« ការប្រកួតប្រជែង សកម្មភាព បុណ្យអ៊ីស្ទើរ » ទស្សនាវដ្ដីប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៦ ទំព័រ ១៤–១៥
ការប្រកួតប្រជែង សកម្មភាព បុណ្យអ៊ីស្ទើរ
សូមធ្វើសកម្មភាពមួយក្នុងចំណោមសកម្មភាពទាំងនេះជារៀងរាល់ថ្ងៃ ដើម្បីរៀបចំខ្លួនសម្រាប់បុណ្យអ៊ីស្ទើរ សូមចាប់ផ្តើមឲ្យបានឆាប់តាមដែលបងប្អូនអាចធ្វើបាន ។ ផាត់ពណ៌រូបភាពណាដែលបញ្ជាក់រាល់សកម្មភាពដែលបងប្អូនបានធ្វើ !
-
សូមអានសារលិខិតរបស់ស៊ីស្ទើរ ប្រោននីង ទំព័រ ២ ។
-
សូមច្រៀងចម្រៀងអំពីបុណ្យអ៊ីស្ទើរ ។
-
សូមអាន យ៉ូហាន ២០:១–១៨ ។
-
សរសេរ គូរ ឬចែកចាយទីបន្ទាល់របស់បងប្អូនអំពីព្រះយេស៊ូវគ្រីស្ទ ។
-
អធិស្ឋានសម្រាប់នរណាម្នាក់ដែលត្រូវការសេចក្តីស្រឡាញ់បន្ថែម ។
-
អានរឿងបុណ្យអ៊ីស្ទើរនៅលើ ទំព័រ ៤–៧ ។
-
សូមរកមើលនៅក្នុងទស្សនាវដ្តីដើម្បីស្វែងយល់ពីរបៀបដែលអ្នកដទៃប្រារព្ធពិធីបុណ្យអ៊ីស្ទើរ ។
-
នៅពេលបងប្អូនទទួលទានសាក្រាម៉ង់ សូមគិតអំពីព្រះយេស៊ូវគ្រីស្ទ ។
-
សូមមើលវីដេអូបុណ្យអ៊ីស្ទើរនៅលើវេបសាយChurchofJesusChrist.org ។
-
ផាត់ពណ៌ ទំព័រ ២៤–២៥ ។ តើបងប្អូនបានរៀនអ្វីដែលថ្មីដែរឬទេ ?
-
រៀបចំកម្មវិធីបុណ្យអ៊ីស្ទើរមួយដោយធ្វើតាម ទំព័រ ១៨–២៣ ។
-
ស្វែងយល់អំពីបុណ្យអ៊ីស្ទើរនៅជុំវិញពិភពលោកនៅ ទំព័រ ២៨–២៩ ។
-
ធ្វើហត្ថកម្មបុណ្យអ៊ីស្ទើរនៅ ទំព័រ ៣៨-៣៩ ។
-
ប្រើ ទំព័រ ៨–៩ ដើម្បីធ្វើសួនច្បាររស់ឡើងវិញ ។
-
បម្រើដល់នរណាម្នាក់នៅក្នុងគ្រួសាររបស់បងប្អូន ។
រចនារូបភាពដោយ ស៊ីម៉ូណា ឡូវ ។ អាចត្រូវបានថតចម្លងប្រើប្រាស់សម្រាប់សាសនាចក្រតែប៉ុណ្ណោះ ។