« ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ ( ឆ្នាំ២០២៣ ) ។
« ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ
១៦.
ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
កិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះផ្តោតទៅលើការទទួលខុសត្រូវចំនួនបួនដែលបានតែងតាំងដោយព្រះ ( សូមមើល ១.២ ) ។ ការទទួលខុសត្រូវទីមួយគឺការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ យើងរស់នៅតាមដំណឹងល្អនៅពេលយើង ៖
-
អនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
-
ប្រែចិត្តជារៀងរាល់ថ្ងៃ ។
-
ចុះសេចក្តីសញ្ញាជាមួយនឹងព្រះ នៅពេលយើងទទួលពិធីបរិសុទ្ធនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។
-
កាន់ខ្ជាប់ដរាបដល់ចុងបំផុតតាមរយៈការរក្សាសេចក្ដីសញ្ញាទាំងនោះ ។
ការរស់នៅតាមដំណឹងល្អមាននូវកត្តាផ្សេងទៀតនៃកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។