ព្រះវិហារបរិសុទ្ធសន្យាថាចងភ្ជាប់យើងទៅនឹងព្រះ និងចងភ្ជាប់ទៅគ្នាទៅវិញទៅមក
ដោយសារពលិកម្មរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចរស់នៅជាមួយមនុស្សជាទីស្រឡាញ់របស់យើង និងជាមួយព្រះម្ដងទៀតបានបន្ទាប់ពីជីវិតនេះ ។ យើងអាចជ្រើសរើសដើម្បីធ្វើតាមទ្រង់តាមរយៈការធ្វើសេចក្ដីសញ្ញា ឬការសន្យាជាមួយទ្រង់ ។
តើព្រះវិហារបរិសុទ្ធគឺជាអ្វី ?
ព្រះវិហារបរិសុទ្ធគឺជាទីដ៏បរិសុទ្ធ និងពិសិដ្ឋ ។ យើងចាត់ទុកព្រះវិហារបរិសុទ្ធគឺជាដំណាក់នៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ ព្រះវិហារបរិសុទ្ធខុសប្លែកពីអគារព្រះវិហារដែលយើងធ្វើកម្មវិធីថ្វាយបង្គំនៅថ្ងៃអាទិត្យ និងសកម្មភាពផ្សេងៗទៀត ។ ព្រះវិហារបរិសុទ្ធត្រូវបានឧទ្ទិសដល់កិច្ចការដ៏ពិសិដ្ឋបំផុតរបស់ព្រះ ។
ព្រះវិហារបរិសុទ្ធពោរពេញដោយនិមិត្តរូប ។ ឧទាហរណ៍ អស់អ្នកដែលចូលរួមព្រះវិហារបរិសុទ្ធស្លៀកសម្លៀកបំពាក់ពណ៌សលាត ដើម្បីតំណាងឲ្យភាពបរិសុទ្ធ និងភាពស្មើគ្នានៅចំពោះព្រះ ។ ព្រះវិហារបរិសុទ្ធគឺជាជម្រកដ៏បរិសុទ្ធ និងសេចក្តីសុខសាន្ត ជាទីដែលអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទអាចភ្ជាប់ទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទ្រង់ ។
សំខាន់បំផុត ព្រះវិហារបរិសុទ្ធគឺជាកន្លែងដែលយើងអាចធ្វើសេចក្តីសញ្ញាដ៏ពិសិដ្ឋជាមួយព្រះ ។

តើសេចក្តីសញ្ញាជាអ្វី ?
យើងអាចពង្រឹងទំនាក់ទំនងរបស់យើងជាមួយនឹងព្រះ ហើយទទួលបានពរជ័យពិសេសពីទ្រង់តាមរយៈសេចក្ដីសញ្ញាទាំងឡាយ ។ សេចក្តីសញ្ញាគឺជាការសន្យាដ៏ពិសិដ្ឋមួយរវាងព្រះ និងបុត្រាបុត្រីរបស់ទ្រង់ ។ ព្រះប្រទានលក្ខខណ្ឌសម្រាប់សេចក្ដីសញ្ញា ហើយបន្ទាប់មកប្រទានជម្រើសឲ្យយើងទទួលយកសេចក្ដីសញ្ញាទាំងនោះ ។
ចូរយើងប្រើពិធីបុណ្យជ្រមុជទឹកជាឧទាហរណ៍ ។
ចូរយើងប្រើពិធីបុណ្យជ្រមុជទឹកជាឧទាហរណ៍ ។
នៅពេលយើងទទួលបុណ្យជ្រមុជទឹក យើងសន្យានឹងព្រះថា យើងនឹងបម្រើទ្រង់ គោរពតាមបទបញ្ញត្តិរបស់ទ្រង់ ហើយលើកដាក់ព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទមកលើខ្លួនយើង ។ ហើយបើយើងធ្វើកិច្ចការទាំងនេះ នោះព្រះសន្យាថានឹងអភ័យទោសដល់អំពើបាបរបស់យើង ប្រទានពរដល់យើងដោយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ហើយប្រទានជីវិតដ៏នៅអស់កល្បជានិច្ចនៅក្នុងទីវត្តមានរបស់ទ្រង់ ។
