មកស្គាល់ពួកយើង

ព្រះយេស៊ូវគ្រីស្ទមានតួនាទីយ៉ាងសំខាន់នៅក្នុងជំនឿរបស់យើង និងនៅក្នុងជីវិតរបស់យើង ។ បេសកកម្មរបស់យើងគឺដើម្បីអញ្ជើញបុត្រាបុត្រីទាំងអស់របស់ព្រះឲ្យធ្វើតាមព្រះយេស៊ូវ ហើយដកពិសោធន៍នូវសេចក្តីអំណរដែលអាចកើតមានដោយសារទ្រង់ ។

អ្វីដែលយើងជឿ

យល់ដឹង ពី អត្ថន័យ នៃ ការ ធ្វើ ជា កូន របស់ ព្រះ ហើយ រៀន ស្គាល់ ការណែនាំ របស់ ទ្រង់ ក្នុង ជីវិត របស់ អ្នក ។
រៀន ពី ព្រះជន្ម និងការ បង្រៀនរបស់ ព្រះអង្គសង្គ្រោះ ហើយទទួល បទពិសោធន៍ អំណរ នៅក្នុង ការ ធ្វើតាម ទ្រង់ ។
រកឃើញ សក្តានុពល ដ៏ទេវភាព របស់ អ្នក និង ផែនការ នៃ សុភមង្គល របស់ ព្រះ សម្រាប់ អ្នក ។
ដកពិសោធន៍ ការស្រឡាញ់ និង ការបម្រើ អ្នកដទៃ ដូច ដែលព្រះយេស៊ូវ បាន ធ្វើ អាច បន្ថែម អត្ថន័យ ដល់ ជីវិត របស់ អ្នក ។
ស្វែងយល់ ពី ព្រះ គម្ពីរ ដ៏ ពិសិដ្ឋ ដែល អាច នាំអ្នក ឲ្យ ខិត ទៅ ជិត ព្រះយេស៊ូវគ្រីស្ទ ។
ស្វែងយល់ អំពីរបៀប ដែល អ្នក អាច ពង្រឹង ទំនាក់ទំនង ដ៏ មាន តម្លៃ ទាំងនៅ ក្នុង ជីវិត នេះ និង ជីវិត បន្ទាប់ ពីស្លាប់ ។
ស្វែងរក ជំនួយ របស់ ព្រះអង្គ សង្គ្រោះ ក្នុង គ្រាលំបាក ហើយ ភ្ជាប់ ខ្លួនទៅ នឹង ធនធាន នានា ដើម្បី ជួយគាំទ្រ អ្នក ឲ្យ ឆ្លងកាត់ ឧបសគ្គទាំងឡាយ ក្នុង ជីវិត ។
ទទួល ការបំផុសគំនិត មកពី ប្រសាសន៍ របស់ ពួកព្យាការី ដែល ត្រូវបានហៅ ដោយ ព្រះ ឲ្យ ធ្វើ ជាសារទូត សម្រាប់ ជំនាន់ របស់ យើង ។
ស្វែងយល់ ពី របៀប ដែល ព្រះគ្រីស្ទ បាន ស្ថាបនា សាសនាចក្រ របស់ ទ្រង់ និង របៀប ដែល ទ្រង់ ដឹកនាំ ការស្ដារ ឡើងវិញ នៃ សាសនាចក្រ នៅ សព្វថ្ងៃ នេះ ។
រៀន អំពី សេចក្ដី សន្យា ដ៏ពិសិដ្ឋ ដែល យើង ធ្វើ នៅក្នុង ព្រះវិហារបរិសុទ្ធ ដ៏ ពិសិដ្ឋរបស់ ព្រះ ដើម្បី ចងភ្ជាប់ ខ្លួនយើង ទៅ នឹង ក្រុមគ្រួសារ របស់ យើង និង ព្រះ ។
ចូរស្វែងរកកម្លាំងនៅពេលអ្នកសម្លឹងមើលទៅព្រះ ព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធសម្រាប់សេចក្តីពិត ។ 
ការយល់ដឹងពីផែនការដ៏នៅអស់កល្បជានិច្ចរបស់ព្រះសម្រាប់អ្នក និងរបៀបដែលអ្នកអាចនៅជាមួយគ្រួសាររបស់អ្នកជារៀងរហូតដោយសារតែព្រះយេស៊ូវគ្រីស្ទ ។

