« ៧. គណៈប៊ីស្សព » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ ( ឆ្នាំ២០២៣ ) ។
« ៧. គណៈប៊ីស្សព » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ ។
៧.
គណៈប៊ីស្សព
៧.១
ប៊ីស្សព និងទីប្រឹក្សារបស់គាត់
ប៊ីស្សពកាន់កូនសោទាំងឡាយនៃបព្វជិតភាព ដើម្បីដឹកនាំកិច្ចការសាសនាចក្រនៅក្នុងវួដ ( សូមមើល ៣.៤.១ ) ។ គាត់ និងទីប្រឹក្សារបស់គាត់បង្កើតបានជាគណៈប៊ីស្សព ។
ប៊ីស្សពមានការទទួលខុសត្រូវដ៏សំខាន់ចំនួនប្រាំ ៖
-
គាត់គឺជាសង្ឃជាន់ខ្ពស់ជាអធិបតីនៅក្នុងវួដ ។
-
គាត់គឺជាប្រធានបព្វជិតភាពអើរ៉ុន ។
-
គាត់គឺជាចៅក្រមទូទៅមួយរូប ។
-
គាត់សម្របសម្រួលកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះ រួមមានទាំងការថែទាំដល់អ្នកខ្វះខាតផងដែរ ។
-
គាត់មើលការខុសត្រូវលើកំណត់ត្រា ហិរញ្ញវត្ថុ និងការប្រើប្រាស់សាលាប្រជុំ ។
ការទទួលខុសត្រូវដ៏សំខាន់បំផុតរបស់ប៊ីស្សពគឺ ត្រូវមើលថែជំនាន់ដែលកំពុងពេញវ័យនៅក្នុងវួដ ( កុមារ យុវវ័យ និងយុវមជ្ឈិមវ័យនៅលីវ ) ។ ដើម្បីឲ្យគាត់អាចផ្ចង់អារម្មណ៍លើការទទួលខុសត្រូវនេះបាន នោះគាត់ត្រូវផ្ទេរភារកិច្ចជាច្រើន ( សូមមើល ៤.២.៥ ) ។
៧.១.១
សង្ឃជាន់ខ្ពស់ជាអធិបតី
ប៊ីស្សពគឺជាថ្នាក់ដឹកនាំចម្បងខាងវិញ្ញាណរបស់វួដ ។
៧.១.១.១
អង្គការទាំងឡាយក្នុងវួដ និងកូរ៉ុមបព្វជិតភាព
ប៊ីស្សពមានការទទួលខុសត្រូវលើអង្គការសមាគមសង្គ្រោះ និងក្រុមយុវនារីវួដ ។ គាត់ចាត់ទីប្រឹក្សារបស់គាត់ឲ្យទទួលខុសត្រូវលើសាលាថ្ងៃអាទិត្យ និងអង្គការបឋមសិក្សា ព្រមទាំងកម្មវិធីវួដផ្សេងទៀត ។
ការទទួលខុសត្រូវរបស់ប៊ីស្សពលើកូរ៉ុមបព្វជិតភាពអើរ៉ុនមានចែងនៅក្នុង ៧.១.២ ។ ការទទួលខុសត្រូវរបស់គាត់លើកូរ៉ុមអែលឌើរមានចែងនៅក្នុង ៨.៣.១ ។
៧.១.១.២
ពិធីបរិសុទ្ធ និងការប្រសិទ្ធពរ
ប៊ីស្សពដឹកនាំការគ្រប់គ្រងពិធីបរិសុទ្ធ និងការប្រសិទ្ធពរនៅក្នុងវួដដូចខាងក្រោម ៖
-
ពិធីសាក្រាម៉ង់
-
ការដាក់ឈ្មោះ និងការប្រសិទ្ធពរទារក
-
ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ដល់កុមារក្នុងកំណត់ត្រាដែលមានអាយុ៨ឆ្នាំ ( សម្រាប់អ្នកផ្លាស់ប្រែចិត្តជឿ សូមមើល ៣១.២.៣.២ )
-
ការប្រគល់បព្វជិតភាពអើរ៉ុន និងការតែងតាំងតំណែងឌីកុន គ្រូ និងសង្ឃ
៧.១.១.៣
ក្រុមប្រឹក្សា និងការប្រជុំនានា
ប៊ីស្សពដឹកនាំក្រុមប្រឹក្សាវួដ និងក្រុមប្រឹក្សាយុវវ័យវួដ ( សូមមើល ២៩.២.៥ និង ២៩.២.៦ ) ។
គណៈប៊ីស្សពដាក់ផែនការការប្រជុំសាក្រាម៉ង់ និងការប្រជុំវួដដទៃទៀតដែលមានចែងនៅក្នុង ជំពូកទី ២៩ ។
៧.១.១.៤
ការហៅ និងការដោះលែង
ការទទួលខុសត្រូវរបស់ប៊ីស្សពសម្រាប់ការហៅទាំងឡាយ និងការដោះលែងមានចែងនៅក្នុង ជំពូកទី ៣០ ។
៧.១.២
ប្រធានបព្វជិតភាពអើរ៉ុន
ប៊ីស្សពមានការទទួលខុសត្រូវដូចខាងក្រោម ក្នុងនាមជាប្រធាននៃបព្វជិតភាពអើរ៉ុននៅក្នុងវួដ ។ ទីប្រឹក្សារបស់គាត់ជួយដល់គាត់ ។
