ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ ៖ មេរៀនទី ២១៤
ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រទី ៨
ការសិក្សា និងការអនុវត្តតាមការបង្រៀនរបស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
នៅពេលបុរសចំណាស់ចាប់ផ្ដើមពិនិត្យមើលម៉ាស៊ីនរបស់កប៉ាល់យក្សនោះ ម្ចាស់កប៉ាល់បានដើរពីក្រោយគាត់ដោយភាពភិតភ័យ ។ ម៉ាស៊ីនបានឈប់ដំណើរការដោយគ្មានមូលហេតុ ហើយគ្មាននាវិកណាម្នាក់អាចរកឃើញមូលហេតុឡើយ ។ បន្ទាប់ពីពិនិត្យមើលបានប៉ុន្មាននាទី បុរសចំណាស់បានញញឹម លូកដៃចូលក្នុងខែ្សក្រវាត់ដាក់ឧបករណ៍របស់គាត់ យកញញួរមួយចេញមក ហើយបានគោះថ្នមៗលើផ្នែកមួយនៃម៉ាស៊ីន ។ ភ្លាមៗនោះ ម៉ាស៊ីនបានឆេះដំណើរការវិញ ។
មួយសប្ដាហ៍ក្រោយមក ម្ចាស់កប៉ាល់បានទទួលវិក្កយបត្រទឹកប្រាក់ ១០,០០០ ដុល្លារ ។ « យ៉ាងម៉េចអ៊ីចឹង ? » ម្ចាស់កប៉ាល់បានតវ៉ា ។ « តើគាត់គិតថ្លៃច្រើនបែបនេះបានយ៉ាងម៉េច នៅពេលដែលគាត់ធ្វើការតែប៉ុន្មាននាទីនោះ ? » ភ្លាមៗ ពួកគេបានស្នើសុំវិក្កយបត្រដែលរាយបញ្ជីសេវាកម្ម ។
បុរសចំណាស់បានផ្ញើមកវិញបែបនេះ ៖
ការសិក្សាសារលិខិតសន្និសីទទូទៅអាចដូចគ្នាច្រើនទៅនឹងការងាររបស់បុរសជាងជួសជុលវ័យចំណាស់នោះ ។ ជាញឹកញាប់ តម្លៃនៃការសិក្សារបស់អ្នកស្ថិតនៅលើថាតើត្រូវរកមើលនៅឯណា ហើយត្រូវរកមើលអ្វី ។
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នករៀនពីរបៀបសិក្សាសារលិខិតសន្និសីទទូទៅឲ្យកាន់តែមានប្រសិទ្ធិភាព ។
រៀនអំពីរបៀបធ្វើ
របៀបប្រើមេរៀននេះ
មេរៀននេះមានពីរផ្នែក ។ ផ្នែកទីមួយនឹងបង្រៀនអ្នកនូវជំនាញមួយដែលអាចជួយអ្នកឲ្យមានបទពិសោធន៍សិក្សាសារលិខិតសន្និសីទទូទៅកាន់តែមានអត្ថន័យ ។
នៅក្នុងផ្នែកទីពីរនៃមេរៀននេះ អ្នកនឹងប្រើជំនាញដែលអ្នកបានរៀនដើម្បីសិក្សាសុន្ទរកថាសន្និសីទទូទៅដែលបានចាត់តាំងដោយគ្រូបង្រៀនរបស់អ្នក ។ ប្រសិនបើមិនមានសារលិខិតមួយត្រូវបានចាត់តាំងឲ្យអ្នកទេ សូមជ្រើសរើសសុន្ទរកថាមួយមកពីសន្និសីទទូទៅថ្មីៗនេះ ។
កណត់នូវគោលលទ្ធិ ការអញ្ជើញ និងពរជ័យ
អែលឌើរ ដេវីដ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែកចាយ ៖ រឿងបីយ៉ាងដែលត្រូវរកមើល នៅពេលអ្នកសិក្សាសុន្ទរកថាសន្និសីទទូទៅ ៖
-
គោលលទ្ធិ ឬគោលការណ៍ដែលបានបង្រៀន
-
ការអញ្ជើញឲ្យធ្វើសកម្មភាពដែលទាក់ទងនឹងគោលលទ្ធិ ឬគោលការណ៍
-
ពរជ័យដែលបានសន្យាដែលនឹងមក នៅពេលអ្នកធ្វើសកម្មភាពលើការអញ្ជើញនោះ ( សូមមើល Scott Taylor « Learn Elder Bednar’s Pattern fro Studying Conference Messages—Doctrine, Invitations, Blessings » Newsroom ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
ឧទាហរណ៍មួយនៃលំនាំនេះមាននៅក្នុងសុន្ទរកថា « បីបាច់ឫស នោះមែកនឹងលូតលាស់ឡើង » ដោយអែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។
នៅក្នុងសុន្ទរកថានោះ លោកបានបង្រៀនគោលលទ្ធិដូចតទៅនេះ ៖
