ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២០២ ៖ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ធ្វើ​សេចក្ដីសញ្ញា​ដើម្បី​គោរពតាម​ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ និង​ពលិកម្ម—សេចក្ដីសញ្ញា​ដើម្បី​គោរព​តាម​ព្រះ ហើយ​ធ្វើ​ពលិកម្ម​សម្រាប់​ទ្រង់


យុវវ័យ​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ

ការរៀបចំខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ៖ មេរៀន​ទី ២០២

នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ធ្វើ​សេចក្ដីសញ្ញា​ដើម្បី​គោរពតាម​ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ និង​ពលិកម្ម

សេចក្ដីសញ្ញា​ដើម្បី​គោរព​តាម​ព្រះ ហើយ​ធ្វើ​ពលិកម្ម​សម្រាប់​ទ្រង់

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

នៅ​ភាគខាង​ជើង​ប្រទេស​អៀរឡង់ ស្ពាន​យោល ខារីក អេ រីដ គឺ​ត្រូវ​បាន​ធ្វើឡើង​ពី​ខ្សែ​លួស​រាប់ពាន់​ខ្សែ ដែល​បាន​វេញ​ត្របាញ់ និង​ចង​ភ្ជាប់​គ្នា ។ ខណៈ​ដែល​ខ្សែ​លួស​តែ​មួយ​អាច​នឹង​ដាច់ ខ្សែ​របស់​ស្ពាន​នោះ​គឺ​ត្រូវបាន​រចនា និង​ធ្វើ​តេស្ដ​ដើម្បី​ទ្រ​ទម្ងន់​ដល់​១០​តោន ។ ដូច​នៅពេល​ដែល​ខ្សែលួស​ត្រូវបាន​ចង​ភ្ជាប់​គ្នា​ដើម្បី​ធ្វើជា​ខ្សែលួស​ដែល​មាំជាង និង​មាន​សុវត្ថិភាព​ជាង នោះ​សេចក្ដី​សញ្ញា​ដែល​អ្នក​ធ្វើ​ជាមួយ​ព្រះ​ចងភ្ជាប់​អ្នក​ទៅនឹង​ទ្រង់ ផ្ដល់​កម្លាំង​ខាង​វិញ្ញាណ និង​សុវត្ថិភាព​កាន់តែ​ច្រើន នៅពេល​អ្នក​ធ្វើ​ដំណើរ​ក្នុង​ជីវិត ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ និង​ពលិកម្ម​ដែល​យើង​ធ្វើ​សេចក្ដីសញ្ញា​ដើម្បី​រក្សា​នៅក្នុង​ពិធីបរិសុទ្ធ ។

រៀន​អំពី​របៀប​ធ្វើ

គោលបំណង​នៃ​ព្រះវិហារ​បរិសុទ្ធ

នេះ​គឺជា​កាលៈទេសៈ​លំបាក​មួយ​ចំនួន​ដែល​បុគ្គល​ទាំងឡាយ​អាច​ប្រឈម​មុខ​នៅក្នុង​ជីវិត ដែល​អាច​នាំ​ពួកគេ​ឲ្យ​រក្សា​គម្លាត​ពី​ព្រះ ។

  • ការលែងលះ​គ្នា

  • ជំងឺ

  • ការប្ដូរ​ទីលំនៅ

  • ការបាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់

យុវនារី​ម្នាក់​ឈរ​នៅក្បែរ​បង្អួច ហើយ​កំពុង​សម្លឹង​មើល​ទៅ​ក្រៅ ។

តើ​អ្នក​អាច​គិត​ដល់​ការលំបាក​ផ្សេងៗទៀត ដែល​អាច​នាំ​នរណា​ម្នាក់​ឲ្យ​ចាក​ឆ្ងាយ​ពី​ព្រះ​ដែរ​ឬ​ទេ ? សេចក្ដី​សញ្ញា​ដែល​អ្នក​ធ្វើ​ជាមួយ​ព្រះ​មិនបាន​ដោះលែង​អ្នក​ពី​កាលៈទេសៈ​លំបាក​ទេ ប៉ុន្ដែ​សេចក្ដី​សញ្ញា​របស់​អ្នក​អាច​មាន​សារៈសំខាន់​នៅក្នុង​ការជួយ​អ្នក​ឲ្យ​នៅ​ជិត​ព្រះ ។

អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ចែកចាយ​ពី​របៀប​ដែល​ការធ្វើ​សេចក្តីសញ្ញា​ជាមួយ​ព្រះ​អាច​ផ្ដល់​ពរ​ដល់​អ្នក ៖

អែលឌើរ ឌែល ជី រិនឡាន់

សេចក្ដីសញ្ញា​នីមួយៗ​បន្ថែម​ចំណង​មួយ ដោយ​នាំ​ឲ្យ​យើង​កាន់តែ​ខិតជិត និង​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ ។

… នៅពេល​យើង​ប្រឈមមុខ​នឹង​ឧបសគ្គ​ក្នុង​ជីវិត លទ្ធភាព​ដែល​ធ្វើ​ឲ្យ​យើង​ឃ្លាតឆ្ងាយពី​ព្រះ​គឺ​នឹង​ថយចុះ ។ ( « Stronger and Closer Connection to God Through Multiple Covenants » [ ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ​យ៉ង់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ] ទំព័រ ២, ៣ នៅលើ​គេហទំព័រ speeches.byu.edu )

យើង​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ជា​ផ្នែក​នៃ​អំណោយទាន​ពិសិដ្ឋ​នៅក្នុង​ព្រះវិហារបរិសុទ្ធ ។ ដោយ​ជា​ផ្នែក​នៃ​អំណោយទាន​ពិសិដ្ឋ នោះ​យើង​បាន​ធ្វើ​សេចក្ដី​សញ្ញា​ដើម្បី​គោរពតាម​ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ និង​ពលិកម្ម ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ព្រហ្មចារីភាព និង​ការថ្វាយ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ២៧.២ ) ។ មេរៀន​នេះ​ផ្តោតលើ​ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ និង​ពលិកម្ម ។

ការសិក្សា​ស៊ីជម្រៅ ៖ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​អំណោយទាន​ពិសិដ្ឋ សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ២៧.២ នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ និង​ពលិកម្ម

ព្រះវិហារ​បរិសុទ្ធ ប្រេស្តុន អង់គ្លេស

រូបតំណាង​សៀវភៅ​កត់ចំណាំមិនថា​អ្នក​មាន​ផែនការ​ដើម្បី​ធ្វើ​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​នៅ​ឆាប់ៗ​នេះ ឬ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នោះ​ទេ ការចំណាយ​ពេល​ដើម្បី​យល់​សេចក្ដី​សញ្ញា​ទាំងនេះ​ឥឡូវ​នេះ អាច​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ថា​បាន​ត្រៀមខ្លួន​រួចរាល់ ហើយ​មាន​ទំនុកចិត្ដ​កាន់តែ​ខ្លាំង នៅពេល​ប្រឈមមុខ​នឹង​ការលំបាក ។ សូម​ប្រើ​សំណួរ និង​ធនធាន​ខាងក្រោម​ដើម្បី​សិក្សា​អំពី​ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្ដិ និង​ពលិកម្ម ។ សូម​កត់ត្រា​អ្វី​ដែល​អ្នក​រៀន​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ។

ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ

តើ​វា​គឺជា​អ្វី ?

  • អ័ប្រាហាំ ៣:២៤–២៥ ( អ័ប្រាហាំ​មើលឃើញ​ការនិមត្តិ​មួយ​អំពី​ជីវិត​មុនផែនដី ហើយ​រៀន​ពីគោលបំណង​សំខាន់​មួយ​សម្រាប់​ការបង្ក​បង្កើត​ផែនដី ) ។

  • ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ពន្យល់ថា​ជា​ផ្នែក​មួយ​នៃ​ការរក្សា​សេចក្តីសញ្ញា ដើម្បី​រស់នៅតាម​ក្រឹត្យវិន័យ​នៃ​ការគោរពប្រតិបត្តិ នោះ​យើង​ខិតខំ​រក្សា​ព្រះ​បញ្ញត្តិ​របស់​ព្រះវរបិតាសួគ៌ ( សូមមើល ២៧.២ ) ។