-
គាំទ្រឪពុកម្ដាយនៅក្នុងការបង្រៀនយុវវ័យ ។
-
មើលការខុសត្រូវលើកូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ។ ប៊ីស្សពគឺជាប្រធានកូរ៉ុមសង្ឃ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:៨៧–៨៨ ) ។ ទីប្រឹក្សាទីមួយរបស់គាត់មានទំនួលខុសត្រូវលើកូរ៉ុមគ្រូ ។ ទីប្រឹក្សាទីពីររបស់គាត់មានទំនួលខុសត្រូវលើកូរ៉ុមឌីកុន ។
-
ប្រឹក្សាជាមួយប្រធានក្រុមយុវនារីវួដ ។
-
ជួបនឹងយុវវ័យម្នាក់ៗជាទៀងទាត់ ។
៧.១.៣
ចៅក្រមទូទៅ
ប៊ីស្សពគឺជាចៅក្រមទូទៅនៅក្នុងវួដ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:៧១–៧៤ ) ។ គាត់មានការទទួលខុសត្រូវដូចខាងក្រោម ៖
-
ជួយយុវវ័យ និងមជ្ឈិមវ័យឲ្យមានគុណសម្បត្តិគ្រប់គ្រាន់ ហើយមានភាពស័ក្តិសមក្នុងការកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។
-
ដឹកនាំការសម្ភាសនានាដូចមានចែងនៅក្នុង ៣១.២ ។
-
ជួបជាមួយសមាជិកវួដទាំងឡាយ ដែលស្វែងរកការណែនាំខាងវិញ្ញាណ ដែលមានបញ្ហាផ្ទាល់ខ្លួនជាទម្ងន់ ឬដែលបានប្រព្រឹត្តអំពើរំលងធ្ងន់ធ្ងរ ដោយការជួយពួកគេឲ្យទាញយកព្រះចេស្ដានៃការព្យាបាលរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
នៅក្រោមការដឹកនាំរបស់ប្រធានស្ដេក សូមប្រជុំក្រុមប្រឹក្សាសមាជិកភាពតាមការចាំបាច់ ។ សម្រាប់គោលការណ៍ណែនាំ សូមមើល ជំពូកទី ៣២ ។
៧.១.៤
ការសម្របសម្រួលកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះ
ប៊ីស្សពសម្របសម្រួលកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងរបស់ព្រះនៅក្នុងវួដ ( សូមមើល ជំពូកទី ១ ) ។ ទីប្រឹក្សារបស់គាត់ និងថ្នាក់ដឹកនាំវួដដទៃទៀតជួយដល់គាត់ ។
៧.១.៤.១
ការដឹកនាំកិច្ចខិតខំដើម្បីមើលថែសមាជិកដែលមានសេចក្ដីត្រូវការខាងសាច់ឈាម
សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលប៊ីស្សពមើលថែដល់អ្នកខ្វះខាត សូមមើល ២២.៦.១ ។
៧.១.៥
កំណត់ត្រា ហិរញ្ញវត្ថុ និងសាលាប្រជុំ
សម្រាប់ព័ត៌មានអំពីកំណត់ត្រា សូមមើល ជំពូកទី ៣៣ ។ សម្រាប់ព័ត៌មានអំពីហិរញ្ញវត្ថុ រួមទាំងដង្វាយមួយភាគក្នុងដប់ សូមមើល ជំពូកទី ៣៤ ។ សម្រាប់ព័ត៌មានអំពីសាលាប្រជុំ សូមមើល ជំពូកទី ៣៥ ។
៧.៣
លេខាប្រតិបត្តិវួដ និងជំនួយការលេខាប្រតិបត្តិវួដ
គណៈប៊ីស្សពផ្ដល់អនុសាសន៍ឲ្យអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកមួយរូប បម្រើជាលេខាប្រតិបត្តិវួដ ។
គាត់មានការទទួលខុសត្រូវដូចខាងក្រោម ៖
-
ជួបជាមួយគណៈប៊ីស្សព និងរៀបចំរបៀបវារៈតាមការចាត់តាំង ។
-
បម្រើជាសមាជិកម្នាក់ក្នុងក្រុមប្រឹក្សាវួដ ហើយចូលរួមការប្រជុំក្រុមប្រឹក្សាវួដ ។
-
ដាក់កាលវិភាគណាត់ជួបសម្រាប់គណៈប៊ីស្សព ។
៧.៤
ស្មៀនវួដ និងជំនួយការស្មៀនវួដ
ការទទួលខុសត្រូវរបស់ស្មៀនវួដ និងជំនួយការស្មៀនវួដមានចែងនៅក្នុង ៣៣.៤.២ ។