សំណួរទូទៅអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ

ជំនឿរបស់ពួកគ្រីស្ទាន

មែន ! យើងជឿថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ និងជាព្រះអង្គសង្រ្គោះនៃពិភពលោកនេះ ហើយយើងព្យាយាមដើរតាមទ្រង់ ។ ដូចជានិកាយគ្រីស្ទានជាច្រើនទៀតដែរ ភាពជាក់លាក់នៃសេចក្តីជំនឿរបស់យើង ខុសគ្នាខ្លះពីអ្នកជិតខាងរបស់យើង ។ ប៉ុន្តែពួកយើងគឺជាអ្នកដើរតាមព្រះគ្រីស្ទ និងការបង្រៀនរបស់ទ្រង់ដ៏ស្ម័គ្រស្មោះ ។ ផ្នែកដ៏សំខាន់ និងស្រស់ស្អាតនៃទ្រឹស្តីរបស់យើង ជួយយើងឲ្យយល់កាន់តែស៊ីជម្រៅអំពីព្រះយេស៊ូវ និងដំណឹងល្អរបស់ទ្រង់ ។
ក្រុមព្រះបីអង្គដ៏បរិសុទ្ធ គឺជាពាក្យដែលសាសនាគ្រីស្ទានជាច្រើនប្រើ ដើម្បីពិពណ៌នាអំពីព្រះជាព្រះវរបិតា ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធ ។ យើងជឿថា មានព្រះទាំងបីអង្គ ប៉ុន្តែយើងជឿថា ទ្រង់មានរូបកាយដាច់ដោយឡែក និងផ្សេងៗពីគ្នា ដែលមានគោលបំណងតែមួយ ។ គោលបំណងរបស់ទ្រង់ទាំងបីព្រះអង្គ គឺដើម្បីជួយយើងឲ្យទទួលបានអំណរដ៏ពិតប្រាកដ—នៅក្នុងជីវិតនេះ និងជីវិតបន្ទាប់ពីយើងស្លាប់ទៅ ។
ជឿ !  ព្រះយេស៊ូវគឺជាគ្រឹះនៃសេចក្តីជំនឿរបស់យើង—ជាព្រះរាជបុត្រារបស់ព្រះ និងជាព្រះអង្គសង្រ្គោះនៃពិភពលោក ។ យើងជឿថា ជីវិតដ៏នៅអស់កល្បជានិច្ចជាមួយនឹងព្រះ និងមនុស្សជាទីស្រឡាញ់របស់យើងអាចកើតឡើងបាន តាមរយៈការទទួលយកដំណឹងល្អរបស់ទ្រង់ ។ ឈ្មោះពេញនៃសាសនាចក្ររបស់យើងគឺ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ទ្រង់នៅក្នុងជីវិតរបស់យើង ។ ព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយយើងស្រឡាញ់ព្រះគម្ពីរទាំងពីរនេះ ។

ខគម្ពីរនេះមកពីព្រះគម្ពីរមរមនជួយបង្ហាញពីជំនឿរបស់យើង ៖ « ហើយយើងនិយាយអំពីព្រះគ្រីស្ទ យើងអររីករាយក្នុងព្រះគ្រីស្ទ យើងផ្សាយអំពីព្រះគ្រីស្ទ យើងព្យាករអំពីព្រះគ្រីស្ទ ហើយយើងសរសេរស្របតាមពាក្យព្យាករណ៍ទាំងឡាយរបស់យើង ដើម្បីឲ្យកូនចៅយើងអាចដឹងថា តើត្រូវស្វែងរកប្រភពទឹកណាមួយ ដើម្បីឲ្យបានផ្ដាច់បាបរបស់ពួកគេ » ( នីហ្វៃទី២ ២៥:២៦ ) ។

ស្វែងយល់បន្ថែម
យើងជឿថា សេចក្តីស្លាប់មិនមែនជាទីបញ្ចប់សម្រាប់ពួកយើងនោះទេ ហើយថាទំនាក់ទំនងដែលយើងបង្កើតឡើងនៅក្នុងជីវិតនេះអាចបន្តមានបន្ទាប់ពីជីវិតនេះទៀតបាន ។ ដោយសារពលិកម្មរបស់ព្រះយេស៊ូវគ្រីស្ទសម្រាប់យើង នោះយើងទាំងអស់គ្នានឹងរស់ឡើងវិញជាមួយរូបកាយដ៏ល្អឥតខ្ចោះ ដោយពុំមានជំងឺ និងការឈឺចាប់ឡើយ ។ ព្រះគុណរបស់ទ្រង់ជួយយើងឲ្យរស់នៅដោយសុចរិត ប្រែចិត្តពីការធ្វើខុស ហើយប្រែក្លាយដូចជាទ្រង់ ដើម្បីយើងមានឱកាសរស់នៅជាមួយព្រះ និងជាមួយមនុស្សជាទីស្រឡាញ់របស់យើងក្នុងភាពអស់កល្បជានិច្ច ។

របៀបរបបរស់នៅ

ពាក្យ « ពួកមរមន » គឺជារហ័សនាមមួយដែលចេញមកពីព្រះគម្ពីរដ៏ពិសេសមួយក្បាលនៅក្នុងសាសនាចក្ររបស់យើង ដែលត្រូវបានហៅថា ព្រះគម្ពីរមរមន ។ យើងមិនដាក់រហ័សនាមនោះដោយខ្លួនឯងនោះទេ ប៉ុន្តែមនុស្សជាច្រើនប្រើរហ័សនាមនេះ ដើម្បីពិពណ៌នាអំពីសាសនាចក្រ និងសមាជិកសាសនាចក្រ ។ កាលពីអតីតកាល យើងបានទទួលយកពាក្យនោះ ហើយសូម្បីតែយើងខ្លួនឯងក៏បានប្រើឈ្មោះនោះសម្រាប់ខ្លួនយើងផងដែរ ប៉ុន្តែបច្ចុប្បន្ននេះ យើងបានសុំឲ្យគេហៅសាសនាចក្រតាមឈ្មោះពេញវិញគឺ ៖ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ 

ការសង្កត់ធ្ងន់អំពីការប្រើឈ្មោះពេញរបស់សាសនាចក្រជួយយើងឲ្យធ្វើតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ ដែលបានផ្តល់ដល់ព្យាការី យ៉ូសែប ស៊្មីធ ៖ « ដ្បិតសាសនាចក្ររបស់យើងនឹងត្រូវបានហៅថាដូច្នោះហើយនៅគ្រាចុងក្រោយបង្អស់ គឺជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១១៥:៤ ) ។ វាក៏ជួយបញ្ជាក់ផងដែរថា ព្រះយេស៊ូវគឺជាអង្គដ៏សំខាន់សម្រាប់សាសនា និងជំនឿរបស់យើង ។

ឃ្លា « ពួកបរិសុទ្ធថ្ងៃចុងក្រោយ » គឺជាវិធីមួយដ៏ល្អដើម្បីសំដៅទៅកាន់មិត្តភក្តិរបស់អ្នកដែលជាសមាជិករួមជំនឿរបស់យើង ។
សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយក៏ដូចជាមិត្តភក្តិ និងអ្នកជិតខាងរបស់អ្នកជាច្រើនទៀតដែរ ។ យើងធ្វើការ ទៅសាលារៀន ចំណាយពេលជាមួយនឹងមិត្តភក្តិ និងគ្រួសារ ចូលរួមលេងកីឡានានា និងរីករាយជាមួយនឹងទម្លាប់ជាច្រើន ។

ពួកយើងមានអំណរ និងការលំបាកដូចជាមនុស្សគ្រប់គ្នាមានដែរ ប៉ុន្តែយើងជឿថា នៅពេលដែលយើងដើរតាមគំរូរបស់ព្រះគ្រីស្ទឲ្យអស់ពីចិត្ត នោះព្រះនឹងប្រទានដល់យើងនូវទស្សនវិស័យ និងកម្លាំងបន្ថែមទៀតដើម្បីយើងអាចតស៊ូឆ្លងកាត់សេចក្តីលំបាកនៃជីវិតបាន ។ យើងក៏មានសហគមន៍សាសនាចក្រដើម្បីពឹងផ្អែកផងដែរ ។

