ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២១០ ៖ ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ទី ៤—ការសិក្សា និង​ការអនុវត្ត​តាម​ការបង្រៀន​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់


មនុស្ស​ម្នាក់​កំពុង​កត់ចំណាំ ខណៈ​កំពុង​មើល​សន្និសីទ​ទូទៅ​នៅលើ​ថេបប្លេត

ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ៖ មេរៀន​ទី ២១០

ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ទី ៤

ការសិក្សា និង​ការអនុវត្ត​តាម​ការបង្រៀន​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ពេល​មើល​ពី​ផ្ទៃ​ខាងលើ មហា​សមុទ្រ​គឺ​អស្ចារ្យ​ណាស់ ។ ផ្ទៃ​របស់​ផែនដី​ត្រូវបាន​គ្រប​ដណ្ដប់​ដោយ​ផ្ទៃ​មហា​សមុទ្រ​ប្រមាណ​ជា ៣៦១.៩ លាន​គីឡូម៉ែត្រ​ការ៉េ ( ១៣៩.៥ លាន​ម៉ាយល៍​ការ៉េ ) ។ ទោះជា​យ៉ាង​នេះ​ក្ដី ផ្ទៃ​ខាង​លើ​គ្រាន់តែ​ជា​ការចាប់ផ្ដើម​ប៉ុណ្ណោះ ។ នៅ​ចំណុច​ជ្រៅ​បំផុត​របស់​វា មហា​សមុទ្រ​មាន​ជម្រៅ​រហូត​ដល់ ១១ គីឡូម៉ែត្រ ( ៧ ម៉ាយល៍ ) ក្រោម​នីវ៉ូ​ទឹកសមុទ្រ !

រលក​សមុទ្រ

សន្និសីទ​ទូទៅ​គឺ​ដូចជា​មហា​សមុទ្រ ។ ខណៈ​ដែល​សុន្ទរកថា​នីមួយៗ គឺ​អស្ចារ្យ​ពី​ខាងក្រៅ អ្នក​ដែល​ស្វែងយល់​កាន់តែ​លម្អិត ជា​ញឹកញាប់​នឹង​រកឃើញ​អត្ថន័យ​ថ្មីៗ​ជាច្រើន ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ស្វែងរក​របៀប​សិក្សា​សុន្ទរកថា​សន្និសីទ​ទូទៅ​របស់អ្នក​ឲ្យបាន​កាន់តែ​ជ្រៅជ្រះ ។

រៀន​អំពី​របៀប​ធ្វើ

របៀប​ប្រើ​មេរៀន​នេះ

មេរៀន​នេះ​មាន​ពីរ​ផ្នែក ។ ផ្នែកទី​មួយ​នឹង​បង្រៀន​អ្នក​នូវ​ជំនាញ​ពីរ​ដែល​អាច​ជួយ​អ្នក​ឲ្យ​មាន​បទពិសោធន៍​សិក្សា​សារលិខិត​សន្និសីទ​ទូទៅ​កាន់តែ​មាន​អត្ថន័យ ។

នៅក្នុង​ផ្នែក​ទីពីរ​នៃ​មេរៀន​នេះ អ្នក​នឹង​ប្រើ​ជំនាញ​ដែល​អ្នក​បាន​រៀន​ទាំងឡាយ ដើម្បី​សិក្សា​សុន្ទរកថា​សន្និសីទ​ទូទៅ​ដែល​បាន​ចាត់តាំង​ដោយ​គ្រូបង្រៀន​របស់​អ្នក ។ ប្រសិនបើ​មិនមាន​សារលិខិត​មួយ​ត្រូវបាន​ចាត់តាំង​ឲ្យ​អ្នក​ទេ សូម​ជ្រើសរើស​សុន្ទរកថា​មួយ​មកពី សន្និសីទ​ទូទៅ ថ្មីៗ​នេះ ។

ប្រើ​លេខយោង​ដើម្បី​ធ្វើឲ្យ​ការសិក្សា​អ្នក​ឲ្យ​បាន​ស៊ីជម្រៅ

សុន្ទរកថា​សន្និសីទ​ទូទៅ​ជា​មធ្យម​គឺ​ត្រឹមតែ​រយៈពេល​១២​នាទី​ប៉ុណ្ណោះ ។ ដោយ​ពេលវេលា​មាន​កំណត់ អ្នក​ឡើង​និយាយ​ជា​ញឹកញាប់​កាត់​ព័ត៌មាន​ខ្លះៗ​ចេញពី​សុន្ទរកថា​របស់​ពួកលោក ។ ជា​សំណាងល្អ សុន្ទរកថា​ដែលបាន​បោះពុម្ពផ្សាយ​ជា​ញឹកញាប់​មាន​នូវ​លេខយោង ។ លេខយោង​ផ្ដល់​នូវ​ប្រភព​ដែល​ទាក់ទង និង​ព័ត៌មាន​បន្ថែម​ទៅលើ​ប្រធានបទ​របស់​អ្នក​ឡើង​និយាយ ។ អ្នក​អាច​ប្រើ​លេខយោង​ទាំងនេះ​ដើម្បី​ធ្វើឲ្យ​ការសិក្សា​សន្និសីទ​ទូទៅ​របស់​អ្នក​កាន់តែ​ទូលំទូលាយ​បាន ។

