ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២០៤ ៖ ការចូលរួម​នៅក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ—« នឹង​មាន​ពួក​អ្នក​ដែល​បាន​សង្គ្រោះ​ឡើង​មក​ឯ​ភ្នំ​ស៊ីយ៉ូន »


យុវនារី​ម្នាក់​កាន់​កាត​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ

ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ៖ មេរៀនទី ២០៤

ការចូលរួម​នៅក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ

« នឹង​មាន​ពួក​អ្នក​ដែល​បាន​សង្គ្រោះ​ឡើង​មក​ឯ​ភ្នំ​ស៊ីយ៉ូន »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ជំរំ រែឌ ប៊ូត ដោយ យ៉ូសែប ប្រ៊ីកឃី

Red Buttes Camp [ ជំរំ រែឌ ប៊ូត ] ដោយ យ៉ូសែប ប្រ៊ីកឃី

ចាប់ពីឆ្នាំ១៨៥៦ ដល់​ឆ្នាំ១៨៦០ ពួក​អ្នក​ត្រួសត្រាយ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​រាប់ពាន់​នាក់​បាន​ធ្វើដំណើរ​ទៅកាន់​ជ្រលង​ភ្នំ​សលត៍លេក​ដោយ​ប្រើ​រទេះរុញ ។ នៅ​ខែតុលា ឆ្នាំ១៨៥៦ ព្រិកហាំ យ៉ង់ បានបញ្ជូន​ពួក​អ្នក​ជួយសង្គ្រោះ​ទៅ​ជួយ​ក្រុម​រទេះរុញ ម៉ាទិន និង វិលី ដែល​នៅឆ្ងាយ​រាប់​រយ​ម៉ាយល៍ ខណៈ​រដូវរងា​ជិត​មក​ដល់ ។

ប៊ីស្សព ដបុលយូ គ្រីស្តូហ្វើរ វ៉តឌែល នៃ​គណៈប៊ីស្សព​ជា​អធិបតី បាន​ចែកចាយ​ដូច​ខាងក្រោម ៖

10:8
ប៊ីស្សព ដបុលយូ គ្រីស្តូហ្វើរ វ៉តឌែល

សមាជិក​ម្នាក់​នៃ​ក្រុម​វិលី បានរៀបរាប់​អំពីស្ថានភាព​អស់សង្ឃឹម មុន​ពេល​ក្រុមសង្គ្រោះ​ដ៏សំខាន់​នេះ​មកដល់ ។ លោក​បាន​ចែកចាយ​ថា « [ គ្រាន់តែ ]​ពេល​គ្រប់គ្នា​ហៀប​នឹងស្លាប់ ហើយ​នៅសល់​តិចតួច​សម្រាប់​បន្ត​ជីវិត … ចម្លើយ​មកពី​ព្រះ​ចំពោះ​ការ​អធិស្ឋាន​របស់​យើង ហាក់​ដូចជា​ផ្គរលាន់​ចេញពី​ផ្ទៃមេឃ​ស្រឡះ ។ ក្រុម​ជួយ​សង្គ្រោះ នាំ​យក​អាហារ និង​សម្ភារ​មក … ឲ្យ​ឃើញ ។ … តើ​យើង​អាចអរគុណ​ព្រះ​សម្រាប់​ការ​ជួយ​សង្គ្រោះ​យើង​ដោយ​របៀប​ណា » ។

ក្រុម​សង្គ្រោះ​ទាំងនោះ គឺជាវីរបុរស​សម្រាប់​ពួកអ្នក​ត្រួសត្រាយ​ផ្លូវ ដោយ​ហ៊ានប្រថុយ​ជីវិត​ផ្សងគ្រោះថ្នាក់​ក្នុង​លក្ខខណ្ឌ​អាកាសធាតុ​ដ៏កាចសាហាវ ដើម្បីនាំ​មនុស្ស​ទាំងអស់​ទៅផ្ទះ​ដោយ​សុវត្ថិភាព​តាមដែល​អាចធ្វើបាន ។ ( « លើសពី​វីរបុរស​ធម្មតា » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ៨៩ )

រូបតំណាង​ស្លាកពួក​អ្នកត្រួសត្រាយ​ផ្លូវ ការជួយសង្គ្រោះ

ស្រដៀង​គ្នា​នេះ​ដែរ ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ដាក់​យើង​ដើម្បី​សង្គ្រោះ​ដល់​បុព្វការីជន​របស់​យើង​ដែល​បាន​ស្លាប់​ទៅ ។ អ្នក​អាច​ធ្វើ​វា​បាន​ដោយ​ការចូលរួម​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ដាក់​គោលដៅ​មួយ​ដើម្បី​កាន់តែ​ប្រែក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ ដោយ​ការចូលរួម​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

រៀន​អំពី​របៀប​ធ្វើ

ពួក​អ្នក​ដែល​បាន​សង្រ្គោះ​នៅលើ​ភ្នំស៊ីយ៉ូន

ព្រះអង្គសង្គ្រោះ ព្រះប្រោសលោះ និង​ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​គឺជា​ព្រះបរមងារ​ដែល​ថ្វាយ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​អង្គ​ដែល​ព្រះ​វរបិតាសួគ៌​បាន​តែងតាំង​ឲ្យ​សង្រ្គោះ​យើង​ចេញពី​ស្ថានភាព​ធ្លាក់​របស់​យើង ( សូមមើល អេសាយ ៦១:១–៣ ) ។ ព្រះអង្គសង្រ្គោះ​អញ្ជើញ​យើង​ឲ្យ​ចូលរួម​ជាមួយ​ទ្រង់​នៅក្នុង​កិច្ចការ​របស់​ទ្រង់ នៅពេល​យើង​ចូលរួម​នៅក្នុង​ការសង្រ្គោះ​បុព្វការីជន​ដែល​បាន​ទទួល​មរណភាព​របស់​យើង ។ សេចក្ដី​សង្គ្រោះ​របស់​យើង​ពឹងផ្អែក​លើ​បុព្វការីជន​របស់​យើង ហើយ​សេចក្ដី​សង្គ្រោះ​របស់​ពួកគាត់​ពឹងផ្អែក​លើ​យើង ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២៨:១៥–១៨ ) ។

យុវនារី​ម្នាក់​កំពុង​មើល​រូបគំនូរ​ចាស់​មួយ ខណៈ​កំពុង​កាន់​កាត​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

នៅ​ពេញ​មួយ​មេរៀន សូម​កត់ត្រា​ការបំផុស​គំនិត​ខាងវិញ្ញាណ​ណា​មួយ​ដែល​ជួយ​អ្នក​ឲ្យ​រកឃើញ​របៀប​ដើម្បី​ធ្វើជា​អ្នក​ជួយសង្រ្គោះ​ម្នាក់​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​សម្រាប់​បុព្វការីជន​របស់​អ្នក ។

ក្រោយពី​វាយ​យក​ក្រុង​យេរូសាឡិម​បានហើយ ព្យាការី​អូបាឌា​បានព្យាករ​ថា កូនចៅ​របស់​អេសាវ​ជា​ច្រើន ( បងប្រុស​ភ្លោះ​របស់​ព្យាការី​យ៉ាកុប ) នឹង​ត្រូវ​បំផ្លាញ​ដោយ​សារ​អំពើ​ទុច្ចរិត ។ អូបាឌា​ក៏​បានព្យាករ​អំពី​ការខិតខំ​ជួយសង្គ្រោះ​សម្រាប់​កូនចៅ​ទាំងនេះ និង​អ្នក​ដទៃ​ទៀត​ជា​ច្រើន​នាក់​ទៀត ។ វា​អាច​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា នៅក្នុង​ខគម្ពីរ​ខាងក្រោម​នេះ « ភ្នំ​ស៊ីយ៉ូន » អាច​សំដៅ​ទៅលើ​ទីក្រុង​យេរូសាឡិម និង​ព្រះវិហារ​បរិសុទ្ធ​របស់​ទីក្រុង​នេះ ។

សូម​អាន អូបាឌា ១:១៧, ២១ ហើយ​រកមើល​ពាក្យ​ដែល​រំឭក​អ្នក​ពី​ព្រះវិហារ​បរិសុទ្ធ ។

រូបតំណាង​កត់​ចំណាំ សូម​បង្កើត​កំណត់​ចំណាំ​មួយ​នៅជាប់​នឹង ខទី ២១ ដោយ​មាន​នូវ​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ខ្ញុំ​អាច​ក្លាយ​កាន់តែ​ដូច​ព្រះអង្គសង្គ្រោះ នៅពេល​ខ្ញុំ​ស្វែងរក​បុព្វការីជន​របស់​ខ្ញុំ ហើយ​ធ្វើ​ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ​សម្រាប់​ពួកគាត់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​អាច​សង្គ្រោះ​យើង​ពី​អំពើបាប និង​សេចក្តីស្លាប់—ជា​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​សម្រាប់​ខ្លួន​យើង​បាន​ទេ ( សូមមើល អាលម៉ា ៣៤:៨–១២ ) ។ ដូច​គ្នា​នេះ​ដែរ អ្នក​អាច​ជួយ​សង្គ្រោះ​បុព្វការីជន​របស់​អ្នក នៅពេល​អ្នក​ធ្វើ​ពិធី​បរិសុទ្ធ​នៃ​ការសង្គ្រោះ​សម្រាប់​ពួកគាត់—ជា​អ្វី​ដែល​ពួកគាត់​មិន​អាច​ធ្វើ​សម្រាប់​ខ្លួន​ពួកគាត់​បាន ។

តើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​បុព្វការីជន​ដែល​បាន​ស្លាប់ទៅ​របស់​អ្នក អាច​ប្រៀបធៀប​តាម​របៀប​ដ៏​តូចតាច​ទៅនឹង​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​សម្រាប់​យើង​បាន​យ៉ាង​ដូចម្ដេច ?

ដំណើររឿង​របស់​ពួកគាត់​គឺ​ជា​ផ្នែក​នៃ​ដំណើររឿង​របស់​អ្នក

សូម​មើល​វីដេអូ « Discover Your Family History. Discover Your Story » ( ២:៤២ ) ។ សូម​ជញ្ជឹងគិត​ថា តើ​សៀវភៅ​ក្រហម​នៅក្នុង​វីដេអូ​អាច​តំណាង​ឲ្យ​អ្វី និង​តើ​វា​អាច​ទាក់ទង​យ៉ាងណា​ខ្លះ​ទៅនឹង​បុព្វការីជន​របស់​អ្នក ។

2:42

អែលឌើរ ហ្គើរីត ដបុលយូ ហ្គង ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន ៖

អែលឌើរ ហ្គើរីត ដបុលយូ ហ្គង

ការភ្ជាប់​ទំនាក់​ទំនង​ជាមួយ​បុព្វការីជន​អាច​ផ្លាស់ប្តូរ​ជីវិត​យើង​ក្នុង​របៀប​ដ៏​អស្ចារ្យ​ជា​ច្រើន ។ ចេញ​ពី​ការសាកល្បង និង​សមិទ្ធផល​របស់​ពួកគាត់ នោះ​យើង​ទទួល​បាន​សេចក្តី​ជំនឿ និង​ភាព​រឹងមាំ ។ ចេញ​ពី​សេចក្តីស្រឡាញ់ និង​ការលះបង់​របស់​ពួកគាត់ នោះ​យើង​រៀន​អភ័យទោស និង​បន្ត​បោះជំហាន​ទៅមុខ ។ កូនៗ​របស់​យើង​ក្លាយជាមនុស្សមាន​ភាពអត់ធន់ ។ យើង​ទទួល​បាន​ការការពារ និង​អំណាច ។ ចំណងជាមួយ​បុព្វការីជន​បង្កើន​ភាព​ស្និទ្ធស្នាល​ក្នុង​គ្រួសារ អំណរគុណ អព្ភូតហេតុ ។ ចំណង​បែប​នោះ​អាច​នាំ​ជំនួយ​មក​ពី​ផ្នែក​ម្ខាង​ទៀត​នៃ​វាំងនន ។ ( « យើង​មាន​ប្រវត្តិ​រៀងៗខ្លួន » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៤៥ )

រូបតំណាង​ស្លាកពង្សប្រវត្តិ គ្រួសារ

តើ​ដំណើររឿង​អ្វីខ្លះ​អំពី​បុព្វការីជន​ដែល​បាន​ផ្ដល់​ពរជ័យ​ដល់​ជីវិត​អ្នក ?

អែលឌើរ ហ្គង បាន​បន្ដ​ផ្ដល់​យោបល់​ដូចខាងក្រោម ដើម្បី​ជួយ​យើង​ឲ្យ​ទទួលបាន​បទពិសោធន៍​មកពី​ពរជ័យ​នៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

អែលឌើរ ហ្គើរីត ដបុលយូ ហ្គង

ទីមួយ … [ ប្រមូល​រូបថត និង​ប្រវត្តិ​របស់​គ្រួសារ និង​បុព្វការីជន​របស់អ្នក ] សូម​ធ្វើ​ឲ្យ​អនុស្សាវរីយ​របស់​ពួកគាត់​ក្លាយ​ជា​ការពិត ។ សូម​កត់ត្រា​ឈ្មោះ បទពិសោធន៍ កាលបរិច្ឆេទ​សំខាន់ៗ​របស់​ពួកគាត់ ។ ពួកគាត់​ជា​គ្រួសារ​របស់​បងប្អូន—ជា​គ្រួសារ​ដែល​បងប្អូន​មាន និង​ចង់​បាន ។ …

ទីពីរ សូម​ឲ្យ​ការស្វែងរក​ពង្សប្រវត្តិ​ធ្វើ​ឡើង​ដោយ​ចេតនា និងដុះ​ចេញពី​ចិត្ត ។ [ ឧទាហរណ៍ ] ទូរសព្ទ​ទៅរក​ជីដូន​របស់​បងប្អូន ។ … រៀន និង​ទទួល​ស្គាល់​កេរដំណែល​គ្រួសារ​បងប្អូន​ដោយ​អំណរគុណ និង​ស្មោះត្រង់ ។ មានចិត្តសាទរ និង​វិជ្ជមាន បើ​ចាំបាច់ សូម​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​អាច​ធ្វើ​បាន​ដោយ​រាបសា​ដើម្បី​បញ្ឈប់​អ្វី​ដែល​អវិជ្ជមាន ។ សូម​ឲ្យ​រឿង​ល្អៗ​ចាប់ផ្តើម​ជាមួយ​បងប្អូន ។