យើងព្យាយាមដាក់ព្រះយេស៊ូវ និងការបង្រៀនរបស់ទ្រង់នៅពីមុខ និងជាចំណុចសំខាន់នៃជីវិតរស់នៅរបស់យើង ។ ជំនឿរបស់យើងអំពីព្រះអង្គសង្រ្គោះ និងការបង្រៀនរបស់ទ្រង់ជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់យើងរាល់ថ្ងៃអំពីរបៀបដែលយើងគួរនិយាយ ស្លៀកពាក់ និងធ្វើសកម្មភាព ។ ឧទារហណ៍ យើងព្យាយាមដើម្បីជៀសវាងការធ្វើការ ឬដើរទិញទំនិញនៅថ្ងៃអាទិត្យ ដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធ ដូចដែលបានបង្រៀននៅក្នុងព្រះគម្ពីរប៊ីប ។ សាសនារបស់យើងគឺជាសាសនាដែលបង្រៀននៅថ្ងៃអាទិត្យ ហើយអនុវត្តតាមជារៀងរាល់ថ្ងៃ ។


ស្វែងយល់បន្ថែម
មានពេលជាច្រើនក្នុងព្រះគម្ពីរប៊ីប ព្រះបានប្រទានការណែនាំតាមរយៈព្យាការីរបស់ទ្រង់ឲ្យជៀសវាងពីអាហារមួយចំនួន ( សូមមើល លេវីវិន័យ ១១ ) ។ គំរូនោះនៅតែបន្តរហូតដល់សព្វថ្ងៃជាមួយនឹងពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ដែលជាគោលការណ៍សុខភាពដ៏បំផុសគំនិតមកពីព្រះ ទៅកាន់ព្យាការីយ៉ូសែប ស៊្មីធ សម្រាប់ជាអត្ថប្រយោជន៍ទាំងខាងរូបកាយ និងទាំងខាងព្រលឹងវិញ្ញាណរបស់យើង ។ ពាក្យសម្តីនៃប្រាជ្ញាវាងវៃរួមមាននូវការណែនាំពីព្រះអំពីការណ៍មួយចំនួន ដូចជាការបរិភោគអាហារមានសុខភាព និងការហាត់ប្រាណ ក៏ដូចជាការណែនាំឲ្យជៀសវាងពីកាហ្វេ តែ ថ្នាំជក់ សុរា និងឱសថដែលប៉ះពាល់ដល់សុខភាព ។

អំណោយដ៏ល្អបំផុតពីរដែលព្រះបានប្រទានឲ្យយើងម្នាក់ៗ គឺរូបកាយរបស់យើង និងសេរីភាពរបស់យើង ។ ការគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃជួយយើងឲ្យគោរព និងថែរក្សារូបកាយរបស់យើង និងធ្វើឲ្យគំនិតរបស់យើងភ្លឺច្បាស់ ដូច្នេះយើងងាយស្រួលនឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធ ។ វាក៏ជួយឲ្យយើងឲ្យជៀសវាងពីការញៀនដែលអាចកំណត់សិទ្ធិសេរីភាពរបស់យើងបានផងដែរ ។
Members are shaking hands and greeting each other in a foyer of a meetinghouse in India.

កម្មវិធីថ្វាយបង្គំនៅព្រះវិហារ

ម៉ោងចាប់ផ្តើមសម្រាប់កម្មវិធីថ្វាយបង្គំនៅព្រះវិហាររបស់យើងមានច្រើនទៅតាមទីកន្លែង ។ នៅតំបន់ណាដែលមានសមាជិកសាសនាចក្រច្រើន អាចមានការប្រជុំក្រុមជំនុំច្រើនតាមម៉ោងផ្សេងគ្នានៅក្នុងអគារតែមួយ ។ អ្នកអាចរកឃើញទីតាំង និងម៉ោងប្រជុំក្រុមជំនុំដែលនៅជិតអ្នកបំផុតដោយចុចត្រង់នេះ ៖ ស្វែងរកសាសនាចក្រ
ក្រុមជំនុំនៅជុំវិញពិភពលោកធ្វើតាមទម្រង់ដូចគ្នា គឺរយៈពេលពីរម៉ោងសម្រាប់ការថ្វាយបង្គំនៅថ្ងៃអាទិត្យ ។ ក្នុងអំឡុងពេលដែលយើងហៅថា ការប្រជុំសាក្រាម៉ង់ សមាជិកដែលទាំងអស់ជួបជុំរួមគ្នា ។ ការប្រជុំនេះរួមមានការអធិស្ឋានបើក និងការអធិស្ឋានបិទ ច្រៀងទំនុកតម្កើងពីរបីបទ និងសុន្ទរកថាដែលថ្លែងដោយសមាជិកនៃក្រុមជំនុំនោះ ។

ផ្នែកដ៏សំខាន់បំផុតនៃការប្រជុំសាក្រាម៉ង់នេះ គឺការទទួលទានសាក្រាម៉ង់ ដែលស្រដៀងគ្នាទៅនឹងសេចក្ដីរួបរួមនៅឯសាសនាគ្រីស្ទានផ្សេងទៀតដែរ ។ ក្នុងអំឡុងពេលនៃពិធីសាក្រាម៉ង់ យើងចងចាំដល់ព្រះយេស៊ូវគ្រីស្ទ ហើយតាំងចិត្តជាថ្មីដើម្បីធ្វើតាមទ្រង់ នៅពេលយើងទទួលទាននំប៉័ងមួយចំណិតតូច និងទឹកមួយកូនពែង ដែលជានិមិត្តរូបនៃព្រះកាយ និងព្រះលោហិតដែលទ្រង់បានលះបង់សម្រាប់ពួកយើង ។

បន្ថែមពីលើការប្រជុំសាក្រាម៉ង់ យើងអញ្ជើញមនុស្សទាំងអស់ឲ្យបន្ដនៅដល់ម៉ោងទីពីរ ដែលយើងរៀនសូត្រតាមថ្នាក់តូចៗ និងមានការប្រាស្រ័យទាក់ទងគ្នាច្រើនជាងនេះ ។ មានថ្នាក់ផ្សេងៗសម្រាប់ពួកមជ្ឈិមវ័យ យុវវ័យ និងកុមារ ជាកន្លែងដែលពួកគេសិក្សាព្រះគម្ពីរ និងប្រសាសន៍របស់ព្យាការីដែលនៅរស់ និងពិភាក្សាអំពីរបៀបដែលយើងអាចធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។