យើងរំឭកសេចក្តីសញ្ញានេះដែលយើងធ្វើនៅឯពិធីបុណ្យជ្រមុជទឹកពេលយើងទទួលទានសាក្រាម៉ង់ ដែលពិធីនេះក៏ត្រូវបានហៅថា ពិធីលៀងព្រះអម្ចាស់ ជារៀងរាល់ថ្ងៃអាទិត្យនៅឯព្រះវិហារ ។ ពិធីសាក្រាម៉ង់នេះត្រូវបានយកលំនាំតាមពិធីសាក្រាម៉ង់នៃអាហារចុងក្រោយដែលព្រះយេស៊ូវបានណែនាំដល់ពួកសាវករបស់ទ្រង់មុនពេលការសុគតរបស់ទ្រង់ ។
បន្ទាប់ពីទទួលបុណ្យជ្រមុជទឹកហើយ សមាជិកពេញវ័យនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ អាចធ្វើសេចក្តីសញ្ញាបន្ថែមជាមួយព្រះនៅក្នុងព្រះវិហារបរិសុទ្ធ ។ សេចក្តីសញ្ញា និងការសន្យាទាំងនេះពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយទ្រង់ ហើយនាំមកនូវពរជ័យកាន់តែច្រើន ។

យើងធ្វើសេចក្តីសញ្ញានៅក្នុងព្រះវិហារបរិសុទ្ធ
អំណោយទានពិសិដ្ឋ
ពាក្យ អំណោយទានពិសិដ្ឋ មានន័យថា « អំណោយ » ។ នៅក្នុងអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ សមាជិកនៃសាសនាចក្រពេញវ័យធ្វើសេចក្តីសញ្ញាដ៏ឧឡារិក រួមទាំងការសន្យាថានឹងគោរពតាមបទបញ្ញត្តិរបស់ព្រះ ហើយលះបង់ពេលវេលា និងទេពកោសល្យរបស់ពួកគេចំពោះកិច្ចការរបស់ព្រះអម្ចាស់ ។ ជាលទ្ធផល សមាជិកទាំងឡាយទទួលបានពរជ័យដូចជា ចំណេះដឹងកាន់តែមហិមាអំពីផែនការរបស់ព្រះ បង្កើនកម្លាំងដើម្បីធ្វើតាមគំរូរបស់ព្រះគ្រីស្ទ និងឱកាសដើម្បីរស់នៅជាមួយព្រះជារៀងរហូត ។ការផ្សារភ្ជាប់
អំណរដ៏អស្ចារ្យមួយនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ គឺការសន្យាថា ចំណងគ្រួសារអាចបន្តហួសពីជីវិតរមែងស្លាប់របស់យើង ។ នៅក្នុងព្រះវិហារបរិសុទ្ធ ក្រុមគ្រួសារត្រូវបានភ្ជាប់គ្នា ឬ « ផ្សារភ្ជាប់ » ជាមួយគ្នាសម្រាប់ភាពអស់កល្បជានិច្ច ។ក្នុងអំឡុងពេលនៃពិធីផ្សារភ្ជាប់អាពាហ៍ពិពាហ៍ ស្វាមី និងភរិយាលុតជង្គង់នៅទីអាសនាទល់មុខគ្នា ដើម្បីធ្វើសេចក្តីសញ្ញាជាមួយគ្នា និងជាមួយព្រះ ។ ពួកគេសន្យាថានឹងគោរព ហើយស្រឡាញ់គ្នាទៅវិញទៅមកអស់ពីដួងចិត្ត ហើយតាំងចិត្តធ្វើតាមការបង្រៀន និងគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។ ជាលទ្ធផល ពួកគេក៏ទទួលបាននូវការសន្យាថា អាពាហ៍ពិពាហ៍របស់ពួកគេ និងគ្រួសាររបស់ពួកគេនឹងប្រកាន់ខ្ជាប់ជារៀងរហូត ។
