ប្រិយមិត្ត
រីករាយ​បុណ្យ​អ៊ីស្ទើរ
ខែ​មីនា ឆ្នាំ​២០២៦


« រីករាយ​បុណ្យ​អ៊ីស្ទើរ » ទស្សនាវដ្ដី​ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៦ ទំព័រ ៣០–៣១ ។

រីករាយ​បុណ្យ​អ៊ីស្ទើរ

ដំណើររឿង​ពិត​មកពី​ប្រទេស​កម្ពុជា ។

ម៉ាក់ ប៉ា និង​ក្មេង​ស្រី​តូច​អង្គុយ​នៅ​តុ​ជាមួយ​ថ្នាំពណ៌ និង​ស៊ុត​មួយ​ចាន

ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​បុណ្យអ៊ីស្ទើរ ! គ្រួសារ​របស់ ក្លូរៀ​នឹង​លាប​ស៊ុត​នៃ​បុណ្យអ៊ីស្ទើរ ហើយ​ញ៉ាំ​មី​ការី ។

ប៉ា​បោះ​ស៊ុត​ចុះ​ឡើង​នៅក្នុង​ដៃ​របស់​គាត់ ខណៈ​ពេល​ដែល​ក្មេង​ស្រី​តូច​សើច

ប៉ា​បាន​យក​ស៊ុត​ក្តៅ​មួយ​មក ។ « ប្រយ័ត្ន​ប៉ា ! » ក្លូរៀ​សើច ។

ក្មេង​ស្រី​តូច​លៀន​អណ្តាត​ចេញ​មក​ក្រៅ ពេល​ដែល​កំពុង​លាប​ពណ៌​ស៊ុត

ក្លូរៀ​លាប​ស៊ុត​នាង​ពណ៌​ស្វាយ ។

ប៉ា​ញញឹម​ពេល​កាន់​ជក់​លាប

« តើ​កូន​ដឹង​ទេ​ថា​ហេតុអ្វី​បាន​ជា​យើង​ប្រារព្ធ​ពិធី​បុណ្យអ៊ីស្ទើរ ? » ប៉ា​សួរ ។

ក្មេង​ស្រី​តូច​ញញឹម ហើយ​កាន់​ស៊ុតនិង​ជក់​របស់​នាង​ឡើង ខ្ពស់ ​

ក្លូរៀ​បាន​និយាយ​ថា ៖ « ដោយ​សារ​តែ​ព្រះយេស៊ូវ​បាន​សុគត​សម្រាប់​យើង និង​បាន​រស់​ឡើង​វិញ​ម្តង​ទៀត ។ »

ម៉ាក់​និយាយ​ ពេល​កំពុង​លាប​ពណ៌​ស៊ុត​របស់​គាត់

ម៉ាក់​និយាយ​ថា ៖ « ចាស ត្រូវ​ហើយ ។ » « ដោយ​សារ​តែ​ព្រះយេស៊ូវ យើង​អាច​រស់​នៅ​ជាមួយ​គ្នា​ជា​រៀង​រហូត​ជាមួយ​នឹង​ទ្រង់​នៅ​ថ្ងៃ​ណា​មួយ ! »

ក្មេង​ស្រី​ញញឹម​ជាមួយស៊ុត និង​ជក់​នៅ​ក្នុង​ដៃ

ក្លូរៀ​បាន​និយាយ​ថា ៖ « ខ្ញុំ​គិត​ថា​ព្រះយេស៊ូវ​ស្រឡាញ់​យើង ដូច​ជា​យើង​ស្រឡាញ់​គ្នា​ទៅវិ​ញ​ទៅ​មក »

គ្រួសារ​ឱប​គ្នា

« នោះ​ហើយ​ជា​មូល​ហេតុ​ដែល​ទ្រង់​ចង់​ឲ្យ​យើង​រស់​នៅ​ជាមួយ​ទ្រង់​ជា​រៀង​រហូត ! »

ដំណើររឿង​ជា ភី.ឌី.អែហ្វ

រូបភាពដោយ ហ្គីលាន រីដ ។ អាច​ត្រូវ​បាន​ថតចម្លង​សម្រាប់​តែ​ការប្រើប្រាស់​ក្នុង​សាសនាចក្រ​តែ​ប៉ុណ្ណោះ ។