ស្វែងយល់បន្ថែម
យើងរីករាយស្វាគមន៍អ្នកទាំងអស់គ្នាជានិច្ច មិនថាអ្នកជានរណាទេ ។ ប្រសិនបើអ្នកព្រួយបារម្ភថា អ្នកនឹងលេចធ្លោ យើងព្យាយាមស្លៀកសម្លៀកបំពាក់ស្អាតៗជាងអ្វីដែលយើងស្លៀកពាក់ពេញមួយសប្តាហ៍ ដើម្បីឆ្លុះបញ្ចាំងពីគារវភាពរបស់យើងចំពោះព្រះ ។ សម្លៀកបំពាក់ទូទៅបំផុតដែលអ្នកនឹងឃើញនៅព្រះវិហារ គឺអាវពណ៌‑ស និងក្រវ៉ាត់កសម្រាប់បុរស និងអាវជាមួយសំពត់ ឬរ៉ូបសម្រាប់ស្ត្រី ។
យើងមានអ្នកមកទស្សនានៅស្ទើរតែគ្រប់ក្រុមជំនុំ ដូច្នេះយើងស៊ាំនឹងការឃើញមនុស្សថ្មីៗប្លែកមុខ ។ នៅក្នុងក្រុមជំនុំធំមួយ ប្រហែលជាសមាជិកមិនទាំងដឹងថា អ្នកជាភ្ញៀវផង ។ នៅតំបន់ផ្សេងទៀត សមាជិកអាចកត់សម្គាល់ឃើញអ្នក ហើយសួរនាំរាក់ទាក់អ្នក ។ ទោះជាយ៉ាងណាក៏ដោយ សូមកុំស្ទាក់ស្ទើរក្នុងការណែនាំខ្លួនអ្នក ហើយសួរសំណួរណាមួយដែលអ្នកអាចមាន ។
អត់ទេ ។ នៅពេលយើងចែកនំប៉័ង និងទឹកនៃពិធីសាក្រាម៉ង់ទៅកាន់ក្រុមជំនុំ អ្នកអាចគ្រាន់តែហុចថាសនោះបន្ដឲ្យទៅមនុស្សបន្ទាប់ រួចហើយសម្រួលឥរិយាបថ ហើយរីករាយនឹងកម្មវិធីថ្វាយបង្គំបន្ដទៀត ។ អ្នកនឹងឃើញសមាជិកស្ម័គ្រចិត្តចូលរួមតាមរបៀបផ្សេងៗទៀត ដូចជាការឆ្លើយសំណួររបស់គ្រូបង្រៀនក្នុងថ្នាក់រៀន ប៉ុន្តែអ្នកមិនចាំបាច់លើកដៃទេ ប្រសិនបើអ្នកមិនចង់ឆ្លើយអ្វីទេនោះ ។
អត់ទេ ។ យើងពិតជាជឿលើក្រឹត្យវិន័យដង្វាយមួយភាគក្នុងដប់ ដែលមាននៅក្នុងព្រះគម្ពីរប៊ីប ។ ប៉ុន្តែសមាជិករបស់យើងដែលជ្រើសរើសថ្វាយដង្វាយមួយភាគក្នុងដប់ ធ្វើដូច្នោះជាលក្ខណៈឯកជន វាមិនមែនជាផ្នែកមួយនៃកម្មវិធីថ្វាយបង្គំនោះទេ ។ អ្នកនឹងមិនត្រូវបានស្នើសុំឲ្យបរិច្ចាគថវិកាក្នុងអំឡុងការប្រជុំនោះទេ ។
បាន ! នេះគឺជាសាសនាចក្រដែលស្វាគមន៍ដល់គ្រួសារ ។ កូនៗអង្គុយជាមួយឪពុកម្តាយរបស់ពួកគេក្នុងអំឡុងការប្រជុំសាក្រាម៉ង់ ហើយបន្ទាប់មក ពួកគេចូលរួមក្នុងសកម្មភាពជាមួយកុមារ ឬយុវវ័យដែលមានអាយុស្រករពួកគេផ្ទាល់ ខណៈដែលមនុស្សពេញវ័យទៅថ្នាក់សាលាថ្ងៃអាទិត្យ ។ ថ្នាក់កុមារ និងយុវវ័យត្រូវបានដឹកនាំដោយមនុស្សពេញវ័យពីរនាក់ ឬច្រើនជាងនេះជានិច្ច ។ បន្ទប់អ្នកម្តាយផ្តល់នូវភាពឯកជនសម្រាប់ការបំបៅទារក ឬតាមតម្រូវការផ្សេងទៀត ។
ប្រាកដណាស់ ! យើងជឿថា យើងទាំងអស់គ្នាជាបុត្រាបុត្រីនៃព្រះ ហើយពរជ័យដែលបានសន្យារបស់ទ្រង់មានសម្រាប់យើងទាំងអស់គ្នា នៅពេលយើងព្យាយាមធ្វើតាមព្រះបន្ទូលរបស់ទ្រង់ មិនថាលក្ខណៈរបស់យើង ឬអតីតកាលរបស់យើងយ៉ាងណានោះទេ ។ ព្រះវិហារគឺជាកន្លែងសម្រាប់មនុស្សគ្រប់រូបរៀន និងរីកចម្រើន ។ អ្នកអាចនឹងមានទស្សនៈមួយចំនួនក្នុងគំនិតរបស់អ្នក ដែលអ្នកមានអារម្មណ៍ថា វាមិនត្រូវនឹងអ្នកទេ ប៉ុន្តែការពិតនោះគឺថា សមាជិករបស់យើងមានស្ថានភាព និងចំណាប់អារម្មណ៍ផ្សេងៗគ្នា ។ សូមអញ្ជើញមកចូលរួម ហើយអ្នកប្រហែលជានឹងភ្ញាក់ផ្អើលថា តើនរណានឹងអង្គុយនៅជិតអ្នក ។
មាន ។ នៅក្នុងក្រុមជំនុំរបស់យើង មនុស្សគ្រប់គ្នាមានឱកាសក្នុងការចូលរួមចំណែក ។ ស្ត្រី និងបុរសកាន់តំណែងជាថ្នាក់ដឹកនាំ បម្រើនៅក្នុងគណៈកម្មការ បង្រៀនក្នុងថ្នាក់រៀន និយាយនៅលើវេទិកា ផ្តល់ការអធិស្ឋាន និងរៀបចំ ព្រមទាំងដឹកនាំសកម្មភាពនានា ។ សូម្បីតែកុមារ និងយុវវ័យក៏មានឱកាសធ្វើកិច្ចការទាំងនេះផងដែរ ។

ការធ្វើតាមគំរូដែលព្រះយេស៊ូវបានធ្វើក្នុងការហៅសាវកដប់ពីរនាក់ និងបានប្រទានដល់ពួកគាត់នូវកូនសោនៃសិទ្ធិអំណាចបព្វជិតភាពពីព្រះ មានតែបុរសប៉ុណ្ណោះដែលកាន់កូនសោបព្វជិតភាពនៅសព្វថ្ងៃនេះ ។ ដោយសារហេតុផលនេះហើយ បានជាតួនាទី និងកាតព្វកិច្ចថ្នាក់ដឹកនាំមួយចំនួននៅក្នុងសាសនាចក្រគឺត្រូវបានធ្វើឡើងដោយបុរសតែប៉ុណ្ណោះ ។ ប៉ុន្តែតួនាទី និងកាតព្វកិច្ចសំខាន់ៗផ្សេងៗទៀតត្រូវបានកាន់ ឬបំពេញដោយស្ត្រីតែប៉ុណ្ណោះ ។ ស្ត្រីបម្រើ ដឹកនាំ ថ្លែងទីបន្ទាល់ និងបង្រៀនជាញឹកញាប់នៅក្នុងការប្រជុំសាសនាចក្រ ។ ប្រសិនបើអ្នកមានបំណងក្នុងការចូលរួមចំណែកដល់ក្រុមជំនុំមូលដ្ឋានរបស់អ្នក នោះអ្នកតែងតែមានឱកាសធ្វើដូច្នោះបានជានិច្ច ។
មនុស្សជាច្រើនពុំមានចិត្តចូលរួមជាមួយនឹងសាសនាដែលបានរៀបចំឡើងឡើយ ហើយមានទំនោរទៅរកបទពិសោធន៍ខាងវិញ្ញាណ និងការធ្វើល្អក្នុងជីវិតដោយខ្លួនឯង ។ ការពិតនោះ គឺយើងត្រូវការទាំងពីរ ។

បទពិសោធន៍ខាងវិញ្ញាណ និងការបម្រើដល់អ្នកដទៃក្នុងសប្តាហ៍នីមួយៗ គឺជាមូលដ្ឋានគ្រឹះមួយដែលភ្ជាប់ទំនាក់ទំនងជាមួយនឹងព្រះ ។ ប៉ុន្តែព្រះបញ្ញត្តិមួយចំនួនរបស់ព្រះ ដូចជាការទទួលបុណ្យជ្រមុជទឹក និងការទទួលទានសាក្រាម៉ង់ ដែលត្រូវបានតាំងឡើងដោយព្រះយេស៊ូវគ្រីស្ទ តម្រូវឲ្យមានសិទ្ធិអំណាចនៃបព្វជិតភាពមកពីព្រះ ។ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ផ្តល់នូវរចនាសម្ព័ន្ធ និងសិទ្ធិអំណាចបព្វជិតភាពដែលចាំបាច់ដើម្បីបំពេញតាមព្រះបញ្ញត្តិទាំងនោះ ។ សាសនាចក្រក៏ផ្តល់នូវបរិយាកាសប្រកបដោយសេចក្តីស្រឡាញ់ និងការគាំទ្រផងដែរ ជាកន្លែងដែលអ្នកអាចខិតខំប្រែក្លាយជាមនុស្សកាន់តែប្រសើរ ហើយស្តាប់ការយល់ដឹង ដែលអ្នកប្រហែលជាមិនអាចរកឃើញនៅកន្លែងណាផ្សេងទៀតឡើយ នៅពេលអ្នកសិក្សាព្រះបន្ទូលរបស់ព្រះដោយខ្លួនឯង ។ អត្ថប្រយោជន៍មួយទៀតពីសាសនាដែលបានរៀបចំនោះគឺ របៀបដែលវាលើកទឹកចិត្ត និងលើកកម្ពស់ឱកាសឲ្យធ្វើការបម្រើ ។
សន្និសីទទូទៅគឺជាការជួបជុំគ្នាជាសាកលនៃពួកអ្នកជឿ ។ យើងចំណាយពេលចុងសប្តាហ៍ ពីរដងក្នុងមួយឆ្នាំ ដើម្បីស្តាប់ព្យាការីរបស់ព្រះអម្ចាស់ ពួកសាវក និងថ្នាក់ដឹកនាំផ្សេងទៀតនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចែកចាយសារលិខិតរបស់ព្រះសម្រាប់ជំនាន់របស់យើង ។ មនុស្សរាប់ពាន់នាក់ចូលរួមដោយផ្ទាល់នៅទីក្រុងសលត៍ លេក រដ្ឋយូថាហ៍ សហរដ្ឋអាមេរិក ខណៈដែលមនុស្សរាប់លានអ្នកទៀតទស្សនាពីចម្ងាយ ឬសិក្សាសារលិខិតដោយខ្លួនពួកគេផ្ទាល់ នៅពេលក្រោយមកទៀត ។

