ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២០១ ៖ ព្រះយេស៊ូវគ្រីស្ទ​គឺជា​ចំណុច​សំខាន់​នៅ​ក្នុង​ការថ្វាយបង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ​ទាំងអស់—« ដើម្បី​ឲ្យ​យើង​បាន​នៅ​កណ្តាល​គេ »


ព្រះវិហារ​បរិសុទ្ធ សលត៍ លេក

ការរៀបចំខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ៖ មេរៀន​ទី ២០១

ព្រះយេស៊ូវគ្រីស្ទ​គឺជា​ចំណុច​សំខាន់​នៅក្នុង​ការថ្វាយបង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ​ទាំងអស់

« ដើម្បី​ឲ្យ​យើង​បាន​នៅ​កណ្តាល​គេ »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ដែក​ឈាន​ពណ៌​ប្រផេះ​នៅជិត​នឹង​ប្រអប់​ស្បែក​ពណ៌​ត្នោត

រូបមន្ត​សម្រាប់​ផ្ចិត​សមីកា​រង្វង់​គឺ (x−h)2+(y−k)2=r2 ដែល (h, k) គឺជា​កូអរដោនេ​នៃ​ផ្ចិត ហើយ r គឺជា​កាំ ។ រូបមន្ត​នេះ​អាច​ត្រូវបាន​ប្រើ​ក្នុង​ការសាងសង់ វិស្វកម្ម ការរចនា គណិតវិទ្យា និង​ការកំណត់​ផែនទី ។

សមីការ​នេះ​បង្ហាញ​ថា ចំណុច​ទាំងអស់​នៅលើ​ខ្សែ​រង្វង់​គឺ​មាន​ចម្ងាយ​ដូចគ្នា​ពី​ផ្ចិត (h, k) ។ ចម្ងាយ​នេះ​រក្សា​រង្វង់​ឲ្យ​មាន​តុល្យភាព​ឥតខ្ចោះ​នៅជុំវិញ​ផ្ចិត​របស់​វា ។ ស្រដៀងគ្នា​ដែរ ពាក្យ « ដំណាក់​នៃ​ព្រះ​អម្ចាស់ » នៅលើ​ព្រះវិហារ​បរិសុទ្ធ​នីមួយៗ​រំឭក​យើង​ថា គ្រប់​អ្វី​ទាំងអស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​គឺ​ផ្ដោតលើ​ព្រះយេស៊ូវគ្រីស្ទ ។

ពេញ​មួយ​មេរៀន​នៅ​ថ្ងៃ​នេះ សូម​កត់ត្រា​ចំណាប់​អារម្មណ៍ ដែល​អ្នក​ទទួល​បាន​ពី​ព្រះវិញ្ញាណ ដែល​បង្កើន​នូវ​បំណងប្រាថ្នា​របស់​អ្នក ដើម្បី​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​នូវ​បំណង​ប្រាថ្នា​ចូល​ទៅ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ដំណាក់​របស់​ទ្រង់​កាន់តែ​ខ្លាំង​ឡើង ។

រៀន​អំពី​របៀប​ធ្វើ

ដំណាក់​នៃ​ព្រះអម្ចាស់

សូម​មើល​វីដេអូ « Mormon Temples » ( ១:៤០ ) ឬ​អាន​ការពិពណ៌នា​ខាងក្រោម​នេះ ។

1:40
សេចក្ដីចម្លង​រោងឧបោសថ​អ៊ីស្រាអែល​ពី​បុរាណ

រោងឧបោសថ​គឺជា​ដំណាក់​ទីមួយ​របស់​ព្រះ ឬ​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​លើកឡើង​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ( ប្រមាណ​ឆ្នាំ១៣០០ មុន គ.ស. ) ។ រោងឧបោសថ​នោះ​គឺជា​រចនាសម្ព័ន្ធ​ចល័ត​មួយ​សម្រាប់​ពួក​សាសន៍​អ៊ីស្រាអែល ពេល​ពួកគេ​ធ្វើ​ដំណើរ​ក្នុង​ទីរហោស្ថាន ។

ព្រះវិហារ​បរិសុទ្ធ​របស់​សាឡូម៉ូន

ព្រះវិហារ​បរិសុទ្ធ​របស់​សាឡូម៉ូន​គឺជា​ដំណាក់​អចិន្ត្រៃយ៍​នៃ​ព្រះអម្ចាស់​ដែល​បាន​សាងសង់​នៅ​ក្រុង​យេរូសាឡិម ( ប្រមាណ​ឆ្នាំ១០០០ មុន គ.ស. ) ។ ក្រោយ​មក ព្រះវិហារ​បរិសុទ្ធ​នេះ​ត្រូវ​បាន​បំផ្លាញ និង​សាងសង់​ឡើង​វិញ ( ប្រមាណ​ឆ្នាំ៥០០ មុន គ.ស. ) ។ រាល់​ពេល​ដែល​ព្រះអម្ចាស់​បានបញ្ជា​រាស្រ្ត​របស់​ទ្រង់​ឲ្យ​សាងសង់​ដំណាក់​មួយ​ថ្វាយ​ទ្រង់​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ទ្រង់​បានចែកចាយ​ការសន្យា​ស្រដៀង​គ្នា​នេះ ។

