ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះរបស់អ្នក
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ—ជាព្រះអង្គសង្គ្រោះ និងជាព្រះប្រោសលោះរបស់អ្នក ដែលបានចាត់មកដើម្បីសង្គ្រោះយើងទាំងអស់គ្នា ។ ដោយសារទ្រង់ អ្នកអាចរកឃើញអំណរដោយដឹងថា អ្នកអាចរស់នៅជាមួយព្រះ និងមនុស្សជាទីស្រឡាញ់របស់អ្នកក្នុងភាពអស់កល្បជានិច្ច ។
ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ ។
យើងជឿលើភាពជាព្រះនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ និងជាសមាជិកដាច់ដោយឡែកមួយអង្គនៃក្រុមព្រះ ជាមួយព្រះជាព្រះវរបិតា និងព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះយេស៊ូវបានយាងមកផែនដីដើម្បីដកពិសោធ៍ការសាកល្បងនៃជីវិតរមែងស្លាប់ ដើម្បីបង្រៀន និងថ្លែងទីបន្ទាល់អំពីព្រះ សម្ដែងអព្ភូតហេតុដ៏អស្ចារ្យ និងបំពេញពលិកម្មដ៏ធួនរបស់ទ្រង់ ដែលអនុញ្ញាតឲ្យយើងបានជ្រះស្អាតពីអំពើបាប និងបានរស់ឡើងវិញ ។
ទ្រង់បានធ្វើការណ៍ទាំងអស់នេះសម្រាប់យើង—សម្រាប់អ្នក ។
ទ្រង់បានធ្វើការណ៍ទាំងអស់នេះសម្រាប់យើង—សម្រាប់អ្នក ។
គំរូរបស់ព្រះយេស៊ូវគឺជាគំរូនៃសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធ ។ ទ្រង់បានបង្ហាញយើងពីរបៀបស្រឡាញ់ព្រះ ដោយការព្យាយាមធ្វើតាមព្រះទ័យទ្រង់ជាងអ្វីៗទាំងអស់ ។ ទ្រង់បានប្រោសអ្នកឈឺ និងមនុស្សពិការដោយក្តីមេត្តាករុណា ផ្តល់អាហារដល់អ្នកស្រេកឃ្លាន ប្រោសមនុស្សស្លាប់ ថែទាំមនុស្សក្រីក្រ បានស្វាគមន៍មនុស្សដែលត្រូវសង្គមរើសអើង ហើយបានធ្វើការងារបម្រើដល់អស់អ្នកដែលស្វែងរកទ្រង់ដោយស្មោះត្រង់ ។
អ្នកអាចមានសេចក្ដីជំនឿថា ព្រះអង្គសង្គ្រោះនឹងពង្រីកសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាដូចគ្នានោះដល់អ្នក ។
ក្នុងនាមជាគ្រីស្ទាន យើងព្យាយាមធ្វើខ្លួនដូចជាព្រះយេស៊ូវ ហើយឆ្លុះបញ្ចាំងពីសេចក្ដីស្រឡាញ់របស់ទ្រង់ ។

ព្រះយេស៊ូវជាគ្រូបង្រៀនដ៏ឆ្នើមមួយអង្គ ។ កាលមានព្រះជន្ម ១២ ឆ្នាំ ទ្រង់បានគង់ដោយគារវភាពជាមួយគ្រូបង្រៀនសាសនាបីបួននាក់នៅក្នុងព្រះវិហារបរិសុទ្ធ នៅក្រុងយេរូសាឡិម ហើយ « ពួកអស់អ្នកដែលឮទ្រង់ក៏អស្ចារ្យក្នុងចិត្តពីប្រាជ្ញា ហើយនិងពាក្យចម្លើយរបស់ទ្រង់ » ( លូកា ២:៤៧ ) ។
ក្រោយមក មនុស្សរាប់ពាន់នាក់បានសម្រុកមកស្ដាប់ទេសនកថារបស់ទ្រង់—ទេសនកថាដែលនៅតែបំផុសគំនិតមនុស្សទូទាំងពិភពលោកឲ្យដឹកនាំជីវិតកាន់តែប្រសើរឡើងនាសព្វថ្ងៃនេះ ។ ព្រះគម្ពីរប៊ីបបង្ហាញថា ព្រះយេស៊ូវក៏បានឆ្លៀតពេលថ្លែងទៅកាន់បុគ្គលម្នាក់ៗ ជាមួយនឹងមេរៀនដែលបុគ្គលម្នាក់ៗត្រូវការស្តាប់ផងដែរ ។ព្រះគម្ពីរមរមន បន្ថែមដល់ចំណេះដឹងរបស់យើងអំពីព្រះអង្គសង្គ្រោះ និងការបង្រៀនរបស់ទ្រង់ ។
