ជីវិតរបស់អ្នកមានគោលបំណង និងមានអត្ថន័យ
ជីវិតនៅលើផែនដីនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ។ អ្នកគឺជាបុត្ររបស់ព្រះ ហើយនៅលើផែនដីទីនេះ គឺជាផ្នែកមួយនៃផែនការនៃសុភមង្គលរបស់ទ្រង់ ។
អ្នកមកនៅលើផែនដីនេះដោយសារមូលហេតុមួយ
តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាអ្នកមកទីនេះ ?
យើងជឿថា យើងម្នាក់ៗមានជីវិតពីមុនពេលផែនដីនេះត្រូវបានបង្កើតឡើង ហើយថាយើងបានរស់នៅជាមួយនឹងព្រះ ជាបុត្រាបុត្រីរបស់ទ្រង់នៅក្នុងទម្រង់ជាវិញ្ញាណ ។ ព្រះវរបិតាសួគ៌របស់យើងបានបញ្ជូនយើងម្នាក់ៗមកទីនេះ ដើម្បីយើងអាចទទួលបានរាងកាយមួយ អាចរៀនសូត្រ និងរីកចម្រើនដើម្បីកាន់តែក្លាយដូចជាទ្រង់ ។ ពេលដែលយើងធ្វើតាមផែនការរបស់ព្រះ នោះយើងអាចត្រឡប់ទៅរស់នៅក្នុងទីវត្តមានរបស់ទ្រង់វិញបាន ។
ប្រសិនបើអ្នកធ្លាប់មានអារម្មណ៍ថា អ្នកមានគោលបំណងវិសេសជាងគ្រាន់តែមានជីវិត នោះត្រឹមត្រូវហើយ ។ អ្នកអាចរកឃើញគោលបំណងរបស់អ្នកបាន តាមរយៈការងាកទៅរកព្រះ ។

លោកអ័ដាមបានធ្លាក់ខ្លួន ដើម្បីឲ្យមានមនុស្សលោក ហើយមានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ ។
ប៉ុន្តែ តើសេចក្តីអំណរអាចក្លាយជាគោលបំណងរបស់យើងបានដោយរបៀបណា នៅពេលដែលជីវិតពោរពេញទៅដោយការលំបាកជាច្រើន ? ចម្លើយគឺព្រះយេស៊ូវគ្រីស្ទ ។
តាមរយៈព្រះយេស៊ូវគ្រីស្ទ យើងអាចរកឃើញការលួងលោមនៅក្នុងភាពសោកសៅរបស់យើងបាន ហើយនិងត្រូវបានពង្រឹងតាមរយៈការលំបាកទាំងឡាយ ។ យើងអាចមានអារម្មណ៍ដឹងគុណចំពោះអ្វីដែលស្រស់ស្អាតជាច្រើនដែលមាន សម្រាប់អររីករាយនៅលើផែនដីនេះ ។ យើងអាចធ្វើឲ្យទំនាក់ទំនងជាមួយនឹងអ្នកដែលយើងស្រឡាញ់ប្រសើរឡើង តាមរយៈការរស់នៅតាមគោលការណ៍ដែលទ្រង់បានបង្រៀននៅក្នុងព្រះគម្ពីរប៊ីប ៖ មេត្តាករុណា ការបម្រើ ការអភ័យទោស និងសេចក្ដីស្រឡាញ់ ។
តាមរយៈការប្រទាននូវព្រះអង្គសង្គ្រោះ នោះព្រះបានបង្កើតមាគ៌ាមួយសម្រាប់បុត្រាបុត្រីរបស់ទ្រង់ដើម្បីស្វែងរកសេចក្តីអំណរ ។

ជីវិតនេះគឺជាពេលវេលាសម្រាប់អ្នកដើម្បីរៀនសូត្រ និងរីកចម្រើន
