Relief Society Devotionals
ការគ្រប់គ្រង​អាទិភាព​ដែល​មាន​ការប្រកួត​ប្រជែង ៖ សាលីន ម៉ាញណើរ


2:52

ការគ្រប់គ្រង​អាទិភាព​ដែល​មាន​ការប្រកួត​ប្រជែង ៖ សាលីន ម៉ាញណើរ

ការប្រជុំ​ធម្មនិដ្ឋាន​សមាគម​សង្គ្រោះ ឆ្នាំ២០២៦ ៖ ការប្រមូលផ្តុំ​ស្ត្រី​នៅ​ទូទាំង​ពិភពលោក

ថ្ងៃ​អាទិត្យ ទី៨ ខែ​មីនា ឆ្នាំ​២០២៦

អាទិភាព​ដ៏ធំបំផុត​របស់ខ្ញុំ​គឺ​ការស្រឡាញ់​ព្រះ និង​អ្នកដទៃ ។ ប្រធាន ប៊ែនសឹន បាន​មាន​ប្រសាសន៍ថា នៅពេល​យើង​ដាក់​ព្រះ​ជាអាទិភាព នោះ​អ្វីៗ​ផ្សេងទៀត​ទាំងអស់​នឹង​ធ្លាក់ចូល​ទៅក្នុង​កន្លែង​ត្រឹមត្រូវ​របស់​វា ។ សេចក្តីពិត​នៃ​បញ្ហា​នោះ​គឺថា យើង​ទាំងអស់គ្នា​ស្ថិតក្នុង​កាលៈទេសៈ​ខុសៗគ្នា ។ ពួក​យើង​ខ្លះផ្គត់ផ្គង់​គ្រួសារ​របស់យើង ពួក​យើងខ្លះ​នៅលីវ ពួក​យើងខ្លះ​មាន​កូន ពួកយើងខ្លះ​រស់នៅ​តែម្នាក់ឯង និង​ខ្លះ​ទៀត​ក្រៅពី​កូនៗ​របស់​ពួកគេ ត្រូវទទួលខុសត្រូវលើគ្រួសាររបស់គេទៀត ។ អ្វី​ដែល​ខ្ញុំ​បាន​រៀន​គឺថា ប្រសិនបើ​យើង​ដាក់​ព្រះ​ជាអាទិភាព នោះ​អ្វីៗ​ទាំងអស់​នឹងធ្លាក់​ចូលទៅ​ក្នុង​កន្លែង​ត្រឹមត្រូវ​របស់វា ។ ប្រធាន អូក បាន​មាន​ប្រសាសន៍ថា « យើងអាចមើលឃើញអាទិភាព​របស់យើង​ច្បាស់​បំផុត តាមរបៀប​ដែល​យើង​ប្រើប្រាស់​ពេលវេលា​របស់​យើង » ។ ដូច្នេះ​ខ្ញុំ​បាន​រកឃើញ​ថា ក្នុង​ការវិភាគ​ពីរបៀប​ដែល​ខ្ញុំ​ប្រើប្រាស់​ពេលវេលា​របស់ខ្ញុំ នោះ​ខ្ញុំ​អាច​មើលឃើញ​កាន់តែ​ច្បាស់ ប្រសិនបើ​ជីវិត​របស់ខ្ញុំ​ស្របតាម​អាទិភាព​របស់ខ្ញុំ​ដែរឬអត់ ។

ខ្ញុំ​ជាគ្រូពេទ្យ​សង្គ្រោះ​បន្ទាន់ ហើយ​ខ្ញុំ​មើលថែ​អ្នកទាំងឡាយណា​ដែលមក​មន្ទីរពេទ្យ​ដោយ​មានជំងឺ ឬ​ការឈឺចាប់ ឬ​ពិការ ឬ​បាន​បាត់បង់​មនុស្ស​ជាទីស្រលាញ់​ក្នុង​គ្រោះថ្នាក់​ដ៏សោកសៅ​មួយ ។ គោលដៅ​របស់ខ្ញុំ​គឺ​ស្រឡាញ់​ព្រះ​ជាមុន​សិន និង​ស្រឡាញ់​អ្នកដទៃ ។ ដូច្នេះ​ហើយ ក្នុង​រយៈពេល​ដ៏ខ្លី​មួយ ខ្ញុំ​ត្រូវតែ​បង្កើត​ទំនាក់ទំនង​នៃ​ការជឿ​ទុកចិត្ត​មួយ ហើយ​ខ្ញុំ​ត្រូវតែ​ជួយ​មនុស្ស​ដទៃទៀត​ឲ្យ​មាន​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​ពីព្រះ ។ ពេល​ទៅ​ធ្វើការ ខ្ញុំ​មិន​គិតថា « តើ​ខ្ញុំ​អាច​បន្ត​អាជីព​របស់ខ្ញុំ​ដោយ​របៀបណា ខណៈពេល​ដែល​ខ្ញុំ​កំពុង​ធ្វើការ​នៅថ្ងៃនេះនោះទេ ? » ការអធិស្ឋាន​របស់​ខ្ញុំ​ជារៀង​រាល់ថ្ងៃ​មុនពេល​ខ្ញុំ​ទៅ​ធ្វើការ​គឺ « តើ​ខ្ញុំ​អាច​ជួយ​អ្នកជំងឺ​របស់ខ្ញុំ មាន​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀបណា ? » វា​ក៏មាន​សារៈសំខាន់​បំផុតផងដែរ ពេល​មនុស្ស​ចាកចេញពី​ផ្នែក​សង្គ្រោះ​បន្ទាន់​ដោយមានអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ បន្ទាប់ពី​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ខ្ញុំ ។ ខ្ញុំ​មិន​ល្អឥតខ្ចោះ​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​ប្រាប់​បងប្អូន​ថា រាល់ពេល​ដែល​ខ្ញុំ​ទៅ​ធ្វើការ រាល់ពេល​ដែល​ខ្ញុំ​ក្រោកពី​ព្រលឹម រាល់ពេល​ដែល​ខ្ញុំ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​កូនៗ​របស់ខ្ញុំ នោះ​ការអធិស្ឋាន​របស់ខ្ញុំគឺថា ពួកគេ​អាច​មាន​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​តាមរយៈ​ខ្ញុំ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​បងប្អូន ។ ទ្រង់​ស្រឡាញ់​បុត្រា​បុត្រី​ម្នាក់ៗ​របស់​ទ្រង់ ។ ខ្ញុំ​ក៏សូម​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​ព្យាយាម​ចែកចាយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​អ្នកដទៃ នោះ​ដួងចិត្ត​របស់យើង​ផ្ទាល់​នឹង​ត្រូវបាន​បំពេញ​ផងដែរ ។ យើង​នឹង​បាន​ពោរពេញ​ដោយ​ពន្លឺ​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ពួកគេ​នឹង​អាច​មាន​អារម្មណ៍​នៃសេចក្តីស្រឡាញ់​ពី​ទ្រង់​តាមរយៈ​យើង ។

កំណត់ចំណាំ

  1. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Great Commandment—Love the Lord » Ensign ខែឧសភា ឆ្នាំ១៩៨៨ ទំព័រ ៤ ។

  2. ដាល្លិន អេក អូក « Focus and Priorities » Ensign ខែឧសភា ឆ្នាំ២០០១ ទំព័រ ៨៤ ។