ចូលទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទតាមរយៈការសិក្សាព្រះគម្ពីរមរមន

ដូចជាព្រះគម្ពីរប៊ីបដែរ ព្រះគម្ពីរមរមនគឺជាកំណត់ត្រាបុរាណដែលបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ។ ព្រះគម្ពីរនេះឆ្លើយសំណួរសំខាន់ៗដែលយើងទាំងអស់គ្នាមាន ៖ តើមានជីវិតបន្ទាប់ពីការស្លាប់ដែរឬទេ តើអ្វីជាគោលបំណងនៃជីវិតនេះ ហើយតើខ្ញុំអាចស្វែងរកសុភមង្គល និងសេចក្តីសុខសាន្តឥឡូវនេះដោយរបៀបណា ? មនុស្សមកពីជុំវិញពិភពលោក និងមកពីគ្រប់មជ្ឈដ្ឋាននៃជីវិតទាំងអស់ ដែលកំពុងរៀនសូត្រព្រះគម្ពីរមរមនអាចជួយយើងឲ្យក្លាយជាមនុស្សកាន់តែប្រសើរ និងមានអារម្មណ៍កាន់តែជិតស្និទ្ធជាមួយនឹងព្រះ ។
ទិដ្ឋភាពសង្ខេបអំពីព្រះគម្ពីរមរមន

សំណួរទូទៅអំពីព្រះគម្ពីរមរមន

ព្រះគម្ពីរមរមន គឺជាព្រះគម្ពីរមួយនៃបទគម្ពីរដ៏បំផុសគំនិតដែលមាន ដើម្បីដឹកនាំជីវិតរបស់យើង ហើយភ្ជាប់យើងទៅនឹងព្រះយេស៊ូវ ។ តើឈ្មោះព្រះគម្ពីរនេះបានមកពីណា ? កាលពីរាប់រយឆ្នាំមុន នៅទ្វីបអាមេរិកពីបុរាណ មានព្យាការីម្នាក់ឈ្មោះមរមនបានចងក្រងកំណត់ត្រានៃប្រជាជនរបស់លោក ។ ពួកគេបានប្រឈមមុខនឹងឧបសគ្គជាច្រើនដូចយើងប្រឈមមុខផងដែរ ។ ក៏ដូចយើងដែរ ពួកគេបានរកឃើញកម្លាំង នៅពេលពួកគេងាកទៅរកព្រះយេស៊ូវគ្រីស្ទ ។

ព្រះគម្ពីរមរមនគឺសម្រាប់អានរួមគ្នាជាមួយនឹងព្រះគម្ពីរប៊ីប ដែលជាសក្ខីបទមួយទៀតនៃព្រះយេស៊ូវគ្រីស្ទ និងបេសកកម្មដ៏ទេវភាពរបស់ទ្រង់ក្នុងនាមជាព្រះអង្គសង្រ្គោះ និងជាព្រះប្រោសលោះនៃពិភពលោក ។ ព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន រួមគ្នាផ្ដល់នូវការយល់ដឹងកាន់តែច្រើនអំពីសេចក្ដីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះចំពោះយើងទាំងអស់គ្នា ហើយអាចជួយយើងឲ្យកាន់តែខិតទៅជិតទ្រង់ ។
គោលការណ៍ដែលបានកត់ត្រានៅក្នុងព្រះគម្ពីរមរមន—សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក អំណរ សេចក្តីសង្គ្រោះ—បានផ្លាស់ប្តូរជីវិតរបស់ប្រជាជនពីបុរាណ ។ នៅក្នុងសម័យរបស់យើង ព្រះគម្ពីរមរមនមានឥទ្ធិពលលើជីវិតរបស់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក ដោយនាំពួកគេទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។
បទគម្ពីរគឺមិនមែនគ្រាន់តែជាពាក្យសម្តី និងដំណើររឿងចាស់ៗនោះទេ ។ បទគម្ពីរទាំងនោះមានសារលិខិតដែលទាក់ទង និងចំពេលដែលយើងកំពុងមានបញ្ហា ។ នៅពេលដែលអ្នកចាប់ផ្តើមអានព្រះគម្ពីរមរមនដោយសួរខ្លួនឯងជាញឹកញាប់ថា « តើការណ៍នេះចង់និយាយពីអ្វី ? » នោះអ្នកនឹងរកឃើញថាមានសារលិខិតជាច្រើនដែលទាក់ទងនឹងអ្នកនៅថ្ងៃនេះ ។ ព្រះគម្ពីរនេះត្រូវបានសរសេរឡើងដើម្បីបំផុសគំនិតអ្នកអានឲ្យធ្វើការសម្រេចចិត្តដែលធ្វើឲ្យជីវិតរបស់ពួកគេប្រសើរឡើង និងដឹកនាំពួកគេឲ្យកាន់តែជិតស្និទ្ធជាមួយនឹងព្រះ ។ វាគឺជាសេចក្តីសង្ឃឹមរបស់អ្នកនិពន្ធថា ពាក្យសម្តីរបស់ពួកលោកនឹងដឹកនាំមនុស្សឲ្យទៅកាន់ព្រះយេស៊ូវគ្រីស្ទ និងផ្លាស់ប្តូរឥរិយាបថ ជួយបន្ថយទុក្ខសោក ភាពមិនច្បាស់លាស់ និងការភ័យខ្លាចនៃជីវិត ផ្តល់នូវគោលបំណង និងការណែនាំដល់ទស្សនវិស័យរបស់មនុស្សលើជីវិត និងផ្តល់ឲ្យមនុស្សនូវភស្តុតាងថាព្រះនៅតែជា « ព្រះនៃអព្ភូតហេតុមួយអង្គ » ( មរមន ៩:១១ ) ។

