អ្វីដែលត្រូវរំពឹងទុកនៅសាសនាចក្រ

សាសនាចក្ររបស់យើងគឺជាកន្លែងមួយ ដែលអ្នកអាចមកជួបជុំគ្នាជាមួយអ្នកជឿឯទៀតដើម្បីគិតពិចារណា ថ្វាយបង្គំ រៀនសូត្រ និងក្លាយជាមនុស្សដ៏ល្អប្រសើរម្នាក់ ។

សូមស្វាគមន៍ភ្ញៀវទស្សនាជានិច្ច

នៅគ្រប់អគាររបស់យើងទាំងអស់ មានស្លាកសរសេរថា « សូមស្វាគមន៍ភ្ញៀវទស្សនា »—ហើយយើងពិតជាស្វាគមន៍មែន ! មិនថាអ្នកចាប់អារម្មណ៍ក្នុងការក្លាយជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ឬការមកលេងជាមួយមិត្តភក្តិ ឬគ្រាន់តែការដោះចម្ងល់បន្តិចបន្ដួចនោះទេ យើងរីករាយក្នុងការជួបអ្នកជានិច្ច ។

អ្វីដែលត្រូវរំពឹងទុកពីកម្មវិធីថ្វាយបង្គំនៅថ្ងៃអាទិត្យ

សាសនាចក្រគឺជាកន្លែងមួយនៃសហគមន៍ និងការរៀនសូត្រ ប៉ុន្តែដែលសំខាន់បំផុតនោះ គឺវាជាកន្លែងមួយដើម្បីថ្វាយបង្គំព្រះ និងព្រះយេស៊ូវគ្រីស្ទ ។ ក្រុមជំនុំរបស់យើងទាំង ៣០,០០០ កន្លែងនៅជុំវិញពិភពលោកធ្វើតាមទម្រង់ថ្វាយបង្គំរយៈពេលពីរម៉ោងស្រដៀងៗគ្នាសម្រាប់កម្មវិធីថ្វាយបង្គំនៅថ្ងៃអាទិត្យ ៖
A church congregation singing hymns

ការប្រជុំសាក្រាម៉ង់

ក្នុងអំឡុងពេលដែលយើងហៅថា « ការប្រជុំសាក្រាម៉ង់ » សមាជិកទាំងអស់នៃក្រុមជំនុំជួបជុំគ្នា ។ ការប្រជុំនេះរួមមានការអធិស្ឋានបើក និងការអធិស្ឋានបិទ ច្រៀងទំនុកតម្កើងមួយចំនួន និងសុន្ទរកថាដែលសមាជិកសាសនាចក្រឡើងថ្លែង ។

ផ្នែកដ៏សំខាន់បំផុតនៃការប្រជុំសាក្រាម៉ង់នេះ គឺការទទួលទានសាក្រាម៉ង់ ដែលស្រដៀងគ្នាទៅនឹងសេចក្ដីរួបរួមនៅឯគ្រិស្ដសាសនាផ្សេងទៀតដែរ ។ ក្នុងអំឡុងពេលសាក្រាម៉ង់ យើងចងចាំដល់ព្រះយេស៊ូវគ្រីស្ទ នៅពេលយើងទទួលទាននំប៉័ងមួយចំណិត និងទឹកមួយកូនពែង ដែលជានិមិត្តសញ្ញានៃព្រះកាយ និងព្រះលោហិតដែលទ្រង់បានលះបង់សម្រាប់ពួកយើង ។ នៅអំឡុងពេលដ៏ស្ងប់ស្ងាត់នេះ យើងព្យាយាមគិតអំពីរបៀបដែលយើងអាចធ្វើតាមទ្រង់បានកាន់តែស្មោះត្រង់ជាងនេះក្នុងអំឡុងសប្តាហ៍ក្រោយ ។

ក្នុងនាមជាភ្ញៀវ យើងមិនរំពឹងឲ្យអ្នកចូលរួមក្នុងពិធីអ្វីមួយ ដែលធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រណុកស្រួលនោះទេ ។ សូមកុំស្ទាក់ស្ទើរក្នុងការគ្រាន់តែអង្គុយនៅក្នុងក្រុមជំនុំ ហើយទទួលយកបទពិសោធន៍នេះប៉ុណ្ណោះ ។

ថ្នាក់ទាំងឡាយ

ក្រោយពីការប្រជុំសាក្រាម៉ង់ យើងអញ្ជើញមនុស្សទាំងអស់ឲ្យបន្ដនៅដល់ម៉ោងទីពីរ ដែលយើងរៀនសូត្រតាមថ្នាក់តូចៗជាងនេះ ។