ធ្វើការក្នុងនាមបុព្វការីជនដែលបានស្លាប់
យើងជឿលើព្រះដែលពេញដោយសេចក្ដីយុត្តិធម៌ និងមេត្តាករុណា ដែលទ្រង់នឹងមិនបដិសេធបុត្រាបុត្រីរបស់ទ្រង់ណាម្នាក់នូវពរជ័យនៃជីវិតដ៏នៅអស់កល្បជានិច្ច ដោយសារកាលៈទេសៈដែលពួកគេមិនអាចគ្រប់គ្រងបាននោះទេ ។នៅក្នុងព្រះវិហារបរិសុទ្ធ យើងធ្វើពិធីបុណ្យជ្រមុជទឹក អំណោយទានពិសិដ្ឋ និងការផ្សារភ្ជាប់ជំនួសឲ្យបុព្វការីជន ដែលមិនមានឱកាសទទួលពិធីបរិសុទ្ធទាំងនោះមុនពេលពួកគាត់បានស្លាប់ ។ នៅក្នុងការងារនេះ អ្នកដែលនៅមានជីវិត ដើរតួជាតំណាង ឬជាអ្នកជំនួសអ្នកដែលបានស្លាប់ ។
ពិធីពិសិដ្ឋទាំងនេះត្រូវបានធ្វើឡើងតែនៅក្នុងព្រះវិហារបរិសុទ្ធប៉ុណ្ណោះ ។ យើងជឿថា បុព្វការីជនរបស់យើងអាចជ្រើសរើសទទួលយក ឬបដិសេធការផ្ដល់ជូននេះដែលធ្វើឡើងដោយសេចក្ដីស្រឡាញ់ចំពោះពួកគាត់ ។
សំណួរទូទៅ
តើព្រះវិហារបរិសុទ្ធខុសពីអគារព្រះវិហារធម្មតាដូចម្តេច ?
តើព្រះវិហារបរិសុទ្ធខុសពីអគារព្រះវិហារធម្មតាដូចម្តេច ?
- ព្រះវិហារត្រូវបានប្រើប្រាស់សម្រាប់ពិធីថ្វាយបង្គំនៅថ្ងៃអាទិត្យ សកម្មភាពយុវវ័យនៅថ្ងៃធម្មតា ការជួបជុំកិច្ចការសង្គម និងព្រឹត្តិការណ៍សហគមន៍ផ្សេងទៀត ខណៈដែលព្រះវិហារបរិសុទ្ធត្រូវបានញែកដាច់ដោយឡែកសម្រាប់ការបម្រើ និងពិធីការពិសិដ្ឋផ្សេងៗ ។
- អ្នកអាចប្រាប់បានថាជាព្រះវិហារបរិសុទ្ធ ដោយពាក្យថា « ដំណាក់នៃព្រះអម្ចាស់ » នៅលើអគារ ចំណែកឯព្រះវិហារធម្មតានឹងមានពាក្យ « សូមស្វាគមន៍ » និង « សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » នៅខាងក្រៅ ។
- ខណៈពេលដែលអន្តរកម្មជាក្រុម និងការកសាងសហគមន៍គឺជាផ្នែកមួយដ៏ធំនៃអ្វីដែលកើតឡើងនៅក្នុងសាលាជំនុំ រីឯព្រះវិហារបរិសុទ្ធមានគារវភាពជាពិសេស ។ នៅក្នុងព្រះវិហារបរិសុទ្ធ មនុស្សម្នាស្ងប់ស្ងាត់ ហើយជញ្ជឹងគិតដើម្បីរក្សាការគោរពចំពោះព្រះអម្ចាស់ ។
តើខ្ញុំអាចចូលទៅក្នុងព្រះវិហារបរិសុទ្ធបានទេ ?
តើខ្ញុំអាចចូលទៅក្នុងព្រះវិហារបរិសុទ្ធបានទេ ?
