ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២០៧ ៖ ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ទី ១—ការសិក្សា និង​ការអនុវត្ត​តាម​ការបង្រៀន​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់


មនុស្ស​ម្នាក់​កំពុង​កត់ចំណាំ ខណៈ​កំពុង​មើល​សន្និសីទ​ទូទៅ​នៅលើ​ថេបប្លេត

ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ៖ មេរៀន​ទី ២០៧

ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ទី ១

ការសិក្សា និង​ការអនុវត្ត​តាម​ការបង្រៀន​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

មេឃ​នៅពេល​យប់

នៅ​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​១៩៦៥ អវកាសយានិក​ជនជាតិ​សូវៀត ឈ្មោះ អាឡិចស៊ី លេអូណូវ បាន​បើក​ទ្វារ​យានអវកាស វ៉ូស្កុដ ២ ( Voskhod 2 ) ។ គាត់​រៀប​នឹង​ធ្វើ​អ្វីមួយ​ដែល​ពុំ​មាន​នរណាម្នាក់​ធ្លាប់​បាន​ធ្វើ​ពី​មុន​ឡើយ ៖ ការបណ្ដែត​ខ្លួន​ដោយ​សេរី​នៅក្នុង​ទីអវកាស ។ ខណៈ​ដែល​គាត់​មាន​បច្ចេកវិទ្យា​ល្អបំផុត​ដែល​អាច​រកបាន ឧបករណ៍​សំខាន់​បំផុត​គឺ​ខ្សែស្តើង​ប្រវែង ៤.៨ ម៉ែត្រ ( ១៦ ហ្វីត ) ដែល​ភ្ជាប់​ខ្លួនគាត់​ទៅនឹង​យានអវកាស ។ បើ​គ្មាន​ខ្សែ​នេះ​ទេ នោះ​លោក​លេអូណូវ អាច​នឹង​រសាត់​បាត់​នៅក្នុង​លំហ ដោយ​គ្មាន​ឱកាស​អាច​នឹង​ជួយ​សង្គ្រោះ​គាត់​បាន​ឡើយ ។

ដូចគ្នា​នឹង​ខ្សែ​ចងភ្ជាប់​របស់​លោក​លេអូណូវ ទៅនឹង​យានអវកាស​របស់​គាត់​ដែរ ទំនាក់ទំនង​របស់​អ្នក​ទៅនឹង​ព្រះគ្រីស្ទ​គឺជា​កូនសោ​ទៅរក​សុខ​សុវត្ថិភាព​ខាង​វិញ្ញាណ​របស់​អ្នក ។ ការផ្ដោត​ដោយ​មាន​ចេតនា​ទៅលើ​ទំនាក់ទំនង​នោះ​នៅ​គ្រប់ពេល​ដែល​អ្នក​សិក្សា​សុន្ទរកថា​សន្និសីទ​ទូទៅ គឺជា​របៀប​មួយ​ដើម្បី​ធានា​បាន​នូវ​បទពិសោធន៍​សិក្សា​ដ៏​មាន​អត្ថន័យ ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​រៀន​ពី​របៀប​ធ្វើឲ្យ​ការសិក្សា​សន្និសីទ​ទូទៅ​របស់​អ្នក​កាន់តែ​ប្រសើរឡើង​ដោយ​ការផ្ដោត​លើ​ព្រះយេស៊ូវគ្រីស្ទ ។

រៀន​អំពី​របៀប​ធ្វើ

របៀប​ប្រើ​មេរៀន​នេះ

យុវនារី​កំពុង​សិក្សា​ច្បាប់​សន្និសីទ​ទូទៅ​នៅក្នុង​ទស្សនាវដ្ដី​សាសនាចក្រ

មេរៀន​នេះ​មាន​ពីរ​ផ្នែក ។ ផ្នែកទី​មួយ​នឹង​បង្រៀន​អ្នក​នូវ​ជំនាញ​ពីរ​ដែល​អាច​ជួយ​អ្នក​ឲ្យ​មាន​បទពិសោធន៍​សិក្សា​សារលិខិត​សន្និសីទ​ទូទៅ​កាន់តែ​មាន​អត្ថន័យ ។

