ប្រិយមិត្ត
សកម្មភាព​រៀន​បទគម្ពីរ​សប្បាយៗ​ប្រចាំ​សប្តាហ៍
ខែ​មីនា ឆ្នាំ​២០២៦


« សកម្មភាព​រៀន​បទគម្ពីរ​សប្បាយៗ​ប្រចាំ​សប្តាហ៍ » ទស្សនាវដ្ដី​ប្រិយមិត្ត ខែ មិថុនា ឆ្នាំ​២០២៤ ទំព័រ ២៨–២៩ ។

ចូរ​មក​តាម​ខ្ញុំ

សកម្មភាព រៀន​បទគម្ពីរ​សប្បាយៗ ប្រចាំ​សប្តាហ៍

ថ្ងៃទី២៣ ខែកុម្ភៈ–ថ្ងៃទី១ ខែមីនា

សម្រាប់ លោកុប្បត្តិ ១៨–២៣

ការអត់ធ្មត់ និង​ពេលវេលា​របស់​ព្រះ

Song: “God’s Gracious Love” (Hymns—For Home and Church, no. 1013)

បទគម្ពីរ ៖ លោកុប្បត្ ១៥:៣–៦ ២១:១–៣

សកម្មភាព ៖ លោកអ័ប្រាហាំ និង​សារ៉ា បាន​មាន​ការអត់ធ្មត់ និង​រង់ចាំ​ជាយូរ មុនពេល​ព្រះប្រទានពរ​កូនម្នាក់ដល់​ពួកគេ ។ បងប្អូន​ក៏​អាច​មាន​ការអត់ធ្មត់​បាន​ដែរ ។ រុំ​ប្រដាប់ក្មេងលេង ឬ​ស្ករគ្រាប់​ក្នុង​ស្រទាប់​ក្រដាស​ជា​ច្រើន ។ បន្ទាប់​មក​បក​ស្រទាប់​ក្រដាស​ម្ដង​មួយៗ​ចេញ គ្រប់​ពេល​ដែល​បងប្អូន​អាន​ខគម្ពីរ​មួយ​មក​ពី​បទគម្ពីរ​ខាងលើ​អំពី​អ័ប្រាហាំ និង សារ៉ា ។ ពេល​ដែល​បងប្អូន​ធ្វើ​ចប់សព្វគ្រប់ នោះ​សូមនិយាយ​អំពី​របៀប​ដែល​ពេលខ្លះ​ពរជ័យ​មិន​មក​ភ្លាមៗ ។ ប៉ុន្ដែ​ពេលដែល​យើង​អត់ធ្មត់ ហើយ​ទុកចិត្ត​ព្រះ នោះ​ពរជ័យ​របស់​ទ្រង់​នឹង​កើត​ឡើង​ជានិច្ច ។

ផ្តល់​ការអធិស្ឋាន ៖

ដឹកនាំ​បទចម្រៀង ៖

អាន​ព្រះគម្ពីរ ៖

បង្រៀន​មេរៀន ៖

ថ្ងៃទី២–៨ ខែមីនា

លោកុប្បត្តិ ២៤–៣៣

ចិត្ត​សប្បុរស

ចម្រៀង៖« To Love like Thee » ( ទំនុកតម្កើង—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រលេខ ១០១៩ )

បទគម្ពីរ ៖ លោកុប្បត្តិ ២៤:១៧–២០

សកម្មភាព ៖ រ៉េបិកា មាន​សណ្ដាន​ចិត្តល្អ ។ គាត់​បាន​ឲ្យ​ទឹក​ទៅ​ដល់ ជន​ប្លែក​មុខ និង សត្វអូដ្ឋ​របស់​គាត់ ។ បន្ដ​ប្រមាញ់​រក​សេចក្ដីល្អ ! ដើរ​ជុំវិញ​ផ្ទះរ​បស់​បងប្អូន ឬ​នៅ​ក្នុង​ភូមិ​ឋាន​របស់​បងប្អូន ហើយ​រក​មើល​វិធី​ដែល​បងប្អូន​អាច​បង្ហាញ​សេចក្តីល្អ​ទៅ​កាន់​ពួកគេ ។ បន្ទាប់​មក​ធ្វើ​រឿង​ទាំងនោះ !

ផ្តល់​ការអធិស្ឋាន ៖

ដឹកនាំ​បទចម្រៀង ៖

អាន​ព្រះគម្ពីរ ៖

បង្រៀន​មេរៀន ៖

ថ្ងៃទី៩–១៥ ខែមីនា

លោកុប្បត្តិ ៣៧–៤១

ព្រះអម្ចាស់​ជួយរាស្រ្ត​របស់​ទ្រង់

ចម្រៀង៖« I Have Faith in the Lord Jesus Christ » ( ទំនុកតម្កើង—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ទំព័រ ១០២៤ )

បទគម្ពីរ ៖ លោកុប្បត្តិ ៣៧:២–៥, ១៨–២១, ២៦–២៨៣៩:២០–២៣

សកម្មភាព ៖ អាន​បទ​គម្ពីរ​អំពី​រឿង​របស់​យ៉ូសែប ឬ​មើល​វីដេអូ​ពី រឿង​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ។ បន្ទាប់​មក​ផាត់​ពណ៌​អាវ​រងារ របស់​លោក​នៅ​ទំព័រ​បន្ទាប់ ! សម្រាប់​ការ៉េ​នីមួយៗ រមៀល​គ្រាប់​ឡុកឡាក់​មួយ មិន​ថា​លេខ​ណា​ដែល​គ្រាប់ឡុកឡាក់​បាន​ឈប់​លើ​នោះ​ទេ សូម​ប្រើ​ពណ៌​នោះ​ដើម្បី​ផាត់​លើ​ការ៉េ​បន្ទាប់ ។ តើ​ព្រះអម្ចាស់​បាន​ជួយ​យ៉ូសែប​ដោយ​របៀបណា ? តើ​ទ្រង់​អាច​ជួយ​បងប្អូន​បាន​ដោយ​របៀបណា ?

ផ្តល់​ការអធិស្ឋាន ៖

ដឹកនាំ​បទចម្រៀង ៖

អាន​ព្រះគម្ពីរ ៖

បង្រៀន​មេរៀន ៖

ព្រះអម្ចាស់​ជួយ​ដល់​សកម្មភាព​ប្រជាជន​របស់​ទ្រង់

ថ្ងៃទី១៦–២២ ខែមីនា

លោកុប្បត្តិ ៤២–៥០

ព្រះយេស៊ូវគ្រីស្ទ​បាន​ជួយ​សង្គ្រោះ​ខ្ញុំ

ចម្រៀង ៖« I Know That My Savior Loves Me »​( ទំនុកតម្កើង—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ទំព័រ ១០២១ )

បទគម្ពីរ ៖ លោកុប្បត្តិ ៤៧:១២ និង យ៉ូហាន ៦:៣៥

សកម្មភាព: យ៉ូសែប​បាន​ជួយ​សង្គ្រោះ​គ្រួសារ​របស់​លោក​ពី​ភាព​អត់​ឃ្លាន និង​បាន​លើកលែង​ទោស​ឲ្យ​បងប្អូន​របស់​លោក ។ ដំណើររឿង​របស់​លោក​អាច​រំឭក​ពួកយើង​ថា​ព្រះយេស៊ូវគ្រីស្ទ​ជួយ​សង្គ្រោះ និង​លើកលែង​ទោស​យើង​ផង​ដែរ ។ ចូរស្វែង​យល់​អំពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​ជួយ​សង្គ្រោះ​ពួកយើង​ដោយ​អាន​សារលិខិត​ស្ដី​ពី​បុណ្យអ៊ីស្ទើរ​នៅទំព័រ ២ ។

ផ្តល់​ការអធិស្ឋាន ៖

ដឹកនាំ​បទចម្រៀង ៖

អាន​ព្រះគម្ពីរ ៖

បង្រៀន​មេរៀន ៖

ថ្ងៃទី២៣–២៩ ខែមីនា

និក្ខមនំ ១–៦

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះ​នៃ​អព្ភូតហេតុ

Song: “I Can’t Count Them All” (Hymns—For Home and Church, no. 1029)

បទគម្ពីរ ៖ និក្ខមនំ ២:២–១០

សកម្មភាព ៖ ម្តាយ​របស់​លោកម៉ូសេ​បាន​ដាក់​ទារក​តូច​ម៉ូសេ​នៅក្នុង​កន្ត្រក​មួយ ហើយ​លាក់​ទារក​នោះ​នៅ​ក្បែរ​ទន្លេ​ដើម្បី​ឲ្យ​ទារក​នោះ​មាន​សុវត្ថិភាព ! ធ្វើ​កន្ត្រក​តូច​មួយ​ដោយ​ប្រើ​សម្ភារៈ​នៅ​ក្នុង​ផ្ទះ​របស់​បងប្អូន ។ អ្នក​អាច​ប្រើ​ដំបង​សិប្បកម្ម ក្រដាស ឬ​សូម្បី​តែ​ផ្លែឈើ ឬ​បន្លែ ។ បន្ទាប់​មក​សាកល្បង​បណ្តែត​កន្ត្រក​របស់​បងប្អូន​នៅក្នុង​ទឹក​ ។ អាន​បទគម្ពីរ​ខាងលើ ហើយ​ជជែក​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​ដល់​ម៉ូសេ ។ អព្ភូតហេតុ​របស់​ព្រះ​បាន​រក្សា​លោកម៉ូសេ​ឲ្យ​មាន​សុវត្ថិភាព !

ផ្តល់​ការអធិស្ឋាន ៖

ដឹកនាំ​បទចម្រៀង ៖

អាន​ព្រះគម្ពីរ ៖

បង្រៀន​មេរៀន ៖

ទំព័រ ភី.ឌី.អែហ្វ ជាមួយ​នឹង​រូបភាព​របស់ អ័ប្រាហាំ សារ៉ា និង​ទារក​អ៊ីសាក

រចនា​រូបភាព​ដោយ អូឌ្រី ដេយ ។ អាច​ត្រូវ​បាន​ថតចម្លង​ប្រើប្រាស់​សម្រាប់​សាសនាចក្រ​តែ​ប៉ុណ្ណោះ ។