របស់​នាង​បាន​ចាប់ផ្តើម​ទាក់ទង​មក ដើម្បី​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​វិញ ។

ហ្វូនី​បាន​និយាយ​ថា « ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ »។ « បន្ទាប់​មក​ខ្ញុំ​បាន​គិត​ថា ‹ គាត់​មាន​រយៈ​ពេល ១៩​ឆ្នាំ ដើម្បី​ចូល​មក​ក្នុង​ជីវិត​របស់​ខ្ញុំ ប៉ុន្តែ​គាត់​មិន​បាន​មក​ទេ ។ ហេតុអ្វី​ទើប​តែ​មក​ពេល​នេះ ? ›​» ទោះបី​ជា​នាង​បាន​អធិស្ឋាន និង​គិត​ពិចារណា​ក៏​ដោយ ហ្វូនី​នៅ​តែ​មិន​អាច​ស្វែងរក​ភាព​សុខសាន្ត​បាន​ឡើយ ។ ការនិយាយ​ជាមួយ​ម្តាយ និង​ម្តាយ​មីង​របស់​នាង​បាន​ជួយ​បន្តិចបន្តួច ប៉ុន្តែ​វា​នៅតែ​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ដដែល ។ បន្ទាប់​មក​មាន​អ្វី​មួយ​បាន​កើត​ឡើង​ដែល​មិន​គួរ​ឲ្យ​ជឿ ( ប៉ុន្តែ​សាមញ្ញ ) ៖ មិត្ត​ដ៏​ល្អ​បំផុត​របស់​ហ្វូនី បាន​អញ្ជើញ​នាង​ទៅ​ញ៉ាំ​ការ៉េម និង​ដើរ​ទិញ​អីវ៉ាន់ ។

« មនុស្ស​ជា​ច្រើន​នឹង​គិត​ថា ការញ៉ាំការ៉េម និង​ដើរ​ទិញ​អីវ៉ាន់វា​មិន​មែន​ជា​រឿង​ធំដុំ​នោះ​ទេ » ប៉ុន្តែ​ហ្វូនី​និយាយថា « វា​មាន​ន័យ​ខ្លាំង​ណាស់​ចំពោះ​នាង ! ខ្ញុំ​ទទួល​អារម្មណ៍​នៃ​កម្តៅ​ព្រះអាទិត្យ​លើ​ស្បែក​របស់ខ្ញុំ ។ យើង​ដើរ​នៅ​ខាង​ក្រៅ ហើយ​ខ្ញុំ​បាន​ឃើញ​ដើម​ឈើ ។ ខ្ញុំ​មាន​អារម្មណ៍​ពី​ខ្យល់​បក់ ហើយ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ព្រះវិញ្ញាណ​ក្នុង​ពេល​ជាមួយ​គ្នា​ដែរ ។ វា​អស្ចារ្យ​ណាស់ » ។

យុវនារី​កាន់​ការ៉េម​ដ៏​ធំ​មួយ​ដើម

តើ​ដំណើរ​ទិញ​អីវ៉ាន់​ដែល​មិន​បាន​គ្រោង​ទុក​នេះ​បាន​ដោះស្រាយ​បញ្ហា​របស់​ហ្វូនី​ដែរ​ឬ​ទេ ? ច្បាស់ណាស់​គឺ​អត់​ទេ ។ ហ្វូនី​ទទួល​ស្គាល់​ថា ទំនាក់ទំនង​របស់​នាង​ជាមួយ​ឪពុក​នាង​នៅ​តែ​ជា​បញ្ហា​ប្រឈម ។ ប៉ុន្តែ​ទង្វើ​នៃ​សេចក្តីសប្បុរស​ដ៏​សាមញ្ញ​ពី​មិត្ត​របស់​នាង​បាន​ធ្វើ​ឲ្យហ្វូនី មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ម្តង​ទៀត ។ បន្ទាប់មក នាង​អាច​ប្រឈមមុខ​នឹង​បញ្ហា​របស់​នាង​ជាមួយ​នឹង​កម្លាំង​បន្ថែម​ទៀត ។ ហ្វូនីចែកចាយ​ថា « ខ្ញុំ​ដឹង​ថា​នាង​ត្រូវ​បាន​បំផុស​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​នាំ​ខ្ញុំ​ចេញ​ពី​ផ្ទះ » ។

តើ​នរណា​ត្រូវការ​ប្អូនៗ​នៅ​ថ្ងៃ​នេះ ?

នៅ​ក្នុង​សេចក្តីណែនាំ ដើម្បី​កម្លាំង​នៃ​យុវជន យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យ «ជួយ​ដល់​អ្នក​ដែល​មាន​អារម្មណ៍​ឯកោ នៅ​ដាច់​ដោយ​ឡែក​ពី​គេ ឬ​អស់សង្ឃឹម ។ សូម​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​នៃសេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​តាមរយៈ​ប្អូន » ( ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស [ ឆ្នាំ​២០២២ ] ទំព័រ ១២ ) ។ ទង្វើ​សាមញ្ញ​នៃ​មិត្តភាព​នោះ​បាន​ជួយ​ហ្វូនី​ទទួល​បាន​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ​ក្នុង​អំឡុង​ស្ថានភាព​ដ៏​លំបាក​មួយ ។ តើ​ប្អូន​អាច​ជួយ​នរណា​ឲ្យ​មាន​អារម្មណ៍​ក្តី​ស្រឡាញ់​ដូចគ្នា​នៅ​ថ្ងៃ​នេះ ?