« ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ » ទស្សនាវដ្ដីប្រិយមិត្ត ខែមីនា ឆ្នាំ ២០២៦ ទំព័រ ២–៣ ។
មកពីគណៈប្រធានអង្គការបឋមសិក្សា
« ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ »
ព្រះបិតាសួគ៌ស្រឡាញ់យើងទាំងអស់គ្នាជាខ្លាំង ទើបទ្រង់បានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់គឺ ព្រះយេស៊ូវគ្រីស្ទ មកជួយយើងឲ្យត្រឡប់ទៅរកទ្រង់វិញ ។
ព្រះយេស៊ូវទ្រង់បានជ្រាបដឹងថា នឹងមានពេលខ្លះនៅក្នុងជីវិតរបស់យើង ពេលដែលយើងនឹងមានអារម្មណ៍សោកសៅ ការឈឺចាប់ និងឯកោ ។ យើងនឹងប្រព្រឹត្តខុស ហើយពេលខ្លះក៏មានភាពភ័យខ្លាច ។ នៅក្នុងសួនច្បារ គែតសេម៉ានី ព្រះយេស៊ូវគ្រីស្ទបានជ្រើសរើសដើម្បីទទួលអារម្មណ៍គ្រប់ទាំងអស់គឺដើម្បីទ្រង់អាចជ្រាបដឹង និងជួយយើងបានដោយឥតខ្វះចន្លោះ ។ ព្រះអង្គសង្គ្រោះបានរងទុក្ខជំនួសអំពើបាបរបស់យើង ដើម្បីឲ្យយើងអាចប្រែចិត្តបាន ។ ( សូមមើល អាលម៉ា ៧:១១–១៣ )
ព្រះយេស៊ូវទ្រង់ក៏ជ្រាបដឹងផងដែរថា នៅពេលដែលពេលវេលាមកដល់ យើងទាំងអស់គ្នានឹងស្លាប់ ។ ការស្លាប់គឺជាធម្មជាតិ និងធម្មតាចំពោះជីវិត ។ ប៉ុន្តែព្រះទ្រង់មិនចង់ឲ្យការស្លាប់ក្លាយជាទីបញ្ចប់នៃដំណើររឿងរបស់យើងទេ ។ ដោយសារព្រះយេស៊ូវគ្រីស្ទ បានលះបង់ព្រះជន្មរបស់ទ្រង់ ហើយទ្រង់បានមានព្រះជន្មរស់ឡើងវិញ នោះយើងទាំងអស់គ្នានឹងរស់ឡើងវិញដូចគ្នា ។ នោះហើយជាមូលហេតុដែលទ្រង់បានជ្រើសរើសដើម្បីសុគតជំនួសយើង ។
យើងហៅអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើថាជា ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ អំណោយដ៏ពិសិដ្ឋនេះត្រូវបានធ្វើឡើងសម្រាប់យើងដោយព្រោះតែក្តីស្រឡាញ់ ។ សូមចងចាំថា ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់គឺ ព្រះយេស៊ូវគ្រីស្ទ( មើលឃើញ យ៉ូហាន ៣:១៦ ) ។ ហើយព្រះយេស៊ូវបានស្រឡាញ់យើងយ៉ាងខ្លាំង ទើបទ្រង់បានលះបង់ព្រះជន្មទ្រង់ ដើម្បីយើងអាចវិលត្រឡប់ទៅរស់នៅជាមួយព្រះវិញម្តងទៀត ។
បុណ្យអ៊ីស្ទើរ គឺជាបុណ្យនៃសេចក្តីស្រឡាញ់
តើបងប្អូនអាចរកឃើញពាក្យ ស្រឡាញ់ ឬ បានស្រឡាញ់ ប៉ុន្មានដងនៅក្នុងខគម្ពីរទាំងនេះ ? សរសេរលេខយោងតាមបទគម្ពីរនីមួយៗ បន្ទាប់មកដោះស្រាយលំហាត់គណិតវិទ្យា ។ នៅពេលដែលបងប្អូនរកបានចម្លើយ សូមព្យាយាមចែកចាយសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវជាមួយអ្នកដទៃតាមចំនួនដងដែលបងប្អូនរកឃើញនោះ ។
យ៉ូហាន ៣:១៦
+
យ៉ូហាន ១៣:៣៤
+
អេភេសូរ ៥:២
-
យ៉ូហាន ១៥:១៣
-
រ៉ូម ៨:៣៥, ៣៧
=