« សូមស្វាគមន៍ មិត្ដទាំងឡាយ ! » ទស្សនាវដ្តី ប្រិយមិត្ត ខែមីនា ឆ្នាំ២០២៦ ទំព័រ១ ។
សូមស្វាគមន៍ មិត្តទាំងឡាយ !
ច្បាប់នេះគឺនិយាយអំពីការរៀបចំគ្រួសារបងប្អូនសម្រាប់បុណ្យអ៊ីស្ទើរ ! បងប្អូនអាចប្រើ សកម្មភាព ប្រកួតប្រជែងនាពេលបុណ្យអ៊ីស្ទើរ (ទំព័រ ១៤) សម្រាប់រឿងសាមញ្ញមួយចំនួនដែលត្រូវធ្វើពីមុនបុណ្យអ៊ីស្ទើរ ។ ឬធ្វើតាមគ្រួសាររបស់ មីអា ដើម្បីប្រារព្ធថ្ងៃនីមួយៗនៃសប្តាហ៍បរិសុទ្ធ ( ទំព័រ 12 ) ។
មានឧបករណ៍ហត្ថកម្មដើម្បី ធ្វើ (ទំព័រ ៣៨) ទំព័រដើម្បីផាត់ពណ៌ (ទំព័រ ២៤) និងការសម្ដែងសាច់រឿងនៃបុណ្យអ៊ីស្ទើរដ៏ស្រស់ស្អាត ដែលនឹងសម្តែងឡើង (ទំព័រ ១៦) ។ សូមសរសេរប្រាប់មកយើងពីអ្វីដែលគ្រួសាររបស់បងប្អូននឹងធ្វើសម្រាប់បុណ្យអ៊ីស្ទើរឆ្នាំនេះ !
ពួកយើងប្រារព្ធពិធីបុណ្យអ៊ីស្ទើរមួយឆ្នាំម្ដង ប៉ុន្តែពួកយើងអាចប្រារព្ធរំឭកចាំពីព្រះអង្គសង្គ្រោះ និងក្ដីសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើងបានពេញមួយឆ្នាំ ។
ដោយក្តីស្រឡាញ់
ទស្សនាវដ្តី ប្រិយមិត្ត