« ៣៦. ការបង្កើត ការផ្លាស់ប្ដូរ និងការដាក់ឈ្មោះអង្គភាពថ្មី » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ២០២៥ ) ។
« ៣៦. ការបង្កើត ការផ្លាស់ប្តូរ និងការដាក់ឈ្មោះអង្គភាពថ្មី » ក្បួនខ្នាតទូទៅ ។
៣៦.
ការបង្កើត ការផ្លាស់ប្តូរ និងការដាក់ឈ្មោះអង្គភាពថ្មី
៣៦.០
សេចក្តីផ្ដើម
សមាជិកសាសនាចក្រជាផ្នែកមួយនៃក្រុមជំនុំ ដោយផ្អែកទៅលើទីកន្លែងដែលពួកគេរស់នៅ ( សូមមើល ម៉ូសាយ ២៥:១៧–២៤ ) ។ ក្រុមជំនុំទាំងនេះគឺចាំបាច់សម្រាប់ការរៀបចំ និងការធ្វើកិច្ចការរបស់សាសនាចក្រនៅក្រោមសិទ្ធិអំណាចបព្វជិតភាពដ៏ត្រឹមត្រូវ ។ ថ្នាក់ដឹកនាំនៃក្រុមជំនុំត្រូវបានផ្ដល់ឲ្យនូវកូនសោបព្វជិតភាព ដើម្បីផ្ដល់សិទ្ធិអំណាចក្នុងការធ្វើពិធីបរិសុទ្ធទាំងឡាយនៃបព្វជិតភាព ។ ក្រុមជំនុំក៏ជួយសមាជិកឲ្យពង្រឹងសេចក្ដីជំនឿគ្នាទៅវិញទៅមកផងដែរ នៅពេលពួកគេថ្វាយបង្គំព្រះ រៀនពីការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ ហើយបម្រើ ។
ក្រុមជំនុំរបស់សាសនាចក្រ ( ក៏ត្រូវបានហៅថាជាអង្គភាពដែរ ) រួមមានស្តេក មណ្ឌល វួដ និងសាខា ។ អង្គភាពទាំងនេះត្រូវបានបង្កើតឡើង បានផ្លាស់ប្តូរ ឬបញ្ឈប់ ទៅតាមតម្រូវការចាំបាច់ប៉ុណ្ណោះ ។
ថ្នាក់ដឹកនាំខិតខំបង្កើនកម្លាំងខាងវិញ្ញាណរបស់សមាជិក ពីមុនស្នើសុំបង្កើតអង្គភាពថ្មីមួយ ឬផ្លាស់ប្ដូរព្រំប្រទល់របស់អង្គភាពមួយ ។ អង្គភាពថ្មីគួរត្រូវបានបង្កើតឡើង តែនៅពេលដែលអង្គភាពដែលមានរួចហើយនោះមានភាពរឹងមាំល្មមគ្រប់គ្រាន់ប៉ុណ្ណោះ ។
សម្រាប់ជំនួយគាំទ្រនៅសហរដ្ឋ និងប្រទេសកាណាដា សូមទូរសព្ទទៅកាន់លេខ ១-៨០១-២៤០-១០០៧ ។ នៅក្រៅសហរដ្ឋ និងប្រទេសកាណាដា សូមទូរសព្ទទៅកាន់ការិយាល័យប្រចាំតំបន់ ។
៣៦.១
ការបង្កើត ឬការផ្លាស់ប្ដូរស្តេក និងមណ្ឌល
ស្តេកត្រូវបានបង្កើតចេញមកពីមណ្ឌល ឬដោយការបំបែកស្តេកដែលមានស្រាប់ ។ ប្រធានស្តេក ឬប្រធានបេសកកម្មអាចស្នើសុំឲ្យបង្កើតស្តេកថ្មីមួយបាន ។ ដំបូង គាត់ត្រូវប្រាកដថា វានឹងបំពេញតាមតម្រូវការអប្បបរមា ដែលបានបង្ហាញនៅក្នុងតារាងខាងក្រោម ។