ទីបី ចូល​ទៅកាន់​គេហទំព័រ FamilySearch.org ។ ទាញ​យក​កម្មវិធី​នេះ​ដាក់លើ​ទូរសព្ទដៃ [ ដូចជា មែកធាង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ និង​កម្រង​អនុស្សាវរីយ៍​ស្រាវជ្រាវ​ក្រុមគ្រួសារ​ជាដើម ] ។ កម្មវិធី​ទាំង​នេះ​ឥត​គិតថ្លៃ ហើយ​សប្បាយ ។ សូម​ស្វែងរក សូមភ្ជាប់ សូម​ធ្វើ​ជា​កម្មសិទ្ធិ ។ សូម​មើល​ថា តើ​អ្នក​មាន​ជាប់​សាច់ញាតិ​នឹង​មនុស្ស​នៅក្នុង​បន្ទប់​ដែរ​ឬទេ តើ​វា​ងាយ​ស្រួល និង​រីករាយ​យ៉ាង​ណា​ក្នុង​ការបន្ថែម​ឈ្មោះ​ទៅ​លើ​មែក​ធាង​គ្រួសារ​នៅ​រស់​របស់​បងប្អូន ។ …

ទីបួន សូម​ជួយ​បង្រួបបង្រួម​ក្រុមគ្រួសារ​អស់កល្ប​ជានិច្ច ។ … មាន​វិញ្ញាណនៅ​ផ្នែក​ម្ខាង​ទៀត​នៃ​វាំងនន​ច្រើន​ជាង​នៅ​ផ្នែក​ខាង​នេះ ។ កាលណា​មាន​ព្រះវិហារ​បរិសុទ្ធ​ច្រើន​កន្លែង​នៅ​កាន់​តែ​ជិត​យើង សូម​ផ្ដល់​ឱកាស​ដល់​អស់​អ្នក​ដែល​រង់ចាំ​ទទួល​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ( « យើង​មាន​ប្រវត្តិ​រៀងៗខ្លួន » ទំព័រ ៤៥; បាន​បន្ថែម​អក្សរ​ដិត )

រូបតំណាង​ស្លាកពង្សប្រវត្តិ គ្រួសារ

ការសិក្សា​ស៊ីជម្រៅ ៖ ប្រសិន​បើ​មិនមាន​ព្រះវិហារ​បរិសុទ្ធ​នៅ​ជិត​អ្នក​ទេ​នោះ សូម​កុំ​ព្រួយ​អី ។ សូម​មើល​វីដេអូ « សេចក្តីណែនាំ​ភាពជា​អ្នក​ដឹកនាំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ឆ្នាំ២០២៤ » ចាប់ពី​នាទីទី ១៧:៥៤ ដល់ ២០:១២ ។

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

បណ្ណាល័យ​ពង្សប្រវត្តិ

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ដាក់​គោលដៅ​ដើម្បី​ក្លាយ​កាន់តែ​ដូច​ព្រះអង្គសង្គ្រោះ​ដោយ​ការចូលរួម​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។ សូម​ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ដឹកនាំ​អ្នក ។ សូម​ប្រើ​ការណែនាំ​មកពី​អែលឌើរ ហ្គង និង​សំណួរ​ខាងក្រោម​ដើម្បី​ជួយ​អ្នក​ចាប់ផ្ដើម ៖

  • តើ​ដោយ​របៀបណា និង​ពេលណា​ដែល​អ្នក​នឹង​ធ្វើ​កិច្ចការ​ពង្សប្រវត្ដិ ?

  • តើ​នរណា​ដែល​អាច​ជួយ​អ្នក​បាន ?

  • តើ​ការអនុវត្ត​នេះ​អាច​ជួយ​អ្នក​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ​បាន​យ៉ាង​ដូចម្ដេច ?

ការសិក្សា​ស៊ីជម្រៅ ៖ សម្រាប់​គំនិត​បន្ថែម សូម​មើល​អត្ថបទ « Family History Is for Everyone: 9 Fun Ways to Participate » ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ដាក់​គោលដៅ​មួយ​ដើម្បី​កាន់តែ​ប្រែក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ ដោយ​ការចូលរួម​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • គោលដៅ​ដែល​អ្នក​បាន​ដាក់​ដើម្បី​ក្លាយ​កាន់តែ​ដូចជា​ព្រះអង្គសង្គ្រោះ ដោយ​ការចូលរូម​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្ដិ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?