ក្បួនខ្នាត និង​ការហៅ
៣៦. ការបង្កើត ការផ្លាស់ប្តូរ និង​ការដាក់​ឈ្មោះ​អង្គភាព​ថ្មី


« ៣៦. ការបង្កើត ការផ្លាស់ប្តូរ និង​ការដាក់​ឈ្មោះ​អង្គភាព​ថ្មី » ជម្រើសចេញ​មកពី​ក្បួនខ្នាតទូទៅ( ឆ្នាំ២០២៣ ) ។

« ៣៦. ការបង្កើត ការផ្លាស់ប្តូរ និង​ការដាក់​ឈ្មោះ​អង្គភាព​ថ្មី » ជម្រើសចេញ​មកពី​ក្បួនខ្នាតទូទៅក្បួនខ្នាត​ទូទៅ

បុរស​ម្នាក់​កំពុង​ឡើងនិយាយ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់

៣៦.

ការបង្កើត ការផ្លាស់ប្តូរ និង​ការដាក់​ឈ្មោះ​អង្គភាព​ថ្មី

៣៦.០

សេចក្ដីផ្ដើម

សមាជិក​សាសនាចក្រ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ជំនុំ ដោយ​ផ្អែក​ទៅ​លើ​ទី​កន្លែង​ដែល​ពួកគេ​រស់​នៅ ( សូមមើល ម៉ូសាយ ២៥:១៧–២៤ ) ។ ក្រុម​ជំនុំ​ទាំង​នេះ​គឺ​ចាំ​បាច់​សម្រាប់​ការរៀបចំ និង​ការធ្វើ​កិច្ចការ​របស់​សាសនាចក្រ​នៅ​ក្រោម​សិទ្ធិ​អំណាច​បព្វជិតភាព​ដ៏​ត្រឹមត្រូវ ។

ក្រុម​ជំនុំ​របស់​សាសនាចក្រ ( ក៏​ត្រូវ​បាន​ហៅ​ថា​ជា​អង្គភាព​ដែរ ) រួមមាន​ស្តេក មណ្ឌល វួដ និង​សាខា ។ អង្គភាព​ទាំងនេះ​ត្រូវបាន​បង្កើត​ឡើង បាន​ផ្លាស់ប្តូរ ឬ​បញ្ឈប់ ទៅតាម​តម្រូវការ​ចាំបាច់​ប៉ុណ្ណោះ ។

ថ្នាក់​ដឹកនាំ​ខិតខំ​បង្កើន​កម្លាំង​ខាង​វិញ្ញាណ​របស់​សមាជិក ពីមុន​ស្នើ​សុំ​បង្កើត​អង្គភាព​ថ្មី​មួយ ឬ​ផ្លាស់ប្ដូរ​ព្រំប្រទល់​របស់​អង្គភាព​មួយ ។ អង្គភាព​ថ្មី​គួរ​ត្រូវ​បាន​បង្កើត​ឡើង តែ​នៅពេល​ដែល​អង្គភាព​ដែល​មាន​រួចហើយ​នោះ​មាន​ភាពរឹងមាំ​ល្មម​គ្រប់គ្រាន់​ប៉ុណ្ណោះ ។

សម្រាប់​ជំនួយ​គាំទ្រ​នៅ​សហរដ្ឋ និង​ប្រទេស​កាណាដា សូម​ទូរសព្ទ​ទៅកាន់​លេខ ១-៨០១-២៤០-១០០៧ ។ នៅក្រៅ​សហរដ្ឋ និង​ប្រទេស​កាណាដា សូម​ទូរសព្ទ​ទៅ​កាន់​ការិយាល័យ​ប្រចាំ​តំបន់ ។