តម្រូវការអប្បបរមាដើម្បីបង្កើតស្តេកមួយ
|
ចំនួនសមាជិក ( សកម្ម និងមិនសូវសកម្ម ) |
២០០០ នាក់ |
|---|---|
|
ចំនួនអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកសកម្ម ថ្វាយដង្វាយមួយភាគក្នុងដប់ពេញលេញ ដែលអាចមានសមត្ថភាពដើម្បីបម្រើនៅក្នុងតួនាទីជាថ្នាក់ដឹកនាំ |
១៥០ |
|
៥០០ នាក់ | |
|
១០០ នាក់ | |
|
ចំនួនវួដ |
៥ |
មណ្ឌលត្រូវបានបង្កើតចេញមកពីសាខាជាច្រើននៅក្នុងបេសកកម្មមួយ ឬពីស្តេកដែលមានស្រាប់ ។ ពុំមានចំនួនសមាជិក ឬសាខាអប្បបរមាដែលចាំបាច់ដើម្បីបង្កើតមណ្ឌលមួយនោះទេ ។
មណ្ឌលមួយត្រូវតែមានកម្រិតខ្លាំងដែលចាំបាច់ដើម្បីក្លាយជាស្តេកមួយ ក្នុងរយៈពេលយ៉ាងហោចណាស់ប្រាំមួយខែ ពីមុនប្រធានបេសកកម្មអាចស្នើសុំឲ្យមណ្ឌលនោះក្លាយទៅជាស្តេកមួយបាន ។
ព្រំប្រទល់ស្តេក ឬមណ្ឌលមួយធ្វើតាមព្រំប្រទល់នៃអង្គភាពដែលមាននៅក្នុងស្តេក ឬមណ្ឌលនោះ ។ ដើម្បីស្នើសុំការផ្លាស់ប្ដូរព្រំប្រទល់ស្តេក ឬមណ្ឌល ឬផ្ទេរអង្គភាពមួយទៅឲ្យស្តេក ឬមណ្ឌលនៅក្បែរនោះ ប្រធានស្តេក ឬប្រធានបេសកកម្មដែលពាក់ព័ន្ធត្រូវរៀបចំផែនការ និងសម្របសម្រួលការចេញអនុសាសន៍នោះ ។
ប្រធានស្តេក ឬប្រធានបេសកកម្មចាប់ផ្ដើមការស្នើសុំថ្មីមួយតាម « សំណើអំពីព្រំដែន និងថ្នាក់ដឹកនាំ » ។ ប្រសិនបើគាត់ពុំអាចប្រើប្រព័ន្ធអនឡាញនេះទេ នោះគាត់អាចទាញយកបែបបទជាក្រដាសបាន ដោយចុចលើតំណភ្ជាប់នេះ ។
ការអនុម័តលើការផ្លាស់ប្ដូរស្តេកដែលបានស្នើសុំ នឹងធ្វើឡើងដោយគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកដប់ពីរនាក់ ។ ជាទូទៅ ការសម្រេចចិត្តមួយអាចចំណាយពេលរហូតដល់ប្រាំបីសប្តាហ៍ បន្ទាប់ពីបានទទួលសំណើចប់សព្វគ្រប់មួយ ។
៣៦.២
ការបង្កើត ឬការផ្លាស់ប្ដូរវួដ និងសាខានៅក្នុងស្តេក
វួដ និងសាខានៅក្នុងស្តេកត្រូវបានបង្កើតចេញពីអង្គភាពដែលមានស្រាប់ ។ ប្រធានស្តេកអាចស្នើសុំឲ្យមានការបង្កើតវួដ ឬសាខាមួយថ្មីនៅក្នុងស្តេកបាន ។ ដំបូង គាត់ត្រូវប្រាកដថា អង្គភាពថ្មីនោះនឹងបំពេញតាមតម្រូវការអប្បបរមាដែលបានបង្ហាញនៅក្នុងតារាងខាងក្រោម ។
តម្រូវការអប្បបរមាដើម្បីបង្កើតវួដ ឬសាខាមួយនៅក្នុងស្តេក
|
វួដ |
សាខា | |
|---|---|---|
|
ចំនួនសមាជិក ( សកម្ម និងមិនសូវសកម្ម ) | វួដ ២៥០ នាក់ | សាខា ២០ |
|
ចំនួនអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកសកម្ម ថ្វាយដង្វាយមួយភាគក្នុងដប់ពេញលេញ ដែលអាចមានសមត្ថភាពដើម្បីបម្រើនៅក្នុងតួនាទីជាថ្នាក់ដឹកនាំ | វួដ ២០ | សាខា ៤ |
វួដ ១០០ នាក់ | សាខា គ្មានចំនួនអប្បបរមា | |
វួដ ២០ | សាខា គ្មានចំនួនអប្បបរមា |
ប្រធានស្តេកអាចស្នើសុំផ្លាស់ប្ដូរសាខាមួយទៅជាវួដមួយបាន នៅពេលអង្គភាពនោះបំពេញតាមតម្រូវការអប្បបរមា ហើយគាត់បានកំណត់ពីបេក្ខជនម្នាក់ដែលអាចបម្រើជាប៊ីស្សពបាន ។
ប្រធានស្តេកអាចស្នើសុំកែសម្រួលព្រំប្រទល់ ឬបញ្ឈប់វួដ និងសាខាទាំងឡាយបាន នៅពេលមានសេចក្ដីត្រូវការដ៏ច្បាស់លាស់មួយ ។
ប្រធានស្តេកចាប់ផ្ដើមសំណើសុំថ្មីមួយតាម « សំណើអំពីព្រំដែន និងថ្នាក់ដឹកនាំ » ។ ប្រសិនបើគាត់ពុំអាចប្រើប្រព័ន្ធអនឡាញនេះទេ នោះគាត់អាចទាញយកបែបបទជាក្រដាសបាន ដោយចុចលើតំណភ្ជាប់នេះ ។
ការអនុម័តលើសំណើរផ្លាស់ប្តូរវួដ ឬសាខា ទទួលមកពីគណៈប្រធានទីមួយ ។ ជាទូទៅ ការសម្រេចចិត្តមួយអាចចំណាយពេលរហូតដល់ប្រាំមួយសប្តាហ៍ បន្ទាប់ពីបានទទួលបានទទួលសំណើចប់សព្វគ្រប់មួយ ។
៣៦.៣
ការបង្កើត ឬការផ្លាស់ប្ដូរសាខានៅក្នុងបេសកកម្ម
ប្រធានបេសកកម្មអាចស្នើសុំឲ្យមានការបង្កើតសាខាថ្មីៗនៅក្នុងបេសកកម្មមួយបាន ។ ពុំមានចំនួនសមាជិកអប្បបរមាដែលចាំបាច់ដើម្បីបង្កើតសាខាមួយនៅក្នុងបេសកកម្មនោះទេ ។ ទោះជាយ៉ាងណា ជាទូទៅ សាខាថ្មីៗគួរតែមានអ្នកកាន់បព្វជិតភាពយ៉ាងហោចណាស់បួននាក់ ។ យ៉ាងហោចណាស់គួរតែមានអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់ដែលសកម្ម ហើយថ្វាយដង្វាយមួយភាគដប់ពេញលេញ ។
ប្រធានបេសកកម្មចាប់ផ្ដើមសំណើសុំថ្មីមួយតាម « សំណើអំពីព្រំដែន និងថ្នាក់ដឹកនាំ » ។ ប្រសិនបើគាត់ពុំអាចប្រើប្រព័ន្ធអនឡាញនេះទេ នោះគាត់អាចទាញយកបែបបទជាក្រដាសបាន ដោយចុចលើតំណភ្ជាប់នេះ ។
គណៈប្រធានតំបន់អាចផ្ដល់ការអនុម័តចុងក្រោយ ឬបដិសេធលើសំណើសុំរបស់ប្រធានបេសកកម្មដើម្បី ៖
-
បង្កើត និងដាក់ឈ្មោះសាខាមួយថ្មីនៅក្នុងបេសកកម្ម ។
-
បញ្ឈប់សាខាមួយនៅក្នុងបេសកកម្ម ។
-
ផ្លាស់ប្ដូរព្រំប្រទល់សាខានៅក្នុងបេសកកម្ម ប្រសិនបើការផ្លាស់ប្ដូរនោះពុំជះឥទ្ធិពលលើស្តេក មណ្ឌល ឬបេសកកម្មផ្សេងទៀតទេនោះ ។
គណៈប្រធានតំបន់ត្រូវតែបញ្ជូនសំណើសុំដែលបានអនុម័តទៅកាន់ទីស្នាក់ការកណ្ដាលសាសនាចក្រដើម្បីដំណើរការ ពីមុនសាខានោះអាចត្រូវបានបង្កើត ឬផ្លាស់ប្ដូរនៅក្នុងប្រព័ន្ធរបស់សាសនាចក្រ ។
គណៈប្រធានតំបន់អាចគាំទ្របាន ប៉ុន្តែពុំអាចផ្ដល់ការអនុម័តចុងក្រោយ បានទេ ទៅលើសំណើសុំរបស់ប្រធានបេសកកម្មដើម្បី ៖
-
ផ្ទេរសាខាមួយទៅកាន់ស្តេក មណ្ឌល ឬបេសកកម្មមួយទៀត ។
-
ផ្លាស់ប្ដូរឈ្មោះសាខាមួយដែលមានស្រាប់នៅក្នុងបេសកកម្ម ។
-
ផ្លាស់ប្ដូរព្រំប្រទល់សាខានៅក្នុងបេសកកម្ម ប្រសិនបើការផ្លាស់ប្ដូរនោះនឹងមានឥទ្ធិពលលើស្តេក មណ្ឌល ឬបេសកកម្មផ្សេងទៀត ។
-
បង្កើត ឬផ្លាស់ប្ដូរសាខាក្នុងបេសកកម្មសម្រាប់យុវមជ្ឈិមវ័យនៅលីវ ឬមជ្ឈិមវ័យនៅលីវ សមាជិកដែល និយាយភាសាផ្សេងពីភាសាអង្គភាពដើមក្នុងអង្គភាពរបស់ពួកគេ សមាជិកដែលប្រើភាសាគ សមាជិកដែលស្ថិតនៅក្នុងមណ្ឌលថែទាំ កម្មវិធីព្យាបាល ឬពន្ធនាគារ ឬសមាជិកក្នុងជួរកងទ័ព ។
នៅក្នុងស្ថានភាពទាំងនេះ គណៈប្រធានតំបន់ពិនិត្យមើលសំណើសុំនោះ ហើយប្រសិនបើពួកលោកគាំទ្រ នោះពួកលោកបញ្ជូនវាដើម្បីសុំការអនុម័ត ។ ការអនុម័តលើការផ្លាស់ប្តូរសាខាដែលបានដាក់ស្នើទទួលមកពីគណៈប្រធានទីមួយ ។ ជាទូទៅ ការសម្រេចចិត្តមួយអាចចំណាយពេលរហូតដល់ប្រាំមួយសប្តាហ៍ បន្ទាប់ពីបានទទួលសំណើចប់សព្វគ្រប់មួយ ។
៣៦.៤
ការដាក់ឈ្មោះអង្គភាពសាសនាចក្រ
ឈ្មោះអង្គភាពមួយគួរតែជួយមនុស្សដែលរស់នៅក្នុងតំបន់នោះឲ្យស្គាល់អង្គភាពនោះ ។ ជាទូទៅ ឈ្មោះអង្គភាពដែលមានស្រាប់ពុំគួរផ្លាស់ប្ដូរទេ ។
