ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ ៖ មេរៀនទី ២០៦
ការសិក្សាសារលិខិតរបស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់
ការធ្វើឲ្យប្រសាសន៍របស់ថ្នាក់ដឹកនាំសាសនាចក្រជាផ្នែកមួយនៃការរៀនសូត្រដំណឹងល្អរបស់អ្នក
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
នៅក្នុងឆ្នាំ១៩៩៩ Mars Climate Orbiter ( យានរុករកអាកាសធាតុភពអង្គារ ) បានបញ្ចប់ការធ្វើដំណើររយៈពេល៩ខែរបស់ខ្លួនទៅកាន់ភពអង្គារ ។ ជាអកុសល កំហុសនៃការរុករកមួយបណ្តាលឲ្យយានរុករកនោះចូលទៅក្នុងបរិយាកាសទាបពេក ។ យានរុករកនោះបានបាត់បង់ទៅ ។
ការស៊ើបអង្កេតមួយបានរកឃើញថា ក្រុមវិស្វករមួយក្រុមបានធ្វើការគណនាដោយប្រើរង្វាស់ឯកតាអ៊ីមភើរៀល ជំនួសឲ្យរង្វាស់ឯកតាមេទ្រីក ។ ការណ៍នេះនាំទៅរកការបរាជ័យ ។ ការខាតបង់ប្រាក់ចំនួន ១២៥,០០០,០០០ ដុល្លារសហរដ្ឋអាមេរិក អាចចៀសវាងបាន បើមានការសិក្សាឲ្យបានល្អិតល្អន់ និងការធ្វើតាមការណែនាំ ។
សូមគិតអំពីរបៀបដែលឧទាហរណ៍នេះអាចអនុវត្ដទៅនឹងទំហំនៃកិច្ចខិតខំដែលអ្នកបានដាក់នៅក្នុងការសិក្សា និងការធ្វើតាមការណែនាំរបស់ព្រះអម្ចាស់ ។ ពីរដងក្នុងមួយឆ្នាំ នៅក្នុងសន្និសីទទូទៅ ថ្នាក់ដឹកនាំសាសនាចក្រមកពីជុំវិញពិភពលោកចែកចាយសារលិខិតដែលផ្ដោតលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។
តើអ្នកយល់ស្របកម្រិតណាទៅនឹងសេចក្ដីថ្លែងការណ៍ខាងក្រោម ?
-
ខ្ញុំមើលសន្និសីទទូទៅ ។
-
ខ្ញុំអាន និងសិក្សាសុន្ទរកថាបន្ទាប់ពីសន្និសីទទូទៅ ។
នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នកដឹងពីមូលហេតុដែលវាសំខាន់ក្នុងការសិក្សាសារលិខិតទាំងនេះ ។
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យរួមបញ្ចូលការសិក្សាសារលិខិតរបស់ព្រះអម្ចាស់ដែលបានផ្ដល់ឲ្យពួកអ្នកបម្រើរបស់ទ្រង់ នៅក្នុងការរៀនសូត្រដំណឹងល្អផ្ទាល់ខ្លួនរបស់អ្នក ។
រៀនអំពីរបៀបធ្វើ
ហេតុអ្វីសិក្សាសារលិខិតរបស់ថ្នាក់ដឹកនាំសាសនាចក្រ ?
ព្រមជាមួយនឹងពួកសាសន៍អ៊ីស្រាអែលជាច្រើននាក់ផ្សេងទៀត អេសេគាលត្រូវបានគេចាប់យកទៅក្រុងបាប៊ីឡូន ។ ខណៈជាប់ជាឈ្លើយ ព្រះអម្ចាស់បានយាងមកជួបលោក ហើយបានហៅលោកឲ្យធ្វើជាព្យាការី ( សូមមើល អេសេគាល ១–២ ) ។
សូមអាន អេសេគាល ៣:៤, ១០–១១, ២៧ ហើយរកមើលការណែនាំរបស់ព្រះអម្ចាស់ដល់ព្យាការីរបស់ទ្រង់ ។ នៅពេលអ្នកអាន សូមគូសសម្គាល់រាល់ពេលដែលអ្នកឃើញពាក្យ ស្តាប់ ។ ចំណាំ ៖ ពាក្យ មិនព្រម អាចមានន័យថា « ការបញ្ឈប់ការធ្វើអ្វីមួយ » ។
ប្រធាន រ័សុល អិម ណិលសុន បានចែកចាយពរជ័យមួយចំនួនដែលព្រះអង្គសង្រ្គោះបានសន្យាដល់អស់អ្នកដែល ស្ដាប់ ( ស្ដាប់តាម ) ប្រុងស្ដាប់ ( ស្ម័គ្រចិត្តគោរពប្រតិបត្តិ ) និង ស្ដាប់តាម ( ធ្វើតាមដោយសេចក្តីជំនឿ ) ការបង្រៀនដែលព្រះអង្គសង្រ្គោះបានប្រទានដល់ពួកអ្នកបម្រើរបស់ទ្រង់ ៖
យើង ស្ដាប់ទ្រង់ កាលយើងផ្ទៀងស្ដាប់ពាក្យសម្ដីរបស់ពួកព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ។ ពួកសាវកដែលបានតែងតាំងឡើងដោយព្រះយេស៊ូវគ្រីស្ទ តែងតែថ្លែងទីបន្ទាល់អំពីទ្រង់ ។ ពួកលោកបង្ហាញផ្លូវ នៅពេលយើងធ្វើដំណើរឆ្លងកាត់ទីខ្វែងខ្វាត់ដួងចិត្តតានតឹងនៃបទពិសោធន៍ជីវិតរមែងស្លាប់របស់យើង ។
តើអ្វីនឹងកើតឡើង នៅពេលបងប្អូនកាន់តែស្ដាប់ដោយបំណងចិត្ត ប្រុងស្ដាប់ ហើយផ្ទៀងស្ដាប់អ្វីដែលព្រះអង្គសង្គ្រោះបានមានបន្ទូល និងអ្វីដែលទ្រង់កំពុងមានបន្ទូលឥឡូវនេះតាមរយៈពួកព្យាការីរបស់ទ្រង់ ? ខ្ញុំសូមសន្យាថា បងប្អូននឹងទទួលបានពរជ័យឲ្យមានអំណាចបន្ថែមទៀតដើម្បីប្រឈមនឹងការល្បួង បញ្ហា និងភាពទន់ខ្សោយ ។ ខ្ញុំសន្យាថា មានអព្ភូតហេតុជាច្រើននៅក្នុងអាពាហ៍ពិពាហ៍ ទំនាក់ទំនងគ្រួសារ និងកិច្ចការប្រចាំថ្ងៃរបស់បងប្អូន ។ ហើយខ្ញុំសន្យាថា សមត្ថភាពរបស់បងប្អូនដើម្បីដឹងអំពីអំណរនឹងចម្រើនឡើង ទោះជាមានការវឹកវរខ្លាំងក្នុងជីវិតបងប្អូនក្ដី ។ ( « Hear Him » Liahona ខែឧសភា ឆ្នាំ២០២០ ទំព័រ ៩០ )
អេសេគាល ៣:១១
នៅជាប់នឹង អេសេគាល ៣:១១ សូមកត់ចំណាំយ៉ាងហោចណាស់ពរជ័យមួយដែលបានមកពីការស្ដាប់ និងការគោរពតាមពួកព្យាការីរបស់ព្រះ ។
ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា « ខ្ញុំសង្ឃឹមថា បងប្អូននឹងសិក្សាសារលិខិតពីសន្និសីទនេះម្តងហើយម្តងទៀតនៅខែក្រោយៗនេះ » ( « រីករាយនៅក្នុងអំណោយទាននៃកូនសោបព្វជិតភាព » លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ ១១៩ ) ។ ពេលខ្លះឧបសគ្គអាចរារាំងយើងពីការធ្វើតាមការលើកទឹកចិត្ដនេះ ។
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមធ្វើបញ្ជីឧបសគ្គដែលអ្នក ឬក្មេងវ័យជំទង់ដទៃទៀតអាចប្រឈមមុខ នៅពេលខិតខំសិក្សាសារលិខិតមកពីថ្នាក់ដឹកនាំសាសនាចក្រជាទៀងទាត់ ។ សូមជ្រើសរើសឧបសគ្គមួយ ដែលអ្នកបាននឹកឃើញ ។ តើដំបូន្មានអ្វីដែលអ្នកនឹងផ្ដល់ឲ្យ ដើម្បីជួយនរណាម្នាក់ឲ្យយកឈ្នះលើឧបសគ្គនេះ ?
ការដាក់ផែនការដើម្បីសិក្សាព្រះបន្ទូលរបស់ព្រះអម្ចាស់
ថ្នាក់ដឹកនាំសាសនាចក្រកំពុងចែកចាយសារលិខិតរបស់ព្រះកាន់តែញឹកញាប់ ហើយតាមរបៀបកាន់តែច្រើនដែលមិនធ្លាប់មានពីមុនមក ។ សូមសិក្សាធនធានមួយ ដូចខាងក្រោមនេះ ។ សូមស្វែងរកសេចក្ដីថ្លែងការណ៍មួយ ដែលអ្នកគិតថានឹងផ្ដល់ពរជ័យដល់យុវវ័យនៅសព្វថ្ងៃនេះ ៖
-
សារលិខិតមកពី សន្និសីទទូទៅ ក្នុងពេលថ្មីៗបំផុត
-
ទស្សនាវដ្តីសាសនាចក្រដូចជា លីអាហូណា ទស្សនាវដ្ដី ដើម្បីកម្លាំងនៃយុវជន និង ប្រិយមិត្ដ
-
គណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ( ត្រូវប្រាកដថា ទទួលបានការអនុញ្ញាតពីឪពុកម្តាយរបស់អ្នកជាមុនសិន )
សូមគិតអំពីរបៀបមួយដែលអ្នកមានអារម្មណ៍ថា អ្នកអាចបញ្ចូលការសិក្សាសារលិខិតរបស់ថ្នាក់ដឹកនាំសាសនាចក្រទៅក្នុងការសិក្សាផ្ទាល់ខ្លួនរបស់អ្នក ។ សូមជ្រើសរើសគំនិតមួយ នៅខាងក្រោមនេះ ៖
-
សិក្សាសុន្ទរកថា ឬផ្នែកមួយនៃសុន្ទរកថា ទុកជាផ្នែកមួយនៃការថ្វាយបង្គំនៅថ្ងៃអាទិត្យ ឬនៅថ្ងៃផ្សេងទៀតនៅក្នុងសប្តាហ៍ ។
-
តាមដាន ឬដាក់ការចូលចិត្ដគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ថ្នាក់ដឹកនាំសាសនាចក្រ ។
-
ស្តាប់សុន្ទរកថាខណៈដែលកំពុងធ្វើសកម្មភាពផ្សេងទៀត ដូចជាពេលកំពុងធ្វើលំហាត់ប្រាណ ធ្វើដំណើរ ឬធ្វើការជាដើម ។
-
ប្រើមុខងារ Study Plan ( ផែនការសិក្សា ) ដើម្បីសិក្សាសារលិខិតថ្មីៗមកពីប្រធានសាសនាចក្របច្ចុប្បន្ននេះ ។
-
ប្រើ Scripture Citation Index ( លិបិក្រមសេចក្តីដកស្រង់ពីព្រះគម្ពីរ ) នៅពេលអ្នកស្វែងរកបទគម្ពីរមួយ ដែលមានអត្ថន័យចំពោះអ្នកនៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នក ។ លិបិក្រមនេះអាចជួយអ្នកឲ្យមើលឃើញការប្រើប្រាស់ថ្មីៗបំផុតនៃខគម្ពីរនៅក្នុងសន្និសីទទូទៅ ។
-
ឬបន្ថែមគំនិតដែលអ្នកមានអំពីការបញ្ចូលការសិក្សាសារលិខិតពីថ្នាក់ដឹកនាំសាសនាចក្រក៏បាន ។
ការបង្កើតផែនការសិក្សាដោយប្រើកម្មវិធីបណ្ណាល័យដំណឹងល្អ ។ សូមធ្វើតាមជំហានទាំងនេះ ៖
-
បើកគេហទំព័រដើមនៃបណ្ណាល័យដំណឹងល្អ ហើយអូសទៅ « Study Plans ( ផែនការសិក្សា ) ។ បន្ទាប់មកចុច ប៊ូតុង + ដើម្បីបង្កើតផែនការថ្មី ។ ( អ្នកអាចត្រូវ « កែសម្រួល » គេហទំព័រដើមរបស់អ្នកដើម្បីដាក់បញ្ចូលមុខងារ Study Plans ) ។
-
ជ្រើសរើស សន្និសីទទូទៅ ហើយបន្ទាប់មកសន្និសីទដែលមានថ្មីៗបំផុត ។
-
បើក ដាក់កាលវិភាគ ដោយជ្រើសរើសថា តើអ្នកមានផែនការសិក្សាញឹកញាប់ប៉ុនណា ។
-
បើក បន្ថែមការរំឭក ដើម្បីជួយអ្នកឲ្យបង្កើតទម្លាប់សិក្សា ។
-
រក្សាទុកផែនការសិក្សានោះ ។ ឥឡូវនេះវាគួរតែត្រូវបានរាយបញ្ជីនៅក្នុងផ្នែក « My Plans » នៃគេហទំព័រដើម ។
អ្នកក៏អាចបន្ថែមធាតុក្រាហ្វិកមកពីបណ្ណាល័យដំណឹល្អទៅលើទូរសព្ទរបស់អ្នកផងដែរ ។
ការសិក្សាស៊ីជម្រៅ ៖ « Learn Elder Bednar’s Pattern for Studying Conference Messages—Doctrine, Invitations, Blessings » និង « Studying General Conference » ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យរួមបញ្ចូលការសិក្សាសារលិខិតរបស់ព្រះអម្ចាស់ដែលបានផ្ដល់ឲ្យពួកអ្នកបម្រើរបស់ទ្រង់ នៅក្នុងការរៀនសូត្រដំណឹងល្អផ្ទាល់ខ្លួនរបស់អ្នក ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
សារលិខិតថ្មីដែលអ្នកបានរកឃើញមកពីពួកអ្នកបម្រើរបស់ព្រះអម្ចាស់ ។ សូមរួមបញ្ចូលថា តើអ្នកគិតថាសារលិខិតនោះនឹងផ្ដល់ពរជ័យដល់យុវវ័យសព្វថ្ងៃនេះយ៉ាងដូចម្ដេច ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?