Relief Society Devotionals
ការស្ថាបនា​ភាពធន់​ខាង​សតិអារម្មណ៍ ៖ ខារ៉ូលី ស្កូក្រោះ


3:9

ការស្ថាបនា​ភាពធន់​ខាង​សតិអារម្មណ៍ ៖ ខារ៉ូលី ស្កូក្រោះ

ការប្រជុំ​ធម្មនិដ្ឋាន​សមាគម​សង្គ្រោះ ឆ្នាំ២០២៦ ៖ ការប្រមូលផ្តុំ​ស្ត្រី​នៅ​ទូទាំង​ពិភពលោក

ថ្ងៃ​អាទិត្យ ទី៨ ខែ​មីនា ឆ្នាំ​២០២៦

ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ថា ខ្ញុំ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការខិតខំ​ប្រឹងប្រែង​ ឬ​សមិទ្ធផល​របស់​បុព្វការីជន​របស់​ខ្ញុំ​អ៊ីចឹង ។ ដំណើររឿង​របស់​ពួកគាត់​ពិតជា​បាន​ទាក់ចិត្ត​របស់​ខ្ញុំ​ខ្លាំងណាស់ ។ ខ្ញុំ​មាន​ជីតាទួត​ម្នាក់​ដែល​បាន​ធ្លាក់​ពីលើ​រទេះ​រថភ្លើង​ ហើយ​ស្ទើរតែ​ដាច់​ត្រចៀក​ទាំងស្រុង ។ ហើយ​ម្តាយ​របស់​គាត់​បាន​លាង​សម្អាត​របួស រួច​បិត​ត្រចៀក​ឡើងវិញ ហើយ​បាន​រុំ​វា​​ឲ្យ​ជិត​វិញ​ដែរ ។ ហើយ​ដោយ​មាន​សេចក្តី​ជំនឿ ត្រចៀក​នោះ​ក៏បាន​ជា​សះស្បើយ​ដូច​ដើម​វិញ ។ ហើយ​ខ្ញុំ​គិត​អំពី​សេចក្តី​ជំនឿ និង​ការអធិស្ឋាន​ដែល​គាត់​បាន​ធ្វើ​សម្រាប់​កូនប្រុស​របស់​គាត់ ។

ក្រោយមក​ ខ្ញុំ​គិត​អំពី​ជីដូន​ម្នាក់​ដែល​ធ្លាក់​ខ្លួន​ជា​អ្នកម្តាយ​ទោល​នៅក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដែល​មាន​កូន​បួន​នាក់ ហើយ​គាត់​ត្រូវ​រក​វិធី​ដើម្បី​ចិញ្ចឹម​ពួកគេ ។ ពុំ​មាន​នរណា​ម្នាក់​ផ្តល់​លុយ​ឲ្យ​គាត់​ទេ ហើយ​គាត់​បាន​ក្លាយជា​អ្នក​ជំនួញ​ដ៏​ជោគជ័យ​ម្នាក់ និង​បាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ​ជាច្រើន ។ ដូច្នេះ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ថា បុព្វការីជន​របស់​ខ្ញុំ​ពិតជា​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​អ្វី​ដែល​ខ្ញុំ​មាន—ពួកគាត់​បាន​ជះ​ឥទ្ធិពល​ដល់​ខ្ញុំ ធ្វើឲ្យ​ខ្ញុំ​ពិតជា​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ពរជ័យ​ដែល​ខ្ញុំ​មាន ។

ហើយ​ខ្ញុំ​ក៏​ដូច​ជា​អ្នក​ដទៃ​ទៀត និង​អ្នក​រាល់​គ្នា​ដែរ ធ្លាប់​បាន​ប្រឈមមុខ​នឹង​បញ្ហា​ខាង​សតិអារម្មណ៍ ។ ហើយ​ខ្ញុំ​បាន​រៀន​ថា បញ្ហា​ប្រឈម​ទាំងឡាយ—ប្រៀប​ដូចជា​ព្រះគ្រីស្ទ​គឺជា​ផ្លូវ—បញ្ហា​ប្រឈមមុខ​ទាំងនោះ​គឺជា​ផែនការ ។ ហើយ​ប្រសិនបើ​យើង​ស្គាល់​រឿង​នោះ ជំនួស​ឲ្យ​ការតតាំង​ទៅនឹង​រឿង​នោះ រៀន​ពី​របៀប​ដើម្បី​រីករាយ​នឹង​រឿង​នោះ ហើយ​មាន​អំណរគុណ​ចំពោះ​បញ្ហា​ប្រឈមមុខ​ទាំងនោះ នោះ​យើង​នឹង​កាន់តែ​សប្បាយ​ចិត្ត ។ យើង​នឹង​អាច​រៀន​ពី​របៀប​ដើម្បី​ជួយ​អ្នក​ដទៃ​ នៅពេល​ពួកគេ​ឆ្លងកាត់​បញ្ហា​ប្រឈម​មុខ​ទាំងនោះ​បាន​ដែរ ។

រឿង​មួយ​ផ្សេងទៀត​ដែល​ខ្ញុំ​បាន​រៀន​គឺថា យើង​គ្រាន់តែ​ឆ្លាស់​វេនគ្នា​ដោះស្រាយ​បញ្ហា​ប្រឈមមុខ​ទាំងនោះ​ប៉ុណ្ណោះ ។ បងប្អូន​ប្រហែលជា​មាន​បញ្ហា​ប្រឈម​មួយ ហើយ​បងប្អូន​យល់ដឹង​រឿង​ខ្លះៗ​ពី​បញ្ហា​នោះ ហើយ​ការណ៍​នោះ​ផ្តល់​ឲ្យ​បងប្អូន​នូវ​ឱកាស​ដើម្បី​ជួយ​អ្នកដទៃ​ពេល​ដែល​ពួកគេ​កំពុង​ឆ្លងកាត់​បញ្ហា​ប្រឈម​ស្រដៀងគ្នា ឬ​បញ្ហា​ដែល​អាច​ខុសគ្នា ប៉ុន្តែ​ជា​អ្វី​មួយ​ដែល​បងប្អូន​មាន​ការយល់ចិត្ត​កាន់តែ​ច្រើនឡើង ។

ខ្ញុំ​ពិតជា​មាន​ទីបន្ទាល់​មួយ​ថា បញ្ហា​ប្រឈម​ណាមួយ​ដែល​យើង​ជួប​ប្រទះ នឹង​ត្រូវ​សម្រេច​បាន​រួមគ្នា​ជាមួយនឹង​ព្រះអង្គ​សង្គ្រោះ​របស់យើង ។ មិនថា​រឿង​នោះ​ជា​អារម្មណ៍​ផ្ទាល់ ឬ​តាមរយៈ​អ្នក​នាំសារ​របស់​ទ្រង់​ម្នាក់​—បងប្អូន​ស្រី​សមាគម​សង្គ្រោះ​របស់​យើង​ម្នាក់ ឬ​កូនប្រុស ឬ​កូនស្រី​ម្នាក់ នរណា​ម្នាក់​ដែល​ជិតស្និទ្ធ​នឹង​បងប្អូន ដែល​មក​បម្រើ​បងប្អូន​តាម​របៀប​មួយ​ដែល​ជួយ​​ឲ្យ​បងប្អូន​ឆ្លងកាត់​បទពិសោធន៍​នោះ ។