ទស្សនា ឬអានសារលិខិតមកពីសន្និសីទទូទៅកន្លងទៅហើយ ។
Joseph Smith, Jr. kneeling in the Sacred Grove during the First Vision.  There are shafts of light shining down on Joseph.

ប្រវត្តិសាសនាចក្រ

នៅក្នុងឆ្នាំ ១៨២០ ក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ឈ្មោះ យ៉ូសែប ស្ម៊ីធ មានការព្រួយបារម្ភអំពីសុខុមាលភាពនៃព្រលឹងរបស់លោក ហើយឆ្ងល់ថា តើព្រះវិហារមួយណាដែលលោកគួរចូលរួម ។ នៅថ្ងៃមួយ នៅពេលលោកសិក្សាព្រះគម្ពីរប៊ីប លោកបានអាននៅ យ៉ាកុប ១:៥

« តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ » ។

បទគម្ពីរនោះបានមានឥទ្ធិពលយ៉ាងខ្លាំងទៅលើ យ៉ូសែប ដោយជម្រុញឲ្យលោកស្វែងរកព្រៃដ៏ស្ងប់ស្ងាត់ ហើយព្យាយាមអធិស្ឋានឮៗជាលើកដំបូងក្នុងជីវិតរបស់លោក ។ ព្រះជាព្រះវរបិតា និងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយឲ្យ យ៉ូសែប ស្ម៊ីធបាន ឃើញនៅថ្ងៃនោះ ដោយមានបន្ទូលប្រាប់លោកថា អំពើបាបរបស់លោកត្រូវបានលើកលែងទោស ហើយថាលោកមិនគួរចូលរួមក្នុងព្រះវិហារណាមួយដែលលោកបានរៀននោះទេ ។

ក្រោមការដឹកនាំរបស់ព្រះយេស៊ូវគ្រីស្ទ យ៉ូសែប ស្ម៊ីធ ត្រូវបានជ្រើសរើសឲ្យធ្វើជាព្យាការីរបស់ព្រះ ដើម្បីស្តារសាសនាចក្ររបស់ទ្រង់នៅលើផែនដីនេះឡើងវិញ ។ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវបានបង្កើតជាផ្លូវការនៅក្នុងឆ្នាំ ១៨៣០ ។
សុន្ទរកថា ដែលផ្ដល់ឲ្យដោយព្យាការី សាវក និងថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀតនៅឯសន្និសីទទូទៅ អាចរកបានដោយចូលទៅក្នុង បណ្ណសារសន្និសីទទូទៅ ។ អ្នកអាចរក្សាបច្ចុប្បន្នភាពអំពីអ្វីដែលថ្នាក់ដឹកនាំសាសនាចក្រកំពុងមានប្រសាសន៍ ក្រៅពីសន្និសីទទូទៅ—ដូចជានៅឯការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ឬព្រឹត្តិការណ៍ពហុជំនឿ—ដោយចូលទៅ Church Newsroom ។ បងប្អូនក៏អាចប្រើប្រាស់មុខងារ ស្វែងរក នៅលើគេហទំព័រ ChurchofJesusChrist.org ដើម្បីស្វែងរកសុន្ទរកថាសន្និសីទទូទៅ អត្ថបទទស្សនាវដ្តី និងធនធានផ្សេងទៀតតាមប្រធានបទបានផងដែរ ។
នៅពេលព្យាការី និងប្រធានសាសនាចក្រទទួលមរណភាព សាវកដែលមានវ័យចំណាស់ជាងគេ ( តាមរយៈពេលនៃការបម្រើ មិនមែនអាយុទេ ) នឹងក្លាយជាព្យាការីថ្មី ។ នៅពេលមានកន្លែងទំនេក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ព្យាការីជ្រើសរើសបុគ្គលថ្មីម្នាក់មកបម្រើ តាមរយៈការបំផុសគំនិតពីព្រះ ។

តួនាទីនៃការទទួលខុសត្រូវផ្សេងទៀតនៅក្នុងសាសនាចក្រ—ជាអ្វីដែលយើងហៅថា « ការហៅ »—នៅកម្រិតថ្នាក់តំបន់ និងកម្រិតមូលដ្ឋានក៏ត្រូវបានជ្រើសរើសតាមរយៈការបំផុសគំនិតពីព្រះផងដែរ ។ ឧទាហរណ៍ ប៊ីស្សពដែលកំពុងដឹកនាំក្រុមជំនុំអាចអធិស្ឋាន ហើយទទួលការបំផុសគំនិតឲ្យសុំស្ត្រីជាក់លាក់ម្នាក់ដឹកនាំអង្គការស្ត្រី ដែលគេស្គាល់ថាជាសមាគមសង្គ្រោះ ។ ក៏ដូចគ្នាផងដែរ គាត់នឹងអធិស្ឋានសម្រាប់ការណែនាំថា តើនរណាគួរតែជួយគាត់ក្នុងនាមជាទីប្រឹក្សា ជាលេខា ជាគ្រូបង្រៀន និងនៅក្នុងតួនាទីផ្សេងៗទៀត ។

ស្វែងយល់បន្ថែម
A bible and triple combination on a table with papers.

ព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន

ជឿ ! យើងជឿថា ព្រះគម្ពីរប៊ីបគឺជាព្រះបន្ទូលនៃព្រះ ។ យើងសិក្សាព្រះគម្ពីរនេះជាទៀងទាត់នៅគេហដ្ឋាន និងនៅព្រះវិហារ ហើយយើងព្យាយាមរស់នៅតាមការបង្រៀនមកពីព្រះគម្ពីរនោះ ។ យើងជឿថា ព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរសញ្ញាថ្មីធ្វើការរួមគ្នាជាមួយព្រះគម្ពីរមរមន ដែលជាសក្ខីបទមួយទៀតនៃព្រះយេស៊ូវគ្រីស្ទ ដើម្បីដើរតួជាសាក្សីនៃព្រះយេស៊ូវ ហើយផ្តល់ឲ្យយើងនូវការយល់ដឹងពេញលេញបន្ថែមទៀតអំពីផែនការរបស់ព្រះ ។

ស្វែងយល់បន្ថែម
ព្រះគម្ពីរមរមនគឺជាគម្ពីរមួយនៃព្រះគម្ពីរដ៏បរិសុទ្ធដែលថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងបង្រៀនយើងអំពីផែនការរបស់ព្រះ និងព្រះបញ្ញត្តិរបស់ទ្រង់មកកាន់យើង ។ ពរជ័យមួយក្នុងចំណោមពរជ័យជាច្រើនពីព្រះគម្ពីរមរមន គឺវាផ្តល់ភាពច្បាស់លាស់បន្ថែមទៀត និងការយល់ដឹងអំពីការបង្រៀនរបស់ព្រះយេស៊ូវដែលមាននៅក្នុងព្រះគម្ពីរប៊ីប—ស្រដៀងទៅនឹងរបៀបដែល ម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន ប្រាប់យើងអំពីការងារបម្រើ និងការបង្រៀនរបស់ព្រះយេស៊ូវចេញពីទស្សនៈផ្សេងៗគ្នាដើម្បីឲ្យយើងយល់កាន់តែច្បាស់ថែមទៀត ។