តើយើងជានរណា

បានបង្កើតឡើងនៅឆ្នាំ ១៨៣០
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ ១៨៣០ នៅហ្វាយែត រដ្ឋនូវយ៉ោក ជាមួយនឹង យ៉ូសែប ស្ម៊ីធ ជាប្រធានទីមួយនៃសាសនាចក្រ ។
ជាសហគមន៍ទូទាំងពិភពលោក
សាសនាចក្របានរីកចម្រើនចេញពីការចាប់ផ្តើមដ៏រាបសាទៅជាសហគមន៍សកល ដែលមានអ្នកជឿ ១៧ លាននាក់បានរួបរួមគ្នាធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
ដឹកនាំតាមរយៈវិវរណៈ
យើងគឺជាផ្នែកមួយនៃសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ដែលដឹកនាំដោយព្រះអង្គសង្គ្រោះ តាមរយៈព្យាការីរបស់ទ្រង់ ដែលត្រូវបានបំផុសគំនិតដ៏ទេវភាព ។

សំណួរទូទៅ

មែន ! យើងជឿថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ និងជាព្រះអង្គសង្រ្គោះនៃពិភពលោកនេះ ហើយយើងព្យាយាមដើរតាមទ្រង់ ។ ដូចជានិកាយគ្រីស្ទានជាច្រើនទៀតដែរ ភាពជាក់លាក់នៃសេចក្តីជំនឿរបស់យើង ខុសគ្នាខ្លះពីអ្នកជិតខាងរបស់យើង ។ ប៉ុន្តែពួកយើងគឺជាអ្នកដើរតាមព្រះគ្រីស្ទ និងការបង្រៀនរបស់ទ្រង់ដ៏ស្ម័គ្រស្មោះ ។ ផ្នែកដ៏សំខាន់ និងស្រស់ស្អាតនៃទ្រឹស្តីរបស់យើង ជួយយើងឲ្យយល់កាន់តែស៊ីជម្រៅអំពីព្រះយេស៊ូវ និងដំណឹងល្អរបស់ទ្រង់ ។
ជឿ ! យើងជឿថា ព្រះគម្ពីរប៊ីបគឺជាព្រះបន្ទូលនៃព្រះ ។ យើងសិក្សាព្រះគម្ពីរនេះជាទៀងទាត់នៅគេហដ្ឋាន និងនៅព្រះវិហារ ហើយយើងព្យាយាមរស់នៅតាមការបង្រៀនមកពីព្រះគម្ពីរនោះ ។ យើងជឿថា ព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរសញ្ញាថ្មីធ្វើការរួមគ្នាជាមួយព្រះគម្ពីរមរមន ដែលជាសក្ខីបទមួយទៀតនៃព្រះយេស៊ូវគ្រីស្ទ ដើម្បីដើរតួជាសាក្សីនៃព្រះយេស៊ូវ ហើយផ្តល់ឲ្យយើងនូវការយល់ដឹងពេញលេញបន្ថែមទៀតអំពីផែនការរបស់ព្រះ ។
