ប្រិយមិត្ត
ដំណើរ​ឆ្លងកាត់​សប្តាហ៍​ដ៏បរិសុទ្ធ
ខែ​មីនា ឆ្នាំ​២០២៦


« ដំណើរ​ឆ្លងកាត់​សប្តាហ៍​ដ៏បរិសុទ្ធ » ទស្សនាវដ្ដី​ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៦ ទំព័រ ១៤–១៥ ។

ដំណើរ​ឆ្លងកាត់​សប្តាហ៍​ដ៏បរិសុទ្ធ

យេរូសាឡិម

រូបភាព​សិល្បៈបន្ទាត់​ស​ខ្មៅ​របស់​ព្រះយេស៊ូវគ្រីស្ទ គង់​លើ​សត្វ​លា​នៅ​ទីក្រុង​យេរូសាឡិម

នៅ​ថ្ងៃ​អាទិត្យ​ធាង​ចាក ប្រជាជន​បាន​ស្វាគមន៍​ព្រះយេស៊ូវគ្រីស្ទ ពេល​ដែល​ទ្រង់​បាន​មក​ដល់​ទីក្រុង​យេរូសាឡិម ។ ពួកគេ​បាន​ស្រែក​ឡើង​ថា ៖ « ហូសាណា » ដើម្បី​អបអរសាទរ ការយាង​មក​ដល់​របស់​ទ្រង់ ។ ហូសាណា ជា​ភាសា​ហេព្រើរ ដែល​មាន​ន័យ​ថា « សូម​ជួយ​សង្គ្រោះ​ពួកយើង​ផង ។ »

រូបភាព​សិល្បៈបន្ទាត់​ស​ខ្មៅ​នៃ​ព្រះយេស៊ូវគ្រីស្ទ​លាង​ជើង​ឲ្យ​សិស្ស​របស់​ទ្រង់

នៅ​យប់​នៃ​អាហារចុងក្រោយ ព្រះយេស៊ូវ​បាន​លាង​ជើង​ពួកសិស្ស​របស់​ទ្រង់ ។ ទ្រង់​បាន​ធ្វើ​គំរូ​នៃ​ការបម្រើ​ប្រកប​ដោយ​ការបន្ទាប​ខ្លួន ដើម្បី​ឲ្យ​យើង​អនុវត្តតាម ។

សួនច្បារ​គែតសេម៉ានី

រូបភាព​សិល្បៈបន្ទាត់​នៃ​ព្រះយេស៊ូវគ្រីស្ទ​កំពុង​អធិស្ឋាន​នៅក្នុង សួរច្បារ​គែតសេម៉ានី

នៅ​ឯ​សួនច្បារ គែតសេម៉ានី ព្រះយេស៊ូវគ្រីស្ទ​បាន​អធិស្ឋាន និង​ទទួល​យក​ការឈឺចាប់ និង​ទុក្ខកង្វល់​របស់​មនុស្ស​គ្រប់​គ្នា​ដាក់​លើ​អង្គ​ទ្រង់ ។ ទ្រង់​បាន​សុគត​ជំនួស​អំពើបាប​យើង ។

ផ្នូរ

រូបភាព​សិល្បៈបន្ទាត់​មនុស្ស​នៅ​ឯ​ផ្នូរ

យ៉ូសែប​នៃ​អារីម៉ាថា​បាន​សួរ​ថា​តើ​គាត់​អាច​ថែរក្សា​សាកសព​របស់​ព្រះយេស៊ូវគ្រីស្ទ​បន្ទាប់​ពី​ទ្រង់​សុគត​បាន​ដែរ​ឬ​ទេ ។ យ៉ូសែប​បាន​លះបង់​ផ្នូរ​បម្រុង​កប់​សព​គាត់ ដែល​ជា​ផ្នូរ​ឲ្យ​ដល់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ទ្រង់​មាន​កន្លែង​សម្រាក ។

រូបភាព​សិល្បៈបន្ទាត់​សខ្មៅ​នៃ​ព្រះអង្គសង្គ្រោះ​ដែល​បាន​រស់​ឡើងវិញ ហើយ​បាន​បង្ហាញ​ខ្លួន​ចំពោះ​ម៉ារី

ម៉ារី​ម៉ាក់ដាឡែន គឺ​ជា​មនុស្ស​ដំបូង​គេ​ដែល​បាន​ឃើញ​ព្រះអង្គសង្គ្រោះ បន្ទាប់​ពី​ទ្រង់​បាន​រស់​ឡើង​វិញ ។ នាង​បាន​រត់​ទៅ​ប្រាប់​សាវក​ពី ដំណឹង​ល្អ !

ទ្វីបអាមេរិក

រូបភាព​សិល្បៈបន្ទាត់​សខ្មៅ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​កុមារៗ

បន្ទាប់​ពី​ការសុគត​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​ទៅ​ជួប​ជាមួយ​« ចៀម​ដទៃ​ទៀត »​របស់​ទ្រង់​នៅ​ជុំវិញ​ពិភពលោក ។ កន្លែង​មួយ​ដែល​ទ្រង់​បាន​យាង​ទៅ​នោះ​គឺ​ទ្វីប​អាមេរិក ។ ពួកគេ​បាន​ស្ទាប​ស្នាម​របួស​នៅ​លើ​ព្រះហស្ត និង​ព្រះបាទា​របស់​ទ្រង់ ហើយ​បាន​ដឹង​ថា​ទ្រង់​គឺ​ជា​ព្រះអង្គសង្គ្រោះ​ដែល​បាន​រស់​ឡើងវិញ ។

ទំព័រ​ទម្រង់ ភី.ឌី.អែហ្វ

រចនា​រូបភាព​ដោយ ដេវ ឃ្លឺក អាច​ត្រូវ​បាន​ថតចម្លង​សម្រាប់​តែ​ការប្រើប្រាស់​ក្នុង​សាសនាចក្រ​តែ​ប៉ុណ្ណោះ ។