ប្រសិនបើឈ្មោះអង្គភាពមួយចាំបាច់ត្រូវផ្លាស់ប្ដូរ ដោយសារតែការកែសម្រួលព្រំប្រទល់ នោះប្រធានស្តេក ឬប្រធានបេសកកម្មចាប់ផ្ដើមសំណើសុំថ្មីមួយ ដោយប្រើប្រព័ន្ធអនឡាញនេះ សំណើអំពីព្រំដែន និងថ្នាក់ដឹកនាំ«« ។ ប្រសិនបើគាត់ពុំអាចប្រើប្រព័ន្ធអនឡាញនេះទេ នោះគាត់អាចទាញយកបែបបទជាក្រដាសបាន ដោយចុចលើតំណភ្ជាប់នេះ ។
មានតែគណៈប្រធានទីមួយប៉ុណ្ណោះ ដែលអាចអនុម័តលើសំណើសុំទាំងនេះបាន ។
គណៈប្រធានតំបន់អាចអនុម័តលើសំណើសុំបង្កើត និងដាក់ឈ្មោះសាខាថ្មីៗនៅក្នុងបេសកកម្មបាន ( សូមមើល ៣៦.៣ ) ។
៣៦.៤.១
ការដាក់ឈ្មោះស្តេក និងមណ្ឌល
ពាក្យដំបូងនៅក្នុងឈ្មោះស្តេក ឬមណ្ឌលគឺជាពាក្យមួយក្នុងចំណោមពាក្យដូចតទៅនេះ ៖
-
ទីក្រុងដែលជាទីតាំងនៃទីស្នាក់ការកណ្ដាលរបស់ស្តេក ឬមណ្ឌល
-
ទីក្រុងមួយទៀតនៅក្នុងស្តេក ឬមណ្ឌលដែលសមាជិកស្គាល់ច្រើន
-
លក្ខណៈភូមិសាស្ត្រពិសេសនៅក្នុងព្រំប្រទល់ស្ដេក ឬមណ្ឌល
នៅក្នុងសហរដ្ឋ និងប្រទេសកាណាដា ពាក្យទីពីរគឺជារដ្ឋ ឬខេត្តដែលជាទីតាំងរបស់ស្តេក ឬមណ្ឌលនោះ ។ នៅក្នុងប្រទេសដទៃទៀត ពាក្យទីពីរគឺជាឈ្មោះប្រទេស ។
នៅពេលមានស្តេក ឬមណ្ឌលច្រើននៅក្នុងទីក្រុងតែមួយ ពាក្យទីបីគឺជាការកំណត់បុគ្គលិកលក្ខណៈក្នុងព្រំប្រទល់នៃអង្គភាពទាំងនោះ ។ ការកំណត់បុគ្គលិកលក្ខណៈមួយចំនួនដែលអាចអនុញ្ញាតឲ្យប្រើសម្រាប់ឈ្មោះស្តេក និងមណ្ឌលមានបង្ហាញដូចខាងក្រោម ៖
-
ទិសដៅត្រីវិស័យ ( ជើង ត្បូង កើត ឬលិច )
-
សហគមន៍ ឬសង្កាត់
-
លក្ខណៈពិសេសខាងភូមិសាស្ត្រ
ការកំណត់បុគ្គលិកលក្ខណៈមួយចំនួនដែល ពុំ អនុញ្ញាតឲ្យប្រើសម្រាប់ឈ្មោះស្តេក និងមណ្ឌលមានបង្ហាញដូចខាងក្រោម ៖
-
ពាក្យទិសដៅផ្សេងទៀត ( ឧទាហរណ៍ ភាគនិរតី )
-
ឈ្មោះមនុស្ស
នៅពេលទីក្រុងមួយមានឈ្មោះដូចគ្នានឹងរដ្ឋ ខេត្ត ឬប្រទេស វាពុំត្រូវបានប្រើដដែលៗនៅក្នុងឈ្មោះនោះទេ ។ ឧទាហរណ៍ ៖
-
ស្តេកអៃដាហូ ហ្វល ថៃលើ ម៉ោនធិន ពុំមែន ស្តេកអៃដាហូ ហ្វល អៃដាហូ ថៃលើរ ម៉ោនធិន ទេ
-
ស្តេកម៉ិកស៊ីកូ ស៊ីធី អាតេកា ពុំមែន ស្តេកម៉ិកស៊ីកូ ស៊ីធី ម៉ិកស៊ីកូ អាតេកា ទេ
៣៦.៤.២
ការដាក់ឈ្មោះវួដ និងសាខា
វួដ ឬសាខាមួយត្រូវបានដាក់ឈ្មោះបន្ទាប់ពីការកំណត់បុគ្គលិកលក្ខណៈមួយនៅក្នុងព្រំប្រទល់របស់វា ។ ការកំណត់បុគ្គលិកលក្ខណៈមួយចំនួនដែលអាចអនុញ្ញាតឲ្យប្រើសម្រាប់ឈ្មោះវួដ និងសាខាមានបង្ហាញដូចខាងក្រោម ៖
-
ទីក្រុង
-
សហគមន៍ ឬសង្កាត់
-
វិថី
-
សួន
-
សាលារៀន
-
លក្ខណៈពិសេសខាងភូមិសាស្ត្រ
ការកំណត់បុគ្គលិកលក្ខណៈមួយចំនួនដែល ពុំ អនុញ្ញាតឲ្យប្រើសម្រាប់ឈ្មោះវួដ និងសាខាមានបង្ហាញដូចខាងក្រោម ៖
-
ទិសដៅត្រីវិស័យ ( ឧទាហរណ៍ កើត ឬភាគពាយព្យ )
-
ឈ្មោះមនុស្ស
-
ឈ្មោះដែលផ្អែកតែលើទេសភាពប៉ុណ្ណោះ ( ឧទាហរណ៍ ទេសភាពព្រះវិហារបរិសុទ្ធ ទេសភាពភ្នំ ឬទេសភាពទន្លេ )
-
ការដាក់ឈ្មោះពីរបញ្ចូលគ្នាដើម្បីបង្កើតជាឈ្មោះមួយថ្មី
មានឈ្មោះនៃការកំណត់បុគ្គលិកលក្ខណៈតែមួយប៉ុណ្ណោះដែលត្រូវបានប្រើនៅក្នុងឈ្មោះវួដ ឬសាខា ។ ប្រសិនបើមានវួដ ឬសាខាមានឈ្មោះដូចគ្នាច្រើន នោះចំនួនលេខត្រូវបានដាក់បន្ថែមជាផ្នែកមួយនៃឈ្មោះនោះ ដូចជាវួដប្រេស្តុនទី១ និងវួដប្រេស្តុនទី២ ។
ឈ្មោះវួដ ឬសាខាគួរតែជាភាសាក្នុងតំបន់ ។ ប្រសិនបើភាសាមិនប្រើប្រាស់តួអក្សររ៉ូមាំងទេ នោះការបកប្រែដែលប្រើប្រាស់អក្សររ៉ូមាំងគួរតែត្រូវបានដាក់បញ្ចូលក្នុងការដាក់ឈ្មោះនោះ ។
៣៦.៥
ការអនុវត្តការផ្លាស់ប្ដូរដែលបានស្នើសុំ
៣៦.៥.១
ការផ្លាស់ប្ដូរស្តេក និងមណ្ឌល
ជាទូទៅ លិខិតអនុម័តសម្រាប់ការបង្កើត ឬការបញ្ឈប់ស្តេក ឬមណ្ឌលមួយ បង្ហាញពីកាលបរិច្ឆេទដែលការផ្លាស់ប្ដូរនោះនឹងត្រូវធ្វើឡើង ។ កាលបរិច្ឆេទនេះពុំគួរត្រូវបានប្រកាសទេ រហូតដល់អ្នកមានសិទ្ធិអំណាចទូទៅដែលបានចាត់តាំង បានពិភាក្សាលម្អិតជាមួយនឹងប្រធានស្តេក ឬប្រធានបេសកកម្មជាមុនសិន ។ ការផ្លាស់ប្ដូរជាក់ស្ដែងពុំត្រូវបានប្រកាសឡើយ រហូតដល់មានសន្និសីទស្តេក ឬមណ្ឌល ។
ប្រធានស្តេក ឬប្រធានបេសកកម្មជូនដំណឹងទៅទីស្នាក់ការកណ្ដាលសាសនាចក្រ ឬការិយាល័យប្រចាំតំបន់របស់ពួកគាត់ បន្ទាប់ពីការផ្លាស់ប្ដូរបានធ្វើឡើង ។
៣៦.៥.២
ការផ្លាស់ប្ដូរវួដ និងសាខា
បន្ទាប់ពីប្រធានស្តេក ឬប្រធានបេសកកម្ម ទទួលបានការអនុម័តលើការផ្លាស់ប្ដូរវួដ ឬសាខា ជាទូទៅគាត់មានពេល ៩០ ថ្ងៃដើម្បីបង្ហាញអំពីការផ្លាស់ប្ដូរនោះដើម្បីទទួលបានការគាំទ្រមកពីសមាជិក ។ ប្រសិបើគាត់ត្រូវការពន្យារពេលលើសពី ៩០ ថ្ងៃ នោះគាត់ស្នើសុំការអនុញ្ញាតពីការិយាល័យគណៈប្រធានទីមួយ ។
ប្រធានស្ដេក ឬប្រធានបេសកកម្មអនុវត្តសំណើនេះ នៅក្នុង ធ.ថ.ស នៅពេលធ្វើការផ្លាស់ប្តូរនេះ ។ សម្រាប់ជំនួយនៅសហរដ្ឋ និងកាណាដា សូមទូរសព្ទមកលេខ ៨០១-២៤០-៦២៤៣ ឬអ៊ីមែល oiservices@ChurchofJesusChrist.org ។ សម្រាប់ជំនួយនៅក្រៅសហរដ្ឋ និងប្រទេសកាណាដា សូមទាក់ទងទៅកាន់ការិយាល័យប្រចាំតំបន់ ។ ផែនទី និងអង្គភាពពុំត្រូវបានធ្វើបច្ចុប្បន្នភាពឡើយ រហូតដល់វាត្រូវបានកត់ត្រាដោយទីស្នាក់ការកណ្ដាលសាសនាចក្រ ។
៣៦.៦
កម្មវិធីអង្គភាពមូលដ្ឋាន
សាសនាចក្របានបង្កើតកម្មវិធីអង្គភាពមូលដ្ឋាន ឲ្យប្រើប្រាស់ដោយសាខាតូចៗ ឬការប្រមូលផ្ដុំតូចៗរបស់សមាជិកដែលបានផ្ដល់សិទ្ធិអនុញ្ញាតឲ្យ ដែលហៅថាក្រុម ( សូមមើល ៣៧.៧ សម្រាប់ព័ត៌មានបន្ថែមអំពីក្រុម ) ។ គណៈប្រធានតំបន់អាចអនុញ្ញាតឲ្យប្រើប្រាស់កម្មវិធីអង្គភាពមូលដ្ឋាននៅក្នុងក្រុមឬសាខាដែលមានស្ថានភាពនានាដូចខាងក្រោមនេះ ៖
-
សាសនាចក្រកំពុងស្ថិតនៅក្នុងដំណាក់កាលចាប់ផ្តើមដំបូង ។
-
សមាជិកដែលមានភូមិសាស្ត្រឆ្ងាយៗពីគ្នា ។
-
ចំនួនសមាជិកមានតិច ហើយថ្នាក់ដឹកនាំទើបតែចាប់ផ្តើមបង្កើតឡើង ។
-
សមាជិកមានតម្រូវការភាសាជាពិសេស ។
-
សមាជិកស្ថិតនៅក្នុងកងទ័ព ( សូមមើល ៣៨.៩.៤ ដោយសារហេតុផលមួយចំនួន ក្រុមសមាជិកផ្នែកសេវាកម្មអាចត្រូវបានបង្កើតឡើង ) ។
-
សមាជិកស្ថិតនៅក្នុងមណ្ឌលថែទាំ កម្មវិធីព្យាបាល ឬពន្ធនាគារ ។
គណៈប្រធានតំបន់ និងថ្នាក់ដឹកនាំដទៃទៀត គូសបញ្ជាក់ថា អង្គភាពនានាដែលកំពុងប្រើប្រាស់កម្មវិធីអង្គភាពមូលដ្ឋានមិនគួរពង្រីកអង្គការ ការប្រជុំ និងកម្មវិធីលឿនពេកនោះទេ ។ ភាពជាអ្នកដឹកនាំ ត្រូវបានបណ្តុះបណ្ដាលបានល្អបំផុត នៅពេលធនធានសាសនាចក្រមានតុល្យភាពត្រឹមត្រូវជាមួយនឹងស្ថានភាព និងតម្រូវការរបស់សមាជិក ។