អ្នកអាចរកឃើញភាពសុខសាន្ត និងសុភមង្គលកាន់តែខ្លាំង តាមរយៈការរស់នៅតាមការបង្រៀនរបស់ព្រះយេស៊ូវដោយខ្លួនឯង ។ ក្រុមជំនុំនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយក្នុងតំបន់របស់អ្នក គឺជាកន្លែងដ៏ល្អមួយដើម្បីស្វែងយល់បន្ថែមទៀតអំពីការបង្រៀនរបស់ទ្រង់ និងពីរបៀបដែលវាអនុវត្តចំពោះអ្នក ។
ក្រោយមក មនុស្សរាប់ពាន់នាក់បានសម្រុកមកស្ដាប់ទេសនកថារបស់ទ្រង់—ទេសនកថាដែលនៅតែបំផុសគំនិតមនុស្សទូទាំងពិភពលោកឲ្យដឹកនាំជីវិតកាន់តែប្រសើរឡើងនាសព្វថ្ងៃនេះ ។ ព្រះគម្ពីរប៊ីបបង្ហាញថា ព្រះយេស៊ូវក៏បានឆ្លៀតពេលថ្លែងទៅកាន់បុគ្គលម្នាក់ៗ ជាមួយនឹងមេរៀនដែលបុគ្គលម្នាក់ៗត្រូវការស្តាប់ផងដែរ ។
អ្នកអាចរកឃើញភាពសុខសាន្ត និងសុភមង្គលកាន់តែខ្លាំង តាមរយៈការរស់នៅតាមការបង្រៀនរបស់ព្រះយេស៊ូវដោយខ្លួនឯង ។ ក្រុមជំនុំនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយក្នុងតំបន់របស់អ្នក គឺជាកន្លែងដ៏ល្អមួយដើម្បីស្វែងយល់បន្ថែមទៀតអំពីការបង្រៀនរបស់ទ្រង់ និងពីរបៀបដែលវាអនុវត្តចំពោះអ្នក ។
ពលិកម្មរបស់ទ្រង់មានអត្ថន័យ ថាអ្នកអាចរស់នៅជាមួយព្រះបាន
ទោះជាព្រះយេស៊ូវបានរស់នៅក្នុងជីវិតដ៏ល្អឥតខ្ចោះក៏ដោយ ក៏មនុស្សជាច្រើនមានអារម្មណ៍ថាត្រូវរងការគំរាមកំហែងដោយឥទ្ធិពលរបស់ទ្រង់ដែរ ឬខឹងសម្បាពេលទ្រង់ហៅពួកគេថា មនុស្សលាក់ពុត ។ ពួកគេបានផ្សំគំនិតគ្នាដើម្បីធ្វើគុតព្រះយេស៊ូវ ។
នៅយប់មុនពេលទ្រង់ត្រូវបានគេឆ្កាង ព្រះយេស៊ូវបានយាងទៅកាន់សួនច្បារគែតសេម៉ានីដើម្បីអធិស្ឋាន ។ នៅទីនោះ ទ្រង់ឈឺចាប់រងទុក្ខវេទនាសម្រាប់បុត្រាបុត្រីរបស់ព្រះគ្រប់រូប រួមទាំងការឈឺចាប់របស់អ្នកផងដែរ ។ បន្ទាប់មកទ្រង់ត្រូវបានគេក្បត់ ចាប់ខ្លួន វាយដំ សើចចំអក ហើយដាក់ឆ្កាងនៅលើឈើឆ្កាងរហូតដល់សុគត ។ ការណ៍គ្រប់យ៉ាងដែលព្រះយេស៊ូវគ្រីស្ទបានឆ្លងកាត់ពេញមួយជីវិតរបស់ទ្រង់ និងពលិកម្មដ៏ធួន បានធ្វើឲ្យទ្រង់យល់ពីយើងម្នាក់ៗយ៉ាងល្អឥតខ្ចោះនៅក្នុងគ្រប់កាលៈទេសៈរបស់យើង ។

ព្រោះតែព្រះយេស៊ូវ នោះយើងនឹងរស់ឡើងវិញនៅថ្ងៃណាមួយ
យើងអាចយកឈ្នះមិនត្រឹមតែលើសេចក្តីស្លាប់ខាងវិញ្ញាណនៃអំពើបាបប៉ុណ្ណោះទេ ប៉ុន្តែយើងក៏អាចយកឈ្នះលើសេចក្ដីស្លាប់ខាងរូបកាយតាមរយៈព្រះយេស៊ូវផងដែរ ។ ដោយសារទ្រង់បានមានព្រះជន្មរស់ឡើងវិញពីការសុគត នៅថ្ងៃទីបីបន្ទាប់ពីការឆ្កាងទ្រង់ នោះនៅថ្ងៃណាមួយអ្នកក៏អាចរស់ឡើងវិញ ហើយរស់នៅជាមួយព្រះ និងមនុស្សជាទីស្រឡាញ់របស់អ្នកក្នុងរូបកាយដ៏ល្អឥតខ្ចោះ គ្មានជំងឺ និងការឈឺចាប់ផងដែរ ។
« អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក ។
ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង » ។