ប្រិយមិត្ត
ការសម្ដែង​រឿង​បុណ្យអ៊ីស្ទើរ
ខែ​មីនា ឆ្នាំ​២០២៦


« ការសម្ដែង​រឿង​បុណ្យអ៊ីស្ទើរ » ទស្សនាវដ្តី​ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៦ ទំព័រ ១៦–២៣ ។

ការសម្ដែង​រឿង​បុណ្យអ៊ីស្ទើរ

បងប្អូន​អាច​ធ្វើ​កម្មវិធី​នេះ​ជាមួយ​គ្រួសារ និង​មិត្តភក្តិ​របស់​បងប្អូន​ដើម្បី​ប្រាប់​រឿង​ពី​បុណ្យអ៊ីស្ទើរ ។ បងប្អូន​អាច​ស្លៀកពាក់​តាម​របៀប​ដែល​មនុស្ស​នៅ​ក្រុងយេរូសាឡិម​ស្លៀកពាក់ ក្នុង​អំឡុង​ពេល​ដែល​ព្រះអង្គសង្គ្រោះ​មាន​ព្រះជន្ម​រស់​នៅ ។

ពេល​ដែល​បងប្អូន​សម្ដែង សាក​ស្រមៃ​មើល​ថា តើ​វា​នឹង​ទៅ​ជា​យ៉ាងណា ប្រសិនបើ​បងប្អូន​កំពុង​នៅ​ទីនោះ​ជាមួយ​ព្រះយេស៊ូ ។ តើ​បងប្អូន​នឹង​មាន​អារម្មណ៍​បែប​ណា ? បន្ទាប់ពី​សម្ដែង​ចប់ និយាយ​ពី​អ្វី​ដែល​បងប្អូន​បាន​រៀន និង​អារម្មណ៍​ដែល​មាន ។

ឈុតឆាក​ទី

ថ្ងៃអាទិត្យ​ធាងចាក

ពួកសិស្ស ជាច្រើន​នាក់ ឈរ​តម្រង់​ជា​ជួរ​ដើម្បី​ធ្វើ​ជា​ផ្លូវ​សម្រាប់ អ្នក​កាន់​រូបភាព ហើយ​គ្រវី​ស្លឹកធាងចាក​របស់​ពួកគេ​ឡើង ។

អ្នកអត្ថាធិប្បាយ៖ ថ្ងៃអាទិត្យ​មុន​ពេល​ព្រះយេស៊ូវគ្រីស្ទ​បាន​សុគត ទ្រង់​បាន​យាង​មក​ទីក្រុង​យេរ៉ូសាឡិម​ដោយ​សត្វ​លា ។ « លុះ​ទ្រង់​យាង … នោះ​ពួកសិស្ស​ទ្រង់​ទាំងហ្វូង​ចាប់​តាំង​មាន​សេចក្ដី​រីករាយ ក៏ពោល​សរសើរដល់​ព្រះ​ដោយ​សំឡេង​យ៉ាង​ខ្លាំង ដោយ​ព្រោះ​អស់​ទាំង​ការឬទ្ធិបារមី ដែល​គេ​បាន​ឃើញ​នោះ ។ »

អ្នក កាន់​រូបភាព ដើរ​កាត់​ផ្លូវ​ដោយ​កាន់​រូបភាប​ទី១​( ព្រះយេស៊ូវ​គ្រីស្ទ​គង់​លើ​លា ) ។ សិស្ស ជាច្រើន ស្រែក​ឡើង​ថា​« ហូសាណា ! »​ពីរ​បី​ដង ពេល​ដែល​ពួកគេ​បក់​ស្លឹកធាងចាក​ឡើង ។

សិស្ស​ទី​១ ៖ « ស្ដេច​ដែល​យាង​មក​ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះពរ ៖ សូម​ឲ្យ​បាន​សេចក្ដី​ក្សេមក្សាន្ដ​នៅ​ស្ថាន​សួគ៌ នឹងសិរីល្អ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ។ »

អ្នក​អត្ថាធិប្បាយ ៖ « រួច​កាល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ក្រុង​យេរូសាឡិម​ហើយ នោះ​កើត​មាន​សេចក្ដី​ជ្រួលជ្រើម​ពេញ​ក្នុង​ទី​ក្រុង ហើយ​គេ​សួរ​ថា​លោក​នេះ​ជា​អ្នក​ណា ។ »

សិស្ស​ទី​២ ៖នេះ​គឺជា​ហោរា​យេស៊ូវ​ដែល​មក​ពី​ភូមិ​ណាសារ៉ែត ស្រុក​កាលីឡេ ។ »

គ្រប់​គ្នា ច្រៀង​វគ្គ​ទីបី​នៃ​បទ« Beautiful Savior » ( សៀវភៅ​ចម្រៀង​កុមារទំព័រ ៦២–៦៣ ) ។

ឈុតឆាក​ទី

អាហារ​ចុង​ក្រោយ

អ្នក​អត្ថាធិប្បាយ ៖ នៅ​ថ្ងៃព្រហស្បតិ៍ ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រមូល​សិស្ស​របស់​ទ្រង់ ហើយ​បាន​ផ្តល់​សាក្រាម៉ង់​ឲ្យ​ពួកគេ ។

អ្នក​កាន់​រូប​ភាព ម្នាក់ កាន់​រូបភាព​ទី២ ( ព្រះយេស៊ូវ​គង់​នៅ​អាហារចុងក្រោយ ) ។ សិស្ស ច្រើន​នាក់ អង្គុយ​ជា​រង្វង់​ហើយ​សម្លឹង​មើល​ទៅ​រូប​របស់​ព្រះយេស៊ូវ ។

អ្នកអត្ថាធិប្បាយ ៖ « កាល​កំពុង​តែ​បរិភោគ នោះ​ព្រះយេស៊ូវ​ទ្រង់​យក​នំបុ័ង​ប្រទាន​ពរ​ឲ្យ រួច​កាច់​ប្រទាន​ដល់​គេ ដោយ​បន្ទូលថា ចូរ​យក​បរិភោគ​ចុះ នេះ​ហើយ​ជា​រូបកាយ​ខ្ញុំ ។ »

ដោយ​គាវរភាព សិស្ស​ម្នាក់​ក្នុង​ចំណោម​នោះ កាន់​នំបុ័ង ។

អ្នក​អត្ថាធិប្បាយ ៖ « ហើយ​ទ្រង់​យក​ពែង​មក​អរ​ព្រះគុណ រួច​ប្រទាន​ដល់​គេ ហើយ​គេ​ក៏​ផឹក​គ្រប់​គ្នា ។ ទ្រង់​មាន​បន្ទូល​ថា នេះ​ហើយ​ជា​ឈាម​ខ្ញុំ គឺ​ជា​ឈាម​នៃ​សញ្ញាថ្មី ដែល​ត្រូវ​ច្រួច​សម្រាប់​មនុស្ស​ជា​ច្រើន ។ »

ដោយ​គាវរភាព សិស្ស​ម្នាក់​ក្នុង​ចំណោម​នោះ កាន់​ពែង​ទឹក​ទ្បើង

អ្នក​អត្ថាធិប្បាយ ៖ ព្រះយេស៊ូវ​បាន​បង្រៀន​ពួកគេ​អ្វី​មួយ​ដែល​សំខាន់ ។ ទ្រង់​បាន​បង្រៀន​ថា « ខ្ញុំ​ឲ្យ​សេចក្ដីបញ្ញត្ត​១​ថ្មី​ដល់​អ្នករាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅវិញទៅមក ដូចជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នករាល់​គ្នា​ដែរ » ។ « គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក » ។

គ្រប់គ្នា ច្រៀង « ចូរ​អ្នក​ស្រឡាញ់​គ្នា » ( សៀវភៅ​ចម្រៀង​កុមារ, ៧៤) ។

ឈុត​ឆាក​ទី

សួនច្បារ​គែតសេម៉ានី

អ្នក​អត្ថាធិប្បាយ ៖ « នោះ​ព្រះយេស៊ូវ ព្រម​ទាំង​ពួក​សិស្ស​ក៏​ទៅ​ដល់​កន្លែង​ហៅ​ថា ច្បារ​គែតសេម៉ានី ហើយ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​អង្គុយ​នៅ​ទី​នេះ​សិន ចាំ​ខ្ញំ​នឹង​អធិស្ឋាន​នៅ​ឯ​ណោះ ។ »

សិស្ស ជា​ច្រើន​នាក់ អង្គុយ​ជុំ​គ្នា​នៅ​ម្ខាង​នៃ​ឆាក អ្នក​កាន់​រូបភាព ម្នាក់ ឈរ​នៅ​ម្ខាង​ទៀត​នៃ​ឆាក កាន់​រូបភាព​ទី៣​( ព្រះយេស៊ូវ​អធិស្ឋាន​នៅ​ក្នុង​សួនច្បារ ) ។

អ្នក​អត្ថាធិប្បាយ ៖ « កាល[ ព្រះយេស៊ូវ ] បាន​យាង​ទៅ​មុខ​បន្ដិច​ទៀត នោះ​ទ្រង់​ទម្លាក់​អង្គ ផ្កាប់​ព្រះភក្រ្ដ​ចុះ​អធិស្ឋានថា ឱ​ព្រះវរបិតា​នៃ​ទូល​បង្គំ​អើយ បើសិន​ជា​បាន នោះ​សូម​ឲ្យ​ពែង​នេះ​កន្លង​ហួស​ពី​ទូល​ប​ង្គំ​ទៅ​ប៉ុន្ដែ កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ សូម​តាម​តែ​ព្រះហឬទ័យ​ទ្រង់​វិញ » ។

សិស្ស ជា​ច្រើន​នាក់ គេង​ចុះ ហើយ​ធ្វើ​ពុត​ជា​គេង​លក់ ។

អ្នក​អត្ថាធិប្បាយ ៖ ខណៈ​ពេល​ដែល​ព្រះអង្គសង្គ្រោះ​បាន​អធិស្ឋាន សិស្ស​របស់​ទ្រង់​បាន​គេង​លក់​ចោល​ទ្រង់ ។ ព្រះយេស៊ូវ​បាន​រងទុក្ខ​នៅ​ក្នុង​សួន​ច្បារ​តែ​ម្នាក់​ឯង ។ ទ្រង់​បាន​ទទួល​យក​អារម្មណ៍​ឈឺចាប់ និង​ភាព​សោកសៅ​របស់​យើង​ទាំងអស់ ដូច្នេះ​ទ្រង់​អាច​យល់ និង​ជួយ​យើង ។ ទ្រង់​បាន​រងទុក្ខ ដើម្បី​បង់​ថ្លៃ​អំពើបាប​របស់​យើង ។

គ្រប់គ្នា ច្រៀង​« Gethsemane » ( Hymns—For Home and Church, ទំព័រ ១០០៩ ) ។

ឈុត​ឆាក​ទី

ឈើឆ្កាង

អ្នកអត្ថាធិប្បាយ ៖ បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​បញ្ចប់​ការអធិស្ឋាន ពួក​ទាហាន​បាន​យក​ទ្រង់​ទៅ ហើយ​ចាប់​ទ្រង់​ចង ។ ទោះបី​ជា​ទ្រង់​មិនបាន​ធ្វើអ្វី​ខុស ក៏​មេដឹកនាំ​បាន​សម្រេច​ចិត្ត​យក​ទ្រង់​ទៅសម្លាប់ ។

អ្នក កាន់​រូបភាព កាន់​រូប​ទី​៤ ( ព្រះអង្គសង្គ្រោះ​នៅលើ​ឈើឆ្កាង ) ។ សិស្ស ជា​ច្រើន​នាក់ លុត​ជង្គង់​ជុំវិញ​ក្រឡេក​មើល​ទៅ​រូបភាព ។

អ្នក​អត្ថាធិប្បាយ ៖ ខណៈពេល​ដែល​ទ្រង់​ត្រូវ​បាន​ព្យួរ​នៅលើ​ឈើឆ្កាង ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា « ឱ​ព្រះវរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ ។» សូម្បី​តែ​ក្នុង​ពេល​ដែល​ទ្រង់​រង​ការឈឺចាប់​ខ្លាំង​បំផុត ទ្រង់​នៅ​តែ​ជា​អង្គ​ដែល​ជា​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​នៃ​សេចក្តីស្រឡាញ់ និង​ការអភ័យទោស​ផងដែរ ។

គ្រប់គ្នា ច្រៀង « មាន​ភ្នំ​ខៀវ​មួយ​នៅ​ដ៏​សែន​ឆ្ងាយ » (ទំនុកតម្កើង, ទំព័រ ១៩៤ ) ។

ឈុត​ឆាក​ទី

ផ្នូរ

អ្នក​អត្ថាធិប្បាយ ៖ បន្ទាប់​ពី​ព្រះយេស៊ូវគ្រីស្ទ​បាន​សុគត សាកសព​របស់​ទ្រង់​ត្រូវ​បាន​រក្សា​ទុក​នៅក្នុង​ផ្នូរ​អស់​រយៈ​បី​ថ្ងៃ ។ នៅ​ថ្ងៃ​ទី​បី ម៉ារី​ម៉ាក់ដាឡែន និង​ស្ត្រី​ផ្សេងទៀត​បាន​មក​សួរសុខទុក្ខ​ផ្នូរ​របស់​ទ្រង់ ។ « គេ​ក៏​ឃើញ​ថ្ម​បាន​រមៀល​ចេញ​ពី​មាត់​ផ្នូរ​ហើយ ។ … តែ​កាល​ចូល​ទៅ នោះ​មិន​ឃើញ ព្រះសព​ព្រះអម្ចាស់​យេស៊ូវ​ទេ ។ »

ម៉ារី និង​ស្ត្រី ជា​ច្រើន ដើរ​នៅ​លើ​ឆាក ហើយ​មើល​ចុះ​ឡើង​ដោយ​ទឹក​មុខ​ច្របូកច្របល់­ ។

អ្នកអត្ថាធិប្បាយ ៖ ទេវតា​ពីរ​អង្គ​បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ស្រ្ដី​ទាំងនោះ ។

ទេវតា​ទី១ និង ទេវតា​ទី២ ដើរ​ឡើង​លើ​ឆាក​នៅ​ជាប់​នឹង ម៉ារី ។

ទេវតា​ទី១ « កុំឲ្យ​ភ័យ​អី … ដ្បិត​ខ្ញុំ​ដឹង​ហើយ​ថា នាង​រក​ព្រះយេស៊ូវ​ដែល​ត្រូវ​ឆ្កាង » ។

ទេវតា​ទី២« ទ្រង់​មិន​គង់​នៅ​ទីនេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ » ។

អ្នក អត្ថាធិប្បាយ ៖ « ហើយ​ពួកគេ​ក៏​ដើរ​ចេញ​ជា​ប្រញាប់ … ទាំង​ភ័យ ហើយមាន​សេចក្ដី​អំណរ​ជា​ខ្លាំង​ផង ក៏​រត់​ទៅ​ប្រាប់​ដល់​ពួក​សិស្ស​[ ផ្សេងទៀត ] »

ម៉ារី និង ស្រ្ដី​ដទៃ​ទៀត រត់​ចុះ​ពី​លើ​ឆាក ដើម្បី​ចែកចាយ​ដំណឹង​ដ៏​ល្អ​នេះ​ជាមួយ​គ្រប់​គ្នា ។

ម៉ារី ៖ ទ្រង់​រស់​ឡើង​វិញ ! ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះជន្ម​នៅ​រស់ !

អ្នក កាន់​រូបភាព​ កាន់​រូបភាព​ទី​៥ ( ព្រះគ្រីស្ទ​បាន​រស់​ឡើងវិញ ) ។ គ្រប់គ្នា មនុស្ស​គ្រប់​គ្នា​ត្រឡប់​ឡើង​លើ​ឆាក​វិញ ។

អ្នក​អត្ថាធិប្បាយ ព្រះអង្គសង្គ្រោះ​បាន​មាន​ព្រះជន្ម​រស់​​ឡើងវិញ​ម្តង​ទៀត នៅ​ព្រឹក​ថ្ងៃ​បុណ្យអ៊ីស្ទើរ ។ ដោយសារ​ទ្រង់ នោះ អ្វីៗ​គ្រប់​យ៉ាង​បាន​ផ្លាស់ប្តូរ ។ យើង​អាច​មាន​ក្តីសង្ឃឹម សេចក្ដីសុខសាន្ដ និង​សុភមង្គល ។ ដោយសារ​ទ្រង់​រស់ ដូច្នេះ​ទ្រង់​គង់​នៅ​ជាមួយ​យើង​ថ្ងៃ​នេះ និង​រហូត​ត​ទៅ ។

គ្រប់គ្នា ច្រៀង« Jesus Has Risen » ( ទស្សនាវដ្ដី ប្រជាប្រិយខែ​មេសា ២០២៥ ១៨–១៩) ។

ទំព័រ ភី.ឌី.អែហ្វ​ជាមួយ​នឹង​រូបភាព​របស់​កុមារ ស្លៀកពាក់​សម្លៀកបំពាក់​សម័យ​​ព្រះគម្ពីរ​បរិសុទ្ធ និង​កាន់​ស្លឹក​ចាក

រចនា​រូបភាព​ដោយ រ័យស៊ីន ហាហេស៊ី រចនា​គំនូរ​ដោយ ដាន ប៊ឺរ អាច​ត្រូវ​បាន​ចម្លង​សម្រាប់​តែ​ការប្រើប្រាស់​ក្នុង​សាសនាចក្រ​តែ​ប៉ុណ្ណោះ ។

  1. លូកា ១៩:៣៧

  2. លូកា ១៩:៣៨

  3. ម៉ាថាយ ២១:១០

  4. ម៉ាថាយ ២១:១១

  5. ម៉ាកុស ១៤:២២

  6. ម៉ាកុស ១៤:២៣–២៤

  7. យ៉ូហាន ១៣:៣៤–៣៥

  8. ម៉ាថាយ ២៦:៣៦

  9. ម៉ាថាយ ២៦:៣៩

  10. លូកា ២៣:៣៤

  11. លូកា ២៤:២–៣

  12. ម៉ាថាយ ២៨:៥

  13. ម៉ាថាយ ២៨:៦

  14. ម៉ាថាយ ២៨:៨