ព្រះគឺជាប្រភពនៃរាល់សេចក្ដីពិតទាំងអស់

យើងអាចសម្លឹងមើលទៅព្រះ ព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធសម្រាប់សេចក្តីពិត ។
In Search of Truth

អ្វីដែលយើងជឿ ៖ ព្រះគឺជាប្រភពនៃសេចក្តីពិត

ពេលខ្លះ យើងអាចមានអារម្មណ៍ច្របូកច្របល់អំពីជីវិតរបស់យើង ឬមិនច្បាស់លាស់អំពីអនាគត ។ យើងអាចស្វែងរកផ្លូវរបស់យើងឆ្ពោះទៅមុខជាមួយនឹងព្រះវរបិតាសួគ៌ដែលពោរពេញដោយសេចក្ដីស្រឡាញ់ និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ដែលជាប្រភពនៃសេចក្តីពិត ។

តើសេចក្តីពិតគឺជាអ្វី ?

សេចក្តីពិតគឺជាចំណេះដឹងអំពីរឿងទាំងឡាយតាមដែលមានពិត ។ ឧទាហរណ៍ វាជាការពិតដែលថា ព្រះស្រឡាញ់អ្នក និងអាចជួយផ្លាស់ប្តូរជីវិតរបស់អ្នកបាន ។ ទ្រង់ស្គាល់យើងដោយផ្ទាល់ ហើយទ្រង់ប្រើព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយយើងឲ្យស្គាល់អ្វីដែលជាការពិត ។

ការដើរតាមព្រះយេស៊ូវគ្រីស្ទ

ព្រះវរបិតាសួគ៌បានបញ្ជូនព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ដើម្បីបង្រៀនយើងពីរបៀបទទួលភាពរីករាយ និងស្វែងរកអត្ថន័យនៅក្នុងជីវិតរបស់យើង ។

ខ្ញុំជាពន្លឺលោកីយ៍ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ ។
ព្រះយេស៊ូវគឺជាគំរូដ៏ល្អឥតខ្ចោះរបស់យើងអំពីរបៀបរស់នៅ ។ ការបង្រៀនរបស់ទ្រង់ដើរតួជាពន្លឺដែលអាចដឹកនាំយើងឆ្ពោះទៅរកភាពសុខសាន្ត ។ នរណាម្នាក់ដែលចង់ធ្វើតាមព្រះយេស៊ូវគ្រីស្ទអាចទទួលបានពន្លឺនេះ ទ្រង់សន្យាថា អ្នកទាំងអស់ណាដែលស្វែងរកទ្រង់់នោះនឹងរកឃើញទ្រង់ ។

ព្រះវិញ្ញាណបរិសុទ្ធជួយយើង

ព្រះវិញ្ញាណបរិសុទ្ធគឺជាអ្នកនាំសារនៃព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ មានរបៀបជាច្រើនដែលព្រះវិញ្ញាណបរិសុទ្ធអាចជួយនាំយើងឲ្យខិតកាន់តែជិតព្រះ ។ ព្រះវិញ្ញាណបរិសុទ្ធ ៖

តើខ្ញុំអាចដឹងថា អ្វីមួយជាការពិតដោយរបៀបណា ?

សូមអធិស្ឋានទៅព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់អ្នក

ព្រះស្រឡាញ់យើង ហើយចង់ព្រះសណ្ដាប់ពីយើង ។ ទ្រង់សន្យាថា នៅពេលដែលយើងអធិស្ឋាន នោះទ្រង់នឹងប្រទានឲ្យយើងនូវចម្លើយ និងការណែនាំ ។

ព្រះយេស៊ូវបានបង្រៀនយើងពីរបៀបអធិស្ឋាននៅក្នុងព្រះគម្ពីរប៊ីប ( ម៉ាថាយ ៦:៩–១៣ ) និងព្រះគម្ពីរមរមន ( នីហ្វៃទី៣ ១៨:១៩ ) ។

ចូរស្មោះត្រង់

ព្រះគម្ពីរប៊ីបបានបង្រៀនថា « សេចក្ដីជំនឿនោះគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសម្គាល់ពីការដែលមើលមិនឃើញ » ( ហេព្រើរ ១១:១ ) ។ នៅពេលដែលយើងស្មោះត្រង់ នោះយើងជ្រើសរើសជឿថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងជួយយើងស្វែងរកសុភមង្គល និងអត្ថន័យក្នុងជីវិតយើង ។

ស្គាល់ព្រះវិញ្ញាណបរិសុទ្ធ

ព្រះទំនាក់ទំនងជាមួយយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធនៅក្នុងរបៀបផ្សេងៗគ្នា ។ នៅក្នុងព្រះគម្ពីរប៊ីប ព្រះវិញ្ញាណបរិសុទ្ធត្រូវបានពិពណ៌នាជាញឹកញាប់ថាជា « សំឡេងតូចរហៀងៗ » ( សូមមើល ពង្សាវតារក្សត្រ ទី១ ១៩:១១–១២ ) ប៉ុន្តែមនុស្សគ្រប់គ្នានឹងទទួលអារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធតាមរបៀបរបស់ពួកគេផ្ទាល់ ។ សម្រាប់អ្នក អារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធអាចមានដូចជា ៖


ធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ

ព្រះយេស៊ូវបានកំណត់គំរូដ៏ខ្ពស់បំផុតសម្រាប់យើងទាំងអស់គ្នា ។ ប្រសិនបើយើងចង់ដឹងថាអ្វីដែលជាការពិត យើងអាចធ្វើតាមគំរូរបស់ទ្រង់ ហើយធ្វើអ្វីដែលទ្រង់បានធ្វើ ។

តើការណ៍នេះមានលក្ខណៈបែបណា ?
  • បង្ហាញសេចក្តីស្រឡាញ់ និងសេចក្ដីសប្បុរសដល់អ្នកដទៃ និងព្រះ ។
  • មើលថាតើសកម្មភាពទាំងនោះធ្វើឲ្យអ្នកមានអារម្មណ៍បែបណា ។
  • ជញ្ជឹងគិតពីរបៀបដែលសកម្មភាពទាំងនោះផ្លាស់ប្តូរជីវិតរបស់អ្នក ។
Jesus Declares: I Am the Light of the World; the Truth Shall Make You Free

តើអ្នកមានសំណួរបន្ថែមទៀតដែរឬទេ ?

សមាជិកសាសនាចក្ររបស់យើងដែលស្ម័គ្រចិត្តលះបង់ពេលវេលារបស់ពួកគេបម្រើជាអ្នកផ្សព្វផ្សាយសាសនា អាចជួបអ្នកតាមអនឡាញ ឬដោយផ្ទាល់បាន ដើម្បីចែកចាយសារលិខិតដ៏បំផុសគំនិត ហើយឆ្លើយសំណួររបស់អ្នកឲ្យកាន់តែផ្ទាល់ខ្លួន ។