រូបតំណាង​ស្លាក ហេតុអ្វី​បានជា​យើង​គួរធ្វើ​សេចក្តីសញ្ញា​ដើម្បី​រក្សាវា ? សូម​ដាក់​ស្លាក​វគ្គបទគម្ពីរ​ទាំងនេះ​ថា « សេចក្ដី​សញ្ញា » ។ ( សូម​រើស​យក​ជម្រើស​ពីរ ឬ​ច្រើន ) ។

  • និក្ខមនំ ១៩:៥–៦

  • ចោទិយកថា ២៨:១–៦

  • យ៉ូហាន ១៤:១៥

  • ម៉ូសាយ ២:៤១

រូបតំណាង​គូសសម្គាល់ តើ​មាន​គំរូ​នៃ​ការគោរព​ប្រតិបត្តិ​របស់​ព្រះអង្គសង្រ្គោះ​អ្វីខ្លះ ? សូម​គូស​ចំណាំ​អ្វី​ដែល​អ្នក​រៀន​អំពី​ការគោរព​ប្រតិបត្ដិ​មកពី​ព្រះអង្គ​សង្គ្រោះ ។ ( សូម​រើស​យក​វគ្គ​បទគម្ពីរ​ពីរ ឬ​ច្រើន ) ។

សូម​ពិចារណា​ពី​មូលហេតុ​ដែល​ព្រះយេស៊ូវគ្រីស្ទ​ស្ម័គ្រ​ព្រះទ័យ​គោរព​តាម​ព្រះវរបិតា​របស់​ទ្រង់ ។ សូម​គិត​អំពី​របៀប​ដែល​គំរូ​របស់​ទ្រង់​អាច​ជួយ​អ្នក​ឲ្យ​គោរព​ប្រតិបត្ដិ​កាន់តែ​ខ្លាំង​ឡើង ។

ក្រឹត្យវិន័យ​នៃ​ពលិកម្ម

រូបតំណាង​ស្លាកតើ​វា​គឺជា​អ្វី ? សូម​ដាក់​ស្លាក​វគ្គ​បទគម្ពីរ​ទាំងនេះ​ថា « ពលិកម្ម » ។

ហេតុអ្វី​បានជា​យើង​គួរធ្វើ​សេចក្តីសញ្ញា​ដើម្បី​រក្សាវា ?

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ បាន​បង្រៀន ៖

16:31
ប្រធាន ដាល្លិន អេក អូក

ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ចាត់ទុក​ការបូជា​ពេល​វេលា និង​ធនធាន​របស់​ខ្លួន ថា​ជា​ផ្នែក​នៃ​ការរៀន និង​ការ​ធ្វើ​ឲ្យ​ស័ក្ដិសម​សម្រាប់​ភាព​អស់កល្បជានិច្ច ។ នេះ​ជា​សេចក្ដី​ពិត​ដែល​បាន​បើក​សម្ដែង​ក្នុង ការបង្រៀន​ពី​សេចក្ដី​ជំនឿ ( Lectures on Faith ) ដែល​បាន​បង្រៀន​ថា « សាសនា​ដែល​មិន​តម្រូវ​ឲ្យ​មាន​ការបូជា​អ្វី​ទាំងអស់ គឺ​មិន​ដែល​មាន​អំណាច​គ្រប់គ្រាន់ ដើម្បី​បង្កើត​ជំនឿ​ដែល​ចាំបាច់​ដល់​ជីវិត និង​សេចក្ដី​សង្គ្រោះ​នោះទេ ។ … វា [ គឺ ] តាមរយៈ​ការបូជា​នេះ​ប៉ុណ្ណោះ ដែល​ព្រះ​បាន​តែងតាំង​មនុស្ស​នោះ​ឲ្យ​រីករាយ​ជាមួយ​នឹង​ជីវិត​ដ៏​អស់កល្ប​ជានិច្ច » ។

ដូចជា​ការបូជា​ដ៏​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​ជា​ចំនុច​កណ្ដាល​នៃ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​នោះ​យើង​ជា​អ្នក​ដើរ​តាម​ព្រះគ្រីស្ទ ត្រូវតែ​ធ្វើ​ការបូជា​ផ្ទាល់ខ្លួន ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​គោលដៅ​ដែល​ផែនការ​នោះ​ផ្ដល់​ដល់​យើង ។ ( « Sacrifice » Liahona ខែឧសភា ឆ្នាំ២០១២ ទំព័រ ២២ )

