ក្បួនខ្នាត និង​ការហៅ
១៦. ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ


« ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ២០២៥ ) ។

« ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ក្បួនខ្នាត​ទូទៅ ។

គូស្វាមី​ភរិយា​កំពុង​អធិស្ឋាន

១៦.

ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ

កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ​ផ្តោត​ទៅលើ​ការទទួល​ខុសត្រូវ​ចំនួន​បួន​ដែលបាន​តែងតាំង​ដោយ​ព្រះ ( សូមមើល ១.២ ) ។ ការទទួល​ខុសត្រូវទីមួយ​គឺ​ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​រស់នៅ​តាម​ដំណឹងល្អ នៅពេល​យើង ៖

  • អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ប្រែចិត្ត​ជា​រៀង​រាល់​ថ្ងៃ ។

  • ចុះ​សេចក្តី​សញ្ញា​ជាមួយ​នឹង​ព្រះ នៅពេល​យើង​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ។

  • កាន់ខ្ជាប់​ដរាបដល់​ចុងបំផុត​តាមរយៈ​ការរក្សា​សេចក្ដី​សញ្ញា​ទាំងនោះ ។

ការរស់នៅ​តាម​ដំណឹងល្អ​មាននូវ​កត្តា​ផ្សេងទៀត​នៃ​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ ។ កត្តា​ទាំងនេះ​រួមមាន​ការមើលថែ​ដល់​អ្នក​ខ្វះខាត ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​ទទួលយក​ដំណឹងល្អ និង​ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។