Relief Society Devotionals
ស្វែងរក​កម្លាំង និង​ការសង្គ្រោះ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ ៖ ដាណា អើល


3:6

ស្វែងរក​កម្លាំង និង​ការសង្គ្រោះ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ ៖ ដាណា អើល

ការប្រជុំ​ធម្មនិដ្ឋាន​សមាគម​សង្គ្រោះ ឆ្នាំ២០២៦ ៖ ការប្រមូលផ្តុំ​ស្ត្រី​នៅ​ទូទាំង​ពិភពលោក

ថ្ងៃ​អាទិត្យ ទី៨ ខែ​មីនា ឆ្នាំ​២០២៦

កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ចាប់ផ្តើម​សរសេរ​ដំណើររឿង​ចេញពី​ជីវិត​របស់ខ្ញុំ ពី​ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ ឬ​មាន​អារម្មណ៍​ពី​ឥទ្ធិពល​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ជីវិត​របស់ខ្ញុំ ឬ​មាន​អារម្មណ៍​ពី​ការសង្គ្រោះ​របស់ទ្រង់​នៅពេល​ដែល​ខ្ញុំ​ត្រូវការ​មាន​អារម្មណ៍​ពី​ទ្រង់ ។ ហើយ​ខ្ញុំ​ចាប់ផ្តើម​សរសេរ​ដំណើររឿង​ទាំងនេះ ព្រោះ​ខ្ញុំ​ចង់​ផ្តល់​ឲ្យ​កូនៗ​របស់ខ្ញុំ​នូវ​ដំណើររឿង​ទាំងនេះ ។ ប៉ុន្តែ​អ្វី​ដែល​បានកើតឡើង​ក្នុង​ដំណើរការ​នៃ​ការធ្វើ​ដូច្នោះ ខ្ញុំ​ចាប់ផ្តើម​ឃើញ​ព្រះហស្ត​របស់ព្រះ​នៅក្នុង​ជីវិត​របស់ខ្ញុំ ។ ខ្ញុំ​ចាប់ផ្តើម​ឃើញ​តាមរយៈ​ការសរសេរ​បទពិសោធន៍​ទាំងនេះ​ថា ព្រះ​បានគង់​នៅទីនោះ​សម្រាប់​ខ្ញុំ ខ្ញុំ​បានឃើញ​ព្រះហស្ត​របស់ទ្រង់ ខ្ញុំ​មាន​បទពិសោធន៍​ដ៏​អស្ចារ្យ​ទាំងនេះ ហើយ​ខ្ញុំ​មាន​ភស្តុតាង​ដែល​បង្ហាញ​ថា​ទ្រង់​បាន​ខ្វល់ខ្វាយ​ពី​ខ្ញុំ ហើយ​ខ្ញុំ​បានដឹង​ថា​ទ្រង់​គង់​នៅ​ទីនោះ ។ ហើយ​ខ្ញុំ​បាន​ស្រមៃ​ឃើញ​ថា​វា​កំពុង​ក្លាយ​ជា​អំណោយ​តូចៗ​ដែល​ខ្ញុំ​ស្ទើរតែ​អាច​ស្រមៃ​ថា​ដាក់​ក្នុង​ហោប៉ៅ​របស់​ខ្ញុំ ដែល​ខ្ញុំ​អាច​យក​ទៅ​ជាមួយ​បាន។ ។ ដូច្នេះ​នៅពេល​ដែល​ខ្ញុំ​មាន​ថ្ងៃ​មិនល្អ ឬ​ខែ​មិនល្អ ខ្ញុំ​ក៏​អាច​ទាញយក​បទពិសោធន៍​នោះ​ចេញ​មក ហើយ​និយាយ​ថា « ខ្ញុំ​ដឹង ។ ពីព្រោះ​បទពិសោធន៍​នោះ​ដែល​ខ្ញុំ​មាន​គឺជា​ការពិត ខ្ញុំ​មាន​បទពិសោធន៍​នោះ​ហើយ​ខ្ញុំ​មិន​សង្ស័យ​ឡើយ ។ ហើយ​ខ្ញុំ​មាន​វា ហើយ​វា​ជា​របស់ខ្ញុំ » ។

ហើយ​ខ្ញុំ​គិត ខ្ញុំ​ដឹង ខ្ញុំ​ជឿជាក់​ថា ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ឲ្យ​យើង​មាន​បទពិសោធន៍​ជាមួយ​ទ្រង់ ។ ខ្ញុំ​ជឿ​ថា​នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​មាន​ព្រះគម្ពីរ—គឺ​ដើម្បី​ឲ្យ​យើង​មាន​បទពិសោធន៍​ជាមួយ​ទ្រង់ ។ មែនហើយ ខ្ញុំ​ជា​មនុស្ស​ចូលចិត្ត​ស្រមៃ ដូច្នេះ​ខ្ញុំ​យក​បទពិសោធន៍​តិចតួច​របស់ខ្ញុំ​ទៅ​ជាមួយ​ខ្ញុំ ។ ហើយ​បទពិសោធន៍​នីមួយៗ ខ្ញុំ​អាច​យក​វា​ចេញ​មក​នៅពេល​ខ្ញុំ​ត្រូវការ​វា ។ ហើយ​ការសរសេរ​វា​ទុក​បាន​ជួយ​ខ្ញុំ​ឲ្យ​ខ្ញុំ​អាច​នឹក​ឃើញ​វា​ឡើង​វិញ ។ ហើយ​នៅពេល​ណា​ដែល​ខ្ញុំ​ត្រូវការ វា​នៅ​ទីនោះ ។

ដូច្នេះ​ហេតុផល​ដែល​ខ្ញុំ​ចង់​ចាប់យក​ដំណើររឿង​ទាំងនេះ ហើយ​រក្សាទុក​វា គឺ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​ជា​ទីបន្ទាល់​អំពី​អ្វី​ដែល​ខ្ញុំ​បាន​ដកពិសោធន៍ និង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​របស់ខ្ញុំ​ផងដែរ ឲ្យ​ថ្លែង​ទីបន្ទាល់​ចំពោះ​ព្រះវរបិតាសួគ៌​របស់ខ្ញុំ​ថា ខ្ញុំ​បានឃើញ​ទ្រង់ ថា​ខ្ញុំ​បានឃើញ និង​បានដឹង ។ ខ្ញុំ​មាន​អារម្មណ៍​ថា បទពិសោធន៍​ខ្លះ​គឺ​ដូចជា​ការថើប​នៅលើ​ថ្ងាស​អ៊ីចឹង ។ ថា​ខ្ញុំ​បានទទួល​អារម្មណ៍​នោះ ថា​ខ្ញុំ​បានដឹង ។ ហើយ​ខ្ញុំ​ចង់​ទទួលស្គាល់​រឿង​នោះ ។ ដូច្នេះ​ហើយ​ខ្ញុំ​បន្ត​សរសេរ​វា ដើម្បី​ឲ្យ​ខ្ញុំ​អាច​ទទួលស្គាល់​ថា ខ្ញុំ​បាន​ឃើញ​វា ឬ​មាន​អារម្មណ៍​ពី​វា ។