ព្រះមានព្រះបន្ទូលមកកាន់បុត្រាបុត្រីរបស់ទ្រង់តាមរយៈព្យាការី

នៅក្នុងសម័យព្រះគម្ពីរប៊ីប ព្រះបានជ្រើសរើសព្យាការីឲ្យដឹកនាំរាស្ដ្ររបស់ទ្រង់ ។ យើងបន្ដទទួលបានការដឹកនាំពីព្រះតាមរយៈព្យាការីនៅរស់នាពេលសព្វថ្ងៃនេះ ។

ព្យាការីគឺជាអ្នកនាំសាររបស់ព្រះ

ព្រះស្រឡាញ់យើងម្នាក់ៗ ហើយចង់ឲ្យយើងទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់នោះ ដើម្បីយើងអាចរីកចម្រើន និងលូតលាស់បាន ។ ទ្រង់ប្រទានមធ្យោបាយដល់យើងដើម្បីស្វែងរកអត្ថន័យនៅក្នុងជីវិត និងទទួលបានអារម្មណ៍នៃភាពសុខសាន្ត និងភាពច្បាស់លាស់ក្នុងពិភពលោកដ៏ចលាចលនេះ ។ ជំនួយដែលព្រះបានប្រទានមកយើងរួមមានពាក្យសម្តីរបស់ពួកព្យាការី ។

នៅពេលអ្នកភ្ជាប់ជាមួយព្រះតាមរយៈការអធិស្ឋាន នោះអ្នកអាចទទួលបានការណែនាំសម្រាប់ជីវិតរបស់អ្នកផ្ទាល់ ។ ប៉ុន្តែ ព្រះក៏មានបន្ទូលទៅកាន់បុត្រាបុតី្ររបស់ទ្រង់ជាសមូហភាពតាមរយៈព្យាការីផងដែរ ។ ពួកព្យាការីទាំងនេះត្រូវបានចាត់មក ដើម្បីបង្រៀនយើងអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និងចែកចាយការណែនាំជាក់លាក់ពីព្រះសម្រាប់ជំនាន់របស់យើង ។

ព្រះតែងតែប្រើពួកព្យាការីឲ្យធ្វើកិច្ចការរបស់ទ្រង់

The Old Testament prophet Noah and his family aboard the ark. Noah is watching the animals board the ark. Storm clouds and lightning are depicted in the sky.
ប្រវត្តិសាស្ត្រពីបុរាណ និងការបង្រៀនដ៏ពិសិដ្ឋដែលបានកត់ត្រានៅក្នុងព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន បង្ហាញនៅទូទាំងប្រវត្តិសាស្ត្រថា ព្រះបានជ្រើសរើសព្យាការីឲ្យធ្វើសកម្មភាពក្នុងព្រះនាមទ្រង់ សម្រាប់សេចក្តីសង្គ្រោះនៃបុត្រាបុត្រីរបស់ទ្រង់ ។

ពេលខ្លះ មនុស្សបានជឿលើពាក្យសម្តីរបស់ពួកព្យាការី ហើយរស់នៅដោយសុចរិត ។ ពេលខ្លះ ពួកគេបានបដិសេធសារលិខិតរបស់ព្រះដែលបាននាំមកដោយពួកព្យាការី ហើយបានងាកចេញពីព្រះ—ស្ថានភាពនេះត្រូវបានស្គាល់ថាជា « ការក្បត់សាសនា » ។ គ្រានៃការក្បត់សាសនាទាំងនោះ នៅទីបំផុតបាននាំទៅរកផ្លូវនៃសេចក្ដីសុចរិតជាថ្មី នៅពេលដែលមនុស្សបានប្រែចិត្ត ហើយបានស្ដាប់តាមពួកព្យាការីដែលព្រះបានជ្រើសរើសម្ដងទៀត ។

នៅក្នុងព្រះគម្ពីរប៊ីប អេម៉ុស ៣:៧ បង្រៀនយើងថា ព្រះនឹងមិនធ្វើដូច្នោះឡើយ លុះត្រាតែទ្រង់បើកសម្តែងការណ៍នេះដល់ « ពួកហោរា ជាអ្នកបម្រើទ្រង់ » ជាមុនសិន ។ ព្រះអម្ចាស់បានចាត់ពួកព្យាការីនៅទូទាំងព្រះគម្ពីរសញ្ញាចាស់ ដើម្បីព្រមានមនុស្សឲ្យរៀបចំខ្លួនសម្រាប់គ្រោះទុរភិក្ស សង្គ្រាម ឬគ្រោះមហន្តរាយផ្សេងៗ ។ ពួកលោកបានចែកចាយព្រះឆន្ទៈរបស់ព្រះជាមួយប្រជាជន ហើយបានថ្លែងទីបន្ទាល់អំពីលទ្ធផលនៃអំពើបាប ។ អ្វីដែលសំខាន់បំផុតនោះគឺ ព្យាការីបាននាំមកនូវក្តីសង្ឃឹម កាលពួកលោកព្យាករអំពីការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ និងការផ្លាស់ប្តូរជីវិតនៅក្នុងដំណឹងល្អរបស់ទ្រង់ ។