នៅពេលខ្លះ អ្នកអាចចូលទៅខាងក្នុងព្រះវិហារបរិសុទ្ធ ! នៅពេលដែលព្រះវិហារបរិសុទ្ធបានសាងសង់ឡើងដំបូង ឬបន្ទាប់ពីព្រះវិហារបរិសុទ្ធបានធ្វើការជួសជុលធំដុំ ពិធីបើកសម្ពោធបើកសម្រាប់សាធារណជន ។ ព្រះវិហារបរិសុទ្ធជាច្រើនក៏មានមជ្ឈមណ្ឌលអ្នកទស្សនា តំបន់រង់ចាំ ឬទីធ្លាដែលបើកចំហសម្រាប់មនុស្សគ្រប់គ្នាផងដែរ ។
បន្ទាប់ពីព្រះវិហារបរិសុទ្ធមួយបានសាងសង់រួចរាល់ហើយ ព្រះវិហារបរិសុទ្ធនោះនឹងត្រូវឧទ្ទិសសម្រាប់ការថ្វាយបង្គំដ៏ពិសិដ្ឋ ។ ដោយសារតែកិច្ចការដែលបានធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធជាកិច្ចការបរិសុទ្ធ ដូច្នេះព្រះវិហារបរិសុទ្ធបើកសម្រាប់តែសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានរៀបចំខ្លួនពួកគេផ្ទាល់សម្រាប់បទពិសោធន៍នេះប៉ុណ្ណោះ ។
ខណៈពេលដែលអ្នកមិនអាចចូលទៅក្នុងព្រះវិហារបរិសុទ្ធនៅពេលឥឡូវនេះបាន នោះបុត្រាបុត្រីនៃព្រះទាំងអស់ត្រូវបានអញ្ជើញឲ្យរៀនបន្ថែមទៀតអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និងចូលទៅក្នុងទំនាក់ទំនងនៃសេចក្តីសញ្ញា ដែលនឹងអនុញ្ញាតឲ្យពួកគេចូលរួមយ៉ាងពេញលេញនៅក្នុងពរជ័យនៃព្រះវិហារបរិសុទ្ធ ។

តើអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធមានលក្ខណៈបែបណា ?
តើអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធមានលក្ខណៈបែបណា ?
នៅក្នុងពិធីដ៏សាមញ្ញ និងរយៈពេលខ្លី កូនកំលោះ និងកូនក្រមុំចាប់ដៃទល់មុខគ្នានៅលើទីអាសនា ។ ពួកគេធ្វើកិច្ចសន្យាជាមួយនឹងព្រះថា ពួកគេនឹងគោរព ហើយស្រឡាញ់គ្នាទៅវិញទៅមកអស់ពីចិត្ត ហើយតាំងចិត្តធ្វើតាមការបង្រៀន និងគំរូរបស់ព្រះអង្គសង្រ្គោះ ។ ជាលទ្ធផល ពួកគេក៏ទទួលបាននូវការសន្យាថា អាពាហ៍ពិពាហ៍របស់ពួកគេ និងគ្រួសាររបស់ពួកគេនឹងប្រកាន់ខ្ជាប់ជារៀងរហូត ។
គូស្វាមីភរិយាដែលបានរៀបអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធ តែងតែប្រារព្ធពិធីជាមួយគ្រួសារ និងមិត្តភក្តិបន្ទាប់ពីនោះ ពួកគេធ្វើពិធីទទួលភ្ញៀវ ឬកម្មវិធីទៅតាមប្រពៃណីវប្បធម៌ផ្សេងៗទៀត ។ គូស្វាមីភរិយា ដែលបានរៀបការស៊ីវិលនៅខាងក្រៅព្រះវិហារបរិសុទ្ធ ( ដូចជាអ្នកដែលបានចូលរួមក្នុងសាសនាចក្របន្ទាប់ពីពួកគេបានរៀបការរួចហើយ ) ក៏អាចទទួលបទពិសោធន៍ពីពរជ័យនៃការផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធបានផងដែរ ។