ស្វែងរកសាសនាចក្រ

សំណួរ​ទូទៅ​អំពី​សាសនាចក្រ

តើ​ខ្ញុំ​ត្រូវតែ​ចូលរួម​ឬ ?

យើងសូមស្វាគមន៍ភ្ញៀវទាំងឡាយឲ្យចូលរួម ប៉ុន្តែពួកគេមិនតម្រូវឲ្យធ្វើដូច្នោះទេ ។ នៅពេលនំប៉័ង និងទឹកនៃពិធីសាក្រាម៉ង់ ( ដែលស្រដៀងគ្នាទៅនឹងសេចក្តីរួបរួម ) ត្រូវបានចែកទៅដល់ក្រុមជំនុំ បើលោកអ្នកមិនស្រណុកចិត្តក្នុងការចូលរួមទេ សូមគ្រាន់តែហុចថាសនោះបន្ដទៅឲ្យបុគ្គលបន្ទាប់ទៀតជាការស្រេច ។ លើសពីនោះទៀត លោកអ្នកអាចអង្គុយដោយសេរី ហើយរីករាយជាមួយនឹងកម្មវិធីនេះ ។

តើ​ខ្ញុំ​អាច​ចូលរួម​បាន​ទេ បើ​ខ្ញុំ​មិនមែន​ជា​សមាជិក ?

បាន ! លោកអ្នកត្រូវបានអញ្ជើញឲ្យចូលរួមជាមួយយើងនៅក្នុងសកម្មភាពប្រចាំសប្ដាហ៍ ដំណើរកម្សាន្ដក្នុងសង្គម គម្រោងការបម្រើ និងកម្មវិធីសាសនាចក្រនានា ។ យើងចង់ស្គាល់លោកអ្នក ហើយនឹងមានអំណរគុណចំពោះការចូលរួមរបស់លោកអ្នកនៅក្នុងសហគមន៍នេះ ។

តើ​ខ្ញុំ​គួរតែ​ស្លៀកពាក់​យ៉ាង​ដូចម្តេច ?

យើងរីករាយស្វាគមន៍លោកអ្នកជានិច្ច លោកអ្នកអាចស្លៀកសម្លៀកបំពាក់ធម្មតារបស់លោកអ្នកបាន ។ ប្រសិនបើលោកអ្នកព្រួយបារម្ភថា លោកអ្នកនឹងស្លៀកពាក់ស្អាតជាងពួកយើងនោះ តាមពិតជាធម្មតាយើងព្យាយាមស្លៀកសម្លៀកបំពាក់ស្អាតៗជាងអ្វីដែលយើងស្លៀកពាក់ពេញមួយសប្តាហ៍ ដើម្បីឆ្លុះបញ្ចាំងពីគារវភាពរបស់យើងចំពោះព្រះ ។ សម្លៀកបំពាក់ទូទៅបំផុតដែលលោកអ្នកនឹងឃើញនៅឯព្រះវិហារ គឺអាវពណ៌ស និងក្រវ៉ាត់កសម្រាប់បុរស និងអាវជាមួយសំពត់ ឬរ៉ូបសម្រាប់ស្ត្រី ។

តើ​កម្មវិធី​របស់​សាសនាចក្រ​មាន​រយៈពេល​ប៉ុន្មាន​ម៉ោង ?

ក្រុមជំនុំរបស់យើងនៅជុំវិញពិភពលោកធ្វើតាមទម្រង់ដូចគ្នា គឺរយៈពេលពីរម៉ោងសម្រាប់ការថ្វាយបង្គំនៅថ្ងៃអាទិត្យ ។ មានការប្រជុំពីរ ហើយការប្រជុំនីមួយៗមានរយៈពេលមួយម៉ោង ។

ក្នុងអំឡុងពេលដែលយើងហៅថា « ការប្រជុំសាក្រាម៉ង់ » សមាជិកទាំងអស់នៃក្រុមជំនុំជួបជុំគ្នា ។ ការប្រជុំនេះរួមមាន ចម្រៀង ការអធិស្ឋាន និងទេសនកថា ( ឬ « សុន្ទរកថា » ) ដែលបានផ្ដល់ដោយសមាជិកនៃក្រុមជំនុំផ្សេងៗគ្នាជារៀងរាល់សប្តាហ៍ ។ ប៉ុន្តែផ្នែកដ៏សំខាន់បំផុតនៃការប្រជុំនេះ គឺនៅពេលយើងទទួលទានសាក្រាម៉ង់ ( ដែលស្រដៀងគ្នាទៅនឹងសេចក្តីរួបរួម ) ដើម្បីរំឭកចងចាំដល់ព្រះអង្គសង្រ្គោះ ។

ក្រោយពីការប្រជុំសាក្រាម៉ង់ យើងអញ្ជើញមនុស្សទាំងអស់ឲ្យបន្ដទៅដល់ម៉ោងទីពីរ ដែលយើងរៀនសូត្រតាមថ្នាក់ជាក្រុមតូចៗជាងនេះសម្រាប់បុរស ស្រ្តី យុវវ័យ និងកុមារ ។

តើ​វួដ ឬ​សាខា​ជា​អ្វី ?

