ប្រិយមិត្ត
បុណ្យអ៊ីស្ទើរ​នៅ​ជុំវិញ​ពិភពលោក
ខែ​មីនា ឆ្នាំ​២០២៦


« បុណ្យអ៊ីស្ទើរ​នៅ​ជុំវិញ​ពិភពលោក » ទស្សនាវដ្ដី​ប្រិយមិត្ដ ខែ មីនា ឆ្នាំ២០២៦ ទំព័រ ២៨–២៩ ។

បុណ្យអ៊ីស្ទើរ​នៅ​ជុំវិញ​ពិភពលោក

ស្វែងយល់​អំពី​ទំនៀមទម្លាប់​របស់​ប្រទេស​ផ្សេងៗ ដើម្បី​ជួយ​បងប្អូន​ឲ្យ​ចងចាំ​អំពី​ព្រះអង្គសង្គ្រោះ ។

អាមេនី

នៅទីនេះ ស៊ុត នៃ​បុណ្យអ៊ីស្ទើរ ត្រូវបាន លាប​ពណ៌ក្រហម​ដូច​ជា​ឈាម​របស់​ព្រះយេស៊ូវគ្រីស្ទ ។ នៅថ្ងៃ បុណ្យអ៊ីស្ទើរ មនុស្ស និយាយថា ៖ « ព្រះគ្រីស្ទ​បាន​ងើប​ឡើង​ពី​សេចក្ដីស្លាប់ ! មាន​ពរ​ហើយ​ដល់​ការរស់​ឡើងវិញ​របស់​ព្រះគ្រីស្ទ ! » បន្ទាប់​មក​ពួកគេ​បំបែក​ស៊ុត​ជាមួយ​គ្នា ។

ប្រទេស​ហ្គាណា

មនុស្ស​ជា​ច្រើន​ពាក់​ពណ៌ស​នៅ​ថ្ងៃអាទិត្យ​បុណ្យអ៊ីស្ទើរ ជា​ការប្រារព្ធ​ដល់​ការរស់​ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ជ័យ​ជម្នះ​របស់​ទ្រង់​លើ​ការស្លាប់ ។

ប្រទេស​ហ្គូតេម៉ាឡា

នៅពេល​បុណ្យអ៊ីស្ទើរ មនុស្ស​តុបតែង​តាម​ដងផ្លូវ​ជាមួយ​នឹង​កម្រាល​ព្រំ​ចម្រុះ​ពណ៌​ដែល​ធ្វើ​ពី អាចម៍​រណា និង​ផ្កា​ជា​ច្រើន ។ កម្រាល​ព្រំ​ទាំង​នេះ​មាន​លំនាំ និង​រចនាបថ​ដ៏​ស្រស់​ស្អាត ។ ខ្លះ​មាន​រូបភាព​របស់​ព្រះអង្គ​សង្គ្រោះ ។

ប្រទេសអាល្លឺម៉ង់

ថ្ងៃសុក្រ​ល្អ គឺជា​« ថ្ងៃ​ឈប់​សម្រាក​ដ៏​ស្ងប់ស្ងាត់ »​ជាមួយ​នឹង​ការរឹត​បន្តឹង​ផ្នែកច្បាប់​លើ​សំឡេង​រំខាន​ខ្លាំង និង​ព្រឹត្តិការណ៍​ជួបជុំ​ជា​សាធារណៈ​នានា ។ នេះ​អនុញ្ញាត​ឲ្យ​មនុស្ស​នៅ​ស្ងៀមស្ងាត់ និង​ឆ្លុះ​បញ្ចាំង​អំពី​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​សម្រាប់​ពួកគេ ។

ប្រទេសព៉េរូ

គ្រួសា​រជា​ច្រើន​មាន​ពិធី​ទទួល​ទាន​អាហារ​ជាមួយ​មុខ​ម្ហូប​ចំនួន​១២​មុខ​នៅ​ថ្ងៃព្រហស្បតិ៍ ឬ​ថ្ងៃសុក្រ​មុន​ថ្ងៃ​នៃ​បុណ្យអ៊ីស្ទើរ​ចូល​មក​ដល់ ។ នេះ​ជា​អាហារ​តំណាង​ឲ្យ​អាហារ​ពេល​ល្ងាច​ចុង​ក្រោយ​គេ ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​សោយ​ជាមួយ​សាវក​ដប់​ពីរ​នាក់​របស់​ទ្រង់ ។

ប្រទេស​ហ្វីលីពីន

ថ្ងៃ​អាទិត្យ​ធាងចាក មនុស្ស​ត្បាញ​ស្លឹក​ចាក​ទៅ​ជា​រចនាបថ​យ៉ាង​ស្រស់ស្អាត ។ នេះ​ជួយ​ពួកគេ​ឲ្យ​ចងចាំ​ពី​របៀប​ដែល​ប្រជាជន​នៅ​ទីក្រុង យេរូសាឡិម​បាន​ស្វាគមន៍​ដល់​ព្រះយេស៊ូវគ្រីស្ទ ជាមួយ​នឹង​ស្លឹក​ចាក​ក្នុង​អំឡុង​ពេល​នៃ​សប្តាហ៍​ដ៏​បរិសុទ្ធ ។

ទំព័រ ភី.ឌី.អែហ្វ​ជាមួយ​នឹង​រូបភាព​នៃ​ភព​ផែនដី និង​និមិត្ត​សញ្ញា​នៃ​បុណ្យអ៊ីស្ទើរ​មក​ពី​ជុំវិញ​ពិភពលោក

រចនា​រូបភាព​ដោយ ហ្វ្លាវីយ៉ូ រីម៉ុនទី អាច​ត្រូវ​បាន​ចម្លង​សម្រាប់​តែ​ការ​ប្រើប្រាស់​ក្នុង​សាសនាចក្រ​តែ​ប៉ុណ្ណោះ ។