រូបតំណាង​គូសសម្គាល់សូម​អាន​វគ្គ​បទគម្ពីរ​ដូច​ខាងក្រោម​នេះ ។ សូម​គូស​សម្គាល់​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា​ចំពោះ​ប្រជាជន​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ ប្រសិនបើ​ពួកគេ​សាងសង់​ដំណាក់​មួយ​សម្រាប់​ទ្រង់ ។

  • និក្ខមនំ ២៥:៨ ( ម៉ូសេ និង​រោងឧបោសថ )

  • ពង្សាវតារក្សត្រ ទី១ ៦:១២–១៣ ( ព្រះវិហារ​បរិសុទ្ធ​របស់​សាឡូម៉ូន )

  • ហាកាយ ២:៧ ( សូរ៉ូបាបិល​កសាង​ព្រះវិហារ​បរិសុទ្ធ​ឡើងវិញ )

ការសន្យា​មួយ​ក្នុង​ចំណោម​ការសន្យា​ជាច្រើន​ដែល​ព្រះអម្ចាស់​បាន​ធ្វើ គឺថា​ប្រសិនបើ​បុត្រា​បុត្រី​របស់​ទ្រង់​សាងសង់​ដំណាក់​របស់​ទ្រង់ នោះ​ទ្រង់​នឹង « នៅ​កណ្ដាល​គេ » ( និក្ខមនំ ២៥:៨ ) ។ ឃ្លា « នៅ​កណ្ដាល​គេ » អាច​សំដៅ​លើ​បទពិសោធន៍​នៃ​ការមាន​អារម្មណ៍​នៃ​វត្ដមាន​របស់​ព្រះអម្ចាស់ ឬ​ការទទួល​បាន​ព្រះចេស្ដា​របស់​ទ្រង់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​នៅពេល​យើង​ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​ជាមួយ​ទ្រង់ ហើយ​ថ្វាយបង្គំ​ទ្រង់ និង​បម្រើ​ទ្រង់​នៅក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បន្ដ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ជា​ទី​ដែល​ព្រះអម្ចាស់​អាច​គង់នៅ ។

នៅពេល​មាន​ប្រសាសន៍​អំពី​ព្រះវិហារ​បរិសុទ្ធ អែលឌើរ អាឡែន ឌី ហែនី នៃ​ពួក​ចិតសិប​នាក់ បាន​បង្រៀន ៖

អែលឌើរ អាឡែន ឌី ហែនី

[ ព្រះយេស៊ូវ​គ្រីស្ទ ] គឺជា​មូលហេតុ​ដែល​យើង​មក​ព្រះវិហារ​បរិសុទ្ធ ។ ទ្រង់​គឺជា​អង្គ​ដែល​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ជួប​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ទ្រង់​គឺជា​ចំណុច​កណ្ដាល​នៃ​រាល់​និមិត្តសញ្ញា រាល់​ពិធីបរិសុទ្ធ រាល់​សេចក្តីសញ្ញា និង​រាល់​សេចក្តីសង្ឃឹម​សម្រាប់​ទទួល​បាន​ពរជ័យ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ការស្វែងរក​ព្រះយេស៊ូវ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​អនុញ្ញាត​ឲ្យ​យើង​យល់​ពី​មូលហេតុ​ដែល​យើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង​មូលហេតុ​ដែល​យើង​គួរតែ​ត្រឡប់​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ​វិញ ។ ( « Meeting Jesus in the House of the Lord » [ ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ នា​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ] ទំព័រ ៦ នៅលើ​គេហទំព័រ speeches.byu.edu )

តើ​ការដឹង​ថា ព្រះវិហារ​បរិសុទ្ធ​គឺ​ដំណាក់​នៃ​ព្រះអម្ចាស់​ជះឥទ្ធិពល​ដល់​អារម្មណ៍​របស់​អ្នក​អំពី​ការទៅ​ទីនោះ​យ៉ាង​ដូចម្ដេច ?

ពរជ័យ​ពី​ការថ្វាយបង្គំ​ព្រះអម្ចាស់​នៅក្នុង​ដំណាក់​របស់​ទ្រង់

វិធី​មួយ​ដើម្បី​មើលឃើញ​ភស្ដុតាង​ថា ព្រះវិហារ​បរិសុទ្ធ​គឺជា​កន្លែង​ដែល​យើង​អាច​ទទួល​អារម្មណ៍​នៃ​វត្ដមាន និង​ព្រះចេស្ដា​នៃ​ព្រះអម្ចាស់​គឺ​តាមរយៈ​ពរជ័យ​ដែល​ទ្រង់​ប្រទាន​ឲ្យ នៅពេល​ដែល​យើង​ទៅ​ទី​នោះ ។ ពរជ័យ​ទាំងនេះ​អាច​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។

រូបតំណាង​សៀវភៅ​កត់ចំណាំប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ពី​របៀប​ដែល​ការទៅ​ដំណាក់​នៃ​ព្រះអម្ចាស់​អាច​នាំ​យើង​ខិត​កាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ធ្វើ​បញ្ជី​មួយ​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក​អំពី​ពរជ័យ​ដែល​ទ្រង់​បាន​សន្យា ៖

ប្រធាន រ័សុល អិម ណិលសុន

ចំពោះ​អ្នក​ដែល​បម្រើ និង​ថ្វាយបង្គំ​នៅ​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ … អាច រំពឹង ថា​នឹង​ទទួល​បាន​ចម្លើយ​ចំពោះ​ការអធិស្ឋាន វិវរណៈ​ផ្ទាល់​ខ្លួន មានសេចក្ដី​ជំនឿ​កាន់តែ​ខ្លាំង មាន​ភាពរឹងមាំ មាន​ការលួងលោមចិត្ត បង្កើន​ចំណេះដឹង និង​បង្កើន​អំណាច ។

ពេលវេលា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​ជួយ​បងប្អូន​ឲ្យ គិត​ដល់​សេឡេស្ទាល និង​ចាប់​យក​ចក្ខុវិស័យ​ថា​បងប្អូន​ជា​នរណា​ពិត​ប្រាកដ បងប្អូន​អាចប្រែ​ក្លាយ​ជា​យ៉ាងណា និង​ប្រភេទ​នៃ​ជីវិត​ដែល​បងប្អូន​អាច​មាន​ជារៀង​រហូត ។ ការថ្វាយ​បង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់​នឹង​អភិវឌ្ឍ​របៀប​ដែល​បងប្អូន​មើល​មក​ខ្លួន​ឯង និង​របៀប​ដែល​បងប្អូន​ចុះចូល​ក្នុង​ផែនការ​ដ៏​អស្ចារ្យ​របស់​ព្រះ ។ ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​ថា …

បង​ប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់​នេះ​ជា​ការ​សន្យា​របស់​ខ្ញុំ ។ គ្មាន​អ្វី​នឹង​ជួយ​បងប្អូន ច្រើនជាង ការថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់​តាម​ដែល​កាលៈទេសៈ​របស់​បងប្អូន​អនុញ្ញាត​ឲ្យ ដើម្បី​កាន់​ដំបង​ដែក​យ៉ាង​ខ្ជាប់ខ្ជួន​ជានិច្ច​នោះទេ ។ គ្មាន​អ្វី​ដែល​នឹង​ការពារ​បងប្អូន ពេល​ដែល​បងប្អូន​ជួប​នឹង​ភាពងងឹត​នៃ​ពិភពលោក ជាង នេះនោះ​ទេ ។ គ្មាន​អ្វី​ដែល​នឹង​ពង្រឹង​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ឬ​ជួយ​បងប្អូន​ឲ្យ​យល់​ពី​ផែនការ​ដ៏​អស្ចារ្យ​របស់​ព្រះ ជាង នេះ​នោះ​ទេ ។ គ្មាន​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​បងប្អូន​ធូរស្រាល​ក្នុង​អំឡុង​ពេល​ឈឺចាប់ ជាង នេះនោះ​ទេ ។ គ្មាន​អ្វី​ដែល​នឹង​បើក​ស្ថានសួគ៌ ជាង នេះ​នោះ​ទេ ។ គ្មាន​ទាល់តែ​សោះ ! ( « រីករាយ​នៅក្នុង​អំណោយទាន​នៃ​កូនសោ​បព្វជិតភាព » លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ ១២១, ១២២ )

រូបតំណាង​ស្លាកការថ្វាយបង្គំ​ក្នុង​ព្រះវិហារបរិសុទ្ឋ ពរជ័យ​នៃ​ព្រះវិហារបរិសុទ្ឋ

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​បញ្ចប់​លំហាត់​ខាងក្រោម​នៅក្នុង​កំណត់ហេតុ​របស់​អ្នក ៖

  1. សូម​គិត ហើយ​កត់ត្រា​ពរជ័យ​បន្ថែម​នានា​ដែល​អ្នក​អាច​ទទួលបាន នៅពេល​អ្នក​ចូល​ទៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ។

  2. សូម​ជ្រើសរើស​ពរជ័យ​ពីរ ហើយ​ពន្យល់​ពី​របៀប​ដែល​ពរជ័យ​ទាំងនេះ​បាន​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​អ្នក ។

  3. សូម​កត់ត្រា​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​រៀបចំ​ខ្លួនអ្នក ដើម្បី​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ ហើយ​ខិត​កាន់តែ​ជិត​ព្រះអម្ចាស់ ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​នូវ​បំណង​ប្រាថ្នា​ចូល​ទៅ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ដំណាក់​របស់​ទ្រង់​កាន់តែ​ខ្លាំង​ឡើង ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • ពរជ័យ​មួយ ឬ​ពីរ​ដែល​អ្នក​បាន​រកឃើញ ។ សូម​រួម​បញ្ចូល​ពី​របៀប​ដែល​ពរជ័យ​នោះ​បាន​ជួយ​អ្នក​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះអម្ចាស់ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?