ថ្នាក់ដឹកនាំក៏បានចែកចាយគោលការណ៍ដូចខាងក្រោមនេះ ជាមួយនឹងក្រុម និងសាខាដែលប្រើប្រាស់កម្មវិធីអង្គភាពមូលដ្ឋាន ៖
-
ស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណដើម្បីដឹងពីអ្វីដែលត្រូវធ្វើ និងរបៀបធ្វើវា ។
-
បង្រៀនអំពីគោលលទ្ធិ និងគោលការណ៍គ្រឹះនៃដំណឹងល្អ ។
-
ជួយសមាជិក (១) យល់ដឹង និងទទួលនូវពិធីបរិសុទ្ធ នៃបព្វជិតភាពសំខាន់ៗ និង (២) ធ្វើ និងរក្សានូវសេចក្ដីសញ្ញាដែលជាប់ពាក់ព័ន្ធ ។
អង្គភាពទាំងនេះអាចធ្វើការប្រជុំសាសនាចក្រនៅក្នុងគេហដ្ឋានអគារជួល ឬអគារដែលជាកម្មសិទ្ធិរបស់សាសនាចក្រ ( សូមមើល ៣៥.៣ ) ។ គណៈប្រធានបេសកកម្មស្តេក ឬមណ្ឌលអាចផ្តល់ព័ត៌មានអំពីការទទួល និងរក្សាកន្លែងប្រជុំមួយសម្រាប់ក្រុម ឬសាខា ។
ប្រសិនបើក្រុម ឬសាខាមានសមាជិកតិចតួចនោះពួកគេគ្រាន់តែធ្វើការប្រជុំសាក្រាម៉ង់ និងមានពេលណែនាំអំពីដំណឹងល្អសម្រាប់សមាជិកទាំងអស់ប៉ុណ្ណោះ ។ សម្រាប់ការបង្រៀនដំណឹងល្អ សមាជិកប្រើប្រាស់ ព្រះគម្ពីរ និងសៀវភៅ ចូរមកតាមខ្ញុំ – សម្រាប់គេហដ្ឋាន និងសាសនាចក្រ ។ ប្រសិនបើ ព្រះគម្ពីរមិនទាន់បានបកប្រែទៅជាភាសាដែលសមាជិកនិយាយទេ នោះសមាជិកប្រើសៀវភៅសិក្សា មូលដ្ឋានគ្រឹះ នៃដំណឹងល្អ សម្រាប់ការបង្រៀននៃដំណឹងល្អ ។ នៅពេលសាសនាចក្ររីកចម្រើន នោះនឹងមានការបកប្រែព្រះគម្ពីរទំនុកតម្កើង និងបទចម្រៀង ហើយទស្សនាវដ្ដីសាសនាចក្រកាន់តែច្រើន ។
នៅពេលដែលអង្គភាពរីកចម្រើន នោះថ្នាក់ដឹកនាំសាសនាចក្រគួរតែរៀបចំកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះ ( សូមមើល ៨.៣.៣ និង ៩.៣.២ ) ។ ខណៈដែលចំនួនសមាជិក និងថ្នាក់ដឹកនាំដ៏មានសក្តានុពលកើនឡើង នោះប្រធានសាខាអាចរៀបចំកូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី និងអង្គការបឋមសិក្សា និងសាលាថ្ងៃអាទិត្យ ( សូមមើល ១០.៣, ១១.៣.២, ១២.៣.២ និង ១៣.២.២ ) ។