ឧទាហរណ៍ ប្រធាន អេមីលី បេលី ហ្វ្រីមែន ប្រធាន​យុវនារី​ទូទៅ បាន​បង្រៀន ការណ៍​ខាងក្រោម​នេះ​អំពី អិមម៉ា ស្ម៊ីធ ៖

ប្រធាន អេមីលី បេលី ហ្វ្រីមែន

ទីមួយ ព្រះអម្ចាស់​បានរំឭក​អិមម៉ា​ពី​តួនាទី​របស់​គាត់​នៅក្នុង​ផែនការ​របស់​ទ្រង់ ដោយ​រួម​ទាំង​ថាតើ​គាត់​ជា​នរណា និង​មាន​ចំណែក​នៅ​ឯ​ណា—ជា​បុត្រី​ម្នាក់​នៅក្នុង​នគរ​របស់​ទ្រង់ ។ គាត់​ត្រូវ​បានអញ្ជើញ​ឲ្យ « ដើរ​តាម​ផ្លូវ​គុណធម៌ » ផ្លូវ​ដែល​បានរួមបញ្ចូល​ទាំង​ពិធីបរិសុទ្ធ​ទាំងឡាយ​ដែល​អាច​បើកបង្ហាញ​ព្រះចេស្ដា​របស់​ព្រះ ប្រសិនបើ​អិមម៉ា​នៅជាប់​នឹង​សេចក្តីសញ្ញា​របស់​គាត់ ។ ( « រស់នៅ​ឲ្យ​ស្របតាម​អភ័យ​ឯកសិទ្ធិ​របស់​ក្មួយៗ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៤ ទំព័រ ៨ )

រូបតំណាង​ស្លាកពិធីបរិសុទ្ធ សេចក្ដីសញ្ញា

នៅ​ចុង​បញ្ចប់​នៃ​សេចក្តីថ្លែងការណ៍​នោះ លេខ ១៦ តូច​មួយ ដែល​បាន​វាយ​ជា​លេខ​តូច​មួយ​នៅ​ខាង​លើ បាន​លេចឡើង​បន្ទាប់​ពី​ពាក្យ សេចក្ដី​សញ្ញា ។ លេខយោង ១៦ យោង​ទៅ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៥:១៣ ( វិវរណៈ​ដែល​បាន​ប្រទាន​ដល់ អិមម៉ា ស្ម៊ីធ ) និង​សម្រង់​ខាងក្រោម​ចេញពី​សៀវភៅ​ដោយ​អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ និង​ភរិយា​របស់​លោក គឺ​រ៉ូត ៖

អែលឌើរ ឌែល ជី រិនឡាន់

ពាក្យ សេចក្តីសញ្ញា គឺ​មាន​ដើមកំណើត​ចេញពី​ភាសា​ឡាតាំង​គឺ con venire ហើយ​មានន័យ​ពិតប្រាកដ​គឺ « មក​រួមគ្នា » ។ នៅក្នុង​បរិបទ​នៃ​បព្វជិតភាព « សេចក្ដីសញ្ញា » គឺជា​ការមក​រួមគ្នា ឬ​ការព្រមព្រៀង​រវាង​ព្រះ និង​មនុស្ស ។ វា​សន្មត​ថា​ព្រះ និង​មនុស្ស​មក​រួមគ្នា​ដើម្បី​ធ្វើ​កិច្ចសន្យា ដើម្បី​ឯកភាព​លើ​ការសន្យា ការយល់ព្រម អភ័យឯកសិទ្ធិ និង​ការទទួលខុសត្រូវ​ទាំងឡាយ ។ ( ឌែល ជី រិនឡាន់ និង រ៉ូត លីប៊ើត រិនឡាន់ The Melchizedek Priesthood: Understanding the Doctrine, Living the Principles [ ឆ្នាំ២០១៨ ] ទំព័រ ៦០ ) ។

ការអាន​លេខយោង​នោះ​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែច្បាស់​នូវ​អ្វី​ដែល​ប្រធាន ហ្វ្រីមែន កំពុង​បង្រៀន ។ ការភ្ជាប់​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន ហ្វ្រីមែន ទៅនឹង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៥:១៣ អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​វគ្គ​បទគម្ពីរ​នោះ​នៅពេល​ក្រោយ​ដែល​អ្នក​សិក្សា​វា ។

រូបតំណាង​តំណ​ភ្ជាប់នៅ​ពេល​អ្នក​សិក្សា​នៅ​ថ្ងៃ​នេះ សូម​ប្រើ​លេខយោង​ដើម្បី​ភ្ជាប់​សេចក្ដី​ថ្លែងការណ៍​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​យ៉ាងហោចណាស់​ពីរ​ទៅនឹង​វគ្គបទគម្ពីរ​ដែល​វា​ជួយ​បញ្ជាក់ ។

