ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២១៣ ៖ ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ទី ៧—ការសិក្សា និង​ការអនុវត្ត​តាម​ការបង្រៀន​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់


មនុស្ស​ម្នាក់​កំពុង​កត់ចំណាំ ខណៈ​កំពុង​មើល​សន្និសីទ​ទូទៅ​នៅលើ​ថេបប្លេត

ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ៖ មេរៀន​ទី ២១៣

ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ទី ៧

ការសិក្សា និង​ការអនុវត្ត​តាម​ការបង្រៀន​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ពួក​អ្នក​ជំនាញ​បាន​ប៉ាន់ប្រមាណ​ថា នៅក្នុង​ឆ្នាំ១៤៤០ នៃ​គ.ស. មាន​សៀវភៅ​ប្រមាណ​៣០,០០០​ក្បាល​នៅ​ទូទាំង​អឺរ៉ុប ។ សព្វថ្ងៃ​នេះ មាន​សៀវភៅ​ជាង​១១,០០០​ក្បាល​បាន​បោះពុម្ព​ក្នុងមួយ​ថ្ងៃ ។ គឺ​មាន​សៀវភៅ​ថ្មី​មួយ​ក្បាល​រៀងរាល់​ប្រាំបី​វិនាទី​ម្ដង !

ដោយ​មាន​ព័ត៌មាន​ច្រើន​បែបនេះ អ្នករៀន​ដ៏​ល្អ​បំផុត​ពុំ​មែន​ជា​អ្នក​ដែល​គ្រាន់តែ​អាច​ចូលប្រើ​ព័ត៌មាន​ទាំងនោះ​នោះ​ទេ តែ​ជា​អ្នក​ដែល​ដឹង​ពី​របៀប​តភ្ជាប់​អ្វី​ដែល​ពួកគេ​កំពុង​រៀន​នៅក្នុង​របៀប​ដ៏​មាន​អត្ថន័យ ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​រៀន​ពី​របៀប​ធ្វើ​ការតភ្ជាប់​ដ៏​មាន​អត្ថន័យ នៅពេល​អ្នក​សិក្សា​សុន្ទរកថា​សន្និសីទ​ទូទៅ ។

រៀន​អំពី​របៀប​ធ្វើ

របៀប​ប្រើ​មេរៀន​នេះ

មេរៀន​នេះ​មាន​ពីរ​ផ្នែក ។ ផ្នែកទី​មួយ​នឹង​បង្រៀន​អ្នក​នូវ​ជំនាញ​ពីរ​ដែល​អាច​ជួយ​អ្នក​ឲ្យ​មាន​បទពិសោធន៍​សិក្សា​សារលិខិត​សន្និសីទ​ទូទៅ​កាន់តែ​មាន​អត្ថន័យ ។

នៅក្នុង​ផ្នែក​ទីពីរ​នៃ​មេរៀន​នេះ អ្នក​នឹង​ប្រើ​ជំនាញ​ដែល​អ្នក​បាន​រៀន​ទាំងឡាយ ដើម្បី​សិក្សា​សុន្ទរកថា​សន្និសីទ​ទូទៅ​ដែល​បាន​ចាត់តាំង​ដោយ​គ្រូបង្រៀន​របស់​អ្នក ។ ប្រសិនបើ​មិនមាន​សារលិខិត​មួយ​ត្រូវបាន​ចាត់តាំង​ឲ្យ​អ្នក​ទេ សូម​ជ្រើសរើស​សុន្ទរកថា​មួយ​មកពី សន្និសីទ​ទូទៅ ថ្មីៗ​នេះ ។

ភ្ជាប់​ការបង្រៀន​ទៅ​អ្វី​ដែល​អ្នក​ដឹង

របៀប​មួយ​ដើម្បី​ធ្វើ​ការតភ្ជាប់​ដ៏​មាន​អត្ថន័យ​គឺ​ការផ្ដោតលើ​របៀប​ដែល​អ្វី​ដែល​អ្នក​កំពុង​រៀន ទាក់ទង​ទៅ​នឹង​អ្វី​ដែល​អ្នក​ដឹង​រួចហើយ ។ វគ្គបទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​អាច​ជា​ចំណុច​ដ៏​ល្អ​ដើម្បី​ចាប់ផ្ដើម ។

ឧទាហរណ៍ នៅពេល​អ្នក​អាន​អត្ថបទ​ខាងក្រោម​មកពី​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ សូម​គិត​ដល់​វគ្គបទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ដែល​អាច​ទាក់ទង​នឹង​អ្វី​ដែល​គាត់​បាន​បង្រៀន ។

13:17
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

អ្នកខ្លះ​យល់​ខុស​ចំពោះ​អត្ថន័យ​នៃ​ការសន្យា​របស់​ព្រះ​ថា ការស្តាប់​បង្គាប់​ទ្រង់​អាច​ផ្តល់​លទ្ធផល​ច្បាស់លាស់​តាម​កាលវិភាគ​ជាក់លាក់ ។ ពួកគេ​ប្រហែល​ជាគិតថា « បើ​ខ្ញុំ​ខិតខំ​បម្រើ​បេសកកម្ម​ពេញម៉ោង នោះព្រះ​នឹង​ប្រទានពរ​ដល់ខ្ញុំ​ឲ្យមាន​អាពាហ៍ពិពាហ៍ និង​មាន​កូនចៅ​ដ៏រីករាយ » ឬ « បើខ្ញុំ​តមមិនធ្វើ​កិច្ច​ការសាលា​នៅថ្ងៃ​បរិសុទ្ធ នោះព្រះ​នឹងប្រទានពរ​ដល់ខ្ញុំ​ឲ្យ​ទទួល​បាន​ចំណាត់​ថ្នាក់ល្អ » ឬ « បើខ្ញុំ​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុងដប់ នោះ​ព្រះ​នឹង​ប្រទាន​ពរ​ដល់​ខ្ញុំ​ដោយ​ផ្តល់​ការងារ​ដែល​ខ្ញុំ​ចង់​បាន » ។ បើ​ជីវិត​មិន​បាន​កើត​ឡើង​តាម​របៀប​ជាក់លាក់ ឬ​តាម​តារាង​ពេលវេលា​ដែល​បាន​រំពឹង​ទុក​ទេ នោះ​ពួកគេ​អាច​នឹង​មាន​អារម្មណ៍​ថា ព្រះ​បាន​ក្បត់​ពួកគេ ។ ប៉ុន្តែ​នៅក្នុង​កិច្ច​ការ​របស់​ព្រះ គ្រប់យ៉ាង​មិន​ដូច​គ្រឿង​ម៉ាស៊ីនទេ ។ យើង​មិនគួរ​គិតថា ផែនការ​របស់ព្រះ​ជា​កន្លែង​លក់​លោហ​ធាតុ ជា​កន្លែង​ដែលយើង ( ១ ) អាច​ជ្រើសរើស​ពរជ័យ​ដែល​ចង់​បាន ( ២ ) បញ្ចូល​ចំនួន​សរុប​នៃ​កិច្ចការ​ល្អ​ដែល​តម្រូវ​ឲ្យ​ធ្វើ​ហើយ ( ៣ ) ការបញ្ជា​ទិញ​ត្រូវបាន​បញ្ចូន​មក​ភ្លាមៗ​នោះទេ ។ ( « ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៧៨ )

រូបតំណាង​ស្លាកដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ពរជ័យ បទបញ្ញត្ដិ

អ្នក​ប្រហែល​បានភ្ជាប់​សេចក្ដី​ថ្លែងការណ៍​នេះ​ជាមួយ​នឹង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មួយ​ខាងក្រោម​នៅឆ្នាំ​នេះ ។

  • ម៉ាឡាគី ៣:៨–១០ ៖ ពរជ័យ​នៃ​ការ​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់

  • និក្ខមនំ ២០:៣–១៧ ៖ បទបញ្ញត្តិ​ទាំង​ដប់​ប្រការ

  • សុភាសិត ៣:៥–៦ ៖ « ចូរ​ទីពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត … នោះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង »

រូបតំណាង​តំណ​ភ្ជាប់នៅពេល​អ្នក​រកឃើញ​សេចក្ដី​ថ្លែងការណ៍​ដែល​មាន​អត្ថន័យ​នៅក្នុង​សុន្ទរកថា​ដែល​អ្នក​សិក្សា​នៅ​ថ្ងៃ​នេះ សូម​ប្រើ​បញ្ជី វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ដើម្បី​ស្វែងរក​បទគម្ពីរ​ដែល​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​កំពុង​រៀន ។ នៅពេល​អ្នក​រកឃើញ​បទគម្ពីរ ឬ​សន្និសីទ​ទូទៅ​ដែល​ត្រូវគ្នា សូម​បង្កើត​តំណភ្ជាប់​រវាង​សេចក្ដី​ថ្លែងការណ៍ និង​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ ។ ការណ៍​នេះ​នឹង​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​នូវ​សុន្ទរកថា​ដែល​អ្នក​សិក្សា ក៏ដូចជា​ខ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ដែល​អ្នក​បាន​ជ្រើសរើស​ផងដែរ ។

រកមើល និង​បង្កើត​បញ្ជី

យុវជន​កំពុង​កត់​ចំណាំ ខណៈ​កំពុង​មើល​សន្និសីទ​ទូទៅ​នៅលើ​ថេបប្លេត

របៀប​មួយ​ផ្សេងទៀត​ដើម្បី​យល់​ពី​ព័ត៌មាន​ដ៏​ច្រើន​បែបនេះ​គឺ​ដោយ​ការប្រើ​បញ្ជី ។ អ្នក​ឡើង​និយាយ​ខ្លះ​សរសេរ​សុន្ទរកថា​របស់​ពួកគាត់​ជា​ទម្រង់​បែប​បញ្ជី ។ ឧទាហរណ៍ នៅក្នុង​សម័យ​ប្រជុំ​បព្វជិតភាព​ក្នុង​ខែមេសា ឆ្នាំ២០១៣ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ កាលនោះ​នៅ​ក្នុង​គណៈប្រធាន​ទីមួយ បាន​ផ្ដល់​ការឡើង​និយាយ​ដែល​មាន​ចំណង​ជើង​ថា « ងារ​ទាំង​បួន » ។ នៅក្នុង​នោះ លោក​បាន​បង្រៀន​អំពី​ងារ​បួន​ជាក់លាក់​ដែល​ជួយ​យើង​ឲ្យ​យល់ដឹង​ពី​តួនាទី​របស់​យើង​នៅក្នុង​ផែនការ​របស់​ព្រះ ៖

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

បុត្រា​នៃ​ព្រះវរបិតា​សួគ៌ …

សិស្ស​នៃ​ព្រះយេស៊ូវគ្រីស្ទ …

អ្នក​ព្យាបាល​ដួង​ព្រលឹង …

អ្នក​គ្រង​មរតក​នៃ​ជីវិត​អស់​កល្ប ( « Four Titles » EnsignLiahona ខែឧសភា ឆ្នាំ២០១៣ ទំព័រ ៥៨–៦០ )

ពេល​ខ្លះ​ទៀត អ្នក​ឡើង​និយាយ​អាច​ផ្ដល់​នូវ​ឧទាហរណ៍​ជាច្រើន ហើយ​ទុក​ឲ្យ​អ្នក​ធ្វើ​បញ្ជី ។ ឧទាហរណ៍ នៅក្នុង​សុន្ទរកថា​របស់​លោក « ត្រូវការ​អ្នក​ដែល​ផ្សះផ្សា​គេ » ប្រធាន រ័សុល អិម ណិលសុន បាន​លើកឡើង​ពី​របៀប​ជាច្រើន​ដើម្បី​ធ្វើ​ជា​អ្នក​ផ្សះផ្សា​គេ ។ ខណៈ​ដែល​ឧទាហរណ៍​របស់​លោក​មិន​ត្រូវ​បាន​ដាក់​លេខ​រៀង អ្នក​អាន​ដ៏​ម៉ត់ចត់​អាច​បង្កើត​បញ្ជី​អំពី​របៀប​ប្រាំ​យ៉ាង​ដើម្បី​ធ្វើ​ជា​អ្នក​ផ្សះផ្សា​គេ​បាន​យ៉ាង​ងាយស្រួល ។

ទោះបី​ជា​អ្នក​និពន្ធ​មិន​មាន​បំណង​ដើម្បី​បង្កើត​បញ្ជី​ក្ដី ជា​ញឹកញាប់​អ្នក​អាច​បង្កើត​បញ្ជី​មួយ​ដោយ​ខ្លួនឯង​បាន ។ ឧទាហរណ៍ ជំហាន​ខាងក្រោម​អាច​ជួយ​អ្នក​ធ្វើ​បញ្ជី​ចេញពី​ស្ទើរ​តែ​គ្រប់​សុន្ទរកថា ៖

  1. សិក្សា​សុន្ទរកថា​ប្រកប​ដោយ​ការអធិស្ឋាន ហើយ​គូស​សម្គាល់​ឃ្លា​ដែល​លេចធ្លោ​ចំពោះ​អ្នក ។

  2. បន្ទាប់​ពី​អ្នក​អាន​រួច​ហើយ សូម​ពិនិត្យ​មើល​ឃ្លា​ដែល​អ្នក​បាន​គូស​សម្គាល់​ឡើងវិញ ។

  3. ធ្វើ​កំណត់ចំណាំ​នៅ​ជាប់​នឹង​សុន្ទរកថា ដោយ​ប្រើ​ពាក្យពេចន៍​របស់​អ្នក​ផ្ទាល់ ហើយ​រៀបរៀង​នូវ​គំនិត​សំខាន់​បំផុត​ចំនួន​ប្រាំ​ដែល​អ្នក​និពន្ធ​បាន​ចែកចាយ ។

ការធ្វើតាម​លំនាំ​នេះ​អាច​ជួយ​អ្នក​ឲ្យ​អនុវត្ដ​អ្វី​ដែល​អ្នក​បាន​រៀន ហើយ​ធ្វើ​ការតភ្ជាប់​ដ៏​មាន​អត្ថន័យ​ទៅនឹង​ការបង្រៀន​នោះ ។

រូបតំណាង​កត់​ចំណាំនៅពេល​អ្នក​សិក្សា​សុន្ទរកថា​សន្និសីទ​នៅ​ថ្ងៃ​នេះ សូម​បង្កើត​បញ្ជី​យ៉ាងហោចណាស់​មួយ ។ វា​អាច​ជា​បញ្ជី​ដែល​អ្នក​ឡើង​និយាយ​បាន​បង្ហាញ ឬ​បញ្ជី​ដែល​អ្នក​បាន​បង្កើត​ផ្អែកលើ​សុន្ទរកថា​របស់​ពួកលោក ។

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

ថ្ងៃ​នេះ​អ្នក​បាន​រៀន​ជំនាញ​ពីរ ៖

  1. ការភ្ជាប់​ការបង្រៀន​ទៅ​អ្វី​ដែល​អ្នក​ដឹង

  2. ការរកមើល និង​ការបង្កើត​បញ្ជី

សូម​ប្រើ​ជំនាញ​ទាំងនេះ​ដើម្បី​សិក្សា​សុន្ទរកថា​សន្និសីទ​ទូទៅ​ដែល​បាន​ចាត់តាំង​ដោយ​គ្រូបង្រៀន​របស់​អ្នក ។ ប្រសិនបើ​មិនមាន​សារលិខិត​មួយ​ត្រូវបាន​ចាត់តាំង​ឲ្យ​អ្នក​ទេ សូម​ជ្រើសរើស​សុន្ទរកថា​មួយ​មកពី សន្និសីទ​ទូទៅ ថ្មីៗ​នេះ ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​រៀន​ពី​របៀប​ធ្វើ​ការតភ្ជាប់​ដ៏​មាន​អត្ថន័យ នៅពេល​អ្នក​សិក្សា​សុន្ទរកថា​សន្និសីទ​ទូទៅ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • បញ្ជី​ដែល​អ្នក​បាន​រកឃើញ ឬ​បាន​បង្កើត នៅពេល​អ្នក​សិក្សា ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?

កំណត់​ចំណាំ

  1. សូមមើល Evan Andrews « 11 Innovations That Changed History » HISTORY ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២ នៅលើ​គេហទំព័រ https://www.history.com/news/11-innovations-that-changed-history ។