វួដ និងសាខាគឺជាក្រុមសមាជិកសាសនាចក្រដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រជាក់លាក់មួយ ។ នៅក្នុងវួដ លោកអ្នកអាចមានមិត្តភក្តិ មានអារម្មណ៍ថាមានចំណែក ហើយបង្កើតបណ្តាញគាំទ្រជាមួយអ្នកដទៃនៅក្នុងសហគមន៍របស់លោកអ្នក ។ អាស្រ័យលើកន្លែងដែលលោកអ្នករស់នៅ ប្រហែលជាមានវួដ និងសាខាផ្សេងៗគ្នា ។

វួដទូទៅ
យើងសា្វគមន៍មនុស្សគ្រប់គ្នាឲ្យចូលរួមក្នុងក្រុមជំនុំទូទៅ ។ នៅក្នុងក្រុមជំនុំទូទៅ មនុស្សគ្រប់វ័យបម្រើជាមួយគ្នានៅក្នុងសហគមន៍សាសនាចក្រ ។ ក្រុមគ្រួសារ មជ្ឈិមវ័យនៅលីវ កុមារ ស្រ្តីមេម៉ាយ និងគូស្វាមីភរិយាវ័យក្មេង ថ្វាយបង្គំរួមគ្នានៅក្នុងការប្រជុំដូចគ្នានេះ ។

វួដដែលប្រជុំគ្នាជាភាសាផ្សេង
នៅក្នុងតំបន់មួយចំនួន លោកអ្នកអាចកត់សម្គាល់ឃើញថាមានបញ្ជីវួដ ឬសាខាដែលមានដាក់ឈ្មោះភាសាផ្សេងមួយនៅក្បែរនោះ ។ ទាំងនេះគឺជាក្រុមជំនុំដែលរៀបចំការប្រជុំជាភាសាផ្សេងមួយទៀត ក្រៅពីភាសាទូទៅបំផុតនៅក្នុងតំបន់ដែលលោកអ្នកកំពុងស្វែងរកនោះ ។

វួដយុវមជ្ឈិមវ័យនៅលីវ
វួដយុវមជ្ឈិមវ័យនៅលីវ គឺសម្រាប់បុគ្គលនៅលីវទាំងឡាយ ដែលមានអាយុចាប់ពី ១៨–៣៥ឆ្នាំ ។ ជាញឹកញាប់ ក្រុមជំនុំទាំងនេះមាននៅក្បែរបរិវេណមហាវិទ្យាល័យ និងធ្វើសកម្មភាពនានាពេញមួយសប្តាហ៍ បន្ថែមពីលើកម្មវិធីថ្វាយបង្គំនៅថ្ងៃអាទិត្យ ។

វួដមជ្ឈិមវ័យនៅលីវ
ក្រុមជំនុំមជ្ឈិមវ័យនៅលីវ គឺសម្រាប់បុគ្គលនៅលីវទាំងឡាយ ដែលមានអាយុចាប់ពី ៣៦–៤៥ ឆ្នាំ ។ ក្រុមជំនុំទាំងនេះជួយមនុស្សឲ្យថ្វាយបង្គំ និងបម្រើជាមួយគ្នាដែលស្ថិតក្នុងស្ថានភាពស្រដៀងគ្នា ដោយមានចំណាប់អារម្មណ៍ស្រដៀងគ្នា ។

Four Corners: Primary Children
អ្វីដែលត្រូវរំពឹងទុកនៅសាសនាចក្រ
សាសនាចក្រគឺជាជម្រកពីភាពច្របូកច្របល់នៃជីវិតប្រចាំថ្ងៃ—ជាកន្លែងដែលអ្នកអាចថ្វាយបង្គំព្រះជាមួយអ្នកជឿផ្សេងទៀត ដែលព្យាយាមក្លាយកាន់តែដូចជាព្រះយេស៊ូវ ។ យើងពេញចិត្តនឹងស្វាគមន៍អ្នកឲ្យចូលមកទស្សនា !
អ្វី​ដែល​ត្រូវ​រំពឹង​ទុក​នៅ​សាសនាចក្រ
Pacific, New Zealand, Stock Photos
ជំនឿរបស់យើង
ជំនឿទាំងអស់របស់យើងផ្តោតទៅលើព្រះ និងព្រះយេស៊ូវគ្រីស្ទ ។ សូមរៀនបន្ថែមទៀតអំពីអ្វីដែលយើងជឿ និងរបៀបដែលស្នូលនៃជំនឿទាំងនោះអាចបំផុសគំនិតអ្នកឲ្យធ្វើតាមព្រះអង្គសង្គ្រោះ ។
មក​ស្គាល់​ពួក​យើង
Pacific, Tonga, Stock Photos
មកស្គាល់ពួកយើង
អ្នកនឹងឃើញសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅទូទាំងពិភពលោក ។ យើងគឺជាមិត្ត និងជាអ្នកជិតខាងរបស់អ្នក ដែលធ្វើការរួមគ្នាដើម្បីព្យាយាមធ្វើឲ្យពិភពលោកនេះក្លាយជាកន្លែងមួយដែលកាន់តែល្អប្រសើរ ។
តើ​យើង​ជា​នរណា

តើ​ចង់​ទៅ​ព្រះវិហារ តែ​មិន​ចង់​ទៅ​តែ​ម្នាក់ឯង​ឬ ?

សមាជិកសាសនាចក្ររបស់យើងដែលស្ម័គ្រចិត្តបម្រើជាអ្នកផ្សព្វផ្សាយសាសនានៅក្នុងតំបន់របស់អ្នក អាចទៅសួរសុខទុក្ខអ្នកជាមុនបាន ដើម្បីជួយអ្នកឲ្យដឹងពីអ្វីដែលត្រូវរំពឹងទុក និងឆ្លើយសំណួររបស់អ្នក ។ ពួកគេថែមទាំងអាចទុកកន្លែងអង្គុយមួយឲ្យអ្នកផងដែរ នៅពេលអ្នកត្រៀមខ្លួនជាស្រេចដើម្បីមកចូលរួម ។