ព្យាការីនៅក្នុងព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនបានបង្រៀនមេរៀន និងសេចក្តីពិតដែលនៅតែមានឥទ្ធិពលរហូតដល់សព្វថ្ងៃនេះ អំពីការស្ថាបនាសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយប្រែក្លាយកាន់តែដូចទ្រង់ ។ អ្នកអាចស្វែងរកភាពរឹងមាំ សេចក្តីសង្ឃឹម និងការបំផុសគំនិតក្នុងការអានពាក្យសម្តីរបស់ពួកលោក ។

ព្យាការីម្នាក់ដឹកនាំសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទនាសព្វថ្ងៃនេះ

ពេលព្រះយេស៊ូវគង់នៅលើផែនដី ទ្រង់បានហៅពួកសាវកដប់ពីរនាក់ឲ្យជួយដឹកនាំសាសនាចក្ររបស់ទ្រង់ ។ បន្ទាប់ពីព្រះយេស៊ូវបានសុគត ពួកសាវកបានប្រឈមមុខនឹងការបៀតបៀន ហើយករណីខ្លះត្រូវបានគេសម្លាប់ទៀតផង ។ យូរៗទៅសេចក្ដីពិតនៃដំណឹងល្អសំខាន់ៗ និងសិទ្ធិអំណាចបព្វជិតភាពពីព្រះត្រូវបានបាត់បង់ នៅពេលមនុស្សជុំវិញពិភពលោកធ្លាក់ចូលទៅក្នុងការក្បត់សាសនានោះ ។

នៅឆ្នាំ ១៨២០ ក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ឈ្មោះ យ៉ូសែប ស្ម៊ីធ បានអធិស្ឋានដោយស្មោះអស់ពីចិត្ត ដើម្បីស្វែងរកការណែនាំអំពីសុខុមាលភាពនៃព្រលឹងរបស់លោក និងដើម្បីដឹងថា តើលោកគួរចូលរួមព្រះវិហារមួយណា ។ ព្រះជាព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទបានយាងមកជួបយ៉ូសែប ហើយបានមានបន្ទូលប្រាប់លោកថា អំពើបាបរបស់លោកត្រូវបានអត់ទោសឲ្យ ហើយថាលោកមិនគួរចូលរួមក្នុងព្រះវិហារណាមួយដែលមានស្រាប់នោះទេ ។ ក្រោយមក លោកបានក្លាយជាព្យាការីដ៏ជម្រើស ដើម្បីស្ដារសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទនៅលើផែនដីឡើងវិញ ។
Joseph Smith, Jr. kneeling in the Sacred Grove during the First Vision.  There are shafts of light shining down on Joseph.
ចាប់តាំងពីពេលនោះមក សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវបានដឹកនាំដោយព្យាការីនៅរស់ម្នាក់ ដែលគាំទ្រដោយពួកសាវកដប់ពីរនាក់ និងថ្នាក់ដឹកនាំផ្សេងទៀតដែលយកលំនាំតាមសាសនាចក្រពីបុរាណរបស់ព្រះគ្រីស្ទ ។

ព្យាការី និងពួកសាវកនាពេលបច្ចុប្បន្ននេះ ដើរតាមគន្លងរបស់ព្យាការីដែលមាននៅក្នុងព្រះគម្ពីរ ។ ពួកលោកបង្រៀនសេចក្តីពិតដ៏អស់កល្បជានិច្ច ថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ព្រមានយើងពីគ្រោះថ្នាក់ ផ្តល់ហេតុផលឲ្យយើងមានសេចក្ដីសង្ឃឹម និងផ្តល់ការណែនាំពីព្រះជាពិសេសសម្រាប់ជំនាន់របស់យើង ។
Photos taken during Elder Russell M. Nelson's trip to Southern Africa in 2011.Elder Nelson, Bishop Richard C. Edgley, First Counselor in the Presiding Bishopric, Elder Ronald A. Rasband and Elder Dale G. Renlund, shaking hands at a Priesthood Leadership Conference in Madagascar.Photographer: James (Jim) Dalrymple (Creator ID#: 706311)
ការធ្វើតាមពាក្យសម្តីរបស់ព្យាការីដែលនៅរស់ អាចនាំឲ្យអ្នកខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ហើយជួយអ្នកឲ្យរកឃើញសេចក្តីសង្ឃឹម និងសេចក្តីអំណរ ។ ប៉ុន្មានឆ្នាំមកនេះ ប្រធាន រ័សុល អិម ណិលសុន ដែលជាព្យាការី និងជាប្រធាននៃសាសនាចក្របានផ្ដល់សេចក្តីណែនាំមួយចំនួន រួមមាន ៖

