2025
ព្រះអង្គសង្គ្រោះ​បាន​ជួយ​ខ្ញុំ​ផ្លាស់ប្តូរ
ខែ​មីនា ឆ្នាំ​២០២៥


សំឡេង​យុវវ័យ

ព្រះអង្គសង្គ្រោះ​បាន​ជួយ​ខ្ញុំ​ផ្លាស់ប្តូរ

យុវនារី​ដែល​មើលទៅ​មាន​កំហឹង

រចនា​រូបភាព​ដោយ ខេតលីន បឺច

ខ្ញុំ​មាន​មុខ​បែប​នេះ នៅពេល​​ខ្ញុំ​មិន​ញញឹម មើលទៅ​ខ្ញុំ​ដូច​ជា​ខឹង ។ មនុស្ស​គេ​នឹង​សួរ​ថា « ហេតុអ្វី​បាន​ជា​អ្នក​មាន​មុខ​ក្រញូវ​អ៊ីចឹង ? តើ​អ្នក​មាន​រឿង​អ្វី ? » ហើយ​ខ្ញុំ​និយាយ​ថា « ខ្ញុំ​មាន​បាន​ក្រញូវអ៊ីចឹង​ណា » ។ ប៉ុន្តែ​សំណួរ​របស់​ពួកគេ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង ។

ឪពុក​របស់​ខ្ញុំ​បារម្ភ​អំពី​ខ្ញុំ ។ គាត់​បាន​ហៅ​ខ្ញុំ​ទៅ​បន្ទប់​របស់​គាត់ ហើយ​និយាយ​ថា « កូន​ដឹង​ទេ កូន​មិន​អាច​មាន​អាកប្បកិរិយា​ខឹង​បែប​នេះ​បាន​ទេ ។ តើ​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​កូន​បែប​នេះ ? » ខ្ញុំ​បាន​សម្រេចចិត្ត​ថា ខ្ញុំ​ចង់​ផ្លាស់​ប្តូរ ។

ខ្ញុំ​បាន​អធិស្ឋាន ហើយ​អំពាវនាវ​ដល់ព្រះវរបិតាសួគ៌​ដើម្បី​ទ្រង់​ជួយ​ខ្ញុំ ។ យូរៗទៅ ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍​ខុស​ពី​មុន ។ ខ្ញុំ​លែង​សូវ​ខឹង ខ្ញុំ​ញញឹម​ច្រើន​ជាង​មុន ហើយ​ខ្ញុំ​ស្រឡាញ់​អ្នក​ដទៃ​ច្រើន​ជាង​មុន ។ មនុស្ស​គ្រប់គ្នា​បាន​និយាយ​ថា « អ្នក​មាន​ការផ្លាស់ប្តូរ » ។ ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ថា វា​មិនមែន​ដោយសារ​កម្លាំង​របស់​ខ្ញុំ​ទេ ។ វា​បាន​កើត​ឡើង​ដោយ​ព្រះចេស្តារ​នៃ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

វា​ពិបាក​ក្នុង​ការក្លាយ​ជា​មនុស្ស​ដែល​អ្នក​ចង់ប្រែ​ក្លាយជា ។ ខ្ញុំ​មិន​អាច​និយាយ​បាន​ថា ខ្ញុំ​បាន​ល្អ​គ្រប់គ្រាន់​ហើយ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​កំពុង​ព្យាយាម​ដើម្បី​ធ្វើ​ឲ្យ​បាន​ល្អ ។ ​ដំណើរ​ជីវិត​របស់​យើង​គួរតែ​ធ្វើ​ដំណើរ​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​គួរ​តែ​អញ្ជើញ​ទ្រង់​ឲ្យ​រួម​ដំណើរ​ជាមួយ​យើង ។

វិកតូរៀ អ៊ី អាយុ ៦ ឆ្នាំ ទីក្រុង​ឡាហ្គោស ប្រទេស​នីហ្សេរីយ៉ា

ចូលចិត្ត​លេង​កីឡា អាន ច្រៀង ធ្វើសក់ និង​រៀន​អ្វី​ថ្មីៗ ។