ប្រិយមិត្ត
ជ្រុង​ហត្ថកម្ម​បុណ្យ​អ៊ីស្ទើរ
ខែ​មីនា ឆ្នាំ​២០២៦


« ជ្រុង​ហត្ថកម្ម​បុណ្យ​អ៊ីស្ទើរ » ទស្សនាវដ្តី​ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៦ ទំព័រ ៣៨–៣៩ ។

ជ្រុង​ហត្ថកម្ម​បុណ្យ​អ៊ីស្ទើរ

ការបត់​ក្រដាស​ធ្វើ​ផ្កា​ទូលីប

នៅ​ផ្នែក​ជា​ច្រើន​នៃ​ពិភពលោក ផ្កា​ទូលីប​ជា​ផ្កា​មួយ​ក្នុង​ចំណោម​ផ្កា​ដែល​ឆាប់​រីក​ជាង​គេ​នៅ​នា​និទាឃរដូវ ។ ដោយ​មូលហេតុ​នេះ​ហើយ ទើប​វា​ជា​និមិត្ត​រូប​នៃ​ការកើត​ថ្មី និង​អាច​រំឭក​យើង​ពី​ការលះបង់​របស់​ព្រះយេស៊ូវគ្រីស្ទ ។ នៅ​ពេល​យើង​ធ្វើ​អំពើបាប ពួកយើង​អាច​ប្រែចិត្ត ហើយ​កើត​ជា​ថ្មី​ម្ដង​ទៀត​ខាង​ព្រលឹង​វិញ្ញាណ !

  1. សូម​បត់​ក្រដាស​ជា​រាង​ការ៉េ ពាក់​កណ្តាល​អង្កត់​ទ្រូង ដើម្បី​ធ្វើ​ជា​រាង​ត្រី​កោណ ។

  2. ជាមួយ​នឹង​ផ្នែក​វែង​នៅ​ខាងក្រោម បត់​ចំណុច​ខាង​ស្តាំ​ឡើង ត្រូវ​ប្រាកដ​ថា​វា​មិន​ត្រួត​ស៊ី​គ្នា​ជាមួយ​ចំណុច​កំពូល​ទេ ។

  3. បត់​ផ្នែក​ខាង​ឆ្វេង​តាម​វិធី​ដូច​គ្នា​នេះ​ចំពោះ​ជំហាន​ទីពីរ ។

  4. ផ្ងារ​ក្រដាស​របស់​អ្នក​ឡើង ។ ផ្នែក​ដែល​មាន​ចំណុច​ពីរ​លេច​ចេញ​មក គួរ​តែ​នៅ​ខាង​លើ ។

  5. បត់​ចុះ​នូវ​ចុង​នៃ​ត្រីកោណ​នៅ​ចំហៀង​នីមួយៗ ។

  6. ត្រឡប់​ក្រដាស​របស់​អ្នក​ម្តង​ទៀត​ដើម្បី​មើល ឃើញ​រាង​ផ្កា​ទូលីប ! បន្ទាប់​មក​បិទកាវ​វា​ទៅ​នឹង​ក្រដាស​មួយ ។

ដើម្បី​ធ្វើ​ដើម កាត់​ក្រដាស​ពណ៌​បៃតង រក​ស្លឹក​នៅ​ខាង​ក្រៅ​ផ្ទះ​ដើម្បី​បិទ ឬ​គូរ​ដោយ​ខ្លួន​ឯង !

រូប​សូន​ពី​ដុំ​ម្សៅ​អំបិល

សាឡាត់​ស៊ុត​បុណ្យ​អ៊ីស្ទើរ

តើ​បងប្អូន​ដឹង​ទេ​ថា ស៊ុត​អាច​រំឭក​យើង​ពី​ជីវិត​ថ្មី ? ធ្វើ​រូបមន្ត​សាឡាត់​ស៊ុត​នេះ​ដើម្បី​ជួយ​បងប្អូន​ឲ្យ​ចងចាំ​ពី​ការរស់​ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ !

  1. ដោយ​មាន​ជំនួយ​ពី​មនុស្ស​ធំ ចម្អិន​ស៊ុត ៦-៨​គ្រាប់ រយៈពេល ១០ នាទី ។

  2. ទុក​ឲ្យ​ស៊ុត​ត្រជាក់ បន្ទាប់​មក​បក​សំបក​វា​ចេញ ហើយ​កាត់​វា​ជា​បំណែក​តូចៗ ។

  3. នៅ​ក្នុង​ចាន​មួយ លាយ​ស៊ុត​ដែល​បាន​កាត់​ហើយ​ជាមួយ ទឹក ម៉ាស់ស្ដាត១​ស្លាប​ព្រាបាយ និង មៃយ៉ូនណែស ១/៤​នៃ​ពែង ។ រោយ​អំបិល ម្រេច និងផាប្រិកា​រួច​បន្ដ​ច្របល់​ឲ្យ​សព្វ​ចូល​គ្នា ។

  4. លាប​វា​នៅ​លើ​នំបុ័ង ឬ នំ​ស្រួយ រួច​ហើយ​ញ៉ាំ​វា​បាន !

ទំព័រ ភី.ឌី.អែហ្វ ជាមួយ​សកម្មភាព ការបត់​ក្រដាស​ធ្វើ​ផ្កា​ទូលីប

គំនូរ និង​រូបថត​ដោយ អាណា អូតរ៉យ ។ អាច​ត្រូវ​បាន​ថតចម្លង​សម្រាប់​តែ​ការប្រើប្រាស់​ក្នុង​សាសនាចក្រ​តែ​ប៉ុណ្ណោះ