កុមារទៅកាន់អង្គការបឋមសិក្សា ជាកន្លែងដែលពួកគេរៀនពីដំណើររឿងព្រះគម្ពីរ ច្រៀងចម្រៀង និងរៀនមេរៀនដែលសមនឹងអាយុពួកគេអំពីព្រះយេស៊ូវ និងដំណឹងល្អរបស់ទ្រង់ ។ ក្មេងជំទង់ចូលរៀនថ្នាក់ស្រដៀងគ្នានេះសម្រាប់ក្រុមអាយុរបស់ពួកគេផ្ទាល់ ។

នៅថ្ងៃអាទិត្យឆ្លាស់គ្នា មនុស្សពេញវ័យចូលរៀនថ្នាក់សាលាថ្ងៃអាទិត្យជាមួយគ្នា សិក្សាអំពីគម្ពីរនានាក្នុងព្រះគម្ពីរដែលបានជ្រើសរើសសម្រាប់ការសិក្សានៅឆ្នាំនោះនៅទូទាំងសាសនាចក្រ ។ នៅសប្តាហ៍ផ្សេងទៀត ពួកគេបំបែកគ្នាទៅកាន់ថ្នាក់ដាច់ដោយឡែកពីគ្នាសម្រាប់បុរស ( ដែលគេស្គាល់ថាជាកូរ៉ុមអែលឌើរ ) និងសម្រាប់ស្ត្រី ( ដែលគេស្គាល់ថាជាសមាគមសង្គ្រោះ ) ។

ប្រសិនបើអ្នកមិនប្រាកដថាត្រូវទៅកន្លែងណាទេ សូមគ្រាន់តែសួរទៅ នោះនឹងមាននរណាម្នាក់ជួយអ្នកឲ្យរកឃើញថ្នាក់ត្រឹមត្រូវហើយ ។
Members of the Sunday School Teacher's Council meet together to discuss Sunday School issues and learn from each other.

សកម្មភាពផ្សេងៗទៀតរបស់សាសនាចក្រ

ប្រសិនបើអ្នកចូលរួមកម្មវិធីថ្វាយបង្គំនៅថ្ងៃអាទិត្យជាមួយយើង ឬមានមិត្តភក្តិម្នាក់ដែលជាសមាជិកនៃសាសនាចក្ររបស់យើង នោះអ្នកអាចត្រូវបានអញ្ជើញឲ្យចូលរួមក្នុងសកម្មភាពមួយផ្សេងទៀត ដែលកំពុងកើតឡើងនៅក្នុងក្រុមជំនុំតាមមូលដ្ឋានរបស់អ្នក ។ ឧទាហរណ៍មួយចំនួនរួមមាន ៖
  • សកម្មភាពសង្គម ដូចជាពិធីជប់លៀងបុណ្យគ្រីស្ទម៉ាសជាដើម ។
  • សកម្មភាពក្រុមយុវវ័យប្រចាំសប្តាហ៍ ។
  • ថ្នាក់វិទ្យាស្ថាននៃសាសនាសម្រាប់យុវមជ្ឈិមវ័យ ដើម្បីសិក្សាព្រះគម្ពីរ និងជួបជុំគ្នា ។
  • គម្រោងបម្រើក្នុងសហគមន៍ ។
  • ថ្នាក់ភាពខ្លួនទីពឹងខ្លួន ។
  • ការប្រគុំតន្ត្រី ឬការសម្តែងសិល្បៈផ្សេងៗទៀត ។

