« បុណ្យអ៊ីស្ទើរ » ទស្សនាវដ្ដីប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៦ ទំព័រ ៣៤–៣៥ ។
ភួយបុណ្យអ៊ីស្ទើរ
កុមារអង្គការបឋមសិក្សានៅទីក្រុងភឺត ប្រទេសអូស្ត្រាលី បានចែកចាយភាពកក់ក្តៅរបស់ព្រះយេស៊ូវដោយចែកភួយដល់ស្ត្រីវ័យចំណាស់នៅក្នុងវួដរបស់ពួកគេ ។ នៅពេលបុណ្យអ៊ីស្ទើរក្នុងប្រទេសអូស្រ្ដាលី សីតុណ្ហភាពចាប់ផ្តើមចុះត្រជាក់នារដូវស្លឹកឈើជ្រុះ មុនពេលរដូវរងាចូលមកដល់ ។ កុមារៗជាញឹកញាប់ទទួលបានខោអាវគេងយប់ម្នាក់មួយកំផ្លេ និងស៊ុតសូកូឡានៅព្រឹកថ្ងៃបុណ្យអ៊ីស្ទើរ ។ ខោអាវគេង និងភួយដ៏កក់ក្ដៅ អាចរំឭកយើងអំពីភាពកក់ក្តៅនៃសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ ។
១. ពួកគេបានទៅកន្លែងលក់ភួយ ដើម្បីរើសភួយ ។
២. ពួកគេក៏បានធ្វើហត្ថកម្មផ្កា លាបពណ៍ស៊ុតឈើ នៃបុណ្យអ៊ីស្ទើរ តុបតែកាតជាច្រើនដែលភ្ជាប់មកជាមួយនឹងភួយ ។
៣. បន្ទាប់មកពួកគេបានយកភួយទាំងនោះទៅចែក ។ ពួកគេសប្បាយចិត្តនឹងធ្វើការជាមួយគ្នា ដើម្បីនាំយកសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះដល់អ្នកដទៃនៅពេលបុណ្យអ៊ីស្ទើរ ។
នេះជាសំបុត្រដែលកុមារៗផ្ញើជាមួយភួយ !
ខ្ញុំរីករាយដែលអាចចូលរួម និងធ្វើអ្វីមួយជាមួយគ្នា ។ ការទៅដើរទិញឥវ៉ាន់សប្បាយណាស់ ហើយយើងបានជ្រើសរើសពណ៌ភួយ ។ វាគឺជាបទពិសោធន៍ដ៏សប្បាយ ។
រ៉ូប៊ឺត ឌី អាយុ ៩ ឆ្នាំ
ពួកយើងចូលចិត្តមើលទឹកមុខស្ត្រីៗនៅក្នុងវួដរបស់យើងពេលដែលពួកយើងចែកភួយឲ្យដល់ពួកគាត់ ។
ម៉ៃកា និង ហៃរ៉ុម អឹម អាយុ ១០ និង ៨ ឆ្នាំ
ខ្ញុំពិតជារីករាយណាស់ដែលបានធ្វើរឿងល្អឲ្យដល់ស្រ្ដីចំណាស់ៗនៅក្នុងវួដរបស់យើង ។
ម៉ាយលី អិន អាយុ ៨ ឆ្នាំ
រចនារូបភាពដោយ សូហ្វី ឡូរិន ម៉ូរ៉ាន ។ អាចត្រូវបានចម្លងសម្រាប់តែការប្រើប្រាស់ក្នុងសាសនាចក្រតែប៉ុណ្ណោះ ។