នៅពេលឆ្លងកាត់គ្រាលំបាកទាំងឡាយ វាអាចជួយឲ្យចងចាំថា ផែនការរបស់ព្រះសម្រាប់អ្នកមានលើសពីជីវិតរមែងស្លាប់របស់អ្នកទៅទៀត ។ ពេលអ្នកប្រឹងប្រែងដោយអស់ពីសមត្ថភាពដើម្បីដើរតាមទ្រង់ នោះអ្វីៗទាំងអស់ដែលអ្នកជួបប្រទះនឹងត្រូវបានធ្វើឲ្យត្រឹមត្រូវនៅថ្ងៃណាមួយតាមរយៈព្រះយេស៊ូវគ្រីស្ទ ។ ព្រះគម្ពីរប៊ីបសន្យាថា « ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ និងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្តីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ » ( វិវរណៈ ២១:៤ ) ។
ជីវិតរួមបញ្ចូលបទពិសោធន៍ឈឺចាប់ទាំងឡាយ ដោយសារនៅក្នុងផែនការរបស់ព្រះ នោះការសាកល្បងដែលយើងប្រឈមមុខអាចផ្តល់ជាប្រយោជន៍ និងភាពរីកចម្រើនរបស់យើង ។ ការតស៊ូទាំងនេះអាចជួយយើងទទួលបានគុណលក្ខណៈដូចជា ៖
- ភាពរឹងមាំ ដូចគ្នានឹងការហាត់ប្រាណអាចពង្រឹងរាងកាយយើងបាន ការតស៊ូដែលយើងប្រឈមមុខពេញមួយជីវិត ក៏អាចពង្រឹងយើងខាងវិញ្ញាណ ខាងផ្លូវចិត្ត និងខាងសតិអារម្មណ៍បានដែរ ។ កម្លាំងនេះអាចជួយយើងទប់ទល់ទៅនឹងព្យុះនៃជីវិតបាន ។
- ការយល់ចិត្ត នៅពេលអ្នកឆ្លងកាត់បញ្ហាប្រឈមមុខ ការយល់ចិត្តរបស់អ្នកកើនឡើង ។ ហើយនៅពេលដែលអ្នកប្រើនូវបទពិសោធន៍របស់អ្នកដើម្បីជួយអ្នកដទៃក្នុងកាលៈទេសៈស្រដៀងគ្នានោះ អ្នកជួយធ្វើកិច្ចការរបស់ព្រះនៅលើផែនដីនេះ ។
- ការអត់ធ្មត់ នៅពេលរឿងជាច្រើនដែលយើងមិនអាចគ្រប់គ្រងបាន រួមទាំងសកម្មភាពរបស់អ្នកដទៃ នោះយើងអាច « ចូររង់ចាំព្រះយេហូវ៉ាចុះ » ( ទំនុកដំកើង ២៧:១៤ ) ។ យើងអាចជឿថា អ្វីដែលយើងកំពុងរងទុក្ខដោយអយុត្តិធម៌ នៅទីបំផុតនឹងត្រូវបានធ្វើឲ្យត្រឹមត្រូវវិញតាមរយៈព្រះយេស៊ូវគ្រីស្ទ ។
ព្រះតែងតែដឹងថាអ្នកនឹងធ្វើកំហុស ហើយនឹងត្រូវការជំនួយដើម្បីយកឈ្នះសេចក្តីសោកសង្រេង និងអំពើបាប ។ ជាផ្នែកមួយនៃផែនការរបស់ព្រះ ទ្រង់បានប្រទានព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះ ពោលគឺព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យរងទុក្ខ និងសុគតជំនួសអ្នក និងសម្រាប់មនុស្សគ្រប់រូបដែលធ្លាប់បានរស់នៅ ។ ដោយសារពលិកម្មរបស់ព្រះយេស៊ូវគ្រីស្ទ នោះអ្នកអាចទទួលបានការអភ័យទោស និងការព្យាបាល ។
ដោយមានជំនួយពីព្រះអង្គសង្គ្រោះ អ្នកអាចយកឈ្នះលើអំពើបាប ភាពទន់ខ្សោយ ទម្លាប់អាក្រក់ និងការញៀនទាំងឡាយដែលបានរារាំងអ្នក ។ អ្នកអាចក្លាយជាមនុស្សដែលមានចិត្តសប្បុរស ចេះអភ័យទោស បន្ទាបខ្លួន និងអត់ធ្មត់ជាងពីមុន ។ ពេលដែលអ្នកកាន់តែក្លាយដូចជាព្រះគ្រីស្ទ នោះអ្នកនឹងមានបំណងប្រាថ្នាកាន់តែខ្លាំង ដើម្បីបន្តនៅលើផ្លូវដើម្បីត្រឡប់ទៅរស់នៅជាមួយនឹងព្រះវិញ ។