ព្រះគម្ពីរមរមន និងព្រះគម្ពីរប៊ីបរួមគ្នាផ្តល់នូវការបំផុសគំនិត ការណែនាំ និងការបង្ហាត់បង្ហាញចេញពីដំណើររឿងរាប់ពាន់ឆ្នាំមុន ។ តាមរយៈការសិក្សាព្រះគម្ពីរទាំងពីរនេះ អ្នកអាចយល់កាន់តែច្បាស់ថា តើព្រះជានរណា និងតើទ្រង់សព្វព្រះទ័យអ្វីពីអ្នក ។

សូមសិក្សាព្រះគម្ពីរមរមន និងព្រះគម្ពីរប៊ីបជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ។
ដូចព្រះគម្ពីរប៊ីបដែរ ព្រះគម្ពីរមរមនមានអ្នកនិពន្ធជាច្រើន ។ វាគឺជាការចងក្រងនៃបញ្ជីប្រវត្តិ និងប្រវត្តិសាស្ត្រដែលបានបន្តពីអ្នកសរសេរម្នាក់ទៅអ្នកសរសេរម្នាក់ទៀតអស់រយៈពេលប្រមាណជា ១០០០ ឆ្នាំ ។ អ្នកនិពន្ធដំបូងគេគឺព្យាការីនីហ្វៃ ដែលបានចាកចេញពីទីក្រុងយេរូសាឡិមជាមួយគ្រួសាររបស់លោកកាលពីឆ្នាំ ៦០០ មុន គ.ស. និងឆ្លងកាត់សមុទ្រទៅកាន់ទ្វីបអាមេរិក ។ នីហ្វៃបានឲ្យកំណត់ត្រានោះបន្តទៅប្អូនប្រុសរបស់លោក ដែលក្រោយមកលោកបានប្រគល់ទៅឲ្យកូនប្រុសរបស់លោក ។ អ្នកនិពន្ធគ្រប់រូបបានប្រគល់កំណត់ត្រានេះទៅនរណាម្នាក់ដែលពួកគាត់ទុកចិត្ត ។ មរមនគឺជាឈ្មោះព្យាការីដែលបានប្រមូលនូវការសរសេរទាំងអស់ចងក្រងជាព្រះគម្ពីរមួយក្បាល ដែលជាមូលហេតុព្រះគម្ពីរនេះត្រូវបានហៅថា ព្រះគម្ពីរមរមន ។

នៅក្នុងឆ្នាំ ១៨២៣ យ៉ូសែប ស្ម៊ីធ ត្រូវបាននាំទៅកន្លែងដែលកំណត់ត្រាបុរាណនេះបានលាក់ទុក ហើយលោកបានបកប្រែព្រះគម្ពីរនោះដោយព្រះចេស្តានៃព្រះ ។ 

ស្វែងយល់បន្ថែម ។
សូមទទួលយកព្រះគម្ពីរមរមន ។
ដូចព្រះគម្ពីរប៊ីបដែរ ព្រះគម្ពីរមរមនថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ ព្រឹត្តិការណ៍ដ៏សំខាន់ដែលបានកត់ត្រានៅក្នុងព្រះគម្ពីរមរមនគឺអំពីការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ—រួមទាំងការបង្រៀន និងការងារបម្រើរបស់ទ្រង់—ទៅកាន់ពួកអ្នកជឿនៅទ្វីបអាមេរិកពីបុរាណ ។

ព្រះគម្ពីរមរមនចាប់ផ្តើមជាមួយនឹងដំណើររឿងក្រុមគ្រួសារមួយ ។ ឪពុករបស់គ្រួសារនោះឈ្មោះ លីហៃ គឺជាព្យាការីពីបុរាណនៅក្រុងយេរូសាឡិម ប្រហែលជាក្នុងឆ្នាំ ៦០០ មុន គ.ស. ។ ព្រះព្រមានលីហៃក្នុងសុបិនមួយឲ្យនាំគ្រួសាររបស់លោកចាកចេញពីក្រុងយេរូសាឡិម ពីព្រោះទីក្រុងនោះនឹងត្រូវបំផ្លាញក្នុងពេលឆាប់ៗ ហើយប្រជាជនជាច្រើននឹងត្រូវចាប់ធ្វើជាឈ្លើយដោយជាតិសាសន៍មួយទៀត ។ ពួកគេឆ្លងកាត់មហាសមុទ្រទៅកាន់ទ្វីបអាមេរិក ។

នៅទីបំផុតកូនចៅរបស់លីហៃ និងភរិយារបស់លោក គឺសារ៉ាយ បានបំបែកទៅជាពីរសាសន៍ ៖ សាសន៍នីហ្វៃ និងសាសន៍លេមិន ។ ក្នុងរយៈពេលប៉ុន្មានសតវត្សរ៍ក្រោយមក ប្រជាជាតិទាំងនោះតែងតែមានសង្រ្គាមជាមួយគ្នា ហើយសេចក្ដីជំនឿរបស់ពួកគេលើព្រះ និងព្រះយេស៊ូវគ្រីស្ទត្រូវបានសាកល្បងឥតឈប់ឈរ ។ បទពិសោធន៍ទាំងនេះមានពេញនៅក្នុងទំព័រនៃព្រះគម្ពីរមរមន ជាទម្រង់នៃទេសនកថា ការព្យាករ មេរៀនជីវិត និងដំណើររឿងដ៏មានអានុភាព ។

បន្ទាប់ពីព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញនៅក្នុងក្រុងយេរូសាឡិម ទ្រង់បង្ហាញអង្គទ្រង់ដល់ប្រជាជននៅទ្វីបអាមេរិក ។ ទ្រង់បង្រៀនពួកគេអំពីពិធីបុណ្យជ្រមុជទឹក និងការអភ័យទោស ។ ទ្រង់ព្យាបាលជំងឺរបស់ពួកគេ ហើយបានប្រទានពរដល់កូនៗរបស់ពួកគេ ។ ទ្រង់បង្កើតសាសនាចក្ររបស់ទ្រង់ ។ ក្រោយមក ពួកគេរស់នៅដោយភាពសុខសាន្តអស់រយៈពេលរាប់រយឆ្នាំ ។ ជាច្រើនឆ្នាំក្រោយមក មនុស្សជាច្រើនបានបាត់បង់សេចក្តីជំនឿរបស់ពួកគេ ហើយមនុស្សជាច្រើនបានស្លាប់នៅក្នុងសង្រ្គាម ។ ព្យាការីម្នាក់នៅក្នុងសម័យនោះឈ្មោះ មរ៉ូណៃ បានកប់កំណត់ត្រារបស់ពួកលោក ដើម្បីរក្សាទុកសម្រាប់ពេលអនាគត និងសម្រាប់មនុស្សនាពេលអនាគត—គឺសម្រាប់យើង !

ស្វែងយល់បន្ថែម ។
សូមទទួលយកព្រះគម្ពីរមរមន ។
A father and mother  talk and interact with their children as the walk around the grounds in front of the Oakland Temple.