សំណួរទូទៅ

យើងរីករាយស្វាគមន៍អ្នកទាំងអស់គ្នាជានិច្ច មិនថាអ្នកជានរណាក៏ដោយ ។ ប្រសិនបើអ្នកព្រួយបារម្ភថា អ្នកនឹងលេចធ្លោ នោះយើងព្យាយាមស្លៀកសម្លៀកបំពាក់ស្អាតៗជាងអ្វីដែលយើងស្លៀកពាក់ពេញមួយសប្តាហ៍ ដើម្បីឆ្លុះបញ្ចាំងពីគារវភាពរបស់យើងចំពោះព្រះ ។ សម្លៀកបំពាក់ទូទៅបំផុតដែលអ្នកនឹងឃើញនៅព្រះវិហារ គឺអាវពណ៌‑ស និងក្រវ៉ាត់កសម្រាប់បុរស និងអាវជាមួយសំពត់ ឬរ៉ូបសម្រាប់ស្ត្រី ។
យើងមានអ្នកមកទស្សនានៅស្ទើរតែគ្រប់ក្រុមជំនុំ ដូច្នេះយើងស៊ាំនឹងការឃើញមនុស្សថ្មីៗប្លែកមុខ ។ នៅក្នុងក្រុមជំនុំធំមួយ ប្រហែលជាសមាជិកមិនទាំងដឹងថា អ្នកជាភ្ញៀវផង ។ នៅតំបន់ផ្សេងទៀត សមាជិកអាចកត់សម្គាល់ឃើញអ្នក ហើយសួរនាំរាក់ទាក់អ្នក ។ ទោះជាយ៉ាងណាក៏ដោយ សូមកុំស្ទាក់ស្ទើរក្នុងការណែនាំខ្លួនអ្នក ហើយសួរសំណួរណាមួយដែលអ្នកអាចមាន ។
អត់ទេ ។ នៅពេលយើងចែកនំប៉័ង និងទឹកនៃពិធីសាក្រាម៉ង់ទៅកាន់ក្រុមជំនុំ អ្នកអាចគ្រាន់តែហុចថាសនោះបន្ដឲ្យទៅមនុស្សបន្ទាប់ រួចហើយអង្គុយវិញ ហើយរីករាយនឹងកម្មវិធីថ្វាយបង្គំបន្ដទៀត ។ អ្នកនឹងឃើញសមាជិកស្ម័គ្រចិត្តចូលរួមតាមរបៀបផ្សេងៗទៀត ដូចជាការឆ្លើយសំណួររបស់គ្រូបង្រៀនក្នុងអំឡុងថ្នាក់សាលាថ្ងៃអាទិត្យ ប៉ុន្តែអ្នកមិនចាំបាច់លើកដៃទេ ប្រសិនបើអ្នកមិនចង់ឆ្លើយអ្វីទេនោះ ។
អត់ទេ ។ យើងពិតជាជឿលើក្រិត្យវិន័យដង្វាយមួយភាគក្នុងដប់ ដែលមាននៅក្នុងព្រះគម្ពីរប៊ីប ។ ប៉ុន្តែសមាជិករបស់យើងដែលជ្រើសរើសថ្វាយដង្វាយមួយភាគក្នុងដប់ ធ្វើដូច្នោះជាលក្ខណៈឯកជន វាមិនមែនជាផ្នែកមួយនៃកម្មវិធីថ្វាយបង្គំនោះទេ ។ អ្នកនឹងមិនត្រូវបានស្នើសុំឲ្យបរិច្ចាគថវិកាក្នុងអំឡុងការប្រជុំនោះទេ ។
បាន ! នេះគឺជាសាសនាចក្រដែលស្វាគមន៍ដល់គ្រួសារ ។ កូនៗអង្គុយជាមួយឪពុកម្តាយរបស់ពួកគេក្នុងអំឡុងការប្រជុំសាក្រាម៉ង់ ហើយបន្ទាប់មក ពួកគេចូលរួមក្នុងសកម្មភាពជាមួយកុមារ ឬយុវវ័យដែលមានអាយុស្រករពួកគេផ្ទាល់ ខណៈដែលមនុស្សពេញវ័យទៅថ្នាក់សាលាថ្ងៃអាទិត្យ ។ ថ្នាក់កុមារ និងយុវវ័យត្រូវបានដឹកនាំដោយមនុស្សពេញវ័យពីរនាក់ ឬច្រើនជាងនេះជានិច្ច ។ បន្ទប់អ្នកម្តាយផ្តល់នូវភាពឯកជនសម្រាប់ការបំបៅទារក ឬតាមតម្រូវការផ្សេងទៀត ។

តើចង់ទៅព្រះវិហារ តែមិនចង់ទៅតែម្នាក់ឯងឬ ?

សមាជិកសាសនាចក្ររបស់យើងដែលស្ម័គ្រចិត្តបម្រើជាអ្នកផ្សព្វផ្សាយសាសនានៅក្នុងតំបន់របស់អ្នក អាចទៅសួរសុខទុក្ខអ្នកជាមុនបាន ដើម្បីជួយអ្នកឲ្យដឹងពីអ្វីដែលត្រូវរំពឹងទុក និងឆ្លើយសំណួររបស់អ្នក ។ ពួកគេថែមទាំងអាចទុកកន្លែងអង្គុយមួយឲ្យអ្នកផងដែរ នៅពេលអ្នកត្រៀមខ្លួនជាស្រេចដើម្បីមកចូលរួម ។