« ម៉ូសេជាព្យាការី » ទស្សនាវដ្តីប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៦ ទំព័រ ៤៦–៤៨ ។
ចូរមកតាមខ្ញុំ
ម៉ូសេជាព្យាការី
លោកម៉ូសេ គឺជាជនជាតិអ៊ីស្រាអែលមួយរូប ប៉ុន្តែលោកត្រូវបានចិញ្ចឹមដោយកូនស្រីរបស់ស្តេចផារ៉ោននៅក្នុងស្រុកអេស៊ីព្ទ ។ លោកម៉ូសេពិបាកចិត្តពេលដែលឃើញសាសន៌អេស៊ីព្ទធ្វើបាបសាសន៌អ៊ីស្រាអែល និងយកពួកគេធ្វើជាទាសករ ។
នៅថ្ងៃមួយ ម៉ូសេ បានឃើញសាសន៍អេស៊ីព្ទម្នាក់កំពុងវាយធ្វើបាបសាសន៍អ៊ីស្រាអែល ។ លោកម៉ូសេបានការពារសាសន៍អ៊ីស្រាអែល ។
នៅពេល ស្តេចផារ៉ោន បានដឹង ទ្រង់ចង់សម្លាប់ម៉ូសេ ប៉ុន្តែម៉ូសេបានរត់គេចចេញពីស្រុកអេស៊ីព្ទ ។
ម៉ូសេ បានមកដល់កន្លែងមួយដែលហៅថាម៉ាឌាន ជាកន្លែងដែលលោកបានជួបស្រ្តីម្នាក់មានឈ្មោះថា សេផូរ៉ា ។ ពួកគេបានរៀបការនិងមានកូនចៅជាច្រើន ។
ខណៈពេលដែលកំពុងរស់នៅក្នុងស្រុកម៉ាឌាន ម៉ូសេបានឃើញគុម្ពបន្លាដែលមានភ្លើងឆេះ ប៉ុន្តែភ្លើងមិនបានឆេះគុម្ពបន្លានោះឡើយ ។ ព្រះអម្ចាស់បានបង្ហាញព្រះកាយនៅក្នុងភ្លើងនោះ ហើយបានមានបន្ទូលទៅកាន់ម៉ូសេ ។
ព្រះអម្ចាស់បានមានបន្ទូលថា ទ្រង់បានជ្រាបដឹងថាសាសន៍អ៊ីស្រាអែលរងទុក្ខនៅស្រុកអេស៊ីព្ទ ។ ទ្រង់បានបង្គាប់ឲ្យម៉ូសេ ត្រឡប់ទៅស្រុកអេស៊ីព្ទវិញ ហើយប្រាប់ទៅស្តេចផារ៉ោនថា ឲ្យដោះលែងសាសន៍អ៊ីស្រាអែល ។ ព្រះអម្ចាស់បានមានបន្ទូលថា ទ្រង់នឹងជួយម៉ូសេឲ្យដោះលេងសាសន៍អ៊ីស្រាអែល ហើយដឹកនាំពួកគេទៅកាន់ដែនដីសន្យា ។