ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២០៥ ៖ ការរៀបចំ​ខ្លួន​សម្រាប់​សន្និសីទ​ទូទៅ—ការស្តាប់​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្រ្គោះ​នៅក្នុង​សន្និសីទ​ទូទៅ


មនុស្ស​ម្នា​កំពុង​ដើរ​នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​សន្និសីទ

ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ៖ មេរៀនទី ២០៥

ការរៀបចំ​ខ្លួន​សម្រាប់​សន្និសីទ​ទូទៅ

ការស្តាប់​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្រ្គោះ​នៅក្នុង​សន្និសីទ​ទូទៅ

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ពេញ​មួយ​ប្រវត្ដិសាស្ដ្រ មនុស្ស​បាន​ប្រើ​វិធីសាស្ដ្រ​ច្រើន​ប្រភេទ​ដើម្បី​ផ្ញើ​សារ មាន​ចាប់​តាំងពី​ផ្សែង​ផ្ញើ​សញ្ញា និង​ព្រាប​នាំ​សារ ទៅដល់​ការប្រើ​ទូរសព្ទ​លើតុ និង​ការប្រាស្រ័យទាក់ទង​តាម​ឌីជីថល ។ វិធីសាស្រ្ត​នីមួយៗ​មាន​ដែន​កំណត់​របស់​វា ។ ទោះជា​យ៉ាង​នេះ​ក្ដី ព្រះអម្ចាស់​ទាក់ទង​តាម​បែប​ផ្សេង ដោយ​ការប្រើ​ពួកព្យាការី ពួកសាវក និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ទាក់ទង​មកកាន់​គំនិត និង​ដួងចិត្ដ​របស់​យើង ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​រៀបចំ​ខ្លួន​ទទួល​សារលិខិត​មកពី​ព្រះអង្គ​សង្រ្គោះ​នៅក្នុង​សន្និសីទ​ទូទៅ ។

រៀន​អំពី​របៀប​ធ្វើ

សារ​ដែល​ប្រកប​ដោយ​អត្ថន័យ

សូម​នឹកគិត​ដល់​សារ​ចុងក្រោយ​ដែល​អ្នក​បាន​ទទួល ដែល​មាន​អត្ថន័យ ។ តើ​វា​ជា​សារ​ខ្លី​ពី​ឪពុក ឬ​ម្ដាយ ឬ​ជា​សារ​មកពី​មិត្ដ​ម្នាក់​ឬ ? តើ​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​វា​មានអត្ថន័យ ? តើ​អ្នក​គិតថា​សារ​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​នឹង​ផ្ញើ​មក​អ្នក ?

សំបុត្រ​ទៅកាន់​កូនប្រុស

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​សួរ​សំណួរ​ស្រដៀងគ្នា​នេះ ៖

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

មិត្ត​សម្លាញ់​របស់​ខ្ញុំ​អើយ ប្រសិន​បើ​ព្រះអង្គសង្គ្រោះ​គង់​នៅ​ទីនេះ​ឥឡូវ​នេះ តើ​ទ្រង់​នឹង​មាន​បន្ទូល​អ្វី​ខ្លះ​ទៅ​កាន់​អ្នក ? ( « ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​កម្លាំង​នៃ​យុវជន » លីអាហូណា ខែវិច្ឆិកា ឆ្នាំ​២០២២ ទំព័រ ៩ )

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ចំណាយ​ពេល​បន្តិច​ដើម្បី​សរសេរ​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក​នូវ​អ្វី​ដែល​អ្នក​ដឹង​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​ធ្វើឲ្យ​សារ​ពី​ទ្រង់​មាន​អត្ថន័យ ។ បន្ទាប់មក សូម​កត់ត្រា​អ្វី​ដែល​អ្នក​សង្ឃឹម​ថា​ទ្រង់​នឹង​រួមបញ្ចូល​នៅក្នុង​សារលិខិត​របស់​ទ្រង់ ( ដូចជា ការណែនាំ​សម្រាប់​ជីវិត​របស់​អ្នក សារលិខិត​នៃ​សេចក្តីសង្ឃឹម និង​ការធានា ការបញ្ជាក់​អំពី​សេចក្តីពិត ឬ​ចម្លើយ​ចំពោះ​សំណួរ​មួយ ) ។

អែលឌើរ អុជដូហ្វ បាន​បន្ដ​ចែកចាយ​អ្វី​ផ្សេងទៀត​ដែល​សារលិខិត​របស់​ព្រះអង្គសង្គ្រោះ​អាច​រួមបញ្ចូល ៖

14:11
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

សម្រាប់​ជំនាន់​កំពុង​ពេញវ័យ ខ្ញុំ​មាន​សារ​លិខិត​មួយ​ជា​ពិសេស​សម្រាប់​អ្នក មក​ពី​ព្រះអង្គ​សង្គ្រោះ​របស់​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ …

ខ្ញុំ​ជឿ​ថា ទ្រង់​នឹង​ចាប់ផ្តើម​ដោយ​ការបង្ហាញ​ពី​សេចក្ដីស្រឡាញ់​ដ៏​ជ្រាលជ្រៅ​របស់​ទ្រង់​ចំពោះ​អ្នក ។ ទ្រង់​ប្រហែល​មាន​បន្ទូល​ជា​ពាក្យ​សម្ដី ប៉ុន្តែ​វា​ក៏​មាន​កម្លាំង​ខ្លាំងក្លា​—គឺ​ដោយ​សារ​តែ​វត្តមាន​ទ្រង់—ដែល​មិន​អាច​បំភាន់​បាន ប៉ះ​ដល់​ជម្រៅ​បេះដូង​អ្នក បំពេញ​ព្រលឹង​អ្នក​ទាំង​មូល ! …

ព្រះអង្គសង្គ្រោះ​បាន​ប្រកាស​យ៉ាង​ច្បាស់​លាស់​ថា អ្នក​គឺ​ជា​បុត្រា ឬ​បុត្រី​របស់​ព្រះ​ដ៏​មាន​ឥទ្ធិឫទ្ធិ ។ ព្រះវរបិតាសួគ៌​របស់​អ្នក​គឺ​ជា​អង្គ​ដ៏​រុងរឿង​បំផុត​ក្នុង​សកលលោក ពេញ​ដោយ​សេចក្តីស្រឡាញ់ អំណរ ស្មោះត្រង់ បរិសុទ្ធ ពន្លឺ ព្រះគុណ និង​សេចក្តីពិត ។ ហើយ​ថ្ងៃ​មួយ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​គ្រង​មរតក​នូវ​អ្វីៗ​ទាំងអស់​ដែល​ទ្រង់​មាន ។ ( « ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​កម្លាំង​នៃ​យុវជន » ទំព័រ ៩–១០ )

រូបតំណាង​ស្លាកសន្និសីទ​ទូទៅ វិវរណៈ

ការសិក្សា​ស៊ីជម្រៅ ៖ សូម​មើល « Five Messages We All Need to Hear » ដោយ​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ សម្រាប់​សារលិខិត​បន្ថែម​ទៀត​ដែល​ព្រះអម្ចាស់​មាន​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់ ។

របៀប​ដែល​ព្រះ​ផ្ញើ​សារលិខិត​មក​យើង

រូបតំណាង​ស្លាកសូម​អាន​ប្រភព​បី ឬ​ច្រើន​ជាងនេះ នៅ​ខាងក្រោម ហើយ​រកមើល​វិធី​មួយ​ដែល​ព្រះអម្ចាស់​ផ្ញើ​សារ​របស់​ទ្រង់ ។ អ្នក​អាច​ដាក់​ស្លាក​វា​នីមួយៗ​ថា « វិវរណៈ » ឬ « ព្យាការី » ។

អែលឌើរ នែល អិល អាន់ឌើរសិន

ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ថា ព្រះយេស៊ូវ​គឺ​ពិត​ជា​ព្រះគ្រីស្ទ​ដែល​ទ្រង់​ដឹកនាំ​កិច្ចការ​ដ៏​ពិសិដ្ឋ​នេះ ហើយ​សន្និសីទ​ទូទៅ​នេះ​គឺ​ពិត​ជា​ពេលវេលា​ដ៏​សំខាន់​មួយ​ដែល​ទ្រង់​ផ្ដល់​ការដឹកនាំ​ទៅដល់​សាសនាចក្រ​របស់ទ្រង់ និង​ទៅដល់​ពួក​យើង​ផ្ទាល់ ។ ( « The Voice of the Lord » Liahona ខែវិច្ឆិកា ឆ្នាំ២០១៧ ទំព័រ ១២២ )

រូបតំណាង​ស្លាកវិវរណៈ ព្យាការី

រូបតំណាង​កត់​ចំណាំនៅ​អំឡុង​សន្និសីទ​ទូទៅ ព្យាការី អ្នកមើលឆុត និង​អ្នក​ទទួលវិវរណៈ រួម​ជាមួយនឹង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដែល​ទទួល​បាន​ការបំផុសគំនិត​ផ្សេង​ទៀត ចែកចាយ​សារលិខិត​មកពី​ព្រះអម្ចាស់ ។ នៅជាប់​នឹង​វគ្គ​បទគម្ពីរ​មួយ​ក្នុង​ចំណោម​វគ្គ​បទគម្ពីរ​ដែល​បាន​រៀបរាប់​ពីមុន សូម​ធ្វើ​កំណត់ចំណាំ​មួយ​ជាមួយ​នឹង​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ព្រះអម្ចាស់​ប្រទាន​ការណែនាំ​ដល់​សាសនាចក្រ​របស់​ទ្រង់ និង​ខ្ញុំ​ផ្ទាល់​តាមរយៈ​ពួក​អ្នកបម្រើ​របស់​ទ្រង់ គឺ​ពួក​ព្យាការី ។

ការសិក្សា​ស៊ីជម្រៅ ៖ សូម​មើល « ព្រះ​មាន​ព្រះបន្ទូល​មកកាន់​បុត្រា​បុត្រី​របស់​ទ្រង់​តាមរយៈ​ព្យាការី » ដើម្បី​ស្វែងយល់​ពី​របៀប​ដែល​យើង​ទទួល​បាន​ការណែនាំ​របស់​ព្រះ​តាមរយៈ​ព្យាការី​ដែល​នៅរស់​សព្វថ្ងៃ​នេះ ។

រៀបចំខ្លួន​សម្រាប់​សន្និសីទ​ទូទៅ

យុវនារី​កំពុង​កត់​ចំណាំ ពេល​កំពុង​មើល​សន្និសីទ​ទូទៅ​នៅលើ​ថេបប្លេត

រូបតំណាង​សៀវភៅ​កត់ចំណាំ នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​ធ្វើ​បញ្ជី​មួយ​អំពី គំនិត​បី ឬ​ច្រើន សម្រាប់​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ពីមុនអំឡុង សន្និសីទ​ទូទៅ​ដើម្បី​ទទួល​បាន​សារលិខិត​របស់​ព្រះអម្ចាស់​កាន់តែ​ប្រសើរ ។

សូម​សិក្សា សារលិខិត​បី ឬ​ច្រើន​ជាង​នេះ ក្នុង​ចំណោម​សារលិខិត​ទាំង​ប្រាំ​នៅ​ខាងក្រោម​នេះ ហើយ​បន្ថែម​គំនិត​បន្ថែម​ទៀត​ទៅក្នុង​បញ្ជី​របស់​អ្នក ។

  1. អែលឌើរ នែល អិល អាន់ឌើរសិន ⁠ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន ៖

    អែលឌើរ នែល អិល អាន់ឌើរសិន

    ជាដំបូង ត្រូវ​ពោរពេញ​ដោយ​ការអធិស្ឋាន​នៅពេល​អ្នក [ រៀបចំ​ខ្លួន​សម្រាប់​សន្និសីទ​ទូទៅ ] ។ គិត​អំពីអ្វី​ដែល​អ្នក​ព្រួយបារម្ភ​បំផុត ។ អ្នក​អាច​នឹង​សរសេរ​ការព្រួយបារម្ភ​ទាំងនោះ ហើយ​អធិស្ឋាន​ទៅ​ព្រះវរបិតា​សួគ៌​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ថា​អ្នក​អាច​នឹង​ទទួលបាន​ចម្លើយ ។ ( នែល អិល អាន់ឌើរសិន ហ្វេសប៊ុក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅលើ​គេហទំព័រ facebook.com/neill.andersen )

  2. ប្រធាន ហែនរី ប៊ី អាវរិង ក្នុង​គណៈប្រធាន​ទីមួយ បាន​បង្រៀន ៖

    ប្រធាន ហែនរី ប៊ី អាវរិង

    ប្រសិនបើ​អ្នក​ទុកចិត្ត​លើ​ព្រះ​បាន​ល្មម​គ្រប់គ្រាន់​ដើម្បី​ស្តាប់ឮ​សារលិខិត​របស់​ទ្រង់​នៅ​គ្រប់​ទេសនកថា បទចម្រៀង និង​ការអធិស្ឋាន​នៅក្នុង​សន្និសីទ​នេះ នោះ​អ្នក​នឹង​រកឃើញ​សារលិខិត​នោះ ។ ( « Trust in God, Then Go and Do » Liahona ខែវិច្ឆិកា ឆ្នាំ២០១០ ទំព័រ ៧៣ )

  3. ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន ៖

    ប្រធាន ជែហ្វ្រី អ័រ ហូឡិន

    ប្រសិនបើ … បងប្អូន​ស្តាប់​ដោយមាន​ព្រះវិញ្ញាណ នោះ​នឹង​មាន​នរណាម្នាក់​ក្នុង​ចំណោម​ពួកយើង​ប៉ះ​ចំ​ស្ថានភាព​របស់​បងប្អូន ដែល​បញ្ជូន​សារលិខិត​ដ៏​ព្យាករ​ផ្ទាល់ខ្លួន​សម្រាប់​តែ​បងប្អូន​ប៉ុណ្ណោះ ។ ( « An Ensign to the Nations » Liahona ខែឧសភា ឆ្នាំ២០១១ ទំព័រ ១១៣ )

  4. ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

    ប្រធាន រ័សុល អិម ណិលសុន

    សូម​កត់ត្រា​ទុក​យោបល់​ណា​ដែល​បងប្អូន​ចាប់​អារម្មណ៍ និង​យោបល់​ណា​ដែល​ផុស​ឡើង​ក្នុង​គំនិត និង​ដក់ជាប់​នៅក្នុង​ចិត្ត​របស់​បងប្អូន ។ ចូរ​ទូល​សូម​ព្រះអម្ចាស់​ប្រកប​ដោយ​ការអធិស្ឋាន ដើម្បី​បញ្ជាក់​ថា អ្វី​ដែល​បងប្អូន​បាន​ស្ដាប់ឮ​គឺ​ជា​ការពិត ។ ( « តើ​ការពិត​ជា​អ្វី ? » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ៣០ )

  5. « Blessings of Conference » ( ២:២៤ )

    2:25

ការសិក្សា​ស៊ីជម្រៅ ៖ សូម​មើល​ពី​របៀប​ផ្សេងទៀត​ដែល​អ្នក​អាច​រៀបចំខ្លួន​ដោយ​ប្រើ « 7 Days of General Conference Prep » នៅក្នុង Liahona ។

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

ព្រះយេស៊ូវគ្រីស្ទ​គង់​នៅ​លើ​ភ្នំ

រូបតំណាង​សៀវភៅ​កត់ចំណាំការស្វះស្វែង​ដើម្បី​អភិវឌ្ឍ​គុណលក្ខណៈ​ដូច​ព្រះ​គឺ​ជា​របៀប​មួយ​ទៀត​ដើម្បី​ទទួល​បាន​សារលិខិត​ដែល​ព្រះអម្ចាស់​មាន​សម្រាប់​អ្នក នៅពេល​អ្នក​រៀបចំខ្លួន​សម្រាប់​សន្និសីទ​ទូទៅ ។ សូម​គិត​ពី​គុណលក្ខណៈ​ដូច​ព្រះគ្រីស្ទ​មួយ ឬ​ពីរ​ដែល​អ្នក​ចង់​អភិវឌ្ឍ ដូចជា សេចក្ដី​សប្បុរស ការបន្ទាបខ្លួន ការឧស្សាហ៍​ព្យាយាម ឬ​ការអត់ធ្មត់ ។ នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​សរសេរ​គោលដៅ​នៃ​អ្វី​ដែល​អ្នក​ចង់ធ្វើ​ពីមុន ឬ​អំឡុង​សន្និសីទ​ទូទៅ​ដើម្បី​ទទួលបាន​សារលិខិត​របស់​ព្រះអម្ចាស់​សម្រាប់​អ្នក ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​រៀបចំ​ខ្លួន​ទទួល​សារលិខិត​មកពី​ព្រះអង្គ​សង្រ្គោះ​នៅក្នុង​សន្និសីទ​ទូទៅ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ដែល​អ្នក​ចង់​អភិវឌ្ឍ និង​គោលដៅ​របស់​អ្នក​នៃ​អ្វី​ដែល​អ្នក​ចង់​ធ្វើ ដើម្បី​ទទួល​បាន​សារលិខិត​របស់​ព្រះអម្ចាស់​ក្នុង​អំឡុង​សន្និសីទ​ទូទៅ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?