សេចក្តីពិតខ្លះជាស្នូលសំខាន់ ជាឫសនៃសេចក្តីជំនឿរបស់យើង ។ សេចក្តីពិតខ្លះទៀត ជាផ្នែកបន្ទាប់បន្សំ ឬជាមែក—មានតម្លៃ តែនៅពេលវាត្រូវបានភ្ជាប់ទៅនឹងមូលដ្ឋានគ្រឹះប៉ុណ្ណោះ ។ …
…ព្រះយេស៊ូវគ្រីស្ទ និងពលិកម្មដ៏ធួនរបស់ទ្រង់គឺជា ឫសនៃទីបន្ទាល់របស់យើង ។ អ្វីៗផ្សេងទៀតគឺជាមែក ។ ( « បីបាច់ឫស នោះមែកនឹងលូតលាស់ឡើង » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៤ ទំព័រ ១០១ )
គោលលទ្ធិសេចក្ដីពិត
អ្នកអាចស្វែងរក ហើយគូសសម្គាល់គោលលទ្ធិមួយដោយប្រើពណ៌មួយ ដូចជា ព្រះយេស៊ូវគ្រីស្ទគឺជាចំណុចសំខាន់នៃសេចក្ដីជំនឿរបស់យើង ហើយគ្រប់អ្វីទាំងអស់ត្រូវតែបានភ្ជាប់ទៅកាន់ទ្រង់ ។ ឥឡូវនេះ សូមអានការអញ្ជើញខាងក្រោមនេះមកពីសុន្ទរកថាអែលឌើរ អុជដូហ្វ ៖
ប្រសិនបើបងប្អូនចង់បានទីបន្ទាល់ដ៏រឹងមាំអំពីព្រះគម្ពីរមរមន សូមផ្តោតលើសាក្សីរបស់ព្រះគម្ពីរនេះអំពីព្រះយេស៊ូវគ្រីស្ទ ។ …
បើបងប្អូនកំពុងស្វែងរកបទពិសោធន៍ដ៏មានអត្ថន័យក្នុងការប្រជុំសាសនាចក្រ ឬក្នុងព្រះវិហារបរិសុទ្ធ សូមព្យាយាមស្វែងរកព្រះយេស៊ូវគ្រីស្ទនៅក្នុងពិធីការបរិសុទ្ធដ៏ពិសិដ្ឋដែលយើងទទួលនៅទីនោះ ។ …
ប្រសិនបើបងប្អូនមានអារម្មណ៍អស់កម្លាំង ឬសន្ធប់ដោយសារការហៅរបស់បងប្អូននៅក្នុងសាសនាចក្រ សូមព្យាយាមផ្តោតការបម្រើរបស់បងប្អូនទៅលើព្រះយេស៊ូវគ្រីស្ទ ។ ( « បីបាច់ឫស នោះមែកនឹងលូតលាស់ឡើង » ទំព័រ ១០២ )
ទីបន្ទាល់ ការទៅព្រះវិហារ អារម្មណ៍លើសលប់
អ្នកអាចគូសសម្គាល់ការអញ្ជើញទាំងនោះដោយពណ៌ផ្សេងៗគ្នាដើម្បីបំបែកវាចេញពីគោលលទ្ធិ ឬគោលការណ៍ដែលលោកបានបង្រៀន ។
នៅចុងបញ្ចប់ អែលឌើរ អុជដូហ្វ បានផ្ដល់នូវការសន្យានេះ ៖
បីបាច់ឫស នោះមែកនឹងលូតលាស់ឡើង ។ ហើយនៅពេលមួយ វានឹងចេញផ្លែផ្កា ។ ( « បីបាច់ឫស នោះមែកនឹងលូតលាស់ឡើង » ទំព័រ ១០២ )
ទីបន្ទាល់
អ្នកអាចជ្រើសរើសពណ៌ថ្មីដើម្បីគូសសម្គាល់ការសន្យានេះ ដើម្បីឲ្យវាលេចធ្លោដាច់ពីគោលលទ្ធិ និងការអញ្ជើញដែលអ្នកបានគូសសម្គាល់ ។
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
ថ្ងៃនេះអ្នកបានរៀនពីរបៀបសិក្សាសុន្ទរកថា ដោយការរកមើល និងការគូសសម្គាល់ ៖
-
គោលលទ្ធិ ឬគោលការណ៍ដែលបានបង្រៀន ។
-
ការអញ្ជើញឲ្យធ្វើសកម្មភាពដែលទាក់ទងនឹងគោលលទ្ធិ ឬគោលការណ៍ ។
-
ពរជ័យដែលបានសន្យាដែលនឹងមក នៅពេលអ្នកធ្វើសកម្មភាពតាមការអញ្ជើញនោះ ។
អ្នកអាចប្រើលំនាំនេះដើម្បីសិក្សាសុន្ទរកថាសន្និសីទដែលគ្រូបង្រៀនរបស់អ្នកបានចាត់តាំង ។ ប្រសិនបើមិនមានសារលិខិតមួយត្រូវបានចាត់តាំងឲ្យអ្នកទេ សូមជ្រើសរើសសុន្ទរកថាមួយមកពី សន្និសីទទូទៅ ថ្មីៗនេះ ។
សូមគូសសម្គាល់ជំហាននីមួយៗតាមរបៀបពិសេសមួយដើម្បីធ្វើឲ្យវាងាយស្រួលក្នុងការមើលឃើញលំនាំនេះ នៅពេលអ្នកបានបញ្ចប់វា ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នករៀនពីរបៀបសិក្សាសារលិខិតសន្និសីទទូទៅឲ្យកាន់តែមានប្រសិទ្ធិភាព ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
អ្វីដែលអ្នកបានគូសសម្គាល់ ខណៈពេលធ្វើតាមលំនាំរបស់អែលឌើរ បែដណា ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?