សារៈសំខាន់នៃព្រះគម្ពីរមរមននៅក្នុងពិភពលោកនេះអាចវាស់វែងបានតាមរយៈចំនួនសៀវភៅដែលបានចែកចាយ ឬកំណើនមនុស្សដែលជ្រើសរើសធ្វើតាមព្រះយេស៊ូវគ្រីស្ទបន្ទាប់ពីការអានព្រះគម្ពីរនេះ ។ ទោះជាយ៉ាងណាក៏ដោយ ឥទ្ធិពលសំខាន់បំផុតគឺជារឿងផ្ទាល់ខ្លួន ។ ព្រះគម្ពីរមរមនឆ្លើយសំណួរ ផ្តល់ក្តីសង្ឃឹម និងពង្រឹងកម្លាំងខាងវិញ្ញាណដល់មនុស្ស ម្តងមួយៗ ។

ព្រះគម្ពីរមរមន អាចផ្លាស់ប្តូរជីវិតរបស់មនុស្សនៅពេលពួកគេមានបាប ឬស្មោះត្រង់ អស់សង្ឃឹម ឬសប្បាយរីករាយ ។ អ្នកដែលបានសិក្សា ឬមិនបានសិក្សា អ្នកឯកោ ឬអ្នកដែលមានមិត្តភក្តិនៅជុំវិញ និងក្រុមគ្រួសារ អ្នកមាន ឬអ្នកក្រ មនុស្សជាច្រើនស្វែងរកអត្ថន័យនៅក្នុងព្រះគម្ពីរមរមន ។ លក្ខណៈទូទៅរបស់មនុស្សដែលទទួលឥទ្ធិពលដោយសារព្រះគម្ពីរនេះ គឺជាបំណងប្រាថ្នាដ៏សាមញ្ញដើម្បីដឹង និងយល់ពីការពិតរបស់ព្រះគម្ពីរនេះ ។

របៀបអានព្រះគម្ពីរមរមន

ទទួលបានព្រះគម្ពីរមរមនពីពួកអ្នកផ្សព្វផ្សាយសាសនា

ពួកអ្នកផ្សព្វផ្សាយសាសនារបស់យើងនឹងបញ្ជូនព្រះគម្ពីរមរមនឲ្យអ្នកដោយឥតគិតថ្លៃ ។ លើសពីនេះ ពួកគេអាចប្រាប់អ្នកយ៉ាងសង្ខេបអំពីព្រះគម្ពីរនេះដោយផ្ទាល់ និងជួយឆ្លើយរាល់សំណួរដែលអ្នកអាចមាន ។ គ្រាន់តែប្រាប់ឲ្យយើងដឹងថាត្រូវផ្ញើព្រះគម្ពីរទៅកន្លែងណា នោះយើងនឹងផ្ញើជូន ។
ស្នើសុំជួប
ស្វែងរកការលួងលោមដោយការនិយាយជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ។ ពួកយើងអាចអានព្រះគម្ពីរជាមួយអ្នក ហើយជួយអ្នកស្វែងរកភាពសុខសាន្តតាមរយៈការអធិស្ឋាន ។ ចែកចាយព័ត៌មានទំនាក់ទំនងរបស់អ្នក ហើយពួកអ្នកផ្សព្វផ្សាយសាសនានៅក្នុងតំបន់របស់អ្នកនឹងទាក់ទងដើម្បីដាក់កាលវិភាគណាត់ជួបតាមអនឡាញ ឬដោយផ្ទាល់ ។

ពិនិត្យមើល​អាសយដ្ឋាន​របស់អ្នក

យើង​មិន​អាច​ផ្ទៀងផ្ទាត់​អាសយដ្ឋាន​របស់អ្នក​បាន​ទេ ។ សូម​ផ្ទៀងផ្ទាត់​ពីមុន​អ្នក​បន្តទៅមុខទៀត ។
យើង​មិន​អាច​ផ្ទៀងផ្ទាត់​អាសយដ្ឋាន​បាន​ទេ ។ សូម​ពិនិត្យមើល​សម្រាប់​កំហុស​ខុសឆ្គង​ណា​មួយ ឬ​វាយបញ្ជូល​វា​តាម​របៀប​ផ្សេង ។
អ្នក​បាន​វាយបញ្ចូល ៖
អាសយដ្ឋាន​ដែល​បាន​ស្នើ ៖

បញ្ជាទិញព្រះគម្ពីរជាសៀវភៅ

ទទួលព្រះគម្ពីរជាសៀវភៅឲ្យផ្ញើទៅដល់ផ្ទះរបស់អ្នកតាមប្រៃសណីយ៍ ដោយមានការបង់ថ្លៃសេវាបន្តិចបន្តួចលើការចំណាយលើការផលិត និងការដឹកជញ្ជូន ។ ព្រះគម្ពីរមរមន មានជាភាសា និងទម្រង់ផ្សេងៗគ្នាដែលសមស្របបំផុតទៅនឹងតម្រូវការរបស់អ្នក ។

បញ្ជាទិញមកពីហាង