ព្រះវិហារបរិសុទ្ធ និងអាពាហ៍ពិពាហ៍

ការថ្វាយបង្គំរបស់យើងស្ទើរតែទាំងអស់ធ្វើឡើងនៅក្នុងព្រះវិហារ ដែលជួនកាលយើងហៅថារោងជំនុំ សាលាប្រជុំ ឬមជ្ឈមណ្ឌលស្តេក ។ អ្នកអាចស្គាល់អគារទាំងនេះបានដោយពាក្យថា « សូមស្វាគមន៍ភ្ញៀវទស្សនា » និង « សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » បង្ហាញនៅក្បែរច្រកចូលស្ទើរគ្រប់អគារទាំងអស់ ។ នៅខាងក្នុងអគារ យើងមានកម្មវិធីថ្វាយបង្គំនៅថ្ងៃអាទិត្យ សកម្មភាពយុវវ័យនៅថ្ងៃធ្វើការ ការជួបជុំសង្គម ការសម្តែងដែលបង្ហាញពីវប្បធម៌ និងព្រឹត្តិការណ៍ផ្សេងៗទៀតដែលស្វាគមន៍ដល់មនុស្សគ្រប់រូបនៅក្នុងសហគមន៍ ។

ព្រះវិហារបរិសុទ្ធមានគោលបំណងជាក់លាក់ជាច្រើន ។ ព្រះវិហារបរិសុទ្ធទាំងនោះគឺជាទីកន្លែងដែលបានញែកចេញសម្រាប់ការថ្វាយបង្គំ និងធ្វើពិធីពិសិដ្ឋ ។ ព្រះវិហារបរិសុទ្ធទាំងនោះត្រូវរៀបចំឡើងដោយព្រះអម្ចាស់ និងឧទ្ទិសថ្វាយសម្រាប់ព្រះរាជបំណងរបស់ទ្រង់ ។ ព្រះវិហារបរិសុទ្ធគឺជាកន្លែងតែមួយគត់ដែលពិធីបរិសុទ្ធមួយចំនួនត្រូវបានអនុញ្ញាតឲ្យធ្វើ ។ ពិធីពិសិដ្ឋទាំងនេះលើកស្ទួយ និងបំផុសគំនិតដល់អ្នកចូលរួម នៅពេលពួកគេតាំងចិត្តដើម្បីធ្វើតាមការបង្រៀន និងគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។

ព្រះវិហារបរិសុទ្ធមាននូវគារវភាពដ៏ពិសេស—អ្នកមិនអាចឃើញមនុស្សគេនិយាយគ្នាដូចធម្មតា អំពីភាពយន្តចុងក្រោយ ប្រើប្រាស់ទូរសព្ទ ឬពាក់ព័ន្ធនឹងសកម្មភាពរាល់ថ្ងៃផ្សេងៗទៀតឡើយ ។ ផ្ទុយទៅវិញ សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានខិតខំរៀបចំខ្លួនពួកគេផ្ទាល់សម្រាប់បទពិសោធន៍ដ៏ពិសិដ្ឋនេះ គឺពួកគេផ្តោតទៅលើការចូលរួមក្នុងពិធីបរិសុទ្ធ និងស្វែងរកវិវរណៈផ្ទាល់ខ្លួនពីព្រះ ។

ព្រះវិហារបរិសុទ្ធត្រូវបានសាងសង់ឡើងដើម្បីបំពេញនូវសោភ័ណភាព វប្បធម៌ និងសេចក្តីត្រូវការនៃតំបន់នោះ ដូច្នេះព្រះវិហារបរិសុទ្ធមើលទៅមានរូបរាងខុសៗគ្នាបន្តិច ។ ប៉ុន្តែព្រះវិហារបរិសុទ្ធភាគច្រើនសង់ឡើងអំពីថ្មម៉ាបពណ៌ស និងកំពូលស្រួចៗតម្រង់ទៅស្ថានសួគ៌ ។ អ្នកអាចរកឃើញពាក្យសរសេរថា « បរិសុទ្ធដល់ព្រះយេហូវ៉ា ក្នុងដំណាក់ព្រះយេហូវ៉ា »នៅលើជញ្ជាំងខាងក្រៅនៃព្រះវិហារបរិសុទ្ធ ។
នៅពេលព្រះវិហារបរិសុទ្ធនានាបានសាងសង់ហើយជាលើកដំបូង ឬបន្ទាប់ពីការជួសជុលទ្រង់ទ្រាយធំ ពិធីសម្ពោធនឹងធ្វើឡើងសម្រាប់សាធារណជន ដើម្បីពួកគេអាចទស្សនាខាងក្នុងបាន ។ ព្រះវិហារបរិសុទ្ធជាច្រើនក៏មានមជ្ឈមណ្ឌលភ្ញៀវទស្សនា តំបន់រង់ចាំ ឬទីធ្លាដែលបើកចំហសម្រាប់មនុស្សគ្រប់គ្នាផងដែរ ។

បន្ទាប់ពីព្រះវិហារបរិសុទ្ធត្រូវបានបញ្ចប់ វានឹងត្រូវបានឧទ្ទិសសម្រាប់ការថ្វាយបង្គំពិសិដ្ឋ ។ ដោយសារតែកិច្ចការដែលយើងធ្វើនៅក្នុងព្រះវិហារបរិសុទ្ធជាកិច្ចការបរិសុទ្ធ ដូច្នេះព្រះវិហារបរិសុទ្ធបើកសម្រាប់តែសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានរៀបចំខ្លួនពួកគេផ្ទាល់សម្រាប់បទពិសោធន៍នេះប៉ុណ្ណោះ ។ ខណៈពេលដែលអ្នកមិនអាចចូលទៅក្នុងព្រះវិហារបរិសុទ្ធនៅពេលឥឡូវនេះ នោះបុត្រាបុត្រីនៃព្រះទាំងអស់ត្រូវបានអញ្ជើញឲ្យរៀនបន្ថែមទៀតអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និងចូលទៅក្នុងទំនាក់ទំនងនៃសេចក្តីសញ្ញា ដែលនឹងអនុញ្ញាតឲ្យអ្នកចូលរួមយ៉ាងពេញលេញនៅក្នុងពរជ័យនៃព្រះវិហារបរិសុទ្ធ ។
ព្រះវិហារបរិសុទ្ធខុសពីអគារព្រះវិហាររាល់ថ្ងៃរបស់យើង ដែលយើងធ្វើកម្មវិធីថ្វាយបង្គំនៅថ្ងៃអាទិត្យ ។ ព្រះវិហារបរិសុទ្ធជាទីបរិសុទ្ធ ដែលបានញែកចេញសម្រាប់កិច្ចការពិសិដ្ឋបំផុតរបស់ព្រះ ។ កិច្ចការដែលយើងធ្វើនៅក្នុងព្រះវិហារបរិសុទ្ធផ្តោតទៅលើការសន្យាដែលយើងអាចរស់នៅជាមួយព្រះ និងជាមួយមនុស្សជាទីស្រឡាញ់របស់យើងក្នុងភាពអស់កល្បជានិច្ច ។

នៅក្នុងព្រះវិហារបរិសុទ្ធ យើងធ្វើការតាំងចិត្តដ៏ពេញលេញដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។ យើងសន្យាជាមួយនឹងព្រះ ដូចជាសេចក្តីសន្យាក្នុងការរក្សាព្រះបញ្ញត្តិរបស់ទ្រង់ និងការថ្វាយខ្លួនយើង និងអ្វីៗទាំងអស់ដែលយើងមានដល់ទ្រង់ ។ ស្វាមី និងភរិយា និងឪពុកម្តាយ និងកូនៗនឹងត្រូវរួបរួមគ្នាជារៀងរហូត ឬ « ផ្សារភ្ជាប់ » គ្នាទៅវិញទៅមករហូតអស់កល្បជានិច្ច ។ ហើយយើងធ្វើកិច្ចការដូចគ្នានេះដែរសម្រាប់បុព្វការីជនរបស់យើង ដោយផ្តល់ឱកាសឲ្យពួកគាត់ទទួលបាននូវពរជ័យទាំងនោះនៅក្នុងជីវិតបន្ទាប់ទៀត ប្រសិនបើពួកគាត់នឹងជ្រើសរើសយក ។

ស្វែងយល់បន្ថែម
ព្រះអង្គសង្គ្រោះបានបង្រៀនថា ពិធីបុណ្យជ្រមុជទឹកគឺចាំបាច់សម្រាប់យើងដើម្បីចូលទៅក្នុងនគរស្ថានសួគ៌ ( សូមមើល យ៉ូហាន ៣:៥ ) ។ ចុះតើមនុស្សដែលបានទទួលមរណភាពទៅ ដោយមិនបានទទួលពិធីបុណ្យជ្រមុជទឹក ឬមិនបានដឹងអំពីព្រះយេស៊ូវនោះ ?

