ខិតកាន់តែជិតព្រះ ។ ជួបជាមួយពួកអ្នកផ្សព្វផ្សាយសាសនាតាមអនឡាញ ឬដោយផ្ទាល់ ។

សូមពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយព្រះ ហើយរៀនពីផែនការរបស់ទ្រង់សម្រាប់អ្នក កាលអ្នកជួបជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនាមកពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ យើងនឹងអធិស្ឋាន អាន ហើយពិភាក្សាពីការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទជាមួយអ្នក ។
Two young hispanic missionaries show a scripture to a hispanic man in his 20's, They are sitting on the couch. The room is blue and modern behind them.

តើអ្នករំពឹងចង់បានអ្វីពីការជួបនេះ

យើងរំភើបដែលបានជួបអ្នក ហើយជួយអ្នកឲ្យទទួលអារម្មណ៍សុខសាន្ត និងមានភាពជឿជាក់ក្នុងជីវិតដែលបានមកពីការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ការជួបរបស់អ្នកអាចនឹងមានលក្ខណៈបែបនេះ ៖
  1. យើងនឹងស្គាល់គ្នាទៅវិញទៅមក ។
  2. យើងនឹងអធិស្ឋានជាមួយគ្នា ។
  3. យើងនឹងរៀនអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
  4. យើងនឹងអញ្ជើញអ្នកមកព្រះវិហារជាមួយពួកយើង ។
ស្នើសុំជួប
ស្វែងរកការលួងលោមដោយការនិយាយជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ។ ពួកយើងអាចអានព្រះគម្ពីរជាមួយអ្នក ហើយជួយអ្នកស្វែងរកភាពសុខសាន្តតាមរយៈការអធិស្ឋាន ។ ចែកចាយព័ត៌មានទំនាក់ទំនងរបស់អ្នក ហើយពួកអ្នកផ្សព្វផ្សាយសាសនានៅក្នុងតំបន់របស់អ្នកនឹងទាក់ទងដើម្បីដាក់កាលវិភាគណាត់ជួបតាមអនឡាញ ឬដោយផ្ទាល់ ។

ពិនិត្យមើល​អាសយដ្ឋាន​របស់អ្នក

យើង​មិន​អាច​ផ្ទៀងផ្ទាត់​អាសយដ្ឋាន​របស់អ្នក​បាន​ទេ ។ សូម​ផ្ទៀងផ្ទាត់​ពីមុន​អ្នក​បន្តទៅមុខទៀត ។
យើង​មិន​អាច​ផ្ទៀងផ្ទាត់​អាសយដ្ឋាន​បាន​ទេ ។ សូម​ពិនិត្យមើល​សម្រាប់​កំហុស​ខុសឆ្គង​ណា​មួយ ឬ​វាយបញ្ជូល​វា​តាម​របៀប​ផ្សេង ។
អ្នក​បាន​វាយបញ្ចូល ៖
អាសយដ្ឋាន​ដែល​បាន​ស្នើ ៖

តើចង់រៀនសូត្របន្ថែមទៀតទេ ?

ពួកអ្នកផ្សព្វផ្សាយសាសនាគឺជាអ្នកស្ម័គ្រចិត្ត ដែលបានលះបង់ពេលវេលានៅក្នុងជីវិតធម្មតារបស់ខ្លួនរហូតដល់ពីរឆ្នាំ ដើម្បីជួយអ្នកដទៃឲ្យខិតទៅជិតព្រះយេស៊ូវគ្រីស្ទ ។ មុននឹងចាកចេញទៅបំពេញបេសកកម្ម ពួកគេគឺជាសិស្ស និយោជិត អត្តពលិក អ្នកចូលចិត្តសៀវភៅ តន្រ្តីករ មែនហើយ អ្នកយល់ដឹងពីពួកគេខ្លះហើយ ។ បន្ទាប់ពីការបម្រើរបស់ពួកគេ ពួកគេនឹងត្រឡប់ទៅផ្ទះវិញដើម្បីបញ្ចប់មហាវិទ្យាល័យ ធ្វើការ រកដៃគូ និងរៀបការ ហើយរស់នៅក្នុងជីវិតធម្មតា ។