រូបតំណាង​ស្លាកពលិកម្ម ផែនការ​នៃ​សេចក្តី​សង្រ្គោះ

រូបតំណាង​កត់​ចំណាំ តើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ពលិកម្ម​អ្វីខ្លះ​សម្រាប់​យើង ? សូម​សរសេរ​កំណត់ចំណាំ​មួយ​នៅជាប់​នឹង​វគ្គ​បទគម្ពីរ​នេះ អម​ជាមួយ​នឹង​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម​នេះ ។

  • យ៉ូហាន ៣:១៦; ១០:១១, ១៧–១៨

  • តើ​ការរក្សា​ក្រឹត្យវិន័យ​នៃ​ពលិកម្ម​អាច​ជួយ​អ្នក​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ​បាន​យ៉ាង​ដូចម្ដេច ?

ការសិក្សា​ស៊ីជម្រៅ ៖ ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ អតីត​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​ចែកចាយ​បទពិសោធន៍​របស់​គាត់​នៅក្នុង​ការរៀបចំ​ខ្លួន​ដើម្បី​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ( សូម​មើល « ចុះ​សេចក្ដីសញ្ញា​ជាមួយព្រះ​ដើម្បី​ពង្រឹង ការពារ និង​រៀបចំ​យើង​សម្រាប់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៦៦–៦៩ ) ។

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

ព្រះយេស៊ូវគ្រីស្ទ

រូបតំណាង​ចែកចាយសូម​រៀបចំ​ពេល​មួយ​ដើម្បី​ពិភាក្សា​សំណួរ​ខាងក្រោម​ជាមួយ​ឪពុក ឬ​ម្ដាយ ឬ​អ្នក​ដឹកនាំ ។ ប្រសិនបើ​ពួកគាត់​ពុំ​មាន​ពេល​ទេ សូម​ជញ្ជឹងគិត និង​កត់ត្រា​គំនិត​របស់​អ្នក​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ។

  • តើ​ការគោរព​តាម​ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ និង​ពលិកម្ម​អាច​ជួយ​អ្នក​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​ការលះបង់​អ្វីខ្លះ​ដែល​អ្នក​អាច​ត្រូវ​ធ្វើ​ដើម្បី​រស់នៅ​តាម​ក្រឹត្យវិន័យ​ទាំង​នេះ ?

  • តើ​ការ​ធ្វើ​សេចក្ដីសញ្ញា​ដើម្បី​គោរព​តាម​ក្រឹត្យវិន័យ​ទាំងពីរ​នេះ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​អាច​ជួយ​យើង​ខិត​ទៅ​ជិត និង​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ​បាន​យ៉ាង​ដូចម្ដេច ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ និង​ពលិកម្ម​ដែល​យើង​ធ្វើ​សេចក្ដីសញ្ញា​ដើម្បី​រក្សា​នៅក្នុង​ពិធីបរិសុទ្ធ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • អ្វី​ដែល​អ្នក​ចង់​ឲ្យ​មិត្ដ​ម្នាក់​ដឹង​អំពី​ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្ដិ និង​ពលិកម្ម ដែល​យើង​ធ្វើ​សេចក្ដី​សញ្ញា​ដើម្បី​រក្សា​នៅក្នុង​ពិធីអំណោយទាន​ពិសិដ្ឋ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?

កំណត់​ចំណាំ

  1. សូមមើល « What Is Wire Rope? Understanding the Specifications and Construction » Mazzella Companies បាន​ចូល​អាន​នៅ​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នៅលើ​គេហទំព័រ https://www.mazzellacompanies.com/learning-center/what-is-wire-rope-specifications-classifications-construction/

  2. សូមមើល « Carrick-a-Rede Rope Bridge » Irish Tourism បាន​ចូល​អាន​នៅ​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នៅលើ​គេហទំព័រ https://www.irishtourism.com/carrick-a-rede-rope-bridge#:~:text=A%20version%20of%20the%20bridge,as%20shelter%20during%20stormy%20weather ។