វាជាក្តីអំណរណាស់ ដែលព្រះបានប្រទានរបៀបមួយសម្រាប់មនុស្សគ្រប់រូបទាំងអស់ ដើម្បីទទួលបាននូវពរជ័យទាំងអស់របស់ទ្រង់—សូម្បីតែស្លាប់ទៅហើយក្តី ។ នៅក្នុងព្រះវិហារបរិសុទ្ធ ពិធីបុណ្យជ្រមុជទឹកត្រូវបានធ្វើសម្រាប់អ្នកដែលបានស្លាប់ទៅ ដោយពុំមានឱកាសដើម្បីទទួលបុណ្យជ្រមុជទឹកនៅក្នុងជីវិតនេះ ។ សាវកប៉ុលបាននិយាយអំពីបុណ្យជ្រមុជទឹកសម្រាប់មរណជននៅក្នុងព្រះគម្ពីរប៊ីប ( សូមមើល កូរិនថូស ទី១ ១៥:២៩ ) ហើយសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅតែបន្តការធ្វើបែបនេះដូចគ្នានៅក្នុងព្រះវិហារបរិសុទ្ធនាសព្វថ្ងៃនេះ ។ 

នេះជារបៀបដើម្បីធ្វើកិច្ចការនេះ ៖ ពួកបរិសុទ្ធថ្ងៃចុងក្រោយសិក្សាអំពីពង្សប្រវត្តិ និងស្វែងរកឈ្មោះសមាជិកគ្រួសារដែលបានស្លាប់ទៅដោយពុំទាន់បានទទួលបុណ្យជ្រមុជទឹក ។ បន្ទាប់មក ពួកគេនឹងធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់បុព្វការីជនទាំងនោះនៅក្នុងព្រះវិហារបរិសុទ្ធ ។ ការបម្រើសម្រាប់អ្នកដទៃនេះគឺធ្វើឡើងដោយក្តីស្រឡាញ់—ហើយពីព្រោះជីវិតនៅបន្តមានក្រោយពីសេចក្តីស្លាប់ នោះអ្នកទាំងឡាយដែលស្លាប់ទៅហើយនឹងដឹងអំពីពិធីបរិសុទ្ធ ហើយអាចជ្រើសរើសថានឹងទទួលយកឬអត់ ។ 

ស្វែងយល់បន្ថែម ។
នៅក្នុងព្រះវិហារបរិសុទ្ធ ស្វាមី និងភរិយាអាចរួមរស់ជាមួយគ្នារហូតដល់ភាពអស់កល្បជានិច្ច ។ ពិធីរៀបអាពាហ៍ពិពាហ៍នេះត្រូវបានហៅថា « ការផ្សារភ្ជាប់ » នៅក្នុងព្រះវិហារបរិសុទ្ធ ដោយសារស្វាមីភរិយាត្រូវបានភ្ជាប់គ្នាសម្រាប់ជីវិតនេះ និងសម្រាប់ភាពអស់កល្បជានិច្ច ។ នៅក្នុងពិធីដ៏សាមញ្ញ និងរយៈពេលខ្លី កូនកម្លោះ និងកូនក្រមុំចាប់ដៃទល់មុខគ្នានៅលើអាសនា ។ ពួកគេចុះកិច្ចសន្យាជាមួយនឹងព្រះថា ពួកគេនឹងគោរព និងស្រឡាញ់គ្នាទៅវិញទៅមកទាំងស្រុង ហើយតាំងចិត្តធ្វើតាមការបង្រៀន និងគំរូរបស់ព្រះយេស៊ូវ ។ ជាការតបស្នង ពួកគេក៏ទទួលបាននូវការសន្យាថា អាពាហ៍ពិពាហ៍របស់ពួកគេ និងគ្រួសាររបស់ពួកគេនឹងបន្តទៅជីវិតបន្ទាប់ និងសម្រាប់ជីវិតអស់កល្បជានិច្ចដែរ ។ 

ស្វាមី និងភរិយាដែលបានរៀបអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធ តែងតែប្រារព្ធពិធីជាមួយក្រុមគ្រួសារ និងមិត្តភក្តិជាក្រុមធំមួយបន្ទាប់ពីនោះ គេធ្វើពិធីទទួលអាហារអាពាហ៍ពិពាហ៍ ឬកម្មវិធីទៅតាមប្រពៃណីវប្បធម៌ផ្សេងទៀត ។ គូស្វាមីភរិយា ដែលបានរៀបការស៊ីវិលនៅខាងក្រៅព្រះវិហារបរិសុទ្ធហើយពីមុន ( ដូចជាអ្នកដែលបានចូលរួមក្នុងសាសនាចក្របន្ទាប់ពីពួកគេបានរៀ‏បការរួចហើយ ) ក៏អាចទទួលបទពិសោធន៍ពីពរជ័យនៃការផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធបានផងដែរ ។

ស្វែងយល់បន្ថែម ។
សម្លៀកបំពាក់ និងគ្រឿងអលង្ការដែលជានិមិត្តរូបនៃសាសនា គឺជាទម្លាប់ទូទៅសម្រាប់មនុស្សជាច្រើននៃសេចក្តីជំនឿនៅជុំវិញពិភពលោក រួមទាំងសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយផងដែរ ។ សមាជិកមជ្ឈិមវ័យពាក់សម្លៀកបំពាក់ព្រះវិហារបរិសុទ្ធទុកជាការរំឭកផ្ទាល់ខ្លួនអំពីទំនាក់ទំនងរបស់ពួកគេជាមួយព្រះ ការសន្យាដែលបានធ្វើចំពោះទ្រង់នៅក្នុងព្រះវិហារបរិសុទ្ធ និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធ្វើតាមព្រះយេស៊ូវគ្រីស្ទ និងរក្សាព្រះបញ្ញត្តិរបស់ទ្រង់ ។ សម្លៀកបំពាក់ព្រះវិហារបរិសុទ្ធមានពីរផ្នែក ស្រដៀងគ្នាទៅនឹងអាវក្នុង និងខោខ្លីស្តើង ។ សម្លៀកបំពាក់ទាំងនេះត្រូវបានចាត់ទុកថាពិសិដ្ឋសម្រាប់សមាជិកដែលពាក់វា ។
បាន ។ សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយអាចរៀបអាពាហ៍ពិពាហ៍ជាមួយនរណាក៏ដោយដែលពួកគេជ្រើសរើស ។ ទោះយ៉ាងណាក៏ដោយ អាពាហ៍ពិពាហ៍ពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធសម្រាប់ភាពអស់កល្បជានិច្ចគឺត្រូវបានបម្រុងទុកសម្រាប់តែបុរស និងស្ត្រីដែលជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានរៀបចំខ្លួនដើម្បីធ្វើការតាំងចិត្តដ៏អស់កល្បចំពោះគ្នាទៅវិញទៅមក និងចំពោះព្រះទាំងពីរនាក់ប៉ុណ្ណោះ ។ ដោយមូលហេតុនេះហើយ ពួកបរិសុទ្ធថ្ងៃចុងក្រោយនៅលីវជាច្រើនចូលចិត្តផ្តោតលើការដើរលេងជាគូជាមួយមនុស្សដែលមានជំនឿ និងគោលដៅរបស់ពួកគេក្នុងការរៀបអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធដូចគ្នា ។

ពួកអ្នកផ្សព្វផ្សាយសាសនា

គោលដៅរបស់ពួកអ្នកផ្សព្វផ្សាយសាសនាគ្រប់រូបគឺដើម្បីចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ កិច្ចការមួយចំនួនដែលពួកគេធ្វើគឺរួមមាន ការជួប និងការប្រាស្រ័យទាក់ទងជាមួយមនុស្ស ដែលមានចំណាប់អារម្មណ៍ក្នុងការរៀនសូត្របន្ថែមទៀត ការបង្រៀនពួកគេ ការសិក្សាព្រះគម្ពីរជាមួយគ្នា និងការបម្រើដោយស្ម័គ្រចិត្តនៅក្នុងសហគមន៍ ។

បេសកកម្មមានលក្ខណៈខុសគ្នាបន្តិចបន្តួចអាស្រ័យតាមទីតាំង ។ ឧទាហរណ៍ អ្នកផ្សព្វផ្សាយសាសនាខ្លះដើរ ឬជិះកង់ ខណៈពេលដែលអ្នកផ្សេងទៀតបើករថយន្ត ។ ពួកអ្នកផ្សព្វផ្សាយសាសនាខ្លះត្រូវគេចាត់ឲ្យទៅតាមតំបន់ដាច់ស្រយាល ឯខ្លះទៀតទៅទីក្រុងធំៗ ។ ពេលខ្លះការងារផ្សព្វផ្សាយសាសនាមើលទៅដូចជាការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ។ ពេលខ្លះទៀត វាពាក់ព័ន្ធនឹងការគោះទ្វារ ឬជូនភ្ញៀវទស្សនាទីកន្លែងប្រវត្តិសាស្ត្រនៃសាសនាចក្រ ។

អ្វីមួយដែលពួកអ្នកផ្សព្វផ្សាយសាសនាមានជារួមនោះគឺថា ពួកគេចង់ជួយអ្នកដទៃទៀតឲ្យមកស្គាល់ និងបង្កើតទំនាក់ទំនងជាមួយព្រះយេស៊ូវ ។ ប្រសិនបើអ្នកមានសំណួរទាក់ទងនឹងសេចក្ដីជំនឿ ហើយកំពុងតែស្វែងរកនរណាម្នាក់ដើម្បីអធិស្ឋានជាមួយ ឬចង់ទៅព្រះវិហារជាមួយនរណាម្នាក់ សូមប្រាប់យើងឲ្យដឹងផង ! ពួកអ្នកផ្សព្វផ្សាយសាសនារីករាយក្នុងការនិយាយជាមួយអ្នក !