នៅក្នុង​ផ្នែក​ទីពីរ​នៃ​មេរៀន​នេះ អ្នក​នឹង​ប្រើ​ជំនាញ​ដែល​អ្នក​បាន​រៀន​ទាំងឡាយ ដើម្បី​សិក្សា​សុន្ទរកថា​សន្និសីទ​ទូទៅ​ដែល​បាន​ចាត់តាំង​ដោយ​គ្រូបង្រៀន​របស់​អ្នក ។ ប្រសិនបើ​មិនមាន​សារលិខិត​មួយ​ត្រូវបាន​ចាត់តាំង​ឲ្យ​អ្នក​ទេ សូម​ជ្រើសរើស​សុន្ទរកថា​មួយ​មកពី សន្និសីទ​ទូទៅ ថ្មីៗ​នេះ ។

គូស​សម្គាល់​ព្រះបរមងារ និង​គុណលក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

របៀប​មួយ​ដើម្បី​ផ្ដោតលើ​ព្រះគ្រីស្ទ នៅពេល​អ្នក​សិក្សា​សុន្ទរកថា​សន្និសីទ​ទូទៅ គឺ​ការរកមើល និង​ការគូស​សម្គាល់​ព្រះបរមងារ និង​គុណលក្ខណៈ​របស់​ទ្រង់ ។

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ដូច​តទៅ​នេះ ៖

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

ការដើរតាម​ព្រះគ្រីស្ទ​គឺ​ការប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ ។ វា​គឺ​ជា​ការៀន​ពី​ចរិត​លក្ខណៈ​របស់​ទ្រង់ ។ …

… គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​គឺជា​គ្រឹះ ។ គុណលក្ខណៈ​ទាំងនោះ​គឺជា​គោលការណ៍​មូលដ្ឋាន ។ ( « Christlike Attributes—the Wind beneath Our Wings » Liahona ខែវិច្ឆិកា ឆ្នាំ២០០៥ ទំព័រ ១០២, ១០៣ )

ប្រធាន រ័សុល អិម ណិលសុន បានពង្រីក​ការបង្រៀន​នោះ នៅពេល​ដែល​លោក​បង្រៀន ៖

ប្រធាន រ័សុល អិម ណិលសុន

សូម​សិក្សាអ្វី​គ្រប់យ៉ាង​ដែល ជា ព្រះយេស៊ូវគ្រីស្ទ​ដោយការ​អធិស្ឋាន និង​ដោយ​ការ​ខិតខំ​ស្វះស្វែង​ដើម្បី​យល់​ពី​អ្វី​ដែល​ព្រះបរមងារ និង​ព្រះនាម​នីមួយៗ​របស់ទ្រង់​មានន័យ​សម្រាប់អ្នក ផ្ទាល់ ។ ឧទាហរណ៍ ទ្រង់​ពិត​ជា​ព្រះ​គាំទ្រ របស់អ្នក ជាមួយនឹង​ព្រះវរបិតា ។ ( « Prophets, Leadership, and Divine Law » [ ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវមជ្ឈិមវ័យ​ទូទាំង​ពិភពលោក ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ ] នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ )

រូបតំណាង​គូសសម្គាល់នៅពេល​អ្នក​សិក្សា​សុន្ទរកថា​សន្និសីទ​ទូទៅ​ថ្ងៃនេះ សូម​ធ្វើតាម​ដំបូន្មាន​របស់​អែលឌើរ អុជដូហ្វ និង​ប្រធាន ណិលសុន ។ សូម​ផ្តោតលើ​ព្រះបរមងារ និង​គុណលក្ខណៈ​របស់​ព្រះគ្រីស្ទ ។ រាល់ពេល​ដែល​អ្នក​រកឃើញ​ព្រះបរមងារ ឬ​គុណលក្ខណៈ​មួយ សូម​គូសសម្គាល់​វា​តាម​របៀប​ពិសេស​មួយ ។ អ្នក​អាច​ជ្រើសរើស​ពណ៌​ថ្មី​មួយ ឬ​ដាក់​សញ្ញា​ផ្កាយ​នៅជាប់​នឹង​វគ្គ​បទគម្ពីរ​នោះ ។

ដាក់ស្លាក​គុណលក្ខណៈ​នៃព្រះគ្រីស្ទ

ការគូស​សម្គាល់​គឺជា​វិធី​ដ៏​ល្អបំផុត​មួយ​ដើម្បី​កំណត់​គុណលក្ខណៈ​នៃ​ព្រះគ្រីស្ទ​ដែល​អ្នក​ឡើងនិយាយ​បាន​ឃើញ ។ ដើម្បី​ធ្វើឲ្យ​ការសិក្សា​របស់​អ្នក​កាន់តែ​ប្រសើរ សូម​រកមើល​គុណលក្ខណៈ​នៃ​ព្រះគ្រីស្ទ​ដែល​មិនបាន​លើកឡើង​ជាក់លាក់​នៅក្នុង​សុន្ទរកថា​ដែល​អ្នក​សិក្សា ។ ការដាក់​ស្លាក​គុណលក្ខណៈ​ទាំងនេះ​នឹង​ជួយ​អ្នក​ឲ្យ​ស្គាល់​ព្រះគ្រីស្ទ​នៅក្នុង​សុន្ទរកថា​ដែល​អ្នក​សិក្សា ហើយ​ធ្វើឲ្យ​វា​ងាយស្រួល​ក្នុង​ការរកឃើញ​សេចក្ដីថ្លែងការណ៍​នោះ នៅពេល​អ្នក​ត្រូវការ​វា​នៅពេល​ក្រោយ ។

ឧទាហរណ៍​ស៊ីស្ទើរ គ្រីស្ទីន អិម យី ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​ចែកចាយ​ដំណើររឿង​អំពី​ការធ្វើ​ឲ្យខូច​រូបគំនូរ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​គាត់​ទើប​នឹង​គូរ​រួច​ដោយ​ចៃដន្យ ។ បន្ទាប់មក​គាត់​បាន​ចែកចាយ ៖

12:9
ស៊ីស្ទើរ គ្រីស្ទីន អិម យី

ដូច្នេះ ខ្ញុំ​បាន​អធិស្ឋាន ហើយ​អង្វរ​សូម​ជំនួយ ហើយ​បាន​គូរ​ពេញ​មួយ​យប់​ដើម្បី​ជួសជុល​ផ្នែកនោះ ។ ហើយ​ខ្ញុំ​ចាំ​ថា ពេល​ខ្ញុំ​មើល​រូប​គំនូរ​នោះ​នៅ​ពេល​ព្រឹក—វា​មើល​ទៅ​ល្អ​ជាង​មុន​ទៅ​ទៀត ។ តើ​វា​អាច​កើតឡើង​យ៉ាង​ម៉េច​បាន ? អ្វី​ដែល​ខ្ញុំ​គិត​ថា​ជា​កំហុស​ដែល​មិន​អាច​កែប្រែ​បាន គឺជា​ឱកាស​មួយ​ដែល​បើក​ឲ្យ​ព្រះហស្ត​ដ៏​មេត្តាករុណា​របស់​ទ្រង់​បាន​បង្ហាញ​ឡើង ។ ទ្រង់​មិន​ទាន់​បញ្ចប់​រូបគំនូរ​នោះ​ទេ ហើយ​ទ្រង់​ក៏​មិនទាន់​បញ្ចប់​ជាមួយ​ខ្ញុំ​ដែរ ។ អំណរ និង​ការធូរស្បើយ​យ៉ាងខ្លាំងក្លា​បាន​បំពេញ​ដួងចិត្ត​របស់​ខ្ញុំ ។ ខ្ញុំបាន​សរសើរតម្កើង​ព្រះអម្ចាស់​ចំពោះ​សេចក្តី​មេត្តា​ករុណា​របស់ទ្រង់ សម្រាប់​អព្ភូតហេតុ​នេះ ដែល​មិន​គ្រាន់តែ​បានជួយ​ស្រោចស្រង់​រូបគំនូរ​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បានបង្រៀន​ខ្ញុំ​បន្ថែមទៀត​អំពី​សេចក្តី​ស្រឡាញ់ និង​ព្រះចេស្ដា​របស់​ទ្រង់​ក្នុងការ​សង្គ្រោះ​យើងម្នាក់ៗ​ពី​កំហុស ភាពទន់ខ្សោយ និង​អំពើ​បាប​របស់​យើង ហើយ​ជួយ​យើង​ឲ្យ​ក្លាយជា​មនុស្ស​ល្អ​ប្រសើរ ។ ( « អំណរ​នៃ​សេចក្តី​ប្រោសលោះ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៤ ទំព័រ ៥៧ )

