សំឡេងយុវវ័យ
ខ្ញុំនឹងមិនអីទេ
រចនារូបភាពដោយ ខេតលីន បឺច
ខ្ញុំមានការភ័យខ្លាចនៅពេលខ្ញុំចូលរួមក្នុងព្រះវិហារ និងថ្នាក់សិក្ខសាលា និងនៅពេលខ្ញុំឡើងនិយាយនៅក្នុងម៉ោងសាក្រាម៉ង់ ។ ប៉ុន្តែខ្ញុំចងចាំយ៉ាងខ្លាំងនៅ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៨៨ ៖ « យើងនឹងនៅខាងស្ដាំដៃអ្នក ហើយខាងឆ្វេងដៃអ្នក ហើយព្រះវិញ្ញាណរបស់យើងនឹងសណ្ឋិតនៅក្នុងដួងចិត្តរបស់អ្នក ហើយពួកទេវតារបស់យើងនៅព័ទ្ធជុំវិញអ្នក ដើម្បីទ្រអ្នកឡើង » ។
នៅពេលដែលខ្ញុំអាន ឬចងចាំខគម្ពីរនោះ ខ្ញុំមានអារម្មណ៍ថា ព្រះយេស៊ូវកំពុងមើលថែខ្ញុំ និងគាំទ្រខ្ញុំ ។ ទ្រង់ជួយខ្ញុំ នៅពេលខ្ញុំធ្វើកំហុសនានា ។
ខ្ញុំមានអារម្មណ៍ថា ព្រះវរបិតាសួគ៌បានរៀបចំឱកាសទាំងនេះសម្រាប់ខ្ញុំ ។ ទ្រង់នឹងធ្វើឲ្យខ្ញុំអាចធ្វើទៅបានឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ ទោះបីជាវាមានការលំបាកក៏ដោយ ។
មិនថាមានអ្វីកើតឡើងទេ ខ្ញុំនឹងមិនអីទេ ពីព្រោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងជួយខ្ញុំ នៅពេលដែលខ្ញុំប្រព្រឹត្តដោយសេចក្តីជំនឿ ។
អ៊ីម៉ា វ៉ាយ អាយុ ១៥ ឆ្នាំ មកពី អាយបារ៉ាគី ប្រទេសជប៉ុន
ចូលចិត្តលេងហ្គេមជាបន្ទះក្តារ និងហ្គេមវីដេអូ លេងកីឡាជាមួយគ្រួសាររបស់នាង មើលភាពយន្ត និងធ្វើហត្ថកម្មសម្រាប់សកម្មភាពយុវវ័យ ។