សំណួរទូទៅ

សុន្ទរកថាដែលបានផ្ដល់ឲ្យដោយព្យាការី សាវក និងថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀតនៅក្នុងសន្និសីទទូទៅអាចរកឃើញបាន ដោយការរុករកនៅលើ បណ្ណាសារសន្និសីទទូទៅ នៅទីនេះ ។ អ្នកអាចរក្សាបច្ចុប្បន្នភាពអំពីអ្វីដែលថ្នាក់ដឹកនាំសាសនាចក្រកំពុងមានប្រសាសន៍នៅខាងក្រៅសន្និសីទទូទៅបាន—ដូចជានៅឯពិធីឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ឬសន្និសីទពហុជំនឿ—ដោយការចូលទៅ Church Newsroom ។ អ្នកក៏អាចប្រើប្រាស់មុខងារស្វែងរកនៅលើគេហទំព័រ ChurchofJesusChrist.org ដើម្បីស្វែងរកសុន្ទរកថាសន្និសីទទូទៅ ទស្សនាវដ្តី អត្ថបទ និងធនធានផ្សេងៗទៀតតាមប្រធានបទបានផងដែរ ។
សន្និសីទទូទៅគឺជាការប្រមូលផ្តុំអ្នកជឿទូទាំងពិភពលោក ។ ដោយប្រារព្ធឡើងពីរដងក្នុងមួយឆ្នាំ យើងចំណាយពេលចុងសប្តាហ៍ដើម្បីស្តាប់ព្យាការី ពួកសាវក និងថ្នាក់ដឹកនាំផ្សេងទៀតនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចែកចាយសារលិខិតរបស់ព្រះសម្រាប់យើងនាជំនាន់នេះ ។ មនុស្សរាប់ពាន់នាក់ចូលរួមដោយផ្ទាល់នៅក្នុងទីក្រុងសលត៍ លេក រដ្ឋយូថាហ៍ ស.រ.អា. ខណៈដែលមនុស្សរាប់លាននាក់ទៀតមើលពីចម្ងាយ ឬសិក្សាដោយខ្លួនឯងនៅពេលក្រោយ ។
នៅពេលព្យាការី និងប្រធាននៃសាសនាចក្រទទួលមរណភាព សាវករៀមច្បង ( គិតតាមរយៈពេលនៃការបម្រើ មិនមែនអាស្រ័យលើអាយុទេ ) នឹងក្លាយជាព្យាការីថ្មី ។ នៅពេលមានកន្លែងទំនេរនៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ នោះព្យាការីជ្រើសរើសមនុស្សថ្មីដើម្បីបម្រើ តាមរយៈការបំផុសគំនិតពីព្រះ ។

មុខតំណែងនៃការទទួលខុសត្រូវផ្សេងទៀតនៅក្នុងសាសនាចក្រ—ជាអ្វីដែលយើងហៅថា « ការហៅបម្រើ »—នៅកម្រិតថ្នាក់តំបន់ និងថ្នាក់មូលដ្ឋានក៏ត្រូវបានជ្រើសរើសដោយការស្វែងរកការបំផុសគំនិតពីព្រះផងដែរ ។ ឧទាហរណ៍ ប៊ីស្សពដែលដឹកនាំក្រុមជំនុំអាចអធិស្ឋាន ហើយទទួលការបំផុសគំនិតដើម្បីសុំស្ត្រីជាក់លាក់ម្នាក់ឲ្យដឹកនាំអង្គការស្ត្រី ដែលគេស្គាល់ថាជាសមាគមសង្គ្រោះ ។ ដូចគ្នានេះដែរ គាត់នឹងអធិស្ឋានដើម្បីដឹងថា តើអ្នកណាដែលគាត់ត្រូវសុំឲ្យជួយដល់គាត់ក្នុងនាមជាទីប្រឹក្សា លេខា គ្រូបង្រៀន និងនៅក្នុងតួនាទីផ្សេងៗទៀត ។

សារលិខិតរបស់ព្រះសម្រាប់យើង

ពួកអ្នកផ្សព្វផ្សាយសាសនាអាចបង្រៀនអ្នកបន្ថែមទៀតអំពីព្យាការី និងជួយណែនាំអ្នកអំពីសារលិខិតដែលព្រះមានសម្រាប់ជំនាន់របស់យើង ។