ទាក់ទងជាមួយពួកអ្នកផ្សព្វផ្សាយសាសនាក្នុងតំបន់របស់អ្នក ។
សមាជិកគ្រប់រូបនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានលើកទឹកចិត្តឲ្យចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជាមួយអ្នកដទៃ ។ សមាជិកមួយចំនួនត្រូវបានអញ្ជើញ ហើយអាចជ្រើសរើសបម្រើបេសកកម្មពេញម៉ោងក្នុងរយៈពេលជាក់លាក់មួយ ( ជាទូទៅ ១៨ ឬ ២៤ ខែ ) ។ ភាគច្រើននៃពួកអ្នកផ្សព្វផ្សាយសាសនារបស់យើងគឺជាយុវមជ្ឈិមវ័យចន្លោះអាយុដប់ឆ្នាំក្រាស់ ឬម្ភៃឆ្នាំស្តើង ហើយសមាជិកវ័យចំណាស់ និងគូស្វាមីភរិយាដែលបានរៀបការហើយក៏បម្រើផងដែរ ។ ដោយសារកាលៈទេសៈរបស់មនុស្សម្នាក់ៗមានភាពខុសគ្នា អ្នកខ្លះអាចជ្រើសរើសបម្រើបេសកកម្មពីរបីម៉ោងក្នុងមួយសប្តាហ៍ ។ សមាជិកសាសនាចក្រជាច្រើនមិនធ្លាប់បម្រើបេសកកម្មជាផ្លូវការទេ ប៉ុន្តែចែកចាយដំណឹងល្អតាមរយៈសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ ។
អ្នកអាចសម្គាល់ឃើញថា ពួកអ្នកផ្សព្វផ្សាយសាសនាត្រូវបានគេស្គាល់តាមរយៈ អែលឌើរ ឬស៊ីស្ទើរ រួមជាមួយនាមត្រកូលរបស់ពួកគេ ។ នេះគឺជាងារដែលយើងប្រើជាសញ្ញានៃការគោរព និងកិត្តិយស ។ ស្រដៀងគ្នានេះដែរ សព្វថ្ងៃនេះ សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តែងតែហៅគ្នាទៅវិញទៅមកថា បងប្រុស ឬបងស្រី ជំនួសឲ្យហៅ លោក ឬលោកស្រី ដើម្បីបង្ហាញទំនាក់ទំនងរបស់យើងជាកូនរបស់ព្រះ ។
Christ being Baptised - A young being baptized

ពិធីបុណ្យជ្រមុជទឹក

បាទ ឬចាស ។ ព្រះយេស៊ូវបានបញ្ជាក់យ៉ាងច្បាស់ថា ជាការចាំបាច់ដែលពិធីបុណ្យជ្រមុជទឹកត្រូវធ្វើឡើង ដើម្បីចូលទៅក្នុងនគរស្ថានសួគ៌ ដោយបង្រៀនយើងថាត្រូវតែ « កើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ » ( យ៉ូហាន ៣:៥ ) ។ ព្រះយេស៊ូវទ្រង់ផ្ទាល់បានទទួលបុណ្យជ្រមុជទឹក—សូម្បីតែទ្រង់ល្អឥតខ្ចោះក្តី—ក៏ទ្រង់ធ្វើជាគំរូសម្រាប់ពួកយើងដែរ ។
បាទ ឬចាស ។ មនុស្សជាច្រើនដែលបានទទួលបុណ្យជ្រមុជទឹកនៅក្នុងព្រះវិហារផ្សេងទៀត បានបោះជំហានជាមួយសេចក្ដីជំនឿដ៏ល្អ ដោយមានបំណងប្រាថ្នាដ៏ស្មោះដើម្បីទទួលយក និងដើរតាមព្រះយេស៊ូវគ្រីស្ទ ។

យើងជឿថា នៅពេលយើងនិយាយអំពីពិធីបរិសុទ្ធ ឬទង្វើដែលចាំបាច់សម្រាប់សេចក្តីសង្គ្រោះដ៏អស់កល្បរបស់យើង យើងត្រូវធ្វើតាមគំរូដែលបានបង្កើតឡើងដោយព្រះយេស៊ូវគ្រីស្ទ ។ នេះមានន័យថា ពិធីបុណ្យជ្រមុជទឹកត្រូវតែធ្វើឡើងដោយសិទ្ធិអំណាចបព្វជិតភាពពីព្រះ និងតាមរបៀបដែលស្របទៅនឹងរបៀបដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជទឹក ( ដោយការពន្លិច ) ។

ការទទួលបុណ្យជ្រមុជទឹកចូលទៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដោយការទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដោយអ្នកដែលមានសិទ្ធិអំណាចពីព្រះយេស៊ូវ គឺជាវិធីដែលព្រះអង្គសង្គ្រោះបានបង្ហាញដើម្បីក្លាយជាសមាជិកនៃសាសនាចក្ររបស់ទ្រង់ ។
មនុស្សគ្រប់រូបត្រូវបានអញ្ជើញ និងលើកទឹកចិត្តឲ្យថ្វាយបង្គំជាមួយយើង ប៉ុន្តែការក្លាយជាសមាជិកផ្លូវការរបស់សាសនាចក្រនោះតម្រូវឲ្យរៀនអំពីដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ការជ្រើសរើសដើម្បីទទួលពិធីបុណ្យជ្រមុជទឹក និងការទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។

ជំហានដំបូងដើម្បីចូលរួមក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជាការរៀនបន្ថែមទៀតអំពីព្រះយេស៊ូវគ្រីស្ទ និងការសន្យា និងការប្តេជ្ញាចិត្តដែលអ្នកបានធ្វើ នៅពេលអ្នកបានទទួលបុណ្យជ្រមុជទឹកនៅក្នុងសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ ។

ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទប្រទានពរជ័យដល់មនុស្សឲ្យមានសេចក្តីសង្ឃឹម អំណរ និងការយល់ដឹងកាន់តែច្បាស់អំពីគោលបំណងនៃជីវិត ។ នៅពេលអ្នកត្រៀមខ្លួនរួចរាល់ដើម្បីមើលឃើញពីរបៀបដែលការក្លាយជាសមាជិកនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ អាចប្រទានពរដល់អ្នក នោះអ្នកអាចចាប់ផ្តើមដោយការរៀនជាមួយអ្នកផ្សព្វផ្សាយសាសនា ដែលអាចជួយណែនាំអ្នកអំពីជំនឿរបស់យើង និងក្រុមជំនុំក្នុងតំបន់របស់អ្នក ។

ទទួលចម្លើយបន្ថែមទៀត

តើនៅមានសំណួរសម្រាប់ពួកយើងទេ ? ពួកអ្នកផ្សព្វផ្សាយសាសនានៅក្នុងតំបន់របស់អ្នកអាចជួបជាមួយអ្នកតាមអនឡាញ ឬជួបអ្នកផ្ទាល់ ដើម្បីឆ្លើយសំណួររបស់អ្នក និងចែកចាយសារលិខិតដ៏បំផុសគំនិត ។