« ការចែកចាយដំណឹងល្អ » ទស្សនាវដ្ដីប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៦ ទំព័រ ៣៦–៣៧ ។
ការចែកចាយដំណឹងល្អ
សាច់រឿងពិតមកពីប្រទេសកេនយ៉ា ។
ថ្ងៃអាទិត្យដ៏ចែងចាំងនៃបុណ្យអ៊ីស្ទើរ រ៉ាយអិនបានភ្ញាក់តាំងពីព្រឹក ហើយរត់សំដៅទៅផ្ទះបាយ ។ គាត់ធុំក្លិនដូង និងគ្រឿងទេសនំមហាម្រី ដែលម្តាយគាត់ទើបតែបានធ្វើ ។ រ៉ាយអិនបានភ្លក់នំរាងត្រីកោណកែងដែលទើបតែដុតហើយថ្មីៗ ។ « ម៉ាក់ ! ថ្ងៃនេះជាថ្ងៃបុណ្យអ៊ីស្ទើរ ! តើថ្ងៃនេះយើងអាចមើលរឿងព្រះយេស៊ូវបានទេ? »គាត់បានសួរដោយស្នាមញញឹមយ៉ាងធំ ។
ម្តាយសម្លឹងមើលទៅគាត់ ហើយញញឹម ។ « ចាស ពិតជាបានកូន ! »
ប្អូនប្រុសរបស់រ៉ាយអិនឈ្មោះ លៀម បានរត់លេងនៅក្រៅផ្ទះ ខណៈពេលដែលម្តាយ និងរ៉ាយអិនអង្គុយមើលរឿង ។
ពួកគេបានឃើញព្រះយេស៊ូវគ្រីស្ទសម្តែងអព្ភូតហេតុ និងបម្រើដល់មនុស្ស ។ បន្ទាប់មកនៅពេលដែលប្រជាជនបានធ្វើបាបព្រះយេស៊ូវ រ៉ាយអិនបានស្រក់ទឹកភ្នែក ។
គាត់បានសួរឲ្យដោយក្រៀមក្រំ « ម៉ាក់ ហេតុអ្វីបានជាពួកគេធ្វើដូច្នេះទៅលើព្រះយេស៊ូវ? »
ម្ដាយក៏និយាយឡើងថា « ទ្រង់បានជ្រើសដើម្បីរងទុក្ខសម្រាប់យើង ។ » « ទ្រង់ស្រឡាញ់យើងខ្លាំងណាស់ រ៉ាយអិន ។ ទ្រង់សុគតដើម្បីឲ្យយើងអាចបានរស់ម្តងទៀត ។
នៅពេលដែលរឿងបានបង្ហាញពីការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ រ៉ាយអិនញញឹមឡើង ។ « ម៉ាក់ មើលន៎! ទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ! »
ម្ដាយបានពោលឡើងថា « ពិតមែនហើយកូន ! » «ទ្រង់រស់ឡើងវិញ !» ដូចដែលពួកទេវតាបានមានបន្ទូលនៅក្នុងព្រះគម្ពីរបរិសុទ្ធ ។ »
ក្រោយមក រ៉ាយអិនបានចេញទៅលេងក្រៅផ្ទះ ។ គាត់ឃើញលៀមលេងជាមួយកំណត់ឈើនៅក្រោមដើមស្វាយ ។
« លៀម ! រ៉ាយអិននិយាយឡើងថា ៖ « បងចង់ប្រាប់អូនពីរឿងដ៏អស្ចារ្យមួយ ។ »
លៀមចាំំស្ដាប់ ពេលដែលរ៉ាយអិនដាក់ខ្លួនអង្គុយចុះនៅក្រោមដើមស្វាយ ។ « រឿងឡានមែនបង ? »
« មិនមែនទេ ! រឿងដែលល្អជាងនេះទៀត ! » រ៉ាយអិនតប ។ « ជារឿងអំពីព្រះយេស៊ូវ ។ ទ្រង់សុគត ប៉ុន្តែបន្ទាប់មកទ្រង់បានរស់ឡើងវិញ ។ »
« ពិតមែនឬអី ? » លៀមសួរឡើង ។
« ពិតមែនតើ ! ទេវតាបានមានបន្ទូលថា ៖ « ទ្រង់មិនគង់នៅទីនេះទេ ត្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ » ។ នោះមានន័យថា យើងអាចរស់ឡើងវិញម្តងទៀតដូចគ្នា ។ »
« អស្ចារ្យណាស់ ! » លៀមនិយាយឡើង ។ « ព្រះយេស៊ូវពិតជារឹងមាំណាស់ ។ »
រ៉ាយអិនងក់ក្បាល គាត់បានគិតពីទំហំនៃក្តីស្រឡាញ់ដែលព្រះយេស៊ូវមានចំពោះគាត់ ។ ការគិតនេះធ្វើឲ្យចិត្តរបស់គាត់ពោរពេញដោយការដឹងគុណ និងសេចក្ដីអំណរ ។ គាត់បានចែកចាយដំណឹងល្អនេះជាមួយគ្រួសារគាត់ ហើយវាបានធ្វើឲ្យបុណ្យអ៊ីស្ទើររបស់គាត់កាន់តែពិសេសថែមទៀត ។
រចនារូបភាពដោយម៉ាហ្ការីដា អ៊ីស្ដីវស៍ ។ អាចត្រូវបានចម្លងសម្រាប់តែការប្រើប្រាស់ក្នុងសាសនាចក្រតែប៉ុណ្ណោះ ។