ព្រះជ្រាបដឹង ហើយស្រឡាញ់បងប្អូន

ព្រះស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់—ដែលមានន័យថាព្រះស្រឡាញ់បងប្អូន ។ តាមរយៈការអធិស្ឋាន បងប្អូនអាចខិតទៅកាន់តែជិតព្រះវរបិតាសួគ៌របស់បងប្អូន និងរៀនដើម្បីស្គាល់សេចក្តីស្រឡាញ់របស់ទ្រង់នៅក្នុងជីវិតរបស់បងប្អូន ។

បងប្អូនគឺជាបុត្ររបស់ព្រះ

សេចក្ដីពិតដ៏អស្ចារ្យមួយនៅក្នុងព្រះគម្ពីរប៊ីបចែងថា យើងទាំងអស់គ្នា « ជាពូជព្រះ » ( កិច្ចការ ១៧:២៩ ) ដែលបានបង្កើតឡើងតាមរូបអង្គទ្រង់ ។ ក្នុងនាមជាបុត្ររបស់ព្រះ នោះបងប្អូនមានសក្ដានុពល និងតម្លៃជានិរន្ដរ ។

ព្រះជ្រាបដឹងពីបងប្អូនដោយផ្ទាល់

ព្រះយេស៊ូវគ្រីស្ទបានបង្រៀនថា ព្រះជ្រាបដឹងពីយើង ។ ទ្រង់ដឹងរាល់ពេលដែលសត្វស្លាបមួយធ្លាក់ទៅដី ហើយយើងមាន « តម្លៃលើសជាងសត្វស្លាបជាច្រើន » ចំពោះទ្រង់ ( ម៉ាថាយ ១០:២៩–៣១
Leaving Church Domain
You are about to leave our site. The new site has its own terms of use and privacy policy that differ from ChurchofJesusChrist.org
) ។ រាល់ការលំបាកដែលបងប្អូនប្រឈមមុខ បងប្អូនមិនឆ្លងកាត់វាតែម្នាក់ឯងនោះទេ ។ ទ្រង់ជ្រាបដឹងពីបងប្អូនយ៉ាងច្បាស់ និងជ្រាបដឹងពីអ្វីដែលបងប្អូនត្រូវការដើម្បីជួយបងប្អូនឲ្យយកឈ្នះលើឧបសគ្គរបស់បងប្អូន និងមានអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ទ្រង់ ។

បងប្អូនអាចទូលទៅកាន់ព្រះតាមរយៈការអធិស្ឋាន

A family in Brazil doing various activities including: walking, talking, reading, studying, hugging, visiting with each other, playing games, taking selfie photos, playing with a baby, praying etc.

ព្រះទ្រង់សណ្ដាប់ដូចជាបិតាដែលមានសេចក្តីស្រឡាញ់

ក្នុងនាមជាព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់យើង ព្រះសព្វព្រះទ័យចង់ឮពីយើង ។ ទ្រង់មានចិត្តអន្ទៈសារចង់ផ្តល់ការណែនាំ ហើយបងប្អូនអាចនិយាយជាមួយនឹងទ្រង់បានតាមរយៈការអធិស្ឋាន ។

ព្រះសព្វព្រះទ័យចង់សន្ទនា

ការអធិស្ឋានគឺមិនគ្រាន់តែជាពិធី ឬជាវិធីមួយដើម្បីប្រាប់ទៅស្ថានសួគ៌នូវអ្វីដែលយើងចង់បានប៉ុណ្ណោះទេ—វាគឺជាការសន្ទនាមួយ ។ បងប្អូនអាចទូលទៅកាន់ព្រះអំពីអ្វីមួយដែលបងប្អូនមានអំណរគុណ សេចក្តីសង្ឃឹម និងសុបិន ការព្រួយបារម្ភរបស់បងប្អូន និងអ្វីៗដែលបងប្អូនចង់បាន ឬត្រូវការ ។

ព្រះទ្រង់សណ្ដាប់ឮ និងឆ្លើយតប

ព្រះទ្រង់សណ្ដាប់ឮ ហើយឆ្លើយតបការអធិស្ឋានរបស់យើង ។ ចម្លើយចំពោះការអធិស្ឋាននឹងមកដល់ជានិច្ច ទោះបីជាចម្លើយទាំងនោះត្រូវចំណាយពេល ឬមិនមែនជាចម្លើយដែលយើងរំពឹងទុក ឬសង្ឃឹមចង់បានក៏ដោយក្តី ។ យើងអាចបន្ទន់ចិត្តរបស់យើងដើម្បីទទួលយកព្រះទ័យរបស់ទ្រង់សម្រាប់យើងបាន ។ ចម្លើយចំពោះការអធិស្ឋានអាចមានក្នុងទម្រង់ជាច្រើន រួមទាំងគំនិត និងអារម្មណ៍ សកម្មភាពរបស់នរណាម្នាក់នៅជុំវិញបងប្អូន ឬបទគម្ពីរដែលប៉ះពាល់ដល់ដួងចិត្តរបស់បងប្អុន ។
ហើយព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ ។

កំពុងជួបការលំបាកក្នងការទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះឬ ?

ប្រសិនបើបងប្អុនមានការលំបាកជាមួយនឹងការសង្ស័យ ឬមានអារម្មណ៍ថាមិនមានទំនាក់ទំនងជាមួយនឹងព្រះទេ បងប្អូនអាចរៀនស្គាល់ពីវត្តមានរបស់ទ្រង់នៅក្នុងជីវិតរបស់បងប្អូនឲ្យបានកាន់តែប្រសើរឡើង ។
  • ចំណាយពេលជារៀងរាល់ថ្ងៃ ដើម្បីដកចេញការរំខានទាំងឡាយ ហើយភ្ជាប់ទំនាក់ទំនងជាមួយនឹងព្រះ ។
  • អធិស្ឋានជាទៀងទាត់ ។ ទូលសុំឲ្យមានអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ទ្រង់ !
  • សូមសិក្សាព្រះបន្ទូលរបស់ទ្រង់នៅក្នុងព្រះគម្ពីរ ។
  • រក្សាកំណត់ហេតុដើម្បីកត់ត្រានូវពរជ័យ និងចំណាប់អារម្មណ៍ខាងវិញ្ញាណទាំងឡាយ ។
  • ពិភាក្សាជាមួយមិត្តភក្តិ និងគ្រួសារដែលអ្នកទុកចិត្ត អំពីអារម្មណ៍ដែលពួកគេមានអំពីសេចក្តីស្រឡាញ់របស់ព្រះ ។
  • អនុវត្តការមានសេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទចំពោះអ្នកដទៃ តាមរយៈការបម្រើ និងការអភ័យទោស ។

ពង្រឹងសេចក្ដីជំនឿរបស់បងប្អូនលើព្រះ

សេចក្តីជំនឿអាចជួយបងប្អូនឲ្យទទួលបានភាពសុខសាន្ត និងភាពរឹងមាំដើម្បីឆ្លងកាត់គ្រាលំបាកទាំងឡាយ ។ ពួកអ្នកផ្សព្វផ្សាយសាសនាអាចជួយបងប្អូនឲ្យបង្កើនសេចក្តីជំនឿរបស់បងប្អូនលើព្រះ ហើយអភិវឌ្ឍទំនាក់ទំនងកាន់តែជិតស្និទ្ធមួយជាមួយនឹងទ្រង់បាន ។

Leaving Church Domain
You are about to leave our site. The new site has its own terms of use and privacy policy that differ from ChurchofJesusChrist.org