ព្រះវិហារបរិសុទ្ធខុសពីអគារព្រះវិហាររាល់ថ្ងៃរបស់យើង ដែលយើងធ្វើកម្មវិធីថ្វាយបង្គំនៅថ្ងៃអាទិត្យ ។ ព្រះវិហារបរិសុទ្ធជាទីបរិសុទ្ធជាងគេ ដែលបានញែកចេញសម្រាប់ធ្វើកិច្ចការពិសិដ្ឋបំផុតរបស់ព្រះ ។ កិច្ចការដែលយើងធ្វើនៅក្នុងព្រះវិហារបរិសុទ្ធផ្តោតទៅលើការសន្យាដែលយើងអាចរស់នៅជាមួយនឹងព្រះ និងជាមួយនឹងមនុស្សជាទីស្រឡាញ់របស់យើងក្នុងភាពអស់កល្បជានិច្ច ។ នៅក្នុងព្រះវិហារបរិសុទ្ធ យើងធ្វើការតាំងចិត្តដ៏ពេញលេញដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។ យើងសន្យាជាមួយនឹងព្រះ ដូចជាសេចក្តីសន្យាក្នុងការរក្សាព្រះបញ្ញត្តិរបស់ទ្រង់ និងការថ្វាយខ្លួនយើង និងអ្វីៗទាំងអស់ដែលយើងមានដល់ទ្រង់ ។ ស្វាមី និងភរិយា និងឪពុកម្តាយ និងកូនៗនឹងត្រូវរួបរួមគ្នាជារៀងរហូត ឬ « ផ្សារភ្ជាប់ » គ្នាទៅវិញទៅមករហូតអស់កល្បជានិច្ច ។ ហើយយើងធ្វើកិច្ចការដូចគ្នានេះដែរសម្រាប់បុព្វការីជនរបស់យើង ដោយផ្តល់ឱកាសឲ្យពួកគាត់ទទួលបាននូវពរជ័យទាំងនោះនៅក្នុងជីវិតបន្ទាប់ទៀត ប្រសិនបើពួកគាត់នឹងជ្រើសរើសយក ។
ប្រាកដណាស់ ! យើងជឿថា យើងទាំងអស់គ្នាជាបុត្រាបុត្រីនៃព្រះ ហើយពរជ័យដែលបានសន្យារបស់ទ្រង់មានសម្រាប់យើងទាំងអស់គ្នា នៅពេលយើងព្យាយាមធ្វើតាមព្រះបន្ទូលរបស់ទ្រង់ មិនថាបុគ្គលិកលក្ខណៈរបស់យើង ឬអតីតកាលរបស់យើងយ៉ាងណានោះទេ ។ ព្រះវិហារគឺជាកន្លែងសម្រាប់មនុស្សគ្រប់រូបរៀន និងរីកចម្រើន ។ អ្នកអាចនឹងមានទស្សនៈមួយចំនួនក្នុងគំនិតរបស់អ្នក ដែលអ្នកមានអារម្មណ៍ថា វាមិនត្រូវនឹងអ្នកទេ ប៉ុន្តែការពិតនោះគឺថា សមាជិករបស់យើងមានសាវតារ និងចំណាប់អារម្មណ៍ផ្សេងៗគ្នា ។ សូមអញ្ជើញមកចូលរួម ហើយអ្នកប្រហែលជានឹងភ្ញាក់ផ្អើលថា តើនរណានឹងអង្គុយនៅជិតអ្នក ។

តើអ្នកមានសំណួរបន្ថែមទៀតទេ ?

សមាជិកសាសនាចក្ររបស់យើងដែលស្ម័គ្រចិត្តបម្រើជាអ្នកផ្សព្វផ្សាយសាសនាអាចជួបអ្នកតាមអនឡាញ ឬដោយផ្ទាល់ដើម្បី ចែកចាយសារលិខិតដ៏បំផុសគំនិតមួយ ហើយឆ្លើយសំណួររបស់អ្នកកាន់តែផ្ទាល់ខ្លួន ។

សូមចូលរួមថ្វាយបង្គំជាមួយយើង

យើងទាំងអស់គ្នាអាចក្លាយជាមនុស្សកាន់តែប្រសើរឡើងតាមរយៈព្រះយេស៊ូវពេលយើងរៀនសូត្រ និងធ្វើការបម្រើជាមួយគ្នានៅក្នុងសាសនាចក្ររបស់ទ្រង់ ។ សូមទៅមើលអ្វីដែលយើងទាំងអស់គ្នាកំពុងធ្វើ ដោយការថ្វាយបង្គំជាមួយយើងនៅថ្ងៃអាទិត្យខាងមុខនេះ ។