ពួកគេមកពីជុំវិញពិភពលោក ។ វាមិនមែនជារឿងចម្លែកទេ ដែលពួកអ្នកផ្សព្វផ្សាយសាសនាបម្រើក្នុងប្រទេសមួយ ហើយនិយាយភាសាផ្សេងក្រៅពីភាសារបស់ពួកគេ ។ ពួកអ្នកផ្សព្វផ្សាយសាសនាទាំងនោះជាយុវមជ្ឈិមវ័យ ឬគូស្វាមីភរិយា ឬបម្រើតែឯងក្នុងវ័យដែលពួកគេចូលនិវត្តន៍ ។ មិនថាពួកគេមានអាយុប៉ុន្មានទេ ទឹកចិត្តរបស់ពួកគេគឺស្មោះសរ—ពួកគេចាកចេញពីផ្ទះ និងក្រុមគ្រួសាររបស់ពួកគេអស់រយៈពេលមួយរយៈ ដើម្បីធ្វើអ្វីដែលព្រះយេស៊ូវបានបង្រៀនពួកសាវករបស់ទ្រង់ ៖« ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយ៍ទាំងមូល ហើយផ្សាយដំណឹងល្អទូទៅដល់គ្រប់មនុស្សទាំងអស់ចុះ »( ម៉ាកុស ១៦:១៥ ) ។
អត់ទេ ។ ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺសម្រាប់មនុស្សគ្រប់គ្នា ។ ទ្រង់អញ្ជើញមនុស្សគ្រប់រូប ឲ្យមករកទ្រង់ « ឥតបង់លុយ ឥតគិតថ្លៃទេ » ( អេសាយ ៥៥:១ ) ។ តាមពិតទៅ ពួកអ្នកផ្សព្វផ្សាយសាសនាបង់ថ្លៃដើម្បីមកជួបអ្នក ពួកគេបានចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីចេញបេសកកម្ម ។ ថ្នាក់ដឹកនាំសាសនាចក្រក្នុងមូលដ្ឋាន និងគ្រូបង្រៀនតាមថ្នាក់ទាំងឡាយក៏មិនទទួលបានប្រាក់កម្រៃដែរ ។
ពេលវេលានៃការថ្វាយបង្គំក្នុងសាសនាចក្រមានភាពខុសគ្នាពីក្រុមជំនុំមួយទៅក្រុមជំនុំមួយ ។ ទោះជាយ៉ាងណាក៏ដោយ អ្នកតែងតែអាចពឹងផ្អែកលើកម្មវិធីថ្វាយបង្គំដ៏សំខាន់មួយសម្រាប់មនុស្សគ្រប់គ្នា បន្ទាប់មកបែងចែកទៅតាមថ្នាក់រៀនសម្រាប់កុមារ យុវវ័យ និងមជ្ឈិមវ័យ ។

កម្មវិធីសម្រាប់មនុស្សគ្រប់គ្នាត្រូវបានគេហៅថា « ការប្រជុំសាក្រាម៉ង់ » ។ ការប្រជុំនេះរួមមាន ចម្រៀង ការអធិដ្ឋាន និងទេសនកថា ( ឬ « សុន្ទរកថា » ) ដែលបានផ្ដល់ដោយសមាជិកផ្សេងៗនៃក្រុមជំនុំជារៀងរាល់សប្តាហ៍ ។ ប៉ុន្តែផ្នែកដ៏សំខាន់បំផុតនៃកិច្ចប្រជុំ គឺនៅពេលយើងទទួលទានសាក្រាម៉ង់ ( ដែលស្រដៀងគ្នាទៅនឹងពិធីលៀងព្រះអម្ចាស់ ) ដើម្បីរំឮកចងចាំព្រះអង្គសង្រ្គោះ ។