សួរ​សំណួរ​អំពី​អ្វី​ដែល​អ្នក​សិក្សា

យុវនារី​កំពុង​កត់ចំណាំ អំឡុង​សន្និសីទ​ទូទៅ

របៀប​មួយ​ទៀត​ដែល​អ្នក​អាច​ធ្វើឲ្យ​ការសិក្សា​របស់​អ្នក​កាន់តែ​ទូលំទូលាយ​គឺ​ដោយ​ការរក​មើល​ឱកាស​ដើម្បី​សួរ​សំណួរ​អំពី​អ្វី​ដែល​អ្នក​បាន​សិក្សា ។

ឧទាហរណ៍ អែលឌើរ ផាទ្រីក ខៀរ៉ុន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

អែលឌើរ ផាទ្រីក ខៀរ៉ុន

ដោយសារ​ផែនការ​ដ៏​ពេញ​ដោយ​ក្តី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់​ម្នាក់ៗ ហើយ​ដោយសារ​ព្រះជន្ម​ដ៏​ប្រោសលោះ និង​បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច—និង​គួរតែ—ជា​មនុស្ស​ដ៏​រីករាយ​បំផុត​នៅលើ​ផែនដី​នេះ ! ( « សូម​ស្វាគមន៍​មកកាន់​សាសនាចក្រ​នៃ​អំណរ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៤ ទំព័រ ៣៦ )

រូបតំណាង​ស្លាកសេចក្ដី​អំណរ ផែនការ​នៃ​សេចក្តី​សង្រ្គោះ

បន្ទាប់​ពី​អាន​សេចក្ដី​ថ្លែងការណ៍​នោះ​រួចមក អ្នក​អាច​ធ្វើ​កំណត់​ចំណាំ​មួយ ដែល​សួរ​សំណួរ​ដូចជា « តើ​ហេតុអ្វី​ការមាន​ដំណឹងល្អ​គួរតែ​ធ្វើឲ្យ​យើង​ជា​មនុស្ស​ដែល​មាន​សេចក្ដី​អំណរ​បំផុត​នៅលើ​ផែនដី​នេះ ? »

រូបតំណាង​កត់​ចំណាំ នៅពេល​អ្នក​សិក្សា​នៅ​ថ្ងៃ​នេះ សូម​ចំណាយពេល​ដើម្បី កត់ត្រា​យ៉ាងហោចណាស់​នូវ​សំណួរ​ពីរ ទុកជា​កំណត់ចំណាំ​នៅជាប់​នឹង​សេចក្ដី​ថ្លែងការណ៍​ដែល​បាន​បំផុស​គំនិត​ឲ្យ​មាន​សំណួរ​នោះ ។ ទោះបី​អ្នក​មិន​អាច​ឆ្លើយ​សំណួរ​នៅក្នុង​វគ្គ​សិក្សា​នេះ​ក្ដី ការចំណាយ​ពេល​ដើម្បី​កត់ត្រា​សំណួរ​ទាំងនោះ​គឺជា​សកម្មភាព​នៃ​សេចក្ដី​ជំនឿ ។

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

ថ្ងៃ​នេះ​អ្នក​បាន​រៀន​ជំនាញ​ពីរ ៖

  1. ការប្រើ​ប្រាស់​លេខយោង​ដើម្បី​ធ្វើឲ្យ​ការសិក្សា​របស់​អ្នក​បាន​ស៊ីជម្រៅ

  2. ការសួរ​សំណួរ​អំពី​អ្វី​ដែល​អ្នក​សិក្សា

សូម​ប្រើ​ជំនាញ​ទាំងនេះ​ដើម្បី​សិក្សា​សុន្ទរកថា​សន្និសីទ​ទូទៅ​ដែល​បាន​ចាត់តាំង​ដោយ​គ្រូបង្រៀន​របស់​អ្នក ។ ប្រសិនបើ​មិនមាន​សារលិខិត​មួយ​ត្រូវបាន​ចាត់តាំង​ឲ្យ​អ្នក​ទេ សូម​ជ្រើសរើស​សុន្ទរកថា​មួយ​មកពី សន្និសីទ​ទូទៅ ថ្មីៗ​នេះ ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ស្វែងរក​របៀប​សិក្សា​សុន្ទរកថា​សន្និសីទ​ទូទៅ​របស់អ្នក​ឲ្យបាន​កាន់តែ​ជ្រៅជ្រះ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • លេខយោង​ដែល​អ្នក​ចូលចិត្ដ​ដែល​អ្នក​បាន​រកឃើញ ហើយ​យ៉ាង​ហោចណាស់​សំណួរ​មួយ​ដែល​អ្នក​បាន​កត់ត្រា ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?

កំណត់​ចំណាំ

  1. សូមមើល Sabrina Stierwalt « The Mariana Trench Is 7 Miles Deep: What’s Down There? » Scientific American ថ្ងៃទី២៩ ខែឧសភាព ឆ្នាំ២០២០ នៅលើ​គេហទំព័រ https://www.scientificamerican.com/article/the-mariana-trench-is-7-miles-deep-whats-down-there/ ។