រូបតំណាង​គូសសម្គាល់ស៊ីស្ទើរ យី បាន​លើកឡើង​ថា ព្រះគ្រីស្ទ​គឺ​មាន​នូវ​សេចក្ដី​មេត្ដាករុណា សេចក្ដី​ស្រឡាញ់ និង​មាន​នូវ​ព្រះចេស្ដា ។ អ្នក​អាច​គូស​សម្គាល់​គុណលក្ខណៈ​ទាំងនោះ នៅពេល​អ្នក​សិក្សា ។

រូបតំណាង​ស្លាកគាត់​ក៏បាន​លើកឡើង​ដែរ​ថា ទ្រង់​បាន​ជួយ​សង្គ្រោះ​រូបគំនូរ​របស់​គាត់ ហើយ​ជួយ​សង្គ្រោះ​យើង​ម្នាក់ៗ ។ ខណៈ​ដែល​គាត់​មិន​ដែល​បាន​មាន​ប្រសាសន៍​ជាក់លាក់​អំពី​ព្រះបរមងារ ឬ​គុណលក្ខណៈ អ្នក​អាច​ពិចារណា​ដាក់ស្លាក​អត្ថបទ​នោះ​ថា « ព្រះអង្គសង្គ្រោះ » ឬ « ព្រះប្រោសលោះ » ។

រូបតំណាង​ស្លាកនៅពេល​អ្នក​សិក្សា​នៅថ្ងៃ​នេះ សូម​រក​មើល​ព្រះបរមងារ និង​គុណលក្ខណៈ​នៃ​ព្រះគ្រីស្ទ​ដែល​ត្រូវបាន​លើក​ឡើង​ច្បាស់ៗ ឬ​បាន​បង្កប់​ន័យ ។ ការដាក់​ស្លាក​គុណលក្ខណៈ​ដែល​អ្នក​បាន​រកឃើញ នឹង​ជួយ​ឲ្យ​អ្នក​មាន​ភាពងាយស្រួល​ក្នុង​ការភ្ជាប់​អ្វី​ដែល​អ្នក​រៀន​ទៅនឹង​ព្រះគ្រីស្ទ ។

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

ថ្ងៃ​នេះ​អ្នក​បាន​រៀន​ជំនាញ​ពីរ ៖

  1. ការគូស​សម្គាល់​ព្រះបរមងារ និង​គុណលក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

  2. ការដាក់ស្លាក​គុណលក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

សូម​ប្រើ​ជំនាញ​ទាំងនេះ​ដើម្បី​សិក្សា​សុន្ទរកថា​សន្និសីទ​ទូទៅ​ដែល​បាន​ចាត់តាំង​ដោយ​គ្រូបង្រៀន​របស់​អ្នក ។ ប្រសិនបើ​មិនមាន​សារលិខិត​មួយ​ត្រូវបាន​ចាត់តាំង​ឲ្យ​អ្នក​ទេ សូម​ជ្រើសរើស​សុន្ទរកថា​មួយ​មកពី សន្និសីទ​ទូទៅ ថ្មីៗ​នេះ ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​រៀន​ពី​របៀប​ធ្វើឲ្យ​ការសិក្សា​សន្និសីទ​ទូទៅ​របស់​អ្នក​កាន់តែ​ប្រសើរឡើង​ដោយ​ការផ្ដោត​លើ​ព្រះយេស៊ូវគ្រីស្ទ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • យ៉ាងហោចណាស់​ព្រះបរមងារ ឬ​គុណលក្ខណៈ​បី​ដែល​អ្នក​បាន​គូស​សម្គាល់ ឬ​ដាក់​ស្លាក​នៅក្នុង​សុន្ទរកថា​ដែល​អ្នក​បាន​សិក្សា ។ តើ​ព្រះបរមងារ ឬ​គុណលក្ខណៈ​ទាំងនោះ​បាន​ជួយ​ធ្វើឲ្យ​បទពិសោធន៍​របស់​អ្នក​កាន់តែ​ទូលំទូលាយ​